ព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំប្រចាំឆ្នាំបានត្រលប់មកវិញហើយ!
ក្រុមហ៊ុន អ៊ីអន ខេមបូឌា នឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនាថ្ងៃទី២៦ និងទី២៧ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សូមបេក្ខជនចូលរួមអោយបានកុះករ និង ត្រៀមរៀបចំប្រវត្តិរូបសង្ខេប ក្នុងការដាក់ពាក្យស្វែងរកការងារ និងសាកសួរព័ត៌មានអំពីឱកាសការងារ នៅស្តង់ក្រុមហ៊ុនអ៊ីអន ខេមបូឌា ជាមួយនឹងក្រុមការងារផ្នែកធនធានមនុស្សរបស់យើងខ្ញុំដោយផ្ទាល់។
លើសពីនេះ ចូលរួមលេងហ្គេមដើម្បីឈ្នះនូវរង្វាន់ពីផលិតផលយីហោផ្តាច់មុខ ថបវ៉ែលយូ (TopValu) របស់ក្រុមហ៊ុនអ៊ីអនខេមបូឌា ផងដែរ!
ជួបគ្នានៅថ្ងៃតាំងពិព័រណ៌❤️
សម្រាប់ព័ត៌មានបន្ថែម៖
Tel: 096 59 79 021
Telegram: 096 59 79 021
សូមអរគុណ!