និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) @insuranceregulatorofcambodia Channel on Telegram

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)

@insuranceregulatorofcambodia


This channel aims to disseminate and raise awareness about insurance sector in Cambodia.
Facebook Page:
https://www.facebook.com/InsuranceRegulatorOfCambodia
Website:
https://irc.gov.kh/en

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) (Khmer)

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ជាតារាងដ៏បំផុតដោយសមាជិកនៅក្នុងកម្ពុជា ដែលធ្វើឲ្យទិញថាមកូវីនគ្រន់ដែលប្រទេសជប៉ុន ។ ជាតារាងនេះបានលើសឬសធាតិ្របត្រ គោរនាកម្មអនុញ្ញាត និងផ្តួចផ្តើមអំពីថាមជនឤប្រទេសកម្ពាប់និងកម្ពុជា។ គេអានព្រមគ្រូនិងសម្លេងបច្ចេកវិស្សន៍ចេញពីសនលកម្ពុជា ។
ទំព័រនៅលើ Facebook:
https://www.facebook.com/InsuranceRegulatorOfCambodia
គេអានព្រមគ្រូនិងសម្លេងចម្លេងចេញពីកម្ពុជានេះនេះនេះ ៖
https://irc.gov.kh/en

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)

21 Nov, 03:41


អត្ថប្រយោជន៍នៃការមានធានារ៉ាប់រងយានយន្ត

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)

20 Nov, 04:24


ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករធានារ៉ាប់រងកម្ពុជា និងក្លិបអ្នកការសែតកម្ពុជា
🗓 ២២ វិច្ឆិកា ២០២៤
📍សាលប្រជុំធំជាន់ទី២ អគារអ.ស.ហ.

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)

20 Nov, 02:55


នៅព្រឹកថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា គ.ស.២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីក្រមសីលធម៌វិជ្ជាជីវៈជើងសាធានារ៉ាប់រង” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. ដោយមានការចូលរួមពីសមាគមធានារ៉ាប់រងកម្ពុជា សមាគមជើងសាធានារ៉ាប់រង និងលោក-លោកស្រីជាតំណាងក្រុមហ៊ុនជើងសាធានារ៉ាប់រង។

On the morning of Wednesday, 20th November 2024, Insurance Regulator of Cambodia (IRC) organized a consultation meeting on “Draft Guidance on Code of Ethic for Insurance Brokers”, was chaired by H.E. BOU Chanphirou, Director General of IRC, with participations from Insurance Association of Cambodia, Cambodia Insurance Broker Association and representatives of insurance broker companies.

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)

19 Nov, 04:50


នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា គ.ស.២០២៤ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងជាសមាជិកក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨ ក្នុងគោលដៅជំរុញកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។
On the morning of Tuesday, 19th November 2024, Dr. HOR Sovathana, Deputy Director General of the Insurance Regulator of Cambodia and member of the Inter-Ministerial Working Group for Developing Electronic Services for Business, had attended the 2nd meeting of the Inter-Ministerial Working Group for Developing Electronic Services for Business, was chaired by H.E. Dr. KONG Marry, Secretary of State of the Ministry of Economy and Finance and Chairman of the Working Group, to review and discuss the draft strategy for developing electronic services for business for 2025–2028 with purpose to promote collaboration among ministries and relevant institutions to enhance the efficiency of providing electronic services for business.

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)

19 Nov, 03:40


នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា គ.ស.២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្តីព្រាងប្រកាសស្តីពីការទទួលនិងដោះស្រាយសំណងធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តជាកាតព្វកិច្ច” និង “ការដាក់ឱ្យប្រើប្រាស់បណ្ណសន្យារ៉ាប់រងភារៈទទួលខុសត្រូវ” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. ដោយមានការចូលរួមពីលោកប្រធានសមាគមធានារ៉ាប់រងកម្ពុជា និងតំណាងក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។
On the morning of Tuesday, 19th November 2024, Insurance Regulator of Cambodia (IRC) organized a consultation meeting on Draft Prakas On “Claim Procedure on Compulsory Motor Third-Parties Liability Insurance” and “The Implementation of Policy Wording for Compulsory Motor Third-Parties Liability Insurance”, was chaired by H.E. BOU Chanphirou, Director General of IRC, with participation from the chairman of the Insurance Association of Cambodia (IAC) and General Insurance Companies in Cambodia.

1,341

subscribers

2,969

photos

8

videos