រដ្ឋបាលខេត្តកំពង់ស្ពឺ @kampongspueprovince Channel on Telegram

រដ្ឋបាលខេត្តកំពង់ស្ពឺ

@kampongspueprovince


ព័ត៌មានពិត និងច្បាស់លាស់

រដ្ឋបាលខេត្តកំពង់ស្ពឺ (Khmer)

រដ្ឋបាលខេត្តកំពង់ស្ពឺ ជា​តំបន់​ដៃជើង​​របស់​ប្រទេស​កម្ពុជា ដែល​ជាបេសកកូន៑ ដ៏អស្រមវិថី និងមានផ្ទ-មាស់មានមូល​ប្រទី​មាសប្រតិប ក្នុង​តំបនៀម​​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ។ បេីកកូន​​និងដែធ្វិូត និង គ្រូច្ងៈនិងទុខភូវកិច្ចការងាយនិងវិធីក្នុង​ការសុផាតិបត្រឈាមអភ័រភាព ក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅតំបន។ ទិដនភាពក្នុងគិឧថ឴ស្ពឱ និង​​កណ​ពត​​គុើបទ​​ក្នុងរបយកិ៛ ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

27 Jan, 04:01


ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញ ក្រុង ស្រុក ឃុំសង្កាត់ ចំនួន ជាង ៤៣៨ នាក់ រៀបចំឡើងនៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំអគាររដ្ឋបាលខេត្ត។

រដ្ឋបាលខេត្តកំពង់ស្ពឺ

14 Jan, 02:37


មហាសន្និបាតអាណត្តិទី៤ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃអង្គារ ១ររោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតអាណត្តិទី៤ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ អគាររដ្ឋបាលខេត្ត៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

09 Jan, 07:50


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា (៧មករា ១៩៧៩ ៧មករា ២០២៥) ក្រោមអធិបតីភាព ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឧរ៉ាល់ ដែលរៀបចំឡើងនៅសាលាស្រុកឱរ៉ាល់៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

04 Jan, 02:33


ជួបគ្នានៅថៃ្ងអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង២រសៀល នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមស្នងការនគរបាលខេត្តកំពង់ស្ពឺ ជាមួយ កំពង់ស្ពឺយូណាយធីត ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ។

សូមបងប្អូនទាំងអស់កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ

រដ្ឋបាលខេត្តកំពង់ស្ពឺ

02 Jan, 10:19


នារសៀលថ្ងៃព្រហស្បតិ៍​ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធឧឯកឧត្តម ជាវ ផាន់លី ទីប្រឹក្សាក្រសួងមហាផ្ទៃអគ្គលេខាធិកាដ្ឋានក្រសួងមហាថ្ទៃត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរង នៃគណ:អភិបាលខេត្តកំពង់ស្ពឺ នៅគេហដ្ឋាននៃសព ស្ថិតនៅផ្ទះលេខ៦១ ផ្លូវលេខ៩៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

02 Jan, 04:21


កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖នាព្រឹកថ្ងៃព្រហស្បតិ៍​ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្ត​កំពង់ឲស្ពឺ​ បានរៀបចំកិច្ចប្រជុំបូកសរុបឆ្លងសេចក្ដីព្រាងរបាយការណ៍​ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ទីរ/អង្គភាព​ ជំនាញ​ពាក់ព័ន្ធ​ ដែលកិច្ចប្រជុំនេះ​ដឹដឹកនាំដោយឯកឧត្ដម ហន ភក្ដី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ​ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ​ បញ្ហាប្រឈម សំណើ សំណូមនានា និងទិសដៅអនុវត្តការងារបន្ត ធ្វើការកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ របស់មន្ទីរអង្គភាពមុនដាក់របាយការណ៍នេះ​ ជូនគណ:អភិបាលខេត្ត​ ក្រុមប្រឹក្សាខេត្ត ពិនិត្យ​ និង សម្រេច​ មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

31 Dec, 09:21


នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ហង់ ស្រឹប ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណ:អភិបាលខេត្ត និងជាប្រធាន ស.ស.យ.កខេត្តកំពង់ស្ពឺ នៅគេហដ្ឋាននៃសព ស្ថិតនៅបុរីអង្គរភ្នំពេញ នារសៀលថ្ងៃអង្គា ទី៣១ ខែធ្នូ ឆ្នាំ២០២៤។

រដ្ឋបាលខេត្តកំពង់ស្ពឺ

27 Dec, 08:57


នារសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំមន្រ្តីរាជការ ថ្នាក់ដឹកនាំចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ កែវ សុខុម នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

27 Dec, 06:11


ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាល ប្រជុំ កង ហ៊ាង ជាន់ទី១ នៃអគាររដ្ឋបាលខេត្ត លោកជំទាវ ឡុង បូណារេត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកំពង់ស្ពឺ ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

26 Dec, 10:50


នាព្រឹកថ្ងៃព្រហស្បតិ៍​ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តតំណាងឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអនុញ្ញាតចូលរួមសន្និបាតត្រួតពិនិត្យលទ្ឋផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នៅរាជធានីភ្នំពេញ ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

26 Dec, 10:42


រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានអញ្ជើញជាអធិបតីក្នុងទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ដែលរៀបចំឡើងនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ នៃអគាររដ្ឋបាលខេត្ត៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

26 Dec, 03:45


នាព្រឹកថ្ងៃព្រហស្បតិ៍​ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ឧត្តម សេនីយ៍ ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគ ទី៣ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាព បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង សមត្ថភាពយោធារបស់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្ត លោកនាយករដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត។

រដ្ឋបាលខេត្តកំពង់ស្ពឺ

06 Dec, 09:35


នារសៀលថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

06 Dec, 04:37


ព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកគងពិសី ក្រោមអធិបតីភាព ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគងពិសី ដែលរៀបចំធ្វើឡើងនៅវត្តអង្គវៀន ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

24 Nov, 05:37


ខ្នងផ្សារឋានស្នេហ៍ ខេត្តកំពង់ស្ពឺ
#រីករាយថ្ងៃចុងសប្តាហ៍ សមុទ្របៃតង

រដ្ឋបាលខេត្តកំពង់ស្ពឺ

22 Nov, 01:59


ទឹកធ្លាក់ឆាយា ផ្នែកមួយនៃឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ទីតាំងស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ♥️💐💐🥰🥰

រដ្ឋបាលខេត្តកំពង់ស្ពឺ

20 Nov, 01:04


ខ្នងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលទីតាំងប្រសព្វមុំបីរវាងខេត្តកោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។

📍 ស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កង់ជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ https://maps.app.goo.gl/jW95JJKHKCo3ec7G9?g_st=com.google.maps.preview.copy

រដ្ឋបាលខេត្តកំពង់ស្ពឺ

14 Nov, 09:09


🇰🇭🇰🇭អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ 👏👏👏🎉🎉

សូមទស្សនាកម្សាន្តបទចម្រៀង " បងកីឡាករបងល្អម៉្លេះ " ដែលជាគំនិតផ្ដួចផ្ដើមនិពន្ធដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

13 Nov, 03:56


កិច្ចប្រជុំ ពិនិត្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិលើវិស័យគាំពារបរិស្ថាន និងអនុវត្តវិធានការច្បាប់ចំពោះជនអនាមិកដែលដែលបញ្ចេញកាកសំណល់តាមទីសាធារណៈ

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កៅ សុវណ្ណារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិលើវិស័យគាំពារបរិស្ថាន និងអនុវត្តវិធានការច្បាប់ចំពោះជនអនាមិកដែលដែលបញ្ចេញកាកសំណល់តាមទីសាធារណៈ ដែលរៀបចំឡើងនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អាគាររដ្ឋបាលខេត្ត៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

13 Nov, 03:56


កិច្ចប្រជុំ ពិនិត្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិលើវិស័យគាំពារបរិស្ថាន និងអនុវត្តវិធានការច្បាប់ចំពោះជនអនាមិកដែលដែលបញ្ចេញកាកសំណល់តាមទីសាធារណៈ

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កៅ សុវណ្ណារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យអនុវត្តលិខិតបទដ្ឋានគតិយុត្តិលើវិស័យគាំពារបរិស្ថាន និងអនុវត្តវិធានការច្បាប់ចំពោះជនអនាមិកដែលដែលបញ្ចេញកាកសំណល់តាមទីសាធារណៈ ដែលរៀបចំឡើងនៅសាលប្រជុំ យឹម សុខុម ជាន់ទី១ អាគាររដ្ឋបាលខេត្ត៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

13 Nov, 03:45


នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហន ភក្ដី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញដឹកកិច្ចប្រជុំ ពង្រឹងការផ្តល់សេវាយន្តការច្រកចេញចូលតែមួយ ជាមួយក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ រៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

01 Nov, 08:00


សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី សេត សុដានី ដែលបានឧបត្ថម្ភទឹកសុទ្ធ ឃោលី (Colee) ១០០កេស ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងពិធីប្រណាំងទូកនាថ្ងៃទី២ -៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

សូមគោរពជូនពរដល់ក្រុមហ៊ុន និងក្រុមការងារទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

01 Nov, 06:08


កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ៖នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក គង់ ឈុនលី នាយករដ្ឋបាលខេត្តស្ដីទី។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងកែសម្រួលរបាយការណ៍ ឱ្យមានភាពសុក្រិត និងត្រឹមត្រូវ មុនដាក់របាយការណ៍នេះ ជូនគណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ពិនិត្យ និង សម្រេច មុននឹងបញ្ជូនទៅក្រសួងមហាផ្ទៃ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

01 Nov, 06:03


សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ទុំ ប៊ុនធឿន នាយកប្រតិបត្តិសាខាសាខាសាកលវិទ្យាល័យអង្គរខេមរាខេត្តកំពង់ស្ពឺ ដែលបានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ទឹកបរិសុទ្ធ២០កេស និងមីចំនួន១០កេស ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងពិធីប្រណាំងទូកនាថ្ងៃទី២ -៣ ខែវិច្ឆិកា ឆ្នាំ២០២៤
សូមគោរពជូនពរដល់ក្រុមហ៊ុន និងក្រុមការងារទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

01 Nov, 06:02


សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ វឌ្ឍនៈ ដែលបានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង VATTANAC ៧កេស ដល់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងព្រឹត្តិការណ៍ពិធីបុណ្យអុំទូកថ្នាក់ខេត្ត ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។
សូមគោរពជូនពរដល់ក្រុមហ៊ុន និងក្រុមការងារទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងឡាយ ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

01 Nov, 05:51


រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីក្រុងពាលី ដើម្បីសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាព ក្នុងពិធីប្រណាំងទូក
នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលី ដើម្បីសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាព ក្នុងពិធីប្រណាំងទូក ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ព្រមទាំងកីឡាករ កីឡាការិនី ផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

01 Nov, 05:51


រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីក្រុងពាលី ដើម្បីសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាព ក្នុងពិធីប្រណាំងទូក
នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលី ដើម្បីសូមសេចក្ដីសុខ សេចក្ដីចម្រើន សុខសុវត្ថិភាព ក្នុងពិធីប្រណាំងទូក ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ព្រមទាំងកីឡាករ កីឡាការិនី ផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

23 Oct, 07:56


នាព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈភិបាលខេត្ត បានអញ្ជើញទទួលជួបជាមួយអង្គភាព K93 ដែលអញ្ជើញមកបំពេញបេសកកម្មស្វែងរកអដ្ឋិធាតុ ក្នុងទឹកដីខេត្តកំពង់ស្ពឺ នៅទីបញ្ជាការវីរៈសេនាតូចលេខ១(ភ្នំពញាគង់) ឃុំស្វាយចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

22 Oct, 09:02


វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី នៃគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អំពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ធ្វើរបាយការណ៍ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៤៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រី នៃគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អំពីរចនាសម្ព័ន្ធ របៀបរបបការងារ និងទម្រង់ធ្វើរបាយការណ៍ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ដែលប្រារព្ធឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត៕

រដ្ឋបាលខេត្តកំពង់ស្ពឺ

21 Oct, 05:00


នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កង វណ្ណារ៉ូ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែលរៀបចំទ្បើងនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ

21 Oct, 04:58


សិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្ត

នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីពី កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្ត ក្រោមអធិបតីភាព ឯកឧត្តម សាន សម្ផស្ស អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន្ទ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដែលប្រារព្ធឡើងនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី១ អាគាររដ្ឋបាលខេត្ត៕

3,233

subscribers

12,201

photos

47

videos