CHea THina @cheathinaquote Channel on Telegram

CHea THina

@cheathinaquote


ទំព័រអត្ថបទល្អៗ✍️📚🎧 ជីវិត ការងារ អាជីវកម្ម
Inbox Me 👉 @CHeaTHina

CHea THina (Khmer)

កម្មវិធីសំខាន់នៅក្នុងទំព័រអត្ថប្រយោជមួយនេះ ហើយត្រូវបានហៅថា "CHea THina" ជាមួយនឹងនាវា✍️📚🎧។ ទំនួលបានគណនេយ្យនូវពត៌មានចំណុចទាំងឡើងវិញ ប្រសិនបើអ្នកចង៖ Who is it? What is it? តាមការបញ្ចប់នៃទំនួល ពត៌មានមួយចំណុច ដែលអាចជួបនឹងតវីម៉ូនរួមទាំងអស់។ ទំព័រនេះផ្តល់អត្តាសំខាន់ដោយរួមឆ្នាំ ១០០០ ពាក្យ។

CHea THina

22 Nov, 04:19


មនុស្សគិតវិជ្ជមាន

មនុស្សគិតវិជ្ជមាន ទោះជួបឧបសគ្គក្នុងជីវិតធំប៉ុនណា ក៏មានពាក្យលើកទឹកចិត្តខ្លួនឯងដើម្បីបន្តដំណើរទៅមុខជានិច្ច។

មនុស្សគិតវិជ្ជមាន ទោះជួបរឿងខកបំណងយ៉ាងណាក៏នៅតែផ្តល់ឳកាសឲ្យខ្លួនឯងដែរ។

មនុស្សគិតវិជ្ជមាន ចិត្តទូលាយតែច្បាស់លាស់ ស្គាល់ខ្លួនឯងច្បាស់ ធ្វើអ្វីមួយគឺតែងតែមានទំនួលខុសត្រូវ។

មនុស្សគិតវិជ្ជមាន មានទំនាក់ទំនងល្អក្នុងសង្គម ការងារ អាជីវកម្ម បើនៅក្នុងក្រុមការងារវិញគឺជាមនុស្សដែលបង្កើតបរិយាកាសល្អៗសម្រាប់ក្រុម។

មនុស្សគិតវិជ្ជមាន មិនបន្ទោសអ្នកដទៃដោយគ្មានមូលហេតុ គឺជាមនុស្សដែលមានហេតុផលច្បាស់លាស់ មិនចូលចិត្តនិយាយរឿងដែលគ្មានប្រយោជន៍ ចូលចិត្តចែករំលែក និងលើកទឹកចិត្តអ្នកដទៃ។

••••••••••••••••
អត្ថបទ៖ CHea THina

CHea THina

21 Nov, 10:05


២០២៥

CHea THina

21 Nov, 04:24


ជីវិតមនុស្សមានតែរឿង ២ប៉ុណ្ណោះ!

រឿងទី១ រឿងមានប្រយោជន៍ រឿងទី២ រឿងអត់ប្រយោជន៍

កំហុសដ៏ធំរបស់មនុស្សគឺដឹងថារឿងណាមានប្រយោជន៍ រឿងណាអត់ប្រយោជន៍ តែនៅតែធ្វើរឿងអត់ប្រយោជន៍។ ដឹងថាហាត់ប្រាណធ្វើឲ្យសុខភាពល្អ តែមិនហាត់ប្រាណ។

ពេលវេលាដែលកំពុងពេញរកលុយ តែមិនខំប្រឹង

មានឳកាសល្អអាចចាប់ផ្តើមថ្ងៃនេះ តែប្រើពាក្យចាំសិន ពេលក្រោយ

មានមិត្តភាពដែលល្អ កុំប្រែដោយសារតែ ទឹកលុយ ឬផលប្រយោជន៍

ពេលវេលាដែលមានសម្រាប់គ្រួសារ ឪពុកម្តាយមិនទាន់ចាស់ តែបែជាគិតថាគាត់មិនទាន់ចាស់ មិនទាន់ដល់ពេលសងគុណគាត់

ពេលមានសុខភាពល្អតែមិនខំថែ បែជាខំប្រឹងព្យាបាលពេលដែលនៅលើគ្រែពេទ្យ

ថ្ងៃស្អែកគ្មានអ្នកណាមើលឃើញថានឹងមានអ្វីកើតឡើងនោះទេ ធ្វើរឿងថ្ងៃនេះឲ្យបានល្អបំផុតទើបជារឿងមានប្រយោជន៍ដល់ថ្ងៃស្អែក។

…………………………………….
អត្ថបទដោយ៖ CHEA THINA 👉T.me/CHeaTHinaQuote

CHea THina

21 Nov, 03:40


សង្គមនេះយុត្តិធម៌ណាស់ ឳកាសផ្តល់ឲ្យសម្រាប់តែអ្នកមានសមត្ថភាពតែប៉ុណ្ណោះ!

ឆ្នាំថ្មីនេះខ្លួនឯងអាយុប៉ុន្មានហើយ ? ដែលសួរខ្លួនឯងទេ? ហើយមានគោលដៅច្បាស់លាស់មួយហើយឬនៅ? ការងារ ការរសុី គ្រួសារ សុខភាពខ្លួនឯង !

ឳកាសល្អវាគ្មានជើងទេ វាមិនរត់ទៅរកអ្នកដែលនៅស្ងៀមៗទេ វានិងរត់ទៅរកអ្នកដែលមានការព្យាយាម អត់ធ្មត់ ខំប្រឹង និងអ្នកដែលមានគំនិតឆ្នៃប្រឌិតខ្ពស់តែប៉ុណ្ណោះ។

រៀនដាក់កំហិតលើខ្លួនឯងបន្តិច លះបង់រឿងអត់ប្រយោជន៍ខ្លះ ធ្វើល្អដាក់ខ្លួនឯងបន្តិច។

អត្ថបទដោយ៖ CHEA THINA 👉T.me/CHeaTHinaQuote

CHea THina

17 Nov, 13:49


[…] រៀនតាមមនុស្សពូកែ

1- គិតច្រើនតែសម្រេចចិត្តលឿន
មនុស្សពូកែមុនសម្រេចចិត្តតែងតែគិតពីហានិភ័យច្រើន និងដំណោះស្រាយ ច្បាស់លាស់ ឆ្លើយតបបានថាបាន អត់ថាអត់ ត្រៀមទុកមុនជានិច្ច។

2- ជួបឧបសគ្គតែមិនបោះបង់
មនុស្សពូកែជួបបញ្ហាច្រើន តែនៅតែប្រឈមជាបញ្ហា និងដោះស្រាយ មានស្មារតីរឹងមាំ មិនបោះបង់គេគិតថាវាលំបាកតែគេមិនបោះបង់ និងឈានមុខគេ។

3- អភិឌ្ឍន៍ខ្លួនជានិច្ច
មនុស្សពូកែមួយថ្ងៃៗគេគិតថាធ្វើយ៉ាងណាគេរីកចម្រើន ធ្វើយ៉ាងណាឲ្យខ្លួនរបស់គេអាចផ្លាស់ប្តូរ គេអានសៀវភៅ ស្រាវជ្រាវអ្វីដែលថ្មី ចូលរួមសិក្ខាសាលា។

4- ថែសុខភាព
មនុស្សពូកែគេគិតថាបើសុខភាពល្អ រឹងមាំ ទាំងផ្លូវចិត្ត និងផ្លូវកាយ អាចជួយឲ្យគេធ្វើកិច្ចការរបស់គេបានច្រើន មិនរំខានដំណើររបស់គេឡើយ។

5- ទំនាក់ទំនងល្អ
មនុស្សពូកែចូលចិត្តចូលរួម កិច្ចការសង្គម មិនថាតូចធំ ចូលចិត្តសរសើរលើកទឹកចិត្តអ្នកដទៃ រក្សាទំនាក់ទំនងល្អគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន។

6- គ្រប់គ្រងពេលវេលា និងទទួលខុសត្រូវ
មនុស្សពូកែ ត្រៀមខ្លួនទុកមុនគ្រប់ពេល រៀបចំការងាររៀបរយ មានវិន័យ និងគោរពវិន័យ។ គេតែងតែទទួលខុសត្រូវអ្វីដែលគេធ្វើ មិនរុញដាក់អ្នកដទៃឡើយ។

9- រៀបចំខ្លួន
មនុស្សពូកែស្អាតគ្រប់ពេលព្រោះគេគិតថា ការរៀបចំខ្លួនធ្វើឲ្យគេរីករាយ មានទំនុកចិត្ត និងមើលទៅគួអោយទាក់ទាញ។

10- មិនប្រកាន់ច្រើន
មនុស្សពូកែមិនប្រកាន់ច្រើន គេគិតថាបើរឿងណាមួយមិនប៉ះពាល់ផលប្រយោជន៍ណាមួយរបស់គេទេ គេមិនប្រតិកម្ម ខ្វល់ខ្វាយដាក់ក្នុងចិត្តគេឡើយ។

11- គ្រប់គ្រងហិរញ្ញវត្ថុ
មនុស្សពូកែមិនចំណាយលើ សំភារះនិយម របស់ទំនើបដែលមិនបានផ្តល់ជាប្រយោជន៍ ឬជំនួយដល់ការងារគេឲ្យសើរឡើយ។

12- មានគោលដៅ
មនុស្សពូកែគេមានគោលដៅច្បាស់ ចង់បានអ្វី សម្រេចអ្វី កំណត់សកម្មភាព ជាមួយចក្ខុវិស័យ និងបេសកកម្មរបស់គេ។

📚 CHea SInath

CHea THina

17 Nov, 06:54


ប្រសិនបើអ្នកស្លៀកពាក់ស្អាត គេថាអ្នកអួតធ្វើចរិកអ្នកមាន។

ប្រសិនបើអ្នកស្លៀកពាក់មិនសូវល្អ គេមើលងាយអ្នក។

បើអ្នកនិយាយពីគំនិតរបស់អ្នក គេថាអ្នកអួត។

បើអ្នកនៅស្ងៀមស្ងាត់ គេថាអ្នកល្ងង់។

បើអ្នកជោគជ័យគេថាអ្នកក្រអឺតក្រទម។

ប្រសិនបើអ្នកមិនសូវមានគំនិត គេថាអ្នកខ្ជិល។

មិនថាអ្នកធ្វើល្អប៉ុនណាទេ អ្នកនៅតែមានមនុស្សនិយាយមិនល្អពីអ្នក កុំខ្វល់សម្តីអ្នកដទៃច្រើនពេក ធ្វើអ្វីដែលអ្នកគិតថាល្អ ចាប់ផ្តើមធ្វើវា យើងម្នាក់ឯងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ យើងរស់បែបយើង គេរស់បែបគេ។
#CHeaTHina

CHea THina

16 Nov, 11:57


គេឱ្យតម្លៃអ្នក ឬអត់រៀនមើលចំនុចទាំងនេះ៖

1- មិនគាំទ្រអ្នក
នៅពេលអ្នកចែករំលែកអ្វីដែលមានសារៈសំខាន់សម្រាប់អ្នក គេមិនស្តាប់យ៉ាងយកចិត្តទុកដាក់ ឬមិនស្តាប់សន្ទនាជាមួយអ្នក។

2- មិនដែលមើលឃើញការប្រឹងប្រែងរបស់អ្នក
អ្វីៗដែលអ្នកធ្វើសម្រាប់គេត្រូវបានមើលងាយ ឬគេមិនសរសើរអំពីលទ្ធផលនោះទេ។

3- គេចវេស
គេច្រើននិយាយថាគ្មានពេល ឬមិនចង់ចូលរួមមិនថាកម្មវិធី ឬការណាត់ជួបមិនខ្វល់ថាសំខាន់ឬអត់។

4- មិនដែលទទួលការសម្រេចចិត្តរបស់អ្នក
បដិសេធ ឬបង្កការបង្ខំឱ្យអ្នកធ្វើតាមអ្វីដែលគេចង់បាន ដោយមិនគិតពីអត្ថប្រយោជន៍ ឬអារម្មណ៍របស់អ្នក។

5- ចូលចិត្តលើកពីអ្នកដទៃ
គេបង្ហាញថាបុគ្គលដទៃសំខាន់ជាងអ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនសំខាន់ក្នុងជីវិតគេ។

6- ទឹកមុខ
ភ្នែកចងចិញ្ជើម មើលឆ្វេងមើលស្តាំមើលមិនចំពេលសន្ទនាជាមួយអ្នក។

7- កាយវិការ
អង្គុយមិនត្រង់ខ្លួន បែរខ្នងមិនយកចិត្តទុកដាក់ពេលជួបអ្នក។

✍️ មនុស្សដែលគោរពអ្នកនឹងយកចិត្តទុកដាក់ ក្រែងចិត្ត មានហេតុផលសម្យស្របដល់គ្នាជានិច្ច។

📚CHea SInath

CHea THina

14 Nov, 00:52


ជាអ្នកលក់ញ័រចង់បានភ្ញៀវ ញ័រចង់ឲ្យភ្ញៀវបានទទួលបានសេវាកម្មឬផលិតផលល្អ មិនមែនព្រោះចង់បានតែលុយភ្ញៀវនោះទេ។

ភ្ញៀវត្រៀមលុយមកចាយកន្លែងរបស់អ្នកហើយ តែសំខាន់អ្នកអាចមានសមត្ថភាពឲ្យគេដកលុយចាយជាមួយអ្នកប៉ុន្មាន!

លុយមិនស្តាយទេឲ្យតែទទួលបានសេវាល្អ ផលិតផលល្អ ត្រឡប់ទៅវិញណែនាំមិត្តភ័ក្ត បងប្អូន មកគាំទ្រអ្នកទៀត។

អ្នកពូកែធ្វើទីផ្សាប៉ុនណាក៏ដោយ តែបើអ្នកលក់មិនញ័រចង់បានភ្ញៀវទេ មានលិតផលល្អ ឬសេវាល្អយ៉ាងណាក៏អត់ប្រយោជន៍ដែរ។

អ្នកលក់ញ័រចង់បានភ្ញៀវមិនទាន់គ្រប់ទេ អ្នកលក់ត្រូវតែញ័រស្វាគមន៍ភ្ញៀវ តែរក្សាភ្ញៀវ មិនមែនទុកគាត់ចោលទេ។


#cheathina

CHea THina

14 Nov, 00:09


មនុស្សខ្លាំងៗមិនដែលកើតចេញពីអតីតកាលស្រួលៗទេ។

គ្រប់ជំហាននៃជីវិតដែលលំបាក នាំឱ្យមនុស្សរឹងមាំ និងមានភាពធន់ទ្រាំច្រើនជាងមុន។

ការលំបាកនៅអតីតកាល គឺជាមូលហេតុនាំឱ្យពួកយើងអាចឈរយ៉ាងរឹងមាំនៅបច្ចុប្បន្ន។

ជីវិតមិនមែនអាស្រ័យលើភាពងាយស្រួលទេ ប៉ុន្តែអាស្រ័យលើភាពរឹងមាំក្នុងការប្រែបំលែងការលំបាកទៅជាឱកាស។

អ្នកដែលបានឆ្លងកាត់បញ្ហាមានរបួស និងការឈឺចាប់តាមដានដំណើរជីវិត គឺជាមនុស្សដែលមានថាមពល និងអាចគ្រប់គ្រងអនាគតបានល្អជាងគេ។

_________
ភូមិគំនិត
អត្ថបទដោយ៖ CHea Sokhea
Joint group: https://t.me/phumkomneth

CHea THina

13 Nov, 23:33


អរុណសួស្តី🍃🌅☕️ រីករាយថ្ងៃបុណ្យអុំទូក ជូកពរបងប្អូនរីករាយជាមួយដំណើរកម្សាន្ត admin ដេកផ្ទះធម្មតា😅

CHea THina

12 Nov, 02:58


ជាអ្នកលក់ លក់ផលិតផល ឬសេវាកម្មមិនដាច់ព្រោះខ្វះជំនាញលក់
ផលិតផល ឬសេវាកម្មគ្មានអ្នកស្គាល់ព្រោះខ្វះជំនាញធ្វើទីផ្សារ
ផលិតផល ឬសេវាកម្មមិនល្អព្រោះ ខ្វះការយល់ដឹង និងគ្មានជំនាញ
ធ្វើអាជីវកម្មគ្មានផែនការច្បាស់លាស់ ជាការធ្វើអាជីវកម្មតាមអារម្មណ៍

#CHEATHINA #HOTELONLINE #OTAs

CHea THina

11 Nov, 04:48


នេះជា Code Color សម្រាប់បងប្អូនដែលជាអ្នកចូលចិត្ត Design.