LOLC Cambodia @lolccambodia Channel on Telegram

LOLC Cambodia

@lolccambodia


LOLC (Cambodia) Plc. is one of the largest microfinance deposit taking institutions in Cambodia. LOLC offers a wide range of financial services to its customers including credit, deposit, finance lease, money transfer, mobile banking and payment service.

LOLC Cambodia (English)

Are you looking for reliable financial services in Cambodia? Look no further than LOLC Cambodia! LOLC (Cambodia) Plc. is one of the largest microfinance deposit taking institutions in Cambodia, offering a wide range of financial services to its customers. From credit and deposit services to finance lease, money transfer, mobile banking, and payment service, LOLC Cambodia has got you covered. Whether you're a business owner, a student, or anyone in need of financial assistance, LOLC Cambodia is here to help. Join our Telegram channel @lolccambodia to stay updated on our latest offers and promotions. Don't miss out on the opportunity to access affordable and convenient financial solutions. Trust LOLC Cambodia for all your financial needs!

LOLC Cambodia

14 Jan, 08:01


អិលអូអិលស៊ី KHQR ស័ក្តិសមសម្រាប់អាជីវករមានមុខរបរតូចធំគ្រប់ប្រភេទ! 💼📊

🎬សូមទស្សនាវីដេអូនេះដើម្បីដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទីតាំងអាជីវកម្ម៖
- ទទួលការស្គែនចូលពីគ្រប់ធនាគារ
- បានការប្រាក់ខ្ពស់រហូតដល់ 3% ក្នុងមួយឆ្នាំ
- ទទួលការទូទាត់ចូលពីធនាគារនៅប្រទេសថៃ និងសមាជិក Alipay+
- ស្នើបានដោយឥតគិតថ្លៃ (ស្ទីកគ័រ កាត ឬជើងបញ្ឈរ)

👉🏻សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCKHQR #DigitalPayment

LOLC Cambodia

14 Jan, 05:04


កុំភ្លេចសន្សំដើម្បីបង្កើនទ្រព្យ!

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

13 Jan, 05:04


កុំភ្លេចសន្សំដើម្បីផែនការសម្រាប់អនាគត!

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

13 Jan, 01:33


💼💵✈️មិនចង់ដាក់លុយតាមខ្លួនច្រើន ពេលទៅលេងប្រទេសថៃ ឡាវ ឬវៀតណាមមែនទេ?

អស់បញ្ហា! ប្រើប្រាស់មុខងារ Scan QR Code នៅលើ LOLC Mobile លោកអ្នកអាចស្គែនទូទាត់ចេញពីគណនីប្រាក់រៀលបានយ៉ាងងាយស្រួល រហ័ស និងសុវត្ថិភាព!

🎬ទស្សនាវីដេអូដល់ចប់ដើម្បីដឹងពីរបៀបស្គែនចាយប្រាក់រៀល🇰🇭 នៅប្រទេសថៃ ឡាវ​ និងវៀតណាម!🇹🇭🇱🇦🇻🇳

👉🏻សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #ThaiQR #VietQR #LaosQR

LOLC Cambodia

12 Jan, 05:01


💡💧♻️ចុចតែមួយឃ្លីក ពីរឃ្លីក អាចបង់ថ្លៃទឹក ភ្លើង និងសំរាមបានភ្លាមតាម LOLC Mobile!

ត្រូវការបង់ថ្លៃទឹក ថ្លៃភ្លើង ឬថ្លៃសំរាម ប៉ុន្តែគ្មានពេលគ្រប់គ្រាន់សម្រាប់ទៅទូទាត់ដល់ទីតាំងផ្ទាល់ អាចជ្រើសរើសប្រើប្រាស់កម្មវិធី LOLC Mobile របស់ អិលអូអិលស៊ី បានដោយរហ័ស និងងាយស្រួលត្រឹម 3 ជំហានដូចខាងក្រោម៖
1. ចូលទៅក្នុងកម្មវិធី បន្ទាប់មកជ្រើសរើសយកមុខងារ Pay Bills
2. ជ្រើសរើសអ្នកផ្គត់ផ្គង់ (Biller) ណាមួយ
3. បញ្ចូលព័ត៌មានផ្សេងៗ និងផ្ទៀងផ្ទាត់ព័ត៌មាន ដើម្បីធ្វើប្រតិបត្តិការទូទាត់វិក្កយបត្រជាការស្រេច។

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #DigitalPayment #BillPayment

LOLC Cambodia

10 Jan, 10:04


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

10 Jan, 08:01


នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីអំពី ”ការគ្រប់គ្រងសុខុមាលភាពផ្លូវអារម្មណ៍” ដោយមានការចូលរួមពីបុគ្គលិកការិយាល័យកណ្តាល។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខុមាលភាពផ្លូវចិត្ត និងផ្តល់នូវវិធីដោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីជួយទប់ស្កាត់បញ្ហាប្រឈមផ្នែកសុខភាពផ្លូវចិត្ត។

#LOLCCambodia #MentalHealthAwareness #MentalHealthWellBeing

LOLC Cambodia

10 Jan, 03:04


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

05 Jan, 08:16


អិលអូអិលស៊ី ចង់ឃើញស្នាមញញឹមរបស់កុមារ និងការរីកចម្រើននៅក្នុងសហគមន៍!

នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ អិលអូអិលស៊ី បានបន្តសកម្មភាពមនុស្សធម៌ ដោយបាននាំយកសម្ភារសិក្សាមួយចំនួនដូចជា កាតាប និងសៀវភៅសរុបចំនួន ១.៤៥០ឈុតបន្ថែមទៀត ដើម្បីចែកជូនដល់ប្អូនៗសិស្សានុសិស្សសរុបចំនួនជាង ១.៤៥០នាក់ នៅសាលារៀនចំនួន ៨ នៃក្រុងកំពង់ឆ្នាំង ស្រុកកំពង់លែង និងស្រុកបរិបូណ៌ ក្នុងខេត្តកំពង់ឆ្នាំងរួមមាន៖
១.សាលាបឋមសិក្សាកោះក្របី
២.សាលាបឋមសិក្សាកោះឫស្សី
៣.សាលាបឋមសិក្សាប្រឡាយមាស
៤.សាលាបឋមសិក្សាផ្លូវទូក
៥.សាលាបឋមសិក្សាអន្លង់កញ្ចុះ
៦.សាលាបឋមសិក្សាស្ទឹងជ្រៅ
៧.សាលាបឋមសិក្សាដំណាក់រាជ្យ
៨.សាលាបឋមសិក្សាព្រែកស្ពាន

👉🏻សូមចុចទីនេះដើម្បីអានបន្ថែម!

#LOLCCambodia #CommunityEvent #EmpoweringEducation

LOLC Cambodia

05 Jan, 05:01


សេចក្តីជូនដំណឹង

ជូនចំពោះអតិថិជនជាទីគោរព!
សូមជម្រាបជូនថាធនាគារជាតិនៃកម្ពុជា នឹងធ្វើបច្ចុប្បន្នភាពប្រព័ន្ធបាគង ឱ្យកាន់តែប្រសើរឡើងនៅវេលាម៉ោង ២៣:០០នាទី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ រហូតដល់វេលាម៉ោង ០៥:០០នាទី ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ។

ដូចនេះ រាល់ប្រតិបត្តិការស្គែនតាមរយៈ KHQR Code នឹងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្នតាមពេលវេលាដែលបានកំណត់។

សូមអធ្យាស្រ័យចំពោះភាពរអាក់រអួលនេះ។

LOLC Cambodia

05 Jan, 02:04


🥬🌽🌾ជំរុញការដាំដុះដំណាំ ចម្ការ ផ្លែឈើនានាតាមរដូវកាល និងតាមទីផ្សារបច្ចុប្បន្នជាមួយ អិលអូអិលស៊ី!

ប្រាក់កម្ចីតាមរដូវកាល អិលអូអិលស៊ី ផ្តល់ជូនដើមទុនបន្ថែមរហូតដល់ 120លានរៀល ដល់ប្រជាកសិករក្នុងការពង្រីករបរកសិកម្មគ្រប់ប្រភេទ ដើម្បីធានាបានថាលោកអ្នកអាចផ្គត់ផ្គង់តម្រូវការអតិថិជន និងទីផ្សារបច្ចុប្បន្នបានគ្រប់គ្រាន់ និងបង្កើនប្រាក់ចំណូលកាន់តែខ្ពស់។

ស្នើប្រាក់កម្ចីតាមរដូវកាល អិលអូអិលស៊ី ឥឡូវនេះដើម្បីទទួលបានការអនុម័តឆាប់រហ័ស និងការប្រាក់សមរម្យ!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #Loan #SeasonalLoan #Agriculture

LOLC Cambodia

04 Jan, 05:01


🤩🧒🏻👦🏻ចាប់ផ្តើមឆ្នាំថ្មី រៀបចំផែនការសន្សំថ្មីសម្រាប់អនាគតបុត្រធីតាលោកអ្នក!

ឆ្នាំ្មថ្មីបានចូលមកដល់ហើយ! លោកប៉ាអ្នកម៉ាក់ពុំចាំបាច់ទាល់តែសល់លុយច្រើនទើបអាចចាប់ផ្តើមសន្សំប្រាក់សម្រាប់កូនៗបាននោះទេ លោកអ្នកអាចសន្សំត្រឹម 1មុឺន ឬ2 មុឺនរៀលជារៀងរាល់ថ្ងៃសម្រាប់អនាគតបុត្រធីតាបានដូចគ្នា។ គណនីកុមារ អិលអូអិលស៊ី ជាគណនីប្រាក់សន្សំរយៈពេលវែងសម្រាប់អនាគតកូនៗលោកអ្នកដោយមានអត្រាការប្រាក់ខ្ពស់ កើនពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ 7.50 %។

រង់ចាំអីទៀត? ជ្រើសរើសគណនីកុមារ អិលអូអិលស៊ី ជាវិធីប្រាក់សន្សំសម្រាប់អនាគតបុត្រធីតា!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #Deposit #Saving #KidAccount

LOLC Cambodia

03 Jan, 03:32


✈️ហេតុអ្វីត្រូវប្តូរប្រាក់សម្រាប់ចាយវាយនៅប្រទេសវៀតណាម
ស្របពេលដែលលោកអ្នកអាចទូទាត់ចេញពីគណនីប្រាក់រៀលបានយ៉ាងងាយដោយគ្រាន់តែមានកម្មវិធី LOLC Mobile មួយក្នុងដៃ?

🇻🇳ប្រសិនបើលោកអ្នកតែងជួបបញ្ហាស្មុគស្មាញក្នុងការប្តូរប្រាក់ពីប្រាក់រៀលទៅប្រាក់ដុង សម្រាប់ចាយវាយផ្សេងៗនៅប្រទេសវៀតណាមម្តងៗ ឈប់បារម្ភទៀតទៅ! អិលអូអិលស៊ី សូមណែនាំដំណោះស្រាយដ៏ស័ក្តិសមមួយ គឺមុខងារស្គែន QR Code ក្នុងកម្មវិធី LOLC Mobile។ ជាមួយមុខងារនេះ លោកអ្នកអាចទូទាត់ ប្រាក់រៀល🇰🇭តាមរយៈការស្គែន QR Code ទៅកាន់អាជីវករ ឬហាងទំនិញនានាដែលមាននិមិត្តសញ្ញា VietQR សម្រាប់ការទូទាត់ថ្លៃទំនិញ ឬម្ហូបអាហារផ្សេងៗបានទូទាំងប្រទេសវៀតណាមយ៉ាងរហ័ស និងងាយស្រួលបំផុត។

📲តស់នៅចាំអីទៀត! ទាញយកកម្មវិធី LOLC Mobile ឥឡូវនេះដើម្បីផ្លាស់ប្តូរបទពិសោធន៍ដំណើរកម្សាន្តទៅក្រៅប្រទេសរបស់លោកអ្នក ឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #VietQR #DigitalPayment

LOLC Cambodia

02 Jan, 07:54


សូមស្វាគមន៍មកកាន់ទីតាំងសាខាថ្មី អិលអូអិលស៊ី សាខាស្រុកអង្គរជុំ - ឃុំតាសោម ដែលមានចម្ងាយប្រហែល ៩៥០ម៉ែត្រ ពីទីតាំងសាខាចាស់។ សាខាថ្មីនេះ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែល្អប្រសើរ លើរាល់ផលិតផល និងសេវាកម្មដូចជា៖ ឥណទាន បញ្ញើសន្សំ សេវាឌីជីថល និងសេវាជាច្រើនផ្សេងទៀត។

⏱️ម៉ោងធ្វើការ៖ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ចាប់ពី ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៤:០០នាទីរសៀល

📍ទីតាំងសាខា៖ https://maps.app.goo.gl/hgXEf5TgXofrrzVt5

☎️ 023 991 991
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

02 Jan, 03:33


💵បើកភ្លាម! ប្រើបានភ្លាម!
មានប្រាក់ក្នុងដៃ ប៉ុន្តែមិនទាន់រកបានដៃគូទុកដាក់ហិរញ្ញវត្ថុដែលផ្តល់ជូននូវអត្រាការប្រាក់ល្អ ទំនុកចិត្តខ្ពស់ និងធានាសុវត្ថិភាពមែនទេ? អិលអូអិលស៊ី ជាជម្រើសល្អបំផុត!

គណនីឌីជីថលនៅលើ LOLC Mobile គឺជាគណនីដែលលោកអ្នកអាចបើក និងប្រើប្រាស់បានភ្លាមៗ ដោយផ្តល់ជូននូវភាពងាយស្រួលបំផុតក្នុងការគ្រប់គ្រង និងរក្សាសាច់ប្រាក់ សម្រាប់តម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចំាថ្ងៃតាមទូរសព្ទដៃ ថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនលើសគេដូចជា៖
ផ្តល់ជូនការប្រាក់ខ្ពស់ ៣% ក្នុងមួយឆ្នាំ
ជម្រើសរូបិយប័ណ្ណជាប្រាក់រៀល និងដុល្លារ
ធ្វើប្រតិបត្តិការផ្សេងៗដោយមិនអស់ថ្លៃសេវា

📲ទាញយកកម្មវិធី LOLC Mobile ឥឡូវនេះដើម្បីគ្រប់គ្រង និងរក្សាសាច់ប្រាក់កាន់តែងាយស្រួល!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #DigitalAccount #MobileBanking

LOLC Cambodia

01 Jan, 05:01


💸🤩តើលោកអ្នកកំពុងត្រូវការសាច់ប្រាក់បន្ទាន់មែនទេ?

អស់បញ្ហា! អិលអូអិលស៊ី ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកដោយគ្រាន់តែដាក់កាតគ្រីយានយន្តជាទ្រព្យធានា នោះលោកអ្នកអាចស្នើកម្ចីជាសាច់ប្រាក់បានរហូតដល់ 75% នៃតម្លៃយានយន្តជាមួយនឹងការប្រាក់សមរម្យ ឯកសារតម្រូវងាយស្រួល និងការអនុម័តឆាប់រហ័ស។

តស់! ស្នើកម្ចីកាតគ្រី អិលអូអិលស៊ី នៅថ្ងៃនេះដើម្បីបំពេញតម្រូវការសាច់ប្រាក់លោកអ្នក!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #Leasing #Loan

LOLC Cambodia

31 Dec, 09:01


🤩💲ផ្លាស់ប្តូរបទពិសោធន៍ក្នុងការផ្ទេរប្រាក់ និងបង់ថ្លៃវិក្កយបត្រកាន់តែរហ័ស និងងាយស្រួលតាមរយៈមុខងារ Favorites!

កាន់តែងាយស្រួល! ជាមួយមុខងារ Favorites នៅក្នុង LOLC Mobile លោកអ្នកលែងចាំបាច់បញ្ចូលលេខគណនីដដែលៗរាល់ពេលធ្វើប្រតិបត្តិការផ្ទេរប្រាក់ចេញ ឬបង់ថ្លៃវិក្កយបត្រផ្សេងៗដូចជា ថ្លៃទឹក ថ្លៃភ្លើង និងថ្លៃសំរាមទៀតហើយ ព្រោះថាលោកអ្នកអាចរក្សាទុកលេខគណនីទាំងនោះតាមតម្រូវការ ដែលអនុញ្ញាតិឱ្យលោកអ្នកអាចធ្វើប្រតិបត្តិការបានយ៉ាងរហ័ស និងងាយស្រួលបំផុតតាមជំហានខាងក្រោម៖
1. ចូលក្នុងកម្មវិធី LOLC Mobile រួចជ្រើសរើសយកមុខងារ Favorites (ប្រអប់ពេញចិត្ត)
2. បន្ថែមក្នុងប្រអប់ពេញចិត្ត
3. ជ្រើសរើសប្រភេទទូទាត់ប្រាក់របស់អ្នក
4. បំពេញព័ត៌មានចំាំបាច់ និងជ្រើសរើសពាក្យ “រក្សាទុក” ជាការស្រេច។

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #DigitalPayment #Favorites

LOLC Cambodia

31 Dec, 07:31


ជាមោទនភាពមួយរបស់ប្រទេសកម្ពុជា អិលអូអិលស៊ី សូមចូលរួមសាទរក្នុងព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលប្រព្រឹត្តិទៅនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤!

#LOLCCambodia #CelebratingCambodia

LOLC Cambodia

31 Dec, 05:00


ចូរហូបអាហាររបស់អ្នកដូចជាថ្នាំព្យាបាល ប្រសិនបើមិនដូច្នោះទេ អ្នកនឹងត្រូវហូបថ្នាំដូចជាអាហារ។ — Steve Jobs

#LOLCCambodia #HealthyLiving

LOLC Cambodia

24 Dec, 11:00


🎄រីករាយបុណ្យណូអែល និងអបអរឆ្នាំថ្មី ឆ្នាំសកល២០២៥!

ក្នុងឱកាសដ៏ពិសេសនេះ អិលអូអិលស៊ី សូមជូនពរដល់អតិថិជនទាំងអស់ ប្រកបដោយសេចក្ដីសុខ សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។

🎬សូមចុចទីនេះដើម្បីទស្សនាវីដេអូជូនពរពី អិលអូអិលស៊ី!

#LOLCCambodia #MerryChristmas #HappyNewYear2025

LOLC Cambodia

24 Dec, 05:01


តស់មកដឹងពីទម្លាប់ល្អៗប្រចាំថ្ងៃដែលនាំឱ្យអាយុវែង និងមិនសូវឈឺ!

#LOLCCambodia #GoodHabits

LOLC Cambodia

24 Dec, 02:52


💡💧♻️ បង់វិក្កយបត្រទឹក ភ្លើង និងសំរាម លែងជារឿងលំបាកទៀតទេ!

ជាមួយ LOLC Mobile លោកអ្នកលែងចាំបាច់ទៅទីតាំងផ្ទាល់ដើម្បីបង់វិក្កយបត្រទឹក ភ្លើង និងសំរាមទៀតទេ! នៅផ្ទះក៏លោកអ្នកអាចបង់បានយ៉ាងងាយស្រួល លឿនរហ័ស និងសុវត្ថិភាព ដោយមិនអស់កម្រៃសេវា បានពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

តស់ប្រើប្រាស់ LOLC Mobile ដើម្បីបង់វិក្កយបត្រទឹក ភ្លើង និងសំរាមនៅថ្ងៃនេះដើម្បីការទូទាត់កាន់តែឆ្លាតវៃ!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #DigitalPayment #BillPayment

LOLC Cambodia

23 Dec, 08:56


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

23 Dec, 02:00


សង្គ្រោះបរិស្ថាន គឺសង្គ្រោះខ្លួនឯង!

#LOLCCambodia #SaveTheEnvironment

LOLC Cambodia

22 Dec, 05:01


💼 តើលោកអ្នកកំពុងស្វែងរកស្ថាប័នហិរញ្ញវត្ថុណាដែលអាចជួយលោកអ្នកក្នុងការបើកគណនីបញ្ញើដោយ ធានាសុវត្ថិភាព ព្រមទាំងទទួលបានការប្រាក់ខ្ពស់ក្នុងពេលតែមួយមែនឬទេ?

ជាមួយគណនីបញ្ញើមានកាលកំណត់របស់ អិលអូអិលស៊ី លោកអ្នកនឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ 7% ក្នុងមួយឆ្នាំលើគណនីជាប្រាក់រៀល និងប្រាក់ដុល្លារ។
តាមដានការប្រាក់របស់លោកអ្នកកើនឡើងក្នុងរយៈពេលខ្លីត្រឹម 24 ទៅ 36 ខែ!

នៅចាំអីទៀត! បើកគណនីបញ្ញើមានកាលកំណត់ឥឡូវនេះ ដើម្បីទទួលបានចំណូលលើប្រាក់សន្សំបន្ថែម! 💰

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLC #Saving #Deposit

LOLC Cambodia

21 Dec, 05:01


សម្រេចក្តីស្រមៃក្នុងការសាងសង់ផ្ទះនៅថ្ងៃនេះជាមួយ អិលអូអិលស៊ី!

បំពេញក្តីស្រមៃមានផ្ទះផ្ទាល់ខ្លួនដោយមិនចាំបាច់រង់ចាំយូរ ជាមួយកម្ចីគេហដ្ឋាន អិលអូអិលស៊ី។ មិនថាលោកអ្នកសម្រេចចិត្តទិញ ឬសង់ផ្ទះថ្មី យើងខ្ញុំផ្តល់ជូនកម្ចីរហូតដល់ 400 លានរៀល ជាមួយអត្រាការប្រាក់យ៉ាងទាបសមរម្យ និងលក្ខខណ្ឌល្អបំផុត។

ស្នើសុំកម្ចីនៅគ្រប់សាខា អិលអូអិលស៊ី ទូទាំងខេត្តក្រុងដែលនៅជិតលោកអ្នកបំផុតឥឡូវនេះ ឬតាមរយៈលេខទូរសព្ទខាងក្រោម!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #HousingLoan #HomeLoan #LowInterestRate

LOLC Cambodia

20 Dec, 12:02


សូមទស្សនាទិដ្ឋភាពការទទួលស្វាគមន៍ និងជួបសំណេះសំណាលផ្ទាល់ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងលោកស្រីឈាង កញ្ញា ប្រធាននាយិកាប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុជាមួយអតិថិជនដែលបានអញ្ជើញមកទទួលសេវាកម្មនៅ អិលអូអិលស៊ី កាលពីពេលថ្មីៗនេះ។

🎬សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

#LOLCCambodia #CustomersAppreciationDay

LOLC Cambodia

20 Dec, 06:45


ព្រឹកព្រលឹមស្រាងៗ បងប្រុស យ៉ែម ថេង បានរួសរាន់ក្រោកពីដំណេក ដើម្បីរៀបចំខ្លួនធ្វើដំណើរដោយរថយន្តរបស់គាត់ឆ្ពោះទៅយកកម្មករ កម្មការីរោងចក្រដើម្បីដឹកពួកគាត់ទៅបម្រើការងារ ដែលនេះគឺជាសកម្មភាព និងមុខរបរប្រចាំថ្ងៃរបស់ បងប្រុស។ ក្រៅពីការប្រកបមុខរបរដឹកកម្មករ កម្មការីរោងចក្រ បងប្រុស ថេង និងភរិយា ក៏ជាអាជីវករលក់ចាប់ហួយម្នាក់ផងដែរ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បងប្រុស បានបញ្ជាក់ថា ជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់មិនសូវមានការខ្វះខាតអ្វីឡើយ ប៉ុន្តែដោយសារមើលឃើញពីឱកាសបង្កើនប្រាក់ចំណូល ដើម្បីធ្វើឱ្យការលក់ដូររបស់គាត់កាន់តែមានសក្តានុពល និងរីកចម្រើនជាងនេះ បង ថេង បានស្វែងរកជំនួយជាការគាំទ្រផ្នែកហិរញ្ញវត្ថុពីដៃគូដ៏មានទំនុកចិត្ត ដើម្បីពង្រីកអាជីវកម្មលក់ចាប់ហួយរបស់គាត់។

👉🏻សូមចុចទីនេះដើម្បីអានបន្ថែម!

#LOLCCambodia #clientsuccessstory

LOLC Cambodia

20 Dec, 02:17


🤩💸ទោះមិននៅហាងផ្ទាល់ ក៏អាចគ្រប់គ្រងប្រតិបត្តិការលក់បានយ៉ាងងាយស្រួល!

ពិសេសសម្រាប់ម្ចាស់អាជីវកម្មតូចធំនានា! មាន អិលអូអិលស៊ី KHQR មួយនៅកន្លែងលក់ដូរ លោកអ្នកនឹងទទួលបានការស្គែនប្រាក់ចូលពីគ្រប់ធនាគារដោយមិនអស់ថ្លៃសេវា លឿនរហ័ស និងមានសុវត្ថិភាពខ្ពស់។

💬កាន់តែពិសេសជាងនេះទៅទៀត! លោកអ្នកនឹងទទួលបានសារជូនដំណឹងភ្លាមៗនៅពេលភ្ញៀវទូទាត់ប្រាក់ចូល ទោះលោកអ្នកមិនបាននៅទីតាំងអាជីវកម្មផ្ទាល់ក៏ដោយ តាមរយៈការភ្ជាប់គណនី អិលអូអិលស៊ី ជាមួយកម្មវិធី Telegram។

តោះ! ភ្ជាប់គណនី អិលអូអិលស៊ីពាណិជ្ជករដៃគូ ជាមួយកម្មវិធី Telegram ឥឡូវនេះ ដើម្បីគ្រប់គ្រងចំណូលកាន់តែងាយស្រួល បានគ្រប់ពេលវេលា ពីគ្រប់ទីកន្លែង!

👉🏻ចុចទីនេះដើម្បីមើលរបៀបភ្ជាប់គណនីជាមួយកម្មវិធី ​Telegram!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#Merchant #MobileBanking #LOLC #KHQR

LOLC Cambodia

19 Dec, 05:00


លុយបម្រុងមានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្ថានការណ៍បន្ទាន់ណាមួយក្នុងជីវិតរបស់អ្នក ដែលវាអាចជួយឱ្យអ្នកមានលុយសម្រាប់ចំណាយទាន់ពេលវេលា។

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

19 Dec, 03:16


កម្ចីក្រុម អិលអូអិលស៊ី ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំពេញតម្រូវការសាច់ប្រាក់ជូនអតិថិជនមិនថាសម្រាប់ការប្រើប្រាស់ក្នុងអាជីវកម្ម ឬកសិកម្ម ទិញសម្ភារប្រើប្រាស់បន្ថែមផ្ទាល់ខ្លួនណាមួយឡើយ ជាមួយកម្ចី អិលអូអិលស៊ី លោកអ្នកអាចស្នើកម្ចីដែលមានទំហំរហូតដល់ 8លានរៀល ជាមួយដំណើរការអនុម័តយ៉ាងឆាប់រហ័ស លក្ខខណ្ឌងាយស្រួល និងការបង់សងមានភាពបត់បែនតាមតម្រូវការអតិថិជន។ ជាពិសេស អតិថិជនមិនតម្រូវឱ្យមានមានទ្រព្យធានាឡើយដោយគ្រាន់តែមានក្រុមធានាដែលមានសមាជិកចាប់ពី 2ទៅ 7នាក់ ក៏អាចស្នើកម្ចីបាន។

ស្នើកម្ចីក្រុម ឥឡូវនេះបាននៅគ្រប់ការិយាល័យ អិលអូអិលស៊ី ទូទាំង25ខេត្ត/ក្រុង!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#loan #GroupLoan #LOLCCambodia

LOLC Cambodia

18 Dec, 05:00


ទិញអ្វីដែលអ្នកត្រូវការ ប៉ុន្តែកុំតែងតែទិញអ្វីដែលអ្នកចង់បាន!

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

18 Dec, 03:53


ឱកាសផ្លាស់ប្តូរគេហដ្ឋានរបស់លោកអ្នកបានមកដល់ហើយ! 🏡

💭🛠តើលោកអ្នកមានបំណងជុសជុល ឬកែលម្អគេហដ្ឋានដែលលោកអ្នកកំពុងមានស្រាប់ឱ្យកាន់តែធំ ស្អាត និងមានសោភ័ណភាពល្អប្រសើរជាងមុនមែនទេ? អស់បារម្ភ! អិលអូអិលស៊ី ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់លោកអ្នកតាមរយៈ កម្ចីសម្រាប់ជុសជុលផ្ទះ។

ជាមួយកម្ចីសម្រាប់ជុសជុលផ្ទះ អិលអូអិលស៊ី លោកអ្នកអាចស្នើឥណទានសម្រាប់យកទៅប្រើប្រាស់ក្នុងគោលបំណងជុសជុលជញ្ជាំង ដំបូល លាបថ្នាំ ធ្វើបន្ទប់ថែម ឬលើកផ្ទះឱ្យខ្ពស់ជាងមុន ជាមួយនឹងទំហំឥណទានរហូតដល់ 120លានរៀល និងមានរយៈពេលកម្ចីរហូតដល់ 96ខែ ដែលមានអត្រាការប្រាក់សមរម្យ ឯកសារតម្រូវងាយស្រួល និងការអនុម័តរហ័ស។

👉🏻សូមទាក់ទងមក អិលអូអិលស៊ី ឬអញ្ជើញមកកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត ដើម្បីស្នើឥណទានឥឡូវនេះ!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #Loan #HomeImprovement

LOLC Cambodia

17 Dec, 02:00


🚗🤩ជ្រើសរើសរថយន្តក្នុងក្តីស្រមៃលោកអ្នកជាមួយ អិលអូអិលស៊ី!

ដឹងទេថា លោកអ្នកអាចទិញរថយន្តថ្មីបានដោយងាយបំផុត និងមិនចាំបាច់ចំណាយប្រាក់ទាំងដុល? ជ្រើសរើសសេវាបង់រំលស់រថយន្ត អិលអូអិលស៊ី លោកអ្នកមានប្រាក់ចូលរួមមុនត្រឹម 15% ក៏អាចក្លាយម្ចាស់កម្មសិទ្ធិរថយន្តណាមួយក្នុងក្តីស្រមៃជាមួយការប្រាក់ទាបសមរម្យ និងលក្ខខណ្ឌងាយស្រួល។

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#leasing #carleasing #loan #LOLC

LOLC Cambodia

24 Nov, 05:01


📲🛍ចុចត្រឹមពីរ​ បីឃ្លីក ក៏អាចទូទាត់ទំនិញតាម Lazada បានយ៉ាងងាយស្រួល!

ប្រសិនបើលោកអ្នកមានតម្រូវការបញ្ជាទិញទំនិញតាម Lazada ជាញឹកញាប់ មិនថាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬអាជីវកម្មនោះទេ LOLC Mobile ជាជំនួយការទូទាត់ដែលស័ក្តិសមបំផុត។ តាមរយៈ LOLC Mobile លោកអ្នកអាចទូទាត់ថ្លៃទំនិញបានយ៉ាងងាយស្រួលតាមរយៈមុខងារស្គែនទូទាត់ប្រាក់របស់ LOLC Mobile ដោយគ្រាន់តែស្គែន ឬអាប់ឡូត QR កូដ (QR កូដដែលមានសញ្ញា PromptPay) ដែលលោកអ្នកទទួលបានពី Lazada ទៅក្នុងកម្មវិធី LOLC Mobile រួចធ្វើប្រតិបត្តិការទូទាត់ជាការស្រេច។

👉🏻តស់នៅចាំអីទៀត! ទូទាត់ការបញ្ជាទិញទំនិញ Lazada លោកអ្នកកាន់តែឆ្លាតវៃ ងាយស្រួល និងសុវត្ថិភាព!

☎️ 023 991 991
📣Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #DigitalPayment #Lazada

LOLC Cambodia

23 Nov, 05:00


អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ២០២៤!

#LOLCCambodia #NationalEnvironmentalSanitationDay

LOLC Cambodia

23 Nov, 02:00


🎁👧🏻👦🏻ក្នុងនាមជាឪពុកម្តាយមួយរូប លោកអ្នកតែងចង់បានអ្វីដែលល្អបំផុតសម្រាប់បុត្រធីតាលោកអ្នក! យើងសូមណែនាំកាដូដ៏ស័ក្កិសមបំផុតសម្រាប់ពួកគេ គឺគណនីកុមារ អិលអូអិលស៊ី ដែលជាជំនួយការសន្សំដើម្បីធានាបាននូវអនាគតដ៏ល្អប្រសើរ។ តាមរយៈ ការដាក់ប្រាក់សន្សំគណនីកុមារ ជាមួយអិលអូអិលស៊ី លោកអ្នកនឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ 7.5% ក្នុងមួយឆ្នាំ ជាមួយនឹងទំនុកចិត្ត និងធានាសុវត្ថិភាពខ្ពស់។

ចាប់ផ្តើមដាក់សន្សំគណនីកុមារ ជាមួយអិលអូអិលស៊ី នៅថ្ងៃនេះ ដើម្បីអនាគតបុត្រធីតាលោកអ្នក!

☎️ 023 991 991
📣Our channels: https://linktr.ee/LOLCCambodia
#Deposit #Saving #lolc #KidAccount #LOLCMobile

LOLC Cambodia

22 Nov, 05:00


បន្តរៀនគឺបង្កើនចំណេះ ថ្កុំថ្កើងកេរ្តិ៍ឈ្មោះព្រោះវិជ្ជា!

#LOLCCambodia #ContinuousLearning

LOLC Cambodia

22 Nov, 03:30


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

22 Nov, 02:24


🇱🇦✈️ស្គែនQR ទូទាត់នៅប្រទេសឡាវបានយ៉ាងងាយស្រួល តាមរយៈ LOLC Mobile!

តើលោកអ្នកធ្លាប់ដឹងទេថា ទោះលោកអ្នកធ្វើដំណើរកម្សាន្តទៅដល់ប្រទេសឡាវ ក៏លោកអ្នកអាចទូទាត់ការចាយវាយចេញពីគណនីប្រាក់រៀលបានដែរ? ងាយៗ! តាមរយៈ LOLC Mobile លោកអ្នកអាចប្រើប្រាស់មុខងារស្គែន ដើម្បីទូទាត់ទៅកាន់ QR Code របស់អាជីវករ ឬហាងទំនិញនានាដែលមាននិមិត្តសញ្ញា LAPNet ទូទាំងប្រទេសឡាវ បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

តស់! ប្រើប្រាស់មុខងារស្គែនទូទាត់ តាមរយៈ LOLC Mobile ដើម្បីដំណើរកម្សាន្តនៅប្រទេសឡាវរបស់លោកអ្នកកាន់តែងាយស្រួល!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #LOLCMobile #DigitalPayment #LaoQR

LOLC Cambodia

21 Nov, 08:19


💵💳តើលោកអ្នកកំពុងត្រូវការសាច់ប្រាក់បន្ទាន់មែនទេ?

អស់បារម្ភ! ជាមួយ អិលអូអិលស៊ី មានត្រឹមកាតគ្រីយានយន្ត ក៏លោកអ្នកអាចស្នើកម្ចីបានដែរ ដោយផ្តល់ជូននូវទំហំសាច់ប្រាក់រហូតដល់ 75% នៃតម្លៃយានយន្តលោកអ្នក ជាមួយនឹងអត្រាការប្រាក់សមរម្យ ឯកសារងាយស្រួល និងការអនុម័តរហ័ស។

👉🏻តោះនៅចាំអីទៀត! ទាក់ទងមក អិលអូអិលស៊ី ឥឡូវនេះដើម្បីទទួលបានឥណទានកាតគ្រី អិលអូអិលស៊ី!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#leasing #loan #LOLC

LOLC Cambodia

21 Nov, 05:01


កុំភ្លេចសន្សំដើម្បីហេតុការណ៍បន្ទាន់!

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

20 Nov, 05:01


សេចក្តីជូនដំណឹង

ជូនចំពោះអតិថិជនជាទីគោរព!
សូមជម្រាបជូនថា ប័ណ្ណអេធីអឹម អិលអូអិលស៊ី ជំនាន់ចាស់ (មុខងារ Magnetic Stripe) ត្រូវបានផ្អាកដំណើរការ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ តទៅ។ សូមធ្វើការផ្លាស់ប្តូរយកប័ណ្ណអេធីអឹម អិលអូអិលស៊ី ស៊េរីថ្មី (មាន EMV Chip) ដោយឥតគិតថ្លៃ នៅតាមបណ្តាការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 023 991 991
សូមអរគុណ!

LOLC Cambodia

20 Nov, 03:00


🎬🎬តើលោកអ្នកចូលចិត្តផលិតវីដេអូមែនទេ? ឱកាសពិសេសបានមកដល់ហើយ!!!

កុំភ្លេចតាមដាន អិលអូអិលស៊ី ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធីប្រកួតផលិតវីដេអូ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ!

#LOLCCambodia #ComingSoon

LOLC Cambodia

20 Nov, 01:30


ការរៀបចំផែនការហិរញ្ញវត្ថុ ជាគន្លឹះនៃភាពជោគជ័យ!

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

19 Nov, 05:00


ការចូលរួមលើកកម្ពស់ការអប់រំ គឺជាការរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងភាពរីកចម្រើនរបស់ប្រទេសជាតិ!

អិលអូអិលស៊ី (LOLC) សាខាបរកែវ មានសេចក្តីរីករាយក្នុងការចូលរួមគាំទ្រនូវការអប់រំរបស់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាបរកែវ តាមរយៈគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍ ដែលបានផ្តល់សម្ភារសិក្សាសំខាន់ៗ ដូចជា សៀវភៅ ប៊ិក និងខ្មៅដៃ ជូនដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញអត្ថប្រយោជន៍ពីការអប់រំដែលជាយាននាំឱ្យមានអនាគតកាន់តែភ្លឺស្វាង។

កាន់តែពិសេស សម្រាប់ព្រឹត្តិការណ៍នេះ លោកនាយកសាខាបរកែវ បានផ្តល់ដំបូន្មាន និងចែករំលែកបទពិសោធន៍ ដើម្បីលើកទឹកចិត្តក្មួយៗឱ្យខំប្រឹងប្រែងរៀនសូត្រ ឱ្យមានចំណេះដឹង និងមានការងារល្អៗ សម្រាប់អនាគតដ៏រុងរឿង។ គួរបញ្ជាក់ថា អិលអូអិលស៊ី (LOLC) តែងតែចូលរួមលើកស្ទួយវិស័យអប់រំនៅក្នុងសហគមន៍ ដើម្បីរួមចំណែកបង្កើតធនធានជំនាន់ក្រោយដ៏មានតម្លៃ សម្រាប់ប្រទេសជាតិរបស់យើង។

#LOLCCambodia #CommunityEvent

LOLC Cambodia

19 Nov, 01:30


💭💼💡ចាប់ផ្តើមអាជីវកម្មលោកអ្នកនៅថ្ងៃនេះជាមួយ អិលអូអិលស៊ី!

ប្រសិនបើបញ្ហាដើមទុន ជាកត្តាដែលបង្អាក់លោកអ្នកក្នុងការចាប់ផ្តើមអាជីវកម្មក្នុងក្តីស្រមៃនៅថ្ងៃនេះ យើងខ្ញុំសូមណែនាំកម្ចីខ្នាតតូច និងមធ្យម របស់ អិលអូអិលស៊ី ដែលគាំទ្រអាជីវកម្មលោកអ្នក តាមរយៈការផ្តល់ជូនកម្ចីដែលមានទំហំប្រាក់រហូតដល់ 800 លានរៀល ជាមួយនឹងអត្រាការប្រាក់សមរម្យ ការបង់សងត្រឡប់មានរយៈពេលវែង និងឯកសារតម្រូវងាយស្រួល។

នៅចាំអីទៀត! ប្រែក្លាយក្តីស្រមៃក្នុងការចាប់ផ្តើមអាជីវកម្មលោកអ្នកនៅថ្ងៃនេះ តាមរយៈកម្ចីខ្នាតតូច និងមធ្យម អិលអូអិលស៊ី!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#SME #Loan #LOLC

LOLC Cambodia

18 Nov, 08:41


🥳🥳តោះៗ បានទាំងស្អាតហើយ បានទាំងការបញ្ចុះតម្លៃទៀត!

ដំណឹងពិសេសសម្រាប់បងប្អូននារី!🎉💃
រីករាយជាមួយការបញ្ចុះតម្លៃចាប់ពី 20%-50% រាល់ការទូទាត់ទៅលើសេវាកម្មរចនាក្រចក និងថែរក្សាសម្ភស្សជាមួយ អិលអូអិលស៊ី KHQR នៅ NMN Salon & Nail ចាប់ពីថ្ងៃទី13 ខែវិចិ្ឆកា រហូតដល់ថ្ងៃទី13 ខែធ្នូ ឆ្នាំ2024។

👉🏻តោះទទួលយកការផ្តល់ជូនពិសេសនេះ ទាំងអស់គ្នា!
#LOLCCambodia #LOLCMobile #DigitalPayment #KHQR

LOLC Cambodia

18 Nov, 02:35


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

18 Nov, 01:10


បងប្រុស ជា សំណាង គឺជាអ្នកកាត់ដេរហូលផាមួង និងបានដំណើរការអាជីវកម្មកាត់ដេរនេះអស់រយៈពេលបីឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។ ដោយមានឆន្ទៈក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន បងប្រុស បានស្នើសុំប្រាក់កម្ចីដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) រហូតដល់ចំនួន៣វគ្គកម្ចី។

ចាប់ផ្តើមដំបូងនៅឆ្នាំ២០២២ បងប្រុស សំណាង បាន ស្នើប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួន ១២.០០០ ដុល្លារអាមេរិក ដើម្បីបន្ថែមទុននៅលើអាជីវកម្មកាត់ដេររបស់គាត់ឱ្យដំណើរការបានប្រសើរជាងមុន។

នៅឆ្នាំ២០២៣ ដោយមើលឃើញពីភាពរីកចម្រើននៃមុខរបររបស់គាត់ បងប្រុស បានស្នើសុំកម្ចីវគ្គទី២ ចំនួន ៩.៧០០ ដុល្លារអាមេរិក ដើម្បីវិនិយោគលើអាជីវកម្មរបស់គាត់បន្ថែមទៀត។ ការគាំទ្រហិរញ្ញវត្ថុបន្ថែមនេះ បានឱ្យគាត់ទិញសម្ភារ និងឧបករណ៍កាត់ដេរថ្មីៗ ដែលធ្វើឱ្យគុណភាពការងាររបស់គាត់កាន់តែប្រសើរឡើង និងបំពេញតម្រូវការអតិថិជនបានកាន់តែច្រើន។

👉🏻ចុចទីនេះដើម្បីអានបន្ថែម

#LOLCCambodia #clientsuccessstory

LOLC Cambodia

17 Nov, 13:11


សេចក្តីជូនដំណឹង

អតិថិជនជាទីគោរព!
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូលរបស់អិលអូអិលស៊ីត្រូវបានបញ្ចប់ដោយជោគជ័យ និង រួចរាល់ជាស្ថាពរ។ គ្រប់សេវាកម្មទាំងអស់របស់ អិលអូអិលស៊ីត្រូវបានដំណើរការឡើងវិញជាធម្មតា ចាប់ពីពេលជូនដំណឹងនេះតទៅ។ ដូច្នេះ អតិថិជនអាចបន្តប្រើប្រាស់សេវាកម្មរបស់អិលអូអិលស៊ីជាមួយនឹងបទពិសោធន៍កាន់តែប្រសើរ។

សូមអរគុណចំពោះការយោគយល់ និងប្រើប្រាស់សេវាកម្ម អិលអូអិលស៊ី។

LOLC Cambodia

17 Nov, 05:01


🤝💵កម្ចីរួមគ្នា ដើម្បីការរីកចម្រើនរួមគ្នា!

តើលោកអ្នកមានដឹងទេថាជាមួយ អិលអូអិលស៊ី លោកអ្នកអាចស្នើកម្ចីជាក្រុមបាន ដែលអនុញ្ញាតិឱ្យអតិថិជនស្នើកម្ចីជាក្រុមជាមួយសមាជិកក្រុមចាប់ពី 2 ដល់ 7 នាក់នៅក្នុងសហគមន៍ររបស់លោកអ្នក? តាមរយៈ កម្ចីក្រុម អិលអូអិលស៊ី ផ្តល់ជូនលោកអ្នកនូវកម្ចី រហូតដល់ 8 លានរៀល ជាមួយឯកសារងាយៗ ការអនុម័តរហ័ស និងរយៈពេលកម្ចីវែង។

តោះនៅចាំអីទៀត! ស្នើកម្ចីក្រុម អិលអូអិលស៊ី នៅថ្ងៃនេះដើម្បីការរីកចម្រើនក្នុងសហគមន៍អ្នក!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#loan #GroupLoan #LOLCCambodia

LOLC Cambodia

16 Nov, 05:00


👨‍🌾💰កម្ចីតាមរដូវកាល អិលអូអិលស៊ី លើកស្ទួយការដាំដុះគ្រប់ប្រភេទ!

មានដើមទុនគ្រប់គ្រាន់ គឺជាកត្តាមួយសំខាន់សម្រាប់ប្រជាកសិករគ្រប់រូប ដើម្បីឈានទៅរកការទទួលទិន្នផលល្អក្នុងការដាំដុះ មិនថាក្នុងគោលបំណងពង្រីកផ្ទៃដីដាំដុះ ទិញជីឬពូជដំណាំបន្ថែម ឬទិញសម្ភារកសិកម្មសម្រាប់ប្រើប្រាស់ជាប្រចាំនោះទេ។
តាមរយៈកម្ចីតាមរដូវកាល អិលអូអិលស៊ី ផ្តល់កម្ចីរហូតដល់ 120 លានរៀលជូនបងប្អូនប្រជាកសិករខ្មែរជាមួយនឹងការប្រាក់ទាបសមរម្យ និងការបង់សងត្រឡប់មានច្រើនជម្រើសតាមតម្រូវការថែមទៀតផង។

តោះស្នើកម្ចីតាមរដូវកាល អិលអូអិលស៊ី ឥឡូវនេះដើម្បីទទួលយកទិន្នផលដាំដុះកាន់តែប្រសើរ!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#Loan #LOLC #SeasonalLoan #Agriculture

LOLC Cambodia

15 Nov, 00:30


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានឧបត្ថម្ភសម្ភារផ្សព្វផ្សាយជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការធ្វើសកម្មភាពផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណជន និងជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug ក្នុងឱកាសបុណ្យអុំទូក ឆ្នាំ២០២៤។

សម្រាប់ឆ្នាំ២០២៤នេះក៏ដូចជាឆ្នាំមុនៗដែរ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងធ្វើសកម្មភាពផ្សព្វ​ផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណជនក៏ដូចជាការផ្សព្វផ្សាយដើម្បីជំរុញការប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug ដោយមានការចូលរួមសហការពីគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក្រសួងទេសចរណ៍ យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិកម្ពុជា គ្រឹះស្ថានហិរញ្ញវត្ថុអិលអូអិលស៊ី អង្គការមិត្តសំឡាញ់ អង្គការកសាង បណ្តាញបុរសស្រលាញ់បុរស អង្គការ KHANA  និងក្រុមហ៊ុនទេសចរណ៍ឆាយភល។ នេះបើតាមការថ្លែងបញ្ជាក់របស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ព័ត៌មានលម្អិត៖ https://akp.gov.kh/kh/post/detail/320493

LOLC Cambodia

14 Nov, 05:01


សន្សំតិចៗរាល់ថ្ងៃ អាចធំធេងនៅថ្ងៃក្រោយ!

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

13 Nov, 10:16


អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!

សូមគោរពជូនពរ ពុកម៉ែបងប្អូនទាំងអស់សូមឱ្យជួបប្រទះតែសុភមង្គល សុខភាពល្អក្នុងគ្រួសារ និងសុវត្ថិភាពរាល់ការធ្វើដំណើរទៅទីជិតឆ្ងាយ។

#LOLCCambodia #WaterFestival

LOLC Cambodia

13 Nov, 05:02


តោះមកដឹងពីទម្លាប់ខ្លះៗ ដែលអ្នកចាយខ្ជះខ្ជាយដោយមិនដឹងខ្លួន!

#LOLCCambodia #FinancialEducation #Awareness

LOLC Cambodia

13 Nov, 01:01


សេចក្តីជូនដំណឹង

ជូនចំពោះអតិថិជនជាទីគោរព!
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និង សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងផ្តល់ជូននូវសេវាធនាគារដ៏សម្បូរបែប ជូនអតិថិជន អិលអូអិលស៊ី នឹងធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល របស់ខ្លួនដើម្បីផ្តល់ជូននូវសេវា ធនាគារឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជូនអតិថិជនដោយ អិលអូអិលស៊ី គ្រោងនឹងផ្ទេរ ទិន្នន័យទៅប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០រសៀល ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងកំឡុងពេលនេះ រាល់ប្រតិបត្តិការទាំងអស់របស់ អិលអូអិលស៊ី នឹងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។

យើងខ្ញុំសូមអធ្យាស្រ័យ និងសូមអរគុណដល់ការយោគយល់ក្នុងកំឡុងពេលនេះ។
សូមអរគុណ!

LOLC Cambodia

12 Nov, 10:01


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

12 Nov, 03:00


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

12 Nov, 01:36


LOLC Mobile គឺជាសេវាធនាគារចល័តតាមទូរស័ព្ទដៃរបស់ អិលអូអិលស៊ី បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការជាច្រើនប្រភេទ គ្រប់ពេលវេលា គ្រប់ទីកន្លែង!

🎬ចុចទីនេះ ដើម្បីដឹងពីរបៀបភ្ជាប់គណនីរបស់ពាណិជ្ជករដៃគូ (Merchant) ជាមួយកម្មវិធី Telegram!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCMobile #LOLC #DigitalPayment #Payment

LOLC Cambodia

11 Nov, 08:48


ទិញទំនិញកាន់តែចំណេញ សម្រាប់អ្នកខេត្តសៀមរាប!

រីករាយជាមួយការបញ្ចុះតម្លៃ 10% ទៅលើទំនិញដ៏សម្បូរបែបជាច្រើនមុខនៅផ្សារទំនើប អាបី ក្នុងក្រុងសៀមរាប ដោយគ្រាន់តែប្រើប្រាស់ អិលអូអិលស៊ី KHQR ដើម្បីទូទាត់ប្រាក់ ចាប់ពីថ្ងៃទី12 ខែវិច្ឆិកា រហូតដល់ថ្ងៃទី12 ខែធ្នូ ឆ្នាំ2024។

#LOLCCambodia #LOLCMobile #DigitalPayment #KHQR

LOLC Cambodia

11 Nov, 05:01


សេចក្តីជូនដំណឹង
ជូនចំពោះអតិថិជនជាទីគោរព!

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និង សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងផ្តល់ជូននូវសេវាធនាគារដ៏សម្បូរបែប ជូនអតិថិជន អិលអូអិលស៊ី នឹងធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល របស់ខ្លួនដើម្បីផ្តល់ជូននូវសេវា ធនាគារឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជូនអតិថិជនដោយ អិលអូអិលស៊ី គ្រោងនឹងផ្ទេរ ទិន្នន័យទៅប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០រសៀល ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងកំឡុងពេលនេះ រាល់ប្រតិបត្តិការទាំងអស់របស់ អិលអូអិលស៊ី នឹងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។

យើងខ្ញុំសូមអធ្យាស្រ័យ និងសូមអរគុណដល់ការយោគយល់ក្នុងកំឡុងពេលនេះ។
សូមអរគុណ!

LOLC Cambodia

11 Nov, 01:40


LOLC Mobile គឺជាសេវាធនាគារចល័តតាមទូរស័ព្ទដៃរបស់ អិលអូអិលស៊ី បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការជាច្រើនប្រភេទ គ្រប់ពេលវេលា គ្រប់ទីកន្លែង!

🎬ចុចទីនេះ ដើម្បីដឹងពីរបៀបពិនិត្យសមតុល្យគណនី និងទាញយករបាយការណ៍ប្រចាំខែតាមរយៈ LOLC Mobile!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCMobile #LOLC #DigitalPayment #Payment

LOLC Cambodia

10 Nov, 06:20


សេចក្តីជូនដំណឹង

ជូនចំពោះអតិថិជនជាទីគោរព!
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងផ្តល់ជូននូវសេវាធនាគារដ៏សម្បូរបែប ជូនអតិថិជន អិលអូអិលស៊ី នឹងធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល របស់ខ្លួនដើម្បីផ្តល់ជូននូវសេវា ធនាគារឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជូនអតិថិជនដោយ អិលអូអិលស៊ី គ្រោងនឹងផ្ទេរ ទិន្នន័យទៅប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០រសៀល ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកំឡុងពេលនេះ រាល់ប្រតិបត្តិការទាំងអស់របស់ អិលអូអិលស៊ី នឹងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។

យើងខ្ញុំសូមអធ្យាស្រ័យ និងសូមអរគុណដល់ការយោគយល់ក្នុងកំឡុងពេលនេះ។
សូមអរគុណ!

LOLC Cambodia

10 Nov, 05:00


មិនមានទ្រព្យធានា ក៏អាចស្នើកម្ចីបាន!

បំពេញតម្រូវការសាច់ប្រាក់របស់លោកអ្នកជាមួយទំហំកម្ចីរហូតដល់ 8លានរៀល ជាមួយដំណើរការអនុម័តយ៉ាងឆាប់រហ័ស លក្ខខណ្ឌងាយស្រួល និងមិនតម្រូវឱ្យមានមានទ្រព្យធានាឡើយដោយគ្រាន់តែមានក្រុមធានាដែលមានសមាជិកចាប់ពី 2ទៅ 7នាក់។

ស្នើរសុំកម្ចីក្រុម ឥឡូវនេះបាននៅគ្រប់ការិយាល័យ អិលអូអិលស៊ី ទូទាំង25ខេត្ត/ក្រុង!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#loan #GroupLoan #LOLCCambodia

LOLC Cambodia

09 Nov, 05:01


LOLC Mobile គឺជាសេវាធនាគារចល័តតាមទូរស័ព្ទដៃរបស់ អិលអូអិលស៊ី បង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការជាច្រើនប្រភេទ គ្រប់ពេលវេលា គ្រប់ទីកន្លែង!

🎬ចុចទីនេះ ដើម្បីដឹងពីរបៀបទូទាត់វិក្កយបត្រតាមរយៈកម្មវិធី LOLC Mobile!

☎️ 023 991 991
📣 Our channels: https://linktr.ee/LOLCCambodia
#LOLCMobile #LOLC #DigitalPayment #Payment

LOLC Cambodia

08 Nov, 12:01


🕊🕊អបអរសាទរ ខួបលើកទី71 នៃទិវាបុណ្យឯករាជ្យជាតិ 09 វិច្ឆិកា 1953 - 2024 ក្នុងការដែលប្រទេសកម្ពុជាយើងទទួលបានឯករាជ្យទាំងស្រុងពីអាណានិគមបារាំង។

#LOLCCambodia #independenceday

LOLC Cambodia

08 Nov, 06:37


បងស្រី ម៉ូវ គីមស្រុង មានអាយុ ៣២ឆ្នាំ គឺជាអាជីវករម្នាក់នៅភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកំពុងដំណើរការអាជីវកម្មលក់ទំនិញប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងសំណង់។ ក្រៅពីនេះ បងស្រីក៏ជាភ្នាក់ងារវេរប្រាក់រហ័សវីងផងដែរ ដើម្បីបម្រើភាពងាយស្រួលក្នុងការផ្តល់សេវាកម្មដកប្រាក់ និងផ្ទេរប្រាក់ក្នុងសហគមន៍របស់គាត់។ សព្វថ្ងៃ បងស្រី គីមស្រុង កំពុងរស់នៅជាមួយស្វាមីដែលប្រកបរបរជាអ្នករត់តាក់ស៊ី និងកូនប្រុសទាំងពីររបស់គាត់។

អាជីវកម្មរបស់បងស្រី គីមស្រុង បានចាប់ផ្ដើមជាមួយនឹងការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យជីវភាពគ្រួសាររបស់គាត់មានភាពប្រសើរឡើង។ ដើម្បីសម្រេចបាននូវគោលដៅនេះ បងស្រី បានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ចំនួនបីវគ្គដើម្បីបន្ថែមដើមទុនក្នុងការពង្រីកអាជីវកម្មរបស់គាត់ឱ្យកាន់តែរីកចម្រើន។
នៅឆ្នាំ២០២២ បងស្រី គីមស្រុង បានដាក់ពាក្យស្នើសុំប្រាក់កម្ចីដំបូងដើម្បីទិញរថយន្តមួយគ្រឿងសម្រាប់ស្វាមីរបស់គាត់ក្នុងការប្រកបរបររត់តាក់ស៊ី។

👉🏻ចុចទីនេះដើម្បីអានបន្ថែម៖

#LOLCCambodia #clientsuccessstory

LOLC Cambodia

08 Nov, 04:59


សេចក្តីជូនដំណឹង
ជូនចំពោះអតិថិជនជាទីគោរព!

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និង សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងផ្តល់ជូននូវសេវាធនាគារដ៏សម្បូរបែប ជូនអតិថិជន អិលអូអិលស៊ី នឹងធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល របស់ខ្លួនដើម្បីផ្តល់ជូននូវសេវា ធនាគារឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជូនអតិថិជនដោយ អិលអូអិលស៊ី គ្រោងនឹងផ្ទេរ ទិន្នន័យទៅប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០រសៀល ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
ក្នុងកំឡុងពេលនេះ រាល់ប្រតិបត្តិការទាំងអស់របស់ អិលអូអិលស៊ី នឹងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។

យើងខ្ញុំសូមអធ្យាស្រ័យ និងសូមអរគុណដល់ការយោគយល់ក្នុងកំឡុងពេលនេះ។
សូមអរគុណ!

LOLC Cambodia

07 Nov, 08:02


🎉🥳អបអរសាទរ ប្អូនៗដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងបាក់ឌុបឆ្នាំ ២០២៤!

ដើម្បីចូលរួមលើកទឹកចិត្តដល់ប្អូនៗ អិលអូអិលស៊ី មាន Laptopដ៏ស្រស់ស្អាតចំនួន៥០គ្រឿង ជូនដល់បេក្ខជន-បេក្ខនារី ទទួលបាននិទ្ទេស A ជាប់លំដាប់ពិន្ទុខ្ពស់៥០នាក់ ដែលជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី ក្នុងការប្រឡងបាក់ឌុប២០២៤ ថ្មីៗនេះ។

ដើម្បីមានឱកាសទទួលបាន Laptopនេះ សូមអាណាព្យាបាលដែលជាអតិថិជនរបស់ អិលអូអិលស៊ី ប្រញប់រួសរាន់ជូនដំណឹងមកកាន់ការិយាល័យណាមួយរបស់ អិលអូអិលស៊ី ឱ្យបានមុនថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងភ្ជាប់មកជាមួយឯកសារដែលមានដូចខាងក្រោម៖
១. ឯកសារដែលបញ្ជាក់ពីការទទួលបាននិទ្ទេស A
២. សំបុត្រកំណើត ឬសៀវភៅគ្រួសារ
៣. ឯកសារដែលបញ្ជាក់ថាជាអតិថិជនរបស់ អិលអូអិលស៊ី។

📌ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃកម្មវិធី៖ https://www.lolc.com.kh/en/details/bacii-grade-a-reward
#LOLCCambodia #BacIIexams #BacII2024

LOLC Cambodia

07 Nov, 05:00


សេចក្តីជូនដំណឹង
ជូនចំពោះអតិថិជនជាទីគោរព!

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សូមជម្រាបជូនដំណឹងទៅកាន់អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងកិច្ចបន្តខិតខំប្រឹងប្រែងផ្តល់ជូននូវសេវាធនាគារដ៏សម្បូរបែប ជូនអតិថិជន អិលអូអិលស៊ី នឹងធ្វើការដំឡើងជំនាន់ប្រព័ន្ធធនាគារស្នូល របស់ខ្លួនដើម្បីផ្តល់ជូននូវសេវា ធនាគារឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ជូនអតិថិជនដោយ អិលអូអិលស៊ី គ្រោងនឹងផ្ទេរ ទិន្នន័យទៅប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០រសៀល ដល់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកំឡុងពេលនេះ រាល់ប្រតិបត្តិការទាំងអស់របស់ អិលអូអិលស៊ី នឹងត្រូវបានផ្អាកដំណើរការជាបណ្តោះអាសន្ន។

យើងខ្ញុំសូមអធ្យាស្រ័យ និងសូមអរគុណដល់ការយោគយល់ក្នុងកំឡុងពេលនេះ។
សូមអរគុណ!

LOLC Cambodia

07 Nov, 03:01


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

26 Oct, 07:41


ទិដ្ឋភាពថ្ងៃទី១ នៅស្តង់របស់អិលអូអិលស៊ី ក្នុងមហាព្រឹត្តិការណ៍ការងារធំជាងគេប្រចាំឆ្នាំ ដែលត្រូវបានរៀបចំដោយភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងអាគារពិព័រណ៍កោះពេជ្រ។

អរគុណបងប្អូនទាំងអស់គ្នា ដែលបានចូលរួមពិភាក្សាការងារ ក៏ដូចជាបានដាក់ពាក្យ និងសម្ភាសន៍ភ្លាមៗនៅទីតាំងស្តង់ផ្ទាល់។

តោះនៅសល់តែ១ ថ្ងៃទៀតប៉ុណ្ណោះ! បងប្អូនកុំភ្លេចត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសន៍ការងារជាមួយ អិលអូអិលស៊ី នៅស្តង់លេខS44 និង S45 ទាំងអស់គ្នាណា!

☎️ 081 700 446 / 081 900 326
🌐 Our channels: https://linktr.ee/LOLCCambodia
#LOLCCambodia #CareerOpportunity #LOLCHR #CareerFair2024

LOLC Cambodia

25 Oct, 10:00


ឱកាសការងារពី អិលអូអិលស៊ី!

☎️ 096 4211 999 / 087 400 277
🌐 Our channels: https://linktr.ee/LOLCCambodia

LOLC Cambodia

25 Oct, 09:01


ជូនចំពោះអតិថិជនជាទីគោរព!

សូមជម្រាបជូនដំណឹងឱ្យបានជ្រាបថា ប្រព័ន្ធស៊ីអេសអេស នឹងធ្វើតំហែទាំប្រព័ន្ធ នៅថ្ងៃសៅរ៏ ទី២៦ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១១:០០ នាទីព្រឹក ដើម្បីកែលម្អប្រព័ន្ធឱ្យកាន់តែប្រសើរឡើង។ ដូច្នេះក្នុងអំឡុងពេលនេះ ប្រតិបត្តិការទាក់ទងនឹងប័ណ្ណអេធីអឹម អិលអូអិលស៊ីទាំងអស់ នឹងមិនដំណើរការជាបណ្ដោះអាសន្ន។ លោកអ្នកអាចបន្តប្រតិបត្តិការហិរញ្ញវត្ថុ នៅលើ LOLC Mobile App និងនៅភ្នាក់ងារ លី ហួរ វេលុយ ដូចធម្មតា។

សូមអធ្យាស្រ័យចំពោះការរអាក់រអួល និងសូមអរគុណដល់ការយោគយល់ក្នុងអំឡុងពេលនេះ។
សម្រាប់ព័ត៍មានបន្ថែម៖ ០២៣ ៩៩១ ៩៩១
សូមអរគុណ!

LOLC Cambodia

25 Oct, 07:57


សាររំលែកទុក្ខ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ

គណៈគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ មានសេចក្តីសោកស្តាយជាទីបំផុតដោយ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី សូមសម្តែងសេចក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម ជា ចាន់តូ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

LOLC Cambodia

25 Oct, 05:01


នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ អិលអូអិលស៊ី (LOLC) សាខាខេត្តកណ្តាលបានផ្តួចផ្តើមប្រារព្ធនូវកម្មវិធីព្រឹត្តិការណ៍សហគមន៍មួយដ៏មានអត្ថន័យប្រកបទៅដោយសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំឡើងនៅសាលាបឋមសិក្សាក្រាំងគាំ ដែលមានទីតាំងស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សកម្មភាពក្នុងកម្មវិធីនេះរួមមាន ការដាំដើមឈើ ការផ្តល់បង់អង្គុយជូនសាលា និងការចែកសម្ភារសិក្សាដល់សិស្សានុសិស្សដូចជា សៀវភៅ ប៊ិក និងខ្មៅដៃផងដែរ។

តាមរយៈសកម្មភាពខាងលើ បានបង្ហាញឱ្យឃើញពីការចូលរួមចំណែករបស់ អិលអូអិលស៊ី (LOLC) សាខាខេត្តកណ្តាល ក្នុងការចូលរួមចំណែកលើកកម្ពស់ការអប់រំ ដោយបានផ្តល់សម្ភារសិក្សាដ៏ចាំបាច់ដល់សិស្សានុសិស្ស ក្នុងន័យលើកទឹកចិត្តពួកគាត់ឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងដ៏មានតម្លៃសម្រាប់ប្រទេសជាតិ ព្រមទាំងលើកកម្ពស់ដល់បរិស្ថាន ដោយការដាំដើមឈើ ដែលអាចកែលម្អបរិយាកាសឱ្យស្រស់បំព្រងក្នុងទីធ្លាសាលារៀននាពេលអនាគតផងដែរ។

#LOLCCambodia #CommunityEvent

LOLC Cambodia

25 Oct, 02:46


🌄យូរៗបានដើរលេងម្តង ថតបានរូបស្អាតៗម៉ាគំនរ! តែបើទូរសព្ទអស់លុយ ផុសរូបអត់កើត មានន័យអី?

តោះ ចុចមើលរូបខាងលើទាំងអស់គ្នាថាពួកគាត់ទាំងពីរនាក់នឹងធ្វើបែបណា!

#LOLCCambodia #LOLCMobile #PhoneTopup

10,841

subscribers

3,779

photos

246

videos