តើ Sentient World Simulation (SWS) – តើវាជាអ្វី? ហើយហានិភ័យអ្វីខ្លះ?
ពិភពលោកកំពុងតែសង្ស័យថាសហរដ្ឋអាមេរិចកំពុងតែបង្កើតប្រព័ន្ធសាំនៃបណ្តាញអុីនធើណែតមួយដែលហៅថា Sentient World Simulator ឬ ហៅកាត់ SWS!
SWS គឺជាប្រព័ន្ធបណ្តុំភាពសុាំនៃបណ្តាញ អុីនធើណែតលើពិភពលោកផ្ទាល់ដោយប្រើប្រាស់ Cloud Computer សម្រាប់ទាញយកទិន្ន័យ និង រក្សារទុក ហើយបច្ចេកវិទ្យា Ai សម្រាប់ធ្វើការ វិភាគ ព្យាករណ៍ពី ឥរិយាបថមនុស្ស ព្រឹត្តិការណ៍សង្គម និង ការវិវត្តន៍របស់ពិភពលោក។ ប្រព័ន្ធនេះគឺអាចទទួលបានទិន្ន័យពីសាកលលោក ដោយស្វ័យប្រវត្តិ រួមទាំង អង្គការ រាជរដ្ឋាភិបាល និង ប្រព័ន្ធឆ្លងឆ្លើយព័ត៌មានលើលោក។
វាមានភាពវិជ្ជមាននិងអវិជ្ជមាន។
ភាពវិជ្ជមានរបស់វា Google Cloud វានឹងជួយចងចាំ និង បង្ហាញទិន្ន័យដល់អ្នកប្រើប្រាស់ ទាន់ពេលវាលា ជាពិសេសពី ផ្កាយរណបផ្ទាល់គឺអាចទទួលបាន ទិន្ន័យភ្លាមៗពីពិភពលោកយើង! ហើយប្រព័ន្ធនេះនឹងដើរដោយថមពល Nuclear ផ្ទាល់ ជាពិសេសវានឹងជួយអោយ Ai វិវត្តន៍ដល់ដំណាក់កាលមួយ អាចព្យាករណ៍បានច្បាស់លាស់ និង ត្រឹមត្រូវព្រោះវាបានចង ទិន្ន័យលើសាកលលោកហើយ។
ហានិភ័យ និង អវិជ្ជមាន៖ ភាពឯកជនរបស់មនុស្សទូទាំងសាកល លោកដែលប្រើប្រាស់ផលិតផលរបស់សហរដ្ឋអាមេរិច គឺលែងមានហើយ នឹងត្រូវបានគ្រប់គ្រងដោយ Centralized Control ព្រោះវាអាចគ្រប់គ្រងលើព័ត៌មាន និង បង្កើតព្រឹត្តិការណ៍សង្គមបានភ្លាមៗ តាមរយៈការព្យាករណ៍នានា អាចនិយាយបានថា គេអាចយកមកវាយតម្លៃ ចង់អោយបង្កើតសង្រ្គាមលោកបានយ៉ាងងាយក៏បានដែរ។
SWS នេះសហរដ្ឋអាមេរិចនឹងផ្តោតខ្លាំងសម្រាប់ផ្គត់ផ្គង់ ដល់បច្ចេកវិទ្យាកងទ័ពរបស់ខ្លួន ជាពិសេសបច្ចេកវិទ្យា Ai លើឧបករណ៍របស់កងទ័ពបន្ថែមទៀតអោយកានតែឆ្លាត និង អាចដំណើរការបានដោយខ្លួនឯង មិនចាំបាច់មានការបញ្ជារទេ។
តើអនាគតនឹងទៅជាបែបណា?
បើសិនជា SWS នេះមានអំណាចគ្រប់គ្រាន់ហើយ នោះព្រឹត្តិការណ៍ផ្សេងៗ គេអាចនឹងគ្រប់គ្រងសង្គមយើងបានទាំងស្រុង រួមទាំងការបង្កើតព្រឹត្តិការណ៍ផ្សេងៗបានកាន់តែងាយស្រួលថែមទៀត! ហើយបច្ចុប្បន្ននេះ សហរដ្ឋអាមេរិចកំពុងតែ សហការជាមួយនឹង Google បង្កើតប្រព័ន្ធភាពសាុំនេះហើយ។ រង់ចាំតាមដានបន្តទៀត!
សូមបញ្ចាក់ថាតាមព័ត៌មានបច្ចុប្បន្ននេះ SWS នេះមិនទាន់មាន ភស្តុតាងបញ្ចាក់គ្រប់គ្រាន់ថា នឹងដំណើរការឬយ៉ាងណាទេ វាគ្រាន់តែជាការវិភាគមួយផ្នែកដូច្នេះស្តាប់បាន តែកុំចែករំលែកផ្តេសផ្តាស់ ខ្ញុំចែករំលែកជូនបងប្អូនទុកជាចំណេះដឹងប៉ុណ្ណោះ តាមការវិវត្តន៍របស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះថាខ្លាំងកម្រិតណា។