កូនមេអំបៅ🦋💙 @novelchanal Channel on Telegram

កូនមេអំបៅ🦋💙

@novelchanal


កូនមេអំបៅ🦋💙 (Khmer)

បើលោកអ្នកជាអ្នកចំនុចទម្រង់បកប្រែស្តែងមាតំល្បឿននិងមានមនុស្សដែលចង់មើលអ្វីៗដែលងាយសរសេរយើងជួយអ្នក! ទិដ្ឋភាពការងាយមើលគឺដែលមនុស្សទាំងនេះអ្នកចង់អានរឿងអេបិប្បា, និងចុចបញ្ជីរឿងលាស់លែងបានជាច្រើន សូមជួយដល់នូវពេលវេលា។ បើលោកអ្នកចង់ចូលរៀនរឿងដូចគ្នាមិនអត់និងចង់រាល់សីហា ហើយជូនដាក់ពីគេហទំព័ររឿង , រែងនាមខំយួរផ្លៃជូនៗទាំងនោះ អ្នកគួរឈាមកូនមេអំបៅ🦋💙បន្ទាប់ពីនេះក្រោមប្លករដ៏ដំណើរដ៏🎉

កូនមេអំបៅ🦋💙

20 Jan, 06:37


អ្វីដែលត្រូវធ្វើបានខំប្រឹងរួចអស់ហើយនៅក្នុងទំនាក់ទំនងមួយនេះ ប៉ុន្តែបើវានៅតែបាត់បង់ប្រហែលជាពួកយើងមិនមែនជាគូនឹងគ្នា…😊🙂

កូនមេអំបៅ🦋💙

11 Jan, 14:24


កុំឲ្យរបស់ដែលយើងមាន ក្លាយទៅជារបស់ដែលធ្លាប់មាន…កុំឲ្យមនុស្សដែលយើងស្រឡាញ់ ក្លាយទៅជាមនុស្សដែលយើងធ្លាប់ស្រឡាញ់…កុំឲ្យរឿងល្អៗ ក្លាយទៅជាការចងចាំមិនល្អ…អ្វីដែលយើងអាចថែរក្សាបានគួរតែថែវាឲ្យបានល្អ…🙂😊

កូនមេអំបៅ🦋💙

05 Jan, 14:44


កំហុសអាចលើកលែងបាន កំហឹងអាចរំសាយបាន ប៉ុន្តែការចង់ចាំ និងការឈឺចាប់មិនអាចបំភ្លេចបានឡើយ…😊🙂

កូនមេអំបៅ🦋💙

03 Jan, 15:43


កុំព្រោះតែសេចក្ដីសុខខ្លួនឯងធ្វើជាមនុស្សអាត្មានិយម កុំព្រោះតែអារម្មណ៍ទៅធ្វើបាបបេះដូងអ្នកដទៃ…រៀនយកចិត្តអ្នកដទៃដាក់ក្នុងចិត្ត…😊🙂

កូនមេអំបៅ🦋💙

29 Dec, 15:02


ទោះបីឆ្នាំនេះ ប្រឈមនឹងការខាតបង់ បាត់បង់ បែកបាក់ច្រើនពិតមែន ប៉ុន្តែវាក៏ល្អ…ព្រោះតែការខាតបង់បានបង្រៀនយើងថាត្រូវតែប្រឹងប្រែងបន្ថែមទៀត…ព្រោះតែការបាត់បង់បានបង្រៀនយើងថាត្រូវចេះថែរក្សាអ្វីៗដែលល្អៗ មនុស្សល្អៗនៅជុំវិញខ្លួន…ព្រោះតែការបែកបាក់បានបង្រៀនយើងថាអ្វីៗមិនទៀងទាត់ត្រូវតែធ្វើល្អចំពោះមនុស្សដែលនៅជុំវិញខ្លួនក្នុងថ្ងៃនេះ….😊😊

កូនមេអំបៅ🦋💙

20 Dec, 15:13


រឿងណាល្អៗគួរចង់ចាំវាទុកជាអនុស្សាវរីយ៍ក្នុងជីវិត រឿងណាមិនល្អចាត់ទុកថាវាជាមេរៀនមួយដែលបង្រៀនយើងឲ្យស្គាល់ពីភាពលំបាកនៅក្នុងជីវិត…🥰😊

កូនមេអំបៅ🦋💙

17 Dec, 16:04


ជីវិតថ្ងៃខ្លះក៏ជួបរឿងល្អ ថ្ងៃខ្លះក៏ជួបរឿងមិនល្អ វាជារឿងធម្មតា ប្រសិនបើយើងអាចបណ្ដោយគ្រប់យ៉ាងឲ្យទៅតាមដំណើរធម្មជាតិរបស់វាប្រហែលជាល្អ ប៉ុន្តែយើងតែងតែភ្លេចខ្លួនចេះតែប្រើពាក្យពេក…
-ហួងហែងពេក របស់ខ្លះយើងតែខ្លាចបាត់បង់វាចង់ឲ្យវានៅជាមួយរហូតតែចុងក្រោយក៏នៅតែចាកចេញពីយើង..
-លះបង់ពេក រឿងខ្លះយើងព្យាយាមលះបង់ដើម្បីវាគ្រប់បែបយ៉ាង ព្រោះតែចង់ឲ្យទទួលបានលទ្ធផលល្អ តែចុងក្រោយវាបែរជាគ្មានតម្លៃ…
-ស្រឡាញ់ពេក ផ្ដល់ក្ដីស្រឡាញ់គ្រប់បែបយ៉ាង ព្រោះចង់បានការស្រឡាញ់ដ៏ស្មោះត្រង់ត្រឡប់មកវិញ តែចុងក្រោយបែរជាទទួលបានតែភាពឈឺចាប់…
…កុំហួងហែងពេក លះបង់ពេក កុំស្រឡាញ់ពេក…ចុងក្រោយវាអាចនឹងគ្មានលទ្ធផលល្អសម្រាប់យើងទេ…😊😊😅

#កូនមេអំបៅ🫶🏻

កូនមេអំបៅ🦋💙

27 Nov, 15:35


ក្នុងលោកមិនមានមេរៀនណាដែលបង្រៀនយើងបានល្អ ដូចយើងបានជួបផ្ទាល់ខ្លួនឯង ខកចិត្តម្នាក់ឯង ខូចចិត្តម្នាក់ឯង ឈឺចាប់ម្នាក់ឯង ដើរម្នាក់ឯង យំម្នាក់ឯង…ហើយក៏ក្រោកឈរដោយខ្លួនឯង…😅😅

កូនមេអំបៅ🦋💙

20 Nov, 15:27


មនុស្សខ្ញុំអត់សូវចេះប្រកាន់ច្រើនទេ ប៉ុន្តែបើអ្នកធ្វើរឿងមួយដែលទទួលយកលែងបានហើយ គឺចិត្តដាច់ខ្លាំង ស្ងាត់ៗហើយក៏ផ្ដាច់ខ្លួនចេញ….😅😅

កូនមេអំបៅ🦋💙

01 Nov, 15:03


ពេលខ្លះក៏ចង់សម្រេចចិត្តបណ្ដោយឲ្យបញ្ហាគ្រប់យ៉ាងទៅតាមអារម្មណ៍ដែរ ប៉ុន្តែមិនអាចព្រោះមានទំនួលខុសត្រូវច្រើន មានបន្ទុកត្រូវដោះស្រាយ មិនអាចចេះតែសម្រេចចិត្តតាមអារម្មណ៍ខ្លួនឯងបានទេ…😅🙂

កូនមេអំបៅ🦋💙

30 Oct, 06:54


😊🖤

កូនមេអំបៅ🦋💙

24 Oct, 15:14


សង្ឃឹមតែមិនរំពឹង….😅😅

កូនមេអំបៅ🦋💙

16 Oct, 15:08


-សង្គមបានបង្រៀនខ្ញុំថា ត្រូវប្រយ័ត្នខ្លួនជានិច្ចមិនមែនគ្រប់គ្នាដែលយើងស្គាល់សុទ្ធតែល្អជាមួយយើងទេ…
-មិត្តភក្តិបានបង្រៀនខ្ញុំថា គ្រប់ការរាប់អានមិនមែនសុទ្ធតែចេញពីចិត្តទេ…
-ក្ដីស្រឡាញ់បានបង្រៀនខ្ញុំថា ភាពស្មោះត្រង់ ការឲ្យតម្លៃ ទំនួលខុសត្រូវវាពិតជាសំខាន់បំផុតនៅក្នុងទំនាក់ទំនង…
-ពេលវេលាបានបង្រៀនខ្ញុំថា ត្រូវតែប្រញាប់ធ្វើអ្វីដែលខ្លួនស្រឡាញ់ យើងនៅសល់ពេលមិនច្រើនទេសម្រាប់ធ្វើវា…
-បញ្ហាបង្រៀនខ្ញុំថា ត្រូវតែចេះអត់ធ្មត់ មិនចុះចាញ់ហើយរឹងមាំទើបអាចយកឈ្នះវាបាន…
-បរាជ័យបង្រៀនខ្ញុំថា រក្សាការព្យាយាមថ្ងៃណាមួយយើងនឹងធ្វើវាបានសម្រេច…
-ជោគជ័យបង្រៀនខ្ញុំថា កុំសប្បាយភ្លេចខ្លួន ត្រូវប្រឹងបន្ថែមទៀតទើបកាន់តែល្អប្រសើរ…🥰😊

#កូនមេអំបៅ# ❤️

កូនមេអំបៅ🦋💙

11 Oct, 14:42


ឲ្យគេខ្លាចដោយសារការគោរព ប្រសើរជាងឲ្យគេខ្លាចដោយសារមានអំណាច….

កូនមេអំបៅ🦋💙

08 Oct, 15:33


ពេលខូចចិត្តចង់រត់ទៅឱបគេឲ្យបានធូរស្បើយ ប៉ុន្តែបែរមកគិតម្ដងទៀត គឺគេហ្នឹងហើយជាអ្នកដែលធ្វើឲ្យខូចចិត្ត…😅🙂

កូនមេអំបៅ🦋💙

03 Oct, 14:23


គួរតែកាត់ផ្ដាច់នរណាដែលធ្វើឲ្យជីវិតអ្នកដុនដាប គួរតែកាត់ចោលដោយឈប់រារែកបើម្នាក់នោះតែងសាងបញ្ហា គ្មានភាពរីកចម្រើនឲ្យអ្នក ក្រៅតែពីបង្ករបញ្ហាផ្លូវចិត្តឲ្យអ្នករាំរ៉ៃ..

មិនថាជាស្នេហា បងប្អូន កូនចៅ ញាតិជិតឬឆ្ងាយ បើមនុស្សដែលគេបារម្មណ៍ពីផ្លូវចិត្តរបស់អ្នក គេនឹងមិនធ្វើឲ្យអ្នកពិបាកឡើយ ពេលខ្លះអ្នកគួរតែរៀនអាត្មានិយមខ្លះមិនមែនជារឿងខុសសំរាប់អ្នកណា ប៉ុន្តែវាជាការរំដោះខ្លួនឯងពីរឿងអព្វមង្គលទាំងឡាយ..

រៀនចេះស្រលាញ់ខ្លួនឯង កុំបណ្ដោយឲ្យខ្លួនរស់នៅក្នុងភាពខូចអារម្មណ៍ដដែលៗ ព្រោះចុងក្រោយអ្នកដែលពិបាក គឺមានតែខ្លួនអ្នកម្នាក់ប៉ុណ្ណោះ រៀនបដិសេធខ្លះ រៀនឆ្លើយថាទេខ្លះ រៀនកាត់ខ្លះ នោះជីវិតអ្នកប្រាកដជាបានធូរស្រាលជាងមុនឆ្ងាញ់ណាស់ ….😌😌

កូនមេអំបៅ🦋💙

26 Sep, 14:01


រឿងខ្លះ…😔😌

កូនមេអំបៅ🦋💙

24 Sep, 06:28


«សុំទោស»ជាពាក្យប្រើសម្រាប់សុំការអភ័យទោស ឬសុំឲ្យនរណាម្នាក់លើកលែងកំហុស…ប៉ុន្តែមិនមែនរាល់ពាក្យសុំទោសសុទ្ធតែអាចកែប្រែស្ថានភាពអាក្រក់ឲ្យទៅជាល្អឡើងវិញទេ យើងគ្មានថ្ងៃយល់ពីជម្រៅចិត្តនៃការឈឺរបស់នរណាម្នាក់ឡើយ រហូតដល់ថ្ងៃមួយជួបប្រទះវាខ្លួនឯងទើបដឹងថា ពាក្យសុំទោសមិនអាចធ្វើឲ្យការឈឺចាប់ថយចុះឡើយ…😌😌

កូនមេអំបៅ🦋💙

15 Sep, 14:52


អារម្មណ៍ដែលឈឺចាប់បំផុត នៅពេលជីវិតជួបបញ្ហាតែយើងនៅតែព្យាយាមធ្វើធម្មតា មិនអាចប្រាប់ឲ្យអ្នកណាដឹងក្រៅពីខ្លួនឯង បានត្រឹមនិយាយលួងខ្លួនឯងថាធំហើយត្រូវចេះដោះស្រាយវាដោយខ្លួនឯង….😌😌

កូនមេអំបៅ🦋💙

08 Sep, 13:11


ប្រសិនយើងអាចបញ្ឈប់ ឬក៏កាត់បន្ថយការចង់ឥតឈប់ឈរបាន…ប្រហែលជាយើងមិនសូវខកចិត្ត ឬក៏កើតទុក្ខដោយសារតែចំណង់គ្មានហេតុផលនេះឡើយ….😌😌🍃

កូនមេអំបៅ🦋💙

29 Aug, 14:59


ប្រើជីវិតបែបសាមញ្ញៗ រស់នៅជាមួយការពិត មិនបង្កើតភាពក្ដៅក្រហាយដល់អ្នកដទៃ ប៉ុណ្ណេះមានក្ដីសុខណាស់ហើយនៅក្នុងជីវិត…😌😌🌸

កូនមេអំបៅ🦋💙

28 Aug, 14:58


ពេលខ្លះភាពស្ងប់ស្ងាត់គឺជាចម្លើយដ៏ល្អបំផុត ដែលអាចជំនួសឲ្យការឆ្លើយតបសំណួរមួយចំនួន…😌😌

កូនមេអំបៅ🦋💙

19 Aug, 14:49


បើចង់បានភាពរីករាយនិងមានសន្តិភាពផ្លូវចិត្ត ចូរកុំព្យាយាមហួងហែងចង់គ្រប់គ្រងលើជីវិតអ្នកដទៃ…អារម្មណ៍គេ វាសនាគេ ទង្វើគេ សេរីភាពគេ បេះដូងគេ….ធម្មជាតិរបស់មនុស្សយើងម្នាក់ៗផ្សេងៗពីគ្នា… យើងមិនអាចបង្គាប់គេឲ្យធ្វើតម្រូវតាមចិត្តយើងតែម្នាក់បានឡើយ…រៀនទទួលយក រៀនដោះលែងទើបផ្លូវចិត្តមានសន្តិភាព🥰😌

កូនមេអំបៅ🦋💙

09 Aug, 15:08


នៅពេលដែលអ្នកចង់កាត់ផ្ដាច់នរណាម្នាក់ចេញពីជីវិតរបស់អ្នកមិនថាវាជាទំនាក់ទំនងប្រភេទណាទេ គេមិនបាននិយាយប្រាប់អ្នកដទៃអំពីបញ្ហារបស់យើងទាំងពីរទាំងស្រុងឡើយ…គេនិយាយតែចំណុចខ្លះៗនៃទំនាក់ទំនង….ដែលអាចធ្វើឲ្យអ្នកស្ដាប់យល់ថាអ្នកជាមនុស្សមិនល្អក្នុងក្រសែភ្នែកគេ….😌😌

កូនមេអំបៅ🦋💙

05 Aug, 09:45


មិនថាយើងធ្វើអ្វីក៏ដោយ ប្រសិនបើយើងផ្ដោតលើគោលដៅតែមួយ ប្រាកដជាជោគជ័យនៅថ្ងៃណាមួយ….🥰😌

កូនមេអំបៅ🦋💙

02 Aug, 14:42


🤍🥰😌

កូនមេអំបៅ🦋💙

28 Jul, 12:36


តម្លៃគឺស្ថិតនៅលើខ្លួនយើង មិនចាំបាច់ ទៅប្រាប់ឲ្យគេដឹងថាយើងល្អ ឬមិនល្អទេ….បើថ្ងៃណាមួយគេមើលឃើញពីតម្លៃរបស់យើង…គេនឹងយល់ដោយខ្លួនឯង!❤️😌

កូនមេអំបៅ🦋💙

23 Jul, 15:51


បើថ្ងៃណាមួយយើងព្រមដើរចេញពីកន្លែងដែលយើងធ្លាប់បានព្យាយាមធ្វើដើម្បីវារហូតមក មិនមែនយើងចុះចាញ់ជាមួយវាទគ្រាន់តែយើងព្រមទទួលយកការពិតថា. ..គ្រប់យ៉ាងវាពិតជាមិនអាចទៅមុខរួចមែនទោះបីជាព្យាយាមដើម្បីវាខ្លាំងយ៉ាងណាក៏ដោយ….😌😌☺️

កូនមេអំបៅ🦋💙

20 Jul, 15:25


🙏🏻🙏🏻🙏🏻☺️🌸

កូនមេអំបៅ🦋💙

17 Jul, 15:04


មនុស្សខ្លះចូលមកដើម្បីជារង្វាន់នៃជីវិត ប៉ុន្តែអ្នកខ្លះទៀតចូលមកដើម្បីធ្វើជាមេរៀនសម្រាប់ជីវិត ទោះបីឈឺចាប់បន្តិច តែយ៉ាងហោចណាស់ក៏អាចធ្វើឲ្យយើងរៀនចេះស្វែងយល់បានច្រើនពីមនុស្សទាំងពីរប្រភេទនេះ….😌😌😊

កូនមេអំបៅ🦋💙

15 Jul, 15:32


ខំប្រឹងដោយញើសឈាមខ្លួនឯងវាមិនស្រួលទេ ហើយវារឹតតែពិបាកនៅពេលដែលគ្រួសារទាំងមូលពឹងលើយើងស្ទើរតែទាំស្រុង ចំណែកយើងត្រូវខំប្រឹងតែម្នាក់ឯង ឈឺមិននិយាយ ជួបបញ្ហាអ្វីក៏មិនដែលប្រាប់ យំគ្មានអ្នកដឹង ហត់គ្មានអ្នកសួរ…បានត្រឹមស្ងៀមស្ងាត់ម្នាក់ឯងរួចហើយក៏ខំប្រឹងបន្តទៀតដោយសារពាក្យថាទំនួលខុសត្រូវ…😊😊🙂

កូនមេអំបៅ🦋💙

15 Jul, 08:45


គេញញឹមដាក់យើងមិនប្រាកដថាគេចូលចិត្តយើងឡើយ គេធ្វើល្អដាក់យើងមិនប្រាកដថាគេស្រឡាញ់យើងឡើយ គេគោរពយើងមិនប្រាកដថាេគឲ្យតម្លៃយើងឡើយ..... ពេលខ្លះ វាគ្រាន់តែជាការសម្ដែងដើម្បីបង្ហាញឲ្យយើងឃើញថាគេជាមនុស្សល្អតែប៉ុណ្ណោះ…..😌😌

2,430

subscribers

105

photos

7

videos