______
CAM-ASEAN នឹងរៀបចំពិធីសំណេះសំណាល ពិសេសមួយសម្រាប់ អ្នកសិក្សាភាសាចិន ដែលមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស ឯកឧត្តម ទ្បាវ វ៉ាន់ ដែលលោកជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិតកម្ពុជាប្រចាំប្រទេសចិន។
ពិធីសំណេះសំណាល ពិសេសនេះរៀបចំឡើងក្នុងគោលដៅដើម្បីបើកឱកាសឲ្យសិស្ស-និស្សិតដែលសិក្សាភាសាចិនទាំងអស់ ស្វែងយល់ពីវិធីសាស្ដ្រក្នុងការស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ព្រមទាំងទទួលបានព័ត៌មានសិក្សាបានកាន់តែច្បាស់ និងត្រៀមខ្លួនបានកាន់តែប្រសើរសម្រាប់ឈ្នះអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនជាមិត្ត ជាពិសេសជំរុញលើកទឹកចិត្តសិស្សនិស្សិតកម្ពុជា ឱ្យមានឆន្ទៈមោះមុត និងមានការតាំងចិត្តខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងនាំយកបទពិសោធន៍ដើម្បីរួមចំណែកអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។
កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
ម៉ោង៖ ៨:៣០ ព្រឹក ដល់ ១១:៣០ ព្រឹក
ទីកន្លែង ៖ CAM-ASEAN សាខាទួលគោក
សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោមត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
LINK: https://forms.gle/QWzRj6rW9k94kMeR9