សម្តេចធិបតី បានបញ្ជាក់បន្ថែមក្នុងវេទិកាធុរកិច្ចនោះដែរថា កម្ពុជា-ហ្វីលីពីនកំពុងសហការគ្នាយ៉ាងសកម្មក្នុងការលើកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឆ្នាំ២០២៥-២០២៨។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ថ្មីបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន(សៀមរាប-សេប៊ូ) ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ទាំងតំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍មាត់សមុទ្រ។
☑️ Threads
#Cambodia
#Hunmanet
#ministryoftourismcambodia
#huothak