Keylatop

@keylatop


Keylatop is the #1 sports news channel in Cambodia

Keylatop

18 Oct, 07:07


🤔🇦🇷គ្រប់គ្នាគិតថាគាត់ជា Allian, គ្រប់គ្នាគិតថាគាត់មិនសូវហាត់ តែជោគជ័យ គំនិតនេះអាចនឹងផ្ទុយស្រឡះ ព្រោះកន្លងមកយើងមិនសូវដឹងពីការហ្វឹកហាត់របស់គាត់ទេ!
🗣Beckham បាននិយាយពី Messi ថា «ខ្ញុំចង់និយាយត្រឡប់ក្រោយបន្តិច ទៅកាន់ថ្ងៃដំបូងដែលគាត់មកកន្លែងហ្វឹកហាត់របស់យើង។ គាត់បានមកដល់ម៉ោង ៦:៥០ នាទីព្រឹក ហើយនៅពេលនោះគឺគ្មាននរណាម្នាក់នៅកន្លែងហ្វឹកហាត់ទេ ក្រៅអំពីអ្នកយាមម្នាក់...។ គាត់បានមកដល់ម៉ោង ៦:៥០ នាទី។ បាទគឺ ៦:៥០ នាទី! ហើយក្រុមគឺមិនទាន់ហ្វឹកហាត់ទេ ទាល់តែម៉ោង ១០ឯណោះ។... គាត់នៅក្នុងកន្លែង gym ម្នាក់ឯង។ គាត់កម្តៅសាច់ដុំ។ គាត់កំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអ្នកគិតថា មានតែក្មេងៗទេដែលធ្វើបែបនោះ ប៉ុន្តែគាត់នៅតែធ្វើបែបនោះមកដល់បច្ចុប្បន្ន ទាំងដែលគាត់ស្ថិតនៅក្នុងវ័យនេះទៅហើយ។ គាត់បានឈ្នះគ្រប់យ៉ាងអស់ហើយនៅក្នុងអាជីពរបស់គាត់ ហើយអ្នកគិតថា គាត់ប្រហែលដល់ពេលត្រូវសម្រាកខ្លះហើយ។ ប៉ុន្តែគាត់... ខ្ញុំគ្រាន់តែអាចនិយាយពាក្យមួយម៉ាត់គាត់ គាត់គឺជាអ្នកឈ្នះ»៕🫡

Keylatop

18 Oct, 02:30


👏អបអរសារទរ! Leo Messi ដែលបានឈ្នះពានរង្វាន់កីឡាករល្អបំផុតគ្រប់ពេលវេលា (GOAT) ពីស្ថាប័ន Marca🐐
🥇Lionel Messi
🥈Cristiano Ronaldo
🥉Pelé

Keylatop

17 Oct, 09:44


😱ពិតជាខ្លាំងដូចគេល្បីមែន នៅដងស្ទឹងសង្កែហូបរាបហើយ!
អបអរសាទរ! ទូក "នរិន្ទរង្សី ពិជ័យចិត្របុត្រ" ដែលដណ្តើមបានជើងឯកចំណាត់ថ្នាក់លេខ ១ ការប្រណាំងទូកង ក្នុងខេត្តបាត់ដំបង ក្រោយអុំ ២ ថ្ងៃចំនួន ៨​ ជើង ឈ្នះទាំង ៨ ជើង👏🛶

Keylatop

05 Oct, 06:55


📲ទីបំផុតមេធីមរឿង សោភ័ណ្ឌ ចេញមុខឆ្លើយតបវិញហើយ ក្រោយប៉ុន្មានថ្ងៃនេះមានរឿងក្តៅគគុក ជុំវិញរឿងលោកដកខ្លួនពីការប្រកួតមួយចំនួន៖
✍️«ខ្ញុំចង់សួរលោកថាមានអ្នកដឹងមុនថាឈឺមែនហើយមួយទៀតចង់អោយមនុស្សវៃទាំងឈឺមែនលុយសំខាន់តែប្រពន្ធកូនខ្ញុំសំខាន់ជាងបើវៃងា_»ប់បាត់ទៅលោកជួយមួយខែម៉ាន់បើមនុស្សឈឺនឹង»។

Keylatop

04 Oct, 02:17


📣🏆ទៅដល់ទីណាឈ្នះពានកន្លែងហ្នឹង! Messi នៅតែបន្តកាន់កា..ប់កំណត់ត្រាក្លាយជាកីឡាករ ដែលឈ្នះពានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺ ៤៦ ពាន៖
*អាហ្សង់ទីន ៦ ពាន🇦🇷
* Barcelona ៣៥ ពាន🔴🔵
* PSG ៣ ពាន🔵
* Inter Miami ២ ពាន🟣

Keylatop

25 Sep, 15:18


📲មែនទែនទៅ Speed បានទៅកន្លែងប្រដាល់របស់ ថៃ មុនយើងទៀត តែអរគុណ ដែលគាត់បានជ្រើសរើសយករូបស្លៀកខោគុនខ្មែរ ទៅផុសលើ IG របស់គាត់🥊🇰🇭🫶

Keylatop

17 Sep, 07:06


🗣️មើលទៅ គាត់មិនក៏ទាន់អស់ចិត្ត យើងកាន់តែអត់ទាន់អស់ចិត្ត Speed ថា គាត់នឹងមកកាន់ប្រទេសកម្ពុជាម្តងទៀតនៅក្នុងសប្តាហ៍នេះ ដើម្បីធ្វើការ Live Stream ជាថ្មី🔥😍🇰🇭

Keylatop

13 Sep, 08:33


🐐📱ឥទ្ធពល GOAT! Ronaldo បានបំបែកកំណត់ត្រាថ្មីក្លាយជាអត្តពលិកដំបូងគេ ដែលមានអ្នកតាមដាននៅលើបណ្តាញសង្គម ១ ពាន់លាននាក់😱😱

Keylatop

13 Sep, 02:25


📣លឿនៗតែម្តង! សហព័ន្ធបាល់ទាត់កម្ពុជា បានសម្រេចតែងតាំងគ្រូបង្វឹក U-20 លោក Koji Kyotoku ជាគ្រូបង្វឹកឈុតធំរបស់ កម្ពុជា បណ្តោះអាសន្នសិន🇰🇭

Keylatop

12 Sep, 23:17


🚨Breaking News! សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសចែកផ្លូវគ្នាជាមួយលោក Felix Dalmas ហើយ💔🇰🇭

Keylatop

07 Sep, 07:45


🚨🤕ជួបគ្រោះកាចហើយ Real Madrid ឆ្នាំនេះ កីឡាកររបួសសឹងតែចង់មួយតារាងហើយ៖
Eder Militão
Jude Bellingham
Eduardo Camavinga
Aurélien Tchouaméni
Ferland Mendy
Dani Ceballos
Joan Martínez
David Alaba

Keylatop

22 Aug, 07:40


🚨🔵Breaking News! ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា🇰🇭 ស្ថិតនៅក្នុងពូល E ជាមួយក្រុម Madura(ឥណ្ឌូនេស៊ី)🇮🇩 និង SP Falcons(ម៉ុងហ្គោលី)🇲🇳 នៃការប្រកួតវគ្គចែកពូនពាន AFC Challenge League🔥

Keylatop

20 Aug, 02:27


🚨ផ្លូវការ! ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានសម្រេចដកសិទ្ធធ្វើជាម្ចាស់ផ្ទះរបស់ ថៃ ក្នុងការរៀបចំព្រឹត្តិការណ៍ Asian Indoor and Martial Arts Games ឆ្នាំ ២០២៤ នេះហើយ ដោយសារតែ ថៃ ខ្វះខាតថវិការរៀបចំការប្រកួត និងមានពេលវេលារៀបចំខ្លីពេក🇹🇭

Keylatop

30 Jul, 10:22


📣ក្តៅៗ! កីឡាករហែលទឹករបស់កម្ពុជា ឡាបប៉ារ៉ង់ អង់ត្វ័ននឹ បានធ្វើការប្រកួតនៅព្រឹត្តិការណ៍ អូឡាំពិក ក្នុងវិញ្ញាសារហែលសេរីផ្នែកបុរស ចម្ងាយ ១០០ ម៉ែត្ររួចហើយ ដោយមុននេះធ្វើបានក្នុងថេរវេលា ៥២.៩៥ វិនាទី ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ក្នុង Heat 2🇰🇭🏊‍♂️

យ៉ាងណា គាត់បញ្ចប់នៅក្នុងចំណាត់ថ្នាក់រួមទី៦៧ក្នុងចំណោមកីឡាករសរុប៧៩នាក់ មិនអាចបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័្រតទេ។

Keylatop

17 Jul, 14:42


ញាន សុស៊ីដាន់ ធ្វើបានច្រើនគ្រាប់ហើយ កាលពីរដូវមុន ខណៈ រាត្រីនេះជាមួយ ក្លិបថ្មី ស្វាយរៀង គេធ្វើបានទៀតហើយពីតំបូលទូកនេះ🚀

Keylatop

17 Jul, 09:57


-ចប់ការប្រកួត៖ សោកស្តាយ ប្រកួតបើកឆាក ក្រុម U-19 កម្ពុជា ចាញ់ ទីម័រ U-19 ៣ទល់នឹង២ ក្នុងពានរង្វាន់ AFF U-19 Youth Championship😥😥

Keylatop

15 Jul, 04:12


📣អបអរសាទរ ក្រុមជម្រើសជាតិ អាហ្សង់ទីន ដែលបានក្លាយជាម្ចាស់ជើងឯកពាន Copa America ២០២៤ នេះ ក្រោយយកឈ្នះ កូឡុំប៊ី ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ🇦🇷🏆👏
👉នេះជាពាន Copa America លើកទី 1️⃣6️⃣ ក្នុងប្រវត្តិសាស្ត្រ អាហ្សង់ទីន និងជាលើកទី 2️⃣ សម្រាប់ GOAT Leo Messi🏆

1,153

subscribers

4,743

photos

13

videos