ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វិទ្យាល័យព្រែកលៀបបានរៀបចំជំនួបអ្នកអាណាព្យាបាលសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងគោលបំណងដើម្បី៖
១-ពិនិត្យលើលទ្ធផលការសិក្សារបស់សិស្ស
២-ផ្សព្វផ្សាយពីសេចក្តីណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២៤~២០២៥
៣-ការផ្លាស់ប្តូរ និងកែតម្រូវសម្រាប់ការរៀនរបស់សិស្សឡើងវិញដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខែមុខ
៤-ត្រៀមរៀបចំការដាក់ស្នើអាហារូបករណ៍ក្នុង និងក្រៅប្រទេស។
ជំនួបនេះមានការចូលរួមពីអ្នកអាណាព្យាបាលសិស្សថ្នាក់ទី១២ទាំងអស់ លោកគ្រូអ្នកគ្រូដែលបង្រៀនថ្នាក់ទី១២តាមថ្នាក់និមួយៗ និងប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ផងដែរ។
#កម្មវិធីសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប