***
ថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញសហការជាមួយសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា (Hiroshima University) ប្រទេសជប៉ុន បានរៀបចំសន្និសីទ្ធស្រាវជ្រាវ (Research Follow-Up Seminar) រួមគ្នាប្រចាំឆ្នាំ ដោយមានការចូលរួម ធ្វើបទបង្ហាញលទ្ធផលស្រាវជ្រាវរបស់លោកគ្រូឧទ្ទេសដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន និងក្រុមស្រាវជ្រាវរបស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (គ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូពីសាលាអនុវត្តទាំងពីរ) រួមជាមួយវាគ្មិនអ្នកជំនាញអប់រំនៃប្រទេសជប៉ុន និងកម្ពុជា និងមានការចូលរួមពីព្រឹទ្ធបុរសរងមហាវិទ្យាល័យ ប្រធាន-អនុប្រធានដេប៉ាតឺម៉ង់ គ្រូឧទ្ទេស និងគរុនិស្សិតនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញផងដែរ។
ក្នុងចំណោមបទបង្ហាញទាំង២២ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានចូលរួម៧ប្រធានបទ ដូចខាងក្រោម ៖
1) Future Research in Cambodia Education: Lesson Learnt from Teacher Education College ឧត្តមបណ្ឌិត សិត សេង ឯកនាយកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
2) Exploring Grade 12 Students’ Misconceptions about Gas at New Generation Schools in Cambodia ដោយលោកគ្រូឧទ្ទេស មឿង វណ្ណា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
3) The Influence of Small Group Discussions on Student Teachers' Self-Efficacy in PTEC ដោយលោកគ្រូឧទ្ទេស សេង សឹងហាក់ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
4) The Impact of Facebook Usage on Students’ Academic Performance in Grade 9 of O Bek Khaom Secondary School ដោយអ្នកគ្រូ ផុន ស្រីលីន សាលាអនុវិទ្យាល័យអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
5) Students' Perception of the STEM Fair at Phnom Penh Teacher Education College ដោយអ្នកគ្រូ មុំ ពុទ្ធារី សាលាអនុវិទ្យាល័យអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
6) The Factors Affecting Students' Learning Outcome in Physics ដោយអ្នកគ្រូ ចាន់ ស៊ូលេន សាលាអនុវិទ្យាល័យអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
7) Nutritional Status Among Primary School Children of Anuwat Reach Theany Primary school ដោយអ្នកគ្រូ គីវ កាក់និកា សាលាបឋមអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
វគភ| ២៨-ធ្នូ-២០២៤