មុនថ្ងៃ៧មករាប្រមាណជា៤ថ្ងៃមុន ពួកទាហានអាវខ្មៅ បានបាក់ទ័ពរត់រប៉ាត់រប៉ាយមានវត្តមានដល់ស្រុកស្រីសន្ធរឃុំកោះអណ្តែតខេត្តកំពង់ចាម ប្រជាជនក្នុងភូមិនិងបងប្រុសខ្ញុំ ចាប់ផ្តើមយកអាវុធដែលពួកទាហានអាវខ្មៅ បោះចោល មានគ្រាប់ខ្លះអត់គ្រាប់ខ្លះ ហើយចាប់ផ្តើមស្វ័យការពារ រួចក៏លួចវាយប្រហារពួកអាវខ្មៅវិញស្លាប់មួយចំនួន មេ កងដែលមកពីនិរតីជំនាន់នោះត្រូវបានអ្នកភូមិអូសយកទៅសំលាប់ចោលនៅប្រឡាយ.......
......ថ្ងៃ៧មករា ម៉ោងប្រមាណជា ១០ព្រឹក បងប្រុសខ្ញុំ បើកវិទ្យុឮៗអោយអ្នកភូមិស្តាប់ (ត្រង់នេះមិត្តអ្នកអានប្រាកដជាសួរថាបានវិទ្យុមកពីណា? ដោយបងប្រុសខ្ញុំជាជាងជួសជុលវិទ្យុដូច្នេះក្នុងខ្ទមរបស់ខ្ញុំមិនខ្វះវិទ្យុទេបងគាត់ជួសជុលវិទ្យុហើយតែងតែលួចស្តាប់ព័តមានផងដែរ) បទចម្រៀង ភ្នំពេញដួងព្រលឹង បានឆក់យកអារម្មណ៍របស់ខ្ញុំអោយនឹក ផ្ទះ សាលា សៀវភៅ ដែលខ្ញុំបានភ្លេចវាអស់ទៅហើយ។
🙏ខ្ញុំសូមអរគុណវិរៈបុរស ៧ មករា