ស្នងការដ្ឋាននគរបាលខេត្តកំពត @kampotprovincialpolice Channel on Telegram

ស្នងការដ្ឋាននគរបាលខេត្តកំពត

@kampotprovincialpolice


សូមជម្រាបសួរពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ នេះជាតេឡេក្រាមផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត

https://t.me/KampotProvincialPolice

ស្នងការដ្ឋាននគរបាលខេត្តកំពត (Khmer)

ស្នងការដ្ឋាននគរបាលខេត្តកំពត ជាខេត្តរឺប្រជាពលខេត្តណាមគេដឹកនាៗជាទីស្នងនរភ្តរបា៖ ខសស្នងរបស្នររ៖ សូមជម្រនជម្រាបសួរពុកម៉ែ បងបបនប្រជាពលរដ្ឋទាោរអស្គៅ នេ្ន់ ជាទេល្ក្ឈេក្រាមផ្លូវការរបស្នរប។ ទាំបប៖ https://t.me/KampotProvincialPolice

ស្នងការដ្ឋាននគរបាលខេត្តកំពត

10 Feb, 11:00


កិច្ច​ប្រជុំ​ប្រចាំ​ខែ​មករា​ និង​លើក​ទិសដៅ​បន្ត​របស់​ផែន​ការងារ​អន្តោប្រវេសន៍​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​។ 10.02.2025

ស្នងការដ្ឋាននគរបាលខេត្តកំពត

05 Feb, 09:18


ក្មួយៗនៅខេត្តកំពត លឺថានាំគ្នាកែខ្លួនធ្វើជាក្មេងល្អ កូនល្អអស់ហើយ ក្មួយៗកុំភ្លេចខ្លួនអោយសោះណា ក្មួយអាចភ្លេចពូ តែពូមិនភ្លេចក្មួយៗនោះទេ អោយតែបង្ហោះម៉ូតូកាប់ចាក់បងតូចបងធំគឺកំលាំងពូទៅដល់ភ្លាម។ ពូធ្វើនេះព្រោះចង់អោយក្មួយៗមានអនាគតល្អសំរាប់អនាគតខ្លួនឯង ឪពុកម្តាយយើងពួកគាត់មិនមែនចិញ្ចឹមយើងអស់មួយជីវិតនោះទេ បើក្មួយៗចង់អោយឪពុកម្តាយមានសេចក្តីសុខនិងមានសុខភាពល្អ ធ្វើតែអំពើល្អចំពោះពួកគាត់ កុំនាំរឿងក្តៅក្រហាយអោយពួកគាត់ទៅបានហើយ នោះពួកគាត់នឹងសប្បាយចិត្តជាងក្មួយៗយកលុយទៅអោយពួកគាត់ទៅទៀត ។ បំណងល្អពីពូស្នងការ 05.02.25

ស្នងការដ្ឋាននគរបាលខេត្តកំពត

04 Feb, 13:41


ខ្ញុំសូមអភ័យទោសទុកជាមុនចំពោះក្មួយស្រី ប្អូនស្រីនិងបងស្រីទាំងអស់ ប្រសិនបើមានការខុសឆ្គងក្នុងការផ្សព្វផ្សាយនូវសារខាងក្រោមនេះ សូមមានការប្រុងប្រយ័ត្នអោយមែនទែន ចំពោះការផ្ញើរសារមកបងប្អូនដែលជានារីៗទាំងអស់ចំពោះការលោងលោមស្នេហា ដោយប្រើនូវរូបភាពបុរសសង្ហារៗក្នុងការទាក់ទាញដល់បងប្អូននារីៗទាំងអស់ អោយធ្វើការផ្លាស់ប្តូររូបភាពអាក្រាតកាយទៅវិញទៅមកក្នុងន័យស្នេហា ។ នៅពេលដែលបងប្អូននារីៗទាំងអស់ដោះសំលៀកបំពាក់ នោះក្រុមគេនឹងចាប់ផ្តើមថតនូវរូបភាពអាក្រាតកាយរបស់បងប្អូន ដើម្បីជំរិតទារប្រាក់នៅពេលក្រោយ ក្នុងករណីដែលបងប្អូនមិនអោយប្រាក់ទៅតាមការចង់បានរបស់ក្រុមគេទេនោះ គេនិងយករូបភាពអាក្រាតកាយរបស់បងប្អូនបង្ហោះក្នុងបណ្តាញសង្គម Facebook សូមកុំចាញ់ល្បិចរបស់ពួកនេះអោយសោះ សូមបងប្អូនប្រុងប្រយ័ត្ននិងណែនាំទៅដល់មិត្តភក្ក័បងប្អូនផ្សេងៗទៀតអោយបានដឹងផង ។ 04.02.25

ស្នងការដ្ឋាននគរបាលខេត្តកំពត

02 Feb, 09:51


ពេលវេលាដែលបងប្អូនបានសំរាកលំហែកាយជួបជុំគ្រួសារ គឺជាពេលវេលាដែលយើងខ្ញុំទាំងអស់គ្នាយកចិត្តទុកដាក់ជាទីបំផុតសំរាប់ការងារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ចើញមកកំសាន្តនៅខេត្តកំពត ។ 02.02.25

ស្នងការដ្ឋាននគរបាលខេត្តកំពត

02 Feb, 09:51


ពេលវេលាដែលបងប្អូនបានសំរាកលំហែកាយជួបជុំគ្រួសារ គឺជាពេលវេលាដែលយើងខ្ញុំទាំងអស់គ្នាយកចិត្តទុកដាក់ជាទីបំផុតសំរាប់ការងារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ចើញមកកំសាន្តនៅខេត្តកំពត ។ 02.02.25

ស្នងការដ្ឋាននគរបាលខេត្តកំពត

22 Jan, 09:08


កម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2024 របស់រដ្ឋបាលខេត្តកំពតនិងលើកទិសដៅការងារឆ្នាំ 2025 ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

21 Jan, 08:15


បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពតទាំង ៩៣ ឃុំសង្កាត់មានការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះ សូមទាក់ទងលេខខាងក្រោមនេះ 087818322 យើងខ្ញុំបានត្រៀមរថយន្តពន្លត់អគ្គីភ័យដើម្បីជួយ ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

17 Jan, 07:11


បញ្ជូនក្រុមក្មេងទំនើងនៅស្រុកជុំគីរីទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត រង់ចាំការកាត់ទោសនៅពេលក្រោយ ។ ក្មួយៗផ្សេងៗទៀតឃើញហើយពិចារណាដោយខ្លួនឯង មានសិទ្ធសេរីភាពដើរហើយដោយសេរី សូមកុំបំផ្លាញអនាគតខ្លួនឯង និងធ្វើអោយក្រុមគ្រួសារមានវិប្បដិសារី បើមិនទាន់បានសងគុណឪពុកម្តាយទេ សូមកុំធ្វើអោយពួកគាត់ទឹកភ្នែកដោយសារយើង ។ ក្មួយៗស្អប់ពូក៏ស្អប់ចុះ តែពូធ្វើនេះដើម្បីអោយក្មួយមានអនាគតល្អ កុំចង់តាំងខ្លួនធ្វើអ្នកលេងអី គ្មានកំណើតទេក្មួយ អោយតែនៅកំពតក្មួយនៅកន្លៀតណាក៏ពូទៅយកមកអោយទាល់តែបាន ។ បងប្អូនជួយស៊ែរអោយបានច្រើនផងដើម្បីអោយពួកគាត់បានឃើញ 17.01.25 ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

14 Jan, 12:15


មុខដូចភ័យៗម៉េចទេ ពេលរាំនិយាយពីលះដល់ហើយអត់មានគិតដល់ចិត្តពូបន្តិចសោះម៉ង ! បានមកដល់អធិការស្រុកជុំគីរីហើយ ។ កូនចៅពូលឿនដូចខ្យល់ព្យុះអញ្ចឹងអោយតែមានបទល្មើស ជាពិសេសក្រុមដូចក្មួយៗឯងនេះមិនអោយលើស ២៤ម ទេអោយតែនៅក្នុងខេត្តកំពត ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

14 Jan, 11:51


មកដល់ពេលនេះហើយនៅមានក្មេងព្រហើនបែបនេះទៀត អ្នកថតក៏អត់រួចខ្លួនដែរ! ជួបគ្នាឆាប់ៗនេះ ឪពុកម្តាយប្រដៅលែងបានហើយ ទុកអោយច្បាប់ចាត់ចែង ។ ស្រុកជុំគីរី ២០ នាទីមកដល់អធិការស្រុកហើយ ចាំពេលមកដល់អោយក្រុមគាត់រាំម្តងទៀត។

ស្នងការដ្ឋាននគរបាលខេត្តកំពត

13 Jan, 04:00


សូមអរគុណដល់ក្រុមគ្រួសារ ម៉ាក់ប៉ាបងប្អូនក្នុងអង្គភាពទាំងអស់នឹងបងប្អូនមិត្តភ័ក្កក្នុងបណ្តាញសង្គម Facebook ទាំងអស់ដែលបានជូនពរខ្ញុំក្នុងថ្ងៃខួបកំណើត សូមជូនពរមានសុខភាពល្អទាំងអស់គ្នា ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

06 Jan, 03:07


សូមរំលឹកនិងសូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានជ្រាប កម្ចីតាម online គឺជាកម្ចីខុសច្បាប់ ហើយជាក្រុមហ៊ុនឆបោក សូមបងប្អូនប្រយ័ត្នប្រយ៉ែង ច្រើននាក់ហើយដែលបានចាញ់បោកក្រុមហ៊ុនកម្ចីតាម online នេះ ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

05 Jan, 04:03


សូមបងៗម្ចាស់រថយន្តដែលធ្វើអាជីវកម្មដឹកដី ដឹកខ្សាច់ ដឹកថ្មនៅខេត្តកំពតទាំងអស់ នៅពេលធ្វើដំណើរឆ្លងកាត់ក្រុងកំពត និងនៅតាមបណ្តាក្រុងស្រុកទាំង 09 សូមត្រួតពិនិត្យរថយន្តមុននឹងចេញពីការដ្ឋាន ជៀសវាងការខកខានធ្វើអាជីវកម្ម ក្នុងករណីរថយន្តធ្វើអោយជ្រុះដី ជ្រុះខ្សាច់ ថ្ម ប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនិងប្រជាពលរដ្ឋ ។ 05.01.25

ស្នងការដ្ឋាននគរបាលខេត្តកំពត

02 Jan, 04:02


ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្វីៗដែលល្អដែលជាប្រយោជន៏សំរាប់សង្គមជាតិយើង ចាំបងប្អូនបង្ហោះឬស៊ែរ ហើយអ្វីដែលធ្វើអោយអាប់អោនដល់ប្រទេសយើងសូមកុំបង្ហោះឬស៊ែរអីបាទ ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

31 Dec, 08:07


តើប្អូនៗបានដឹងឬធ្វើមិនដឹងពាក់ពាក់ការបង្ហោះម៉ូតូ ! ឆ្លងឆ្នាំនេះ free កាត់សក់ ហើយម៉ូតូដកទុកបីខែសិន យប់នេះឆ្លងឆ្នាំជិះម៉ូតូជាមួយមិត្តភក្ក័សិនទៅ បីខែក្រោយចាំមកយកម៉ូតូវិញ ដូចខ្វះកន្លែងបង្ហោះនាំគ្នាមកបង្ហោះម៉ូតូលើភ្នំបូកគោ 31.12.24 ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

31 Dec, 05:07


អរគុណដល់ម្ចាស់រថយន្តដឹកថ្មព្រឹកមិញ ដែលបានទាក់ទងមក មួយម៉ោងទៀតគាត់នឹងត្រលប់មកសម្អាតស្ពានវិញ សូមបងប្អូនម្ចាស់រថយន្តដឹកដីដឹកថ្មត្រួតពិនិត្យរថយន្តអោយបានត្រឹមត្រូវមុនចេញពីការដ្ឋាន ។ 31.12.24

ស្នងការដ្ឋាននគរបាលខេត្តកំពត

31 Dec, 03:27


សូមម្ចាស់រថយន្តដឹកថ្មព្រឹកមិញ មកធ្វើការសម្អាតកំទេចថ្មលើស្ពានកំពង់បាយ អោយបានស្អាតនៅថ្ងៃនេះជាកំហិត ផលប្រយោជន៏អស់លោកទេ តែក៏ត្រូវគិតដល់ប្រយោជន៏សាធារណៈផងដែរ ។ 31.12.24

ស្នងការដ្ឋាននគរបាលខេត្តកំពត

28 Dec, 07:42


ចុមអាអូននៅក្នុង Facebook ហើយនៅក្រៅ ខុសគ្នាឆ្ងាយម៉េស ពេលយកមកដល់អធិការ ! សូមអរគុណលោកអធិការស្រុកដងទង់ ។

ស្នងការដ្ឋាននគរបាលខេត្តកំពត

27 Dec, 03:01


ប្អូនៗស្ទាវៗ ដាក់ដាវដាក់កាំបិតតាមខ្លួននៅទីសាធារណៈទោះមិនទាន់ធ្វើសកម្មភាពក៏ដោយអោយតែសមត្ថកិច្ចឆែកឃើញ គឺអាចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់បាន ប្រសិនបើប្អូនៗណាមិនជឿអាចសាកបាន ។ ចំពោះបងប្អូនប្រជាកសិករនោះមិនមានបញ្ហាអ្វីទេ សូមកុំយល់ច្រលំខ្ញុំនិយាយសំដៅលើក្រុមបងតូចបងធំទេ ។ 27.12.24

ស្នងការដ្ឋាននគរបាលខេត្តកំពត

26 Dec, 13:22


ខ្ញុំប្រាប់ថាកុំចង់ធ្វើបងធំអី ធ្វើប្រជាពលរដ្ឋល្អដែលសង្គមត្រូវការ ករណីនេះសមត្ថិកិច្ចយើងខ្ញុំយកបានម្នាក់ នៅបក្សពួកក្នុងវីដេអូរនេះទៀតក៏មិនរួចខ្លួនដូចគ្នា សូមគិតគូរពីគ្រួសារនិងអនាគតរបស់ខ្លួន ។ 26.12.24

ស្នងការដ្ឋាននគរបាលខេត្តកំពត

26 Dec, 13:19


ខ្ញុំប្រាប់ថាកុំចង់ធ្វើបងធំអី ធ្វើប្រជាពលរដ្ឋល្អដែលសង្គមត្រូវការ ករណីនេះសមត្ថិកិច្ចយើងខ្ញុំយកបានម្នាក់ នៅបក្សពួកក្នុងវីដេអូរនេះទៀតក៏មិនរួចខ្លួនដូចគ្នា សូមគិតគូរពីគ្រួសារនិងអនាគតរបស់ខ្លួន ។ 26.12.24

ស្នងការដ្ឋាននគរបាលខេត្តកំពត

26 Dec, 10:37


ក្នុងករណីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតបានដឹងឬឃើញក្រុមក្មេងទំនើងនៅតាមបណ្តាក្រុងស្រុកទាំង 09 ដែលមានលាក់ដាវឬកាំបិតទោះមិនទាន់ធ្វើសកម្មភាពអ្វីក៏ដោយ សូមផ្តល់ដំណឹងដល់ខ្ញុំនិងឈានទៅដល់ការឃាត់ខ្លួនក្រុមទាំងនោះបាន ខ្ញុំនិងផ្តល់រង្វាន់លើកទឹកចិត្តចំនួន ( មួយលានរៀល ) ក្នុងមួយករណី ហើយខ្ញុំនិងរក្សារការសម្ងាត់ជូន ។ 26.12.24

ស្នងការដ្ឋាននគរបាលខេត្តកំពត

28 Oct, 04:04


ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាជាតិ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ស្នងការដ្ឋាននគរបាលខេត្តកំពត

01 Oct, 06:40


ច្បាប់គឺច្បាប់ អ្នកខុសគឺត្រូវទទួលនូវអ្វីដែលខ្លួនបានធ្វើ មិនថាមានឋានៈបុណ្យសក្ក័ប៉ុនណាក៏ដោយ

😀 Facebook 😗 Telegram ——————————————————
😗 Telegram Group Chat ✅️

ស្នងការដ្ឋាននគរបាលខេត្តកំពត

15 Sep, 12:16


ខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស សូមជម្រាបជូនដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមេត្តាជ្រាបថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនខិលខូចបានដើរទាក់ទងតាមទីកន្លែងមួយចំនួនដោយអះអាងថា ខ្លួនជាជំនួយការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងតាំងខ្លួនជាមន្រ្តីក្នុងក្រសួង និងស្ថាប័ននានា ដោយប្រើឥទ្ធិពលនៃការក្លែងបន្លំយកឋានៈ តួនាទីរបស់ខ្លួន ដើម្បីសុំឱ្យអាជ្ញាធរ ដែលនៅតាមកន្លែងទាំងនោះសហការ ក្នុងគោលបំណងកេងប្រវ័ញ្ចទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

នៅក្នុងសកម្មភាពនេះ ជនខិលខូចបានក្លែងព្រះរាជក្រឹត្យដែលមានព្រះហស្ថលេខារបស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ២ច្បាប់។ ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្រ្តី សូមជូនដំណឹងនេះ ដើម្បីថ្នាក់ដឹកនាំបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកជនខិលខូចទាំងឡាយ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយសហការធ្វើការស្រាវជ្រាវជាបន្តដើម្បីចាត់វិធានការចំពោះជនល្មើស និងបក្សពួកតាមនីតិវិធីច្បាប់ ។

រាជធានីភ្នំពេញ ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣

😀 Facebook 😗 Telegram ——————————————————
😗 Telegram Group Chat ✅️

ស្នងការដ្ឋាននគរបាលខេត្តកំពត

13 Sep, 10:06


សេចក្តីសម្រេចលេខ៩៨ សសរ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការតែងតាំងសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

😀 Facebook 😗 Telegram ——————————————————
😗 Telegram Group Chat ✅️

ស្នងការដ្ឋាននគរបាលខេត្តកំពត

13 Sep, 04:30


ក្រោយធ្វើការអប់រំនិងរៀនសូត្រលត់ដំខ្លួនអោយក្លាយជាក្មេងល្អឡើងវិញចំនួនពីរយប់បីថ្ងៃនៅស្នងការដ្ឋាននគរបាលខេត្តកំពត ក្មួយៗទាំងបីនាក់បានសុំទោសឪពុកម្តាយនិងសន្យាចំពោះមុខសមត្ថកិច្ចថាឈប់បង្ហោះម៉ូតូទៀតហើយ ។ 13.09.23

😀 Facebook 😗 Telegram ——————————————————
😗 Telegram Group Chat ✅️

6,598

subscribers

184

photos

10

videos