Duraseksa ទូរសិក្សា @duraseksa Channel on Telegram

Duraseksa ទូរសិក្សា

@duraseksa


📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា
https://www.hopp.bio/duraseksa

Duraseksa ទូរសិក្សា (Khmer)

នៅថ្ងៃផ្ទុកឡើងនេះយើងស្វ័យប្រវត្តរបស់យើងមួយដែលអ្នកអាចទស្សនាទូរសិក្សាដ៏ច្រើននិងប្រសិន ជូន លោក អ្នក ទៅនៅលើប្រាំខ្នារះ ។ Duraseksa ជាឈ្មោះ ផ្នែកទូរសិក្សាដែរ ហើយ កម្មវិធីនេះមានប្រសិនបទឡើងដ៏ប្រសើរ ដូចជា វីដេអូ របស់ទូរសិក្សា ភាព សារ និង បំប្លែង របស់ខ្ល-ូខ្លី ។ បើលោកអ្នកចង់រកគណនីក្រសួងរបស់យើង។ សូមចុចលើលដើមដូចខាងក្រោម ៖
https://www.hopp.bio/duraseksa

Duraseksa ទូរសិក្សា

18 Nov, 16:09


[កិច្ចប្រជុំស្តីពីសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្ររវាងប្រទេសកម្ពុជា និងប្រទេសបារាំង]

រាជធានីភ្នំពេញ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្ររវាងប្រទេសកម្ពុជា និងប្រទេសបារាំងនៅវិទ្យាស្ថានបារាំង។

គួរបញ្ចាក់ផងដែរថា នៅក្នុងកិច្ចប្រជុំនេះបានពិភាក្សាយ៉ាងលំអិត និងការផ្លាស់ប្តូរគំនិតរវាងប្រទេសកម្ពុជា និងប្រទេសបារាំងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តរវាងប្រទេសកម្ពុជា និងប្រទេសបារាំង។

១៨ វិច្ឆិកា ២០២៤ | វិទ្យាស្ថានបារាំង

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia

Duraseksa ទូរសិក្សា

18 Nov, 01:02


[ពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង]

បាត់ដំបង៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅវិទ្យាសា្ថនគរុកោសល្យបាត់ដំបង។

គួរបញ្ជាក់ផងដែរថា ពីធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អតីតគរុនិស្សិត គរុសិស្ស នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងគរុនិស្សិត-គរុសិស្សជ័យលាភីទាំងអស់ សរុបចំនួនប្រមាណ ៦០០នាក់។

១៧ វិច្ឆិកា ២០២៤ | ខេត្តបាត់ដំបង

#vathanasann #vathanasannmoeys #CDDE #Duraseksa #moeyscambodia

Duraseksa ទូរសិក្សា

14 Nov, 10:16


[ពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីនៅតាមសាកលវិទ្យាល័យ]

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីនៅតាមសាកលវិទ្យាល័យ ដែលជាជំហានថ្មីមួយក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសម្រាប់ការបង្កើតធុរកិច្ចថ្មីនៅកម្ពុជា។

គួរបញ្ជាក់ផងដែរថា ពិធីនេះដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមានការចូលរួមពីសាកលវិទ្យាល័យចំនួន5 រួមមាន៖
• សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
• សាកលវិទ្យាល័យ ស្វាយរៀង
• សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
• សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ
• សាកលវិទ្យាល័យជាតិបាត់ដំបង

ការចុះ MOU បានរៀបចំឡើងស្របគ្នានៅក្នុងកម្មវិធីផ្តល់វិញ្ញាបនបត្របញ្ចប់ធុរកិច្ចថ្មីចំនួន២០ក្រុម (ជំនាន់ទី៣ ទី៤ និងទី៥) នៃមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (ហៅកាត់ NICC) ក្នុងនោះក៏មានការចែករំលែក ពីធុរកិច្ចថ្មីផងដែរដូចជា MOUY និង SmartBox។
មកដល់ពេលនេះ NICC បានបណ្តុះបណ្តាលធុរកិច្ចថ្មីបានចំនួន៣១ក្រុម ដែលបានរួមចំណែកមួយផងដែរដល់សេដ្ឋកិច្ចឌីជីថលកម្ពុជា។

១២ វិច្ឆិកា ២០២៤ | រាជធានីភ្នំពេញ

#MoEYSCambodia #RUPP #nicc #KOICA #KPC #startup #incubation #incubator #incubationcenter

21,236

subscribers

2,650

photos

74

videos