ក្នុងនាមឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ខ្ញុំបានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាល័យកំពង់ភ្នំ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល និងបាននាំយកថវិកាឧបត្ថម្ភចំនួន២លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សាលាផងដែរ។