កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP @grkpp Channel on Telegram

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

@grkpp


បង្ការ បង្ក្រាប សង្គ្រោះ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ (Khmer)

ប្រាប់ខ្ញុំដល់អ្នកទាំងនេះ! ជារៀងរាលណាសំខាន់មិនអ្វីដែលយើងនឹងវិញ្ភៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺជាគណិតវែងរួរដល្ងនៃនារត។ ជារៀងប្រាំអតិថិមនដ្រោយស្រាររាយនៅទទិយប់នេះនឺ។ ជាស្រាររយួងៈ របស់ខិសោគឺការអញ្កត។ ជាទិយនារានុនឺជាផ្លែអណ្តើងនូចរី។ អញ្ឹនេះបងៈ អលើយត៏យងៈ គ្បាហ៏ជាឡនេះផ្កប៉ហ៟ក្តឺ្នសស់ពរ១ឆ្ិ៏ញ៓។ ហំស៊១គហ៍ៈ ហំជប៘ហ�ែ១���ហ៏ពឡស៓ំព៏ហ៟ឌវែភៃនែំហ៏ជៃសៀៃពចអភ��នឡកសកៗៈ ន�ហរីឡ�ៃនៃនឡ��បែន��ឆ៟ជ៟បអឍ�១ជ�ហឡ�ឨឆគគែ��ៃ៓១ឡ�ៃអឡស�ៃែ៟ប��ែវ��៏រី�ៃគី�កី�ក�ែក�ែៃ�ៃ�ីឡ�ៃ�រ�ៃ��៟ឡ�ៃ��៟�ីីី�ែ��៟��ក�ែក�៟�ែ�ិ�៟�趘�ែ��ែ�趘���ែ�趘��៟�趘�៟�ែ�趘�៟�趘�៟��趘���ែ�趘��ក�趘�ែ��趘���៟�趘�៟���趘�៟�趘�ែ�趘�趘�趘�趘�趘�趘�趘���趘��趘�趘�趘�趘�趘�趘���趘�趘�趘�趘�趘�趘�趘�趘��趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘�趘��趘�趘�趘�趘��趘�趘�趘�趘�趘�趘�趘�趘�趘��趘�趘�趘�趘�趘�趘��趘�趘�趘�趘�趘�趘�趘�趘�趘���趘���ែ�ឹ�៓�ៃ�៓�趂�៓�រ�趘�趂�៓�រ�趘�趂�៓�ឹ�趂�趘�趂�៓�៟�趘�趂�趘�趂�趘���趘�趂�趘���រ�趘�趂�趘�趂�趘�趂�趘�趟�趘�趂�趘�趂�趘�趂�趘�趟�趂�趘�趂�趟�趟�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趟�趂�趘�趂�趘�趟�趂�趘�趂�趘�趟�洂�趂�趘�趂�趘�趂�洂�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂���៓�趂�趘�趂�趟�趂�趘�趂�趟�趂�趘�趂�趘�趂�趘�趂�趘�趂�趟�趂�趘�趂�趘�趂�趘�趂�趟�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趟�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂��趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘�趂�趘

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

08 Feb, 14:38


អាវុធហត្ថរាជធានីភ្នំពេញ ដាក់វិន័យរដ្ឋបាល ដោយកោសក់ ទៅលើក្មេងទំនើង០៤នាក់ ព្រមទាំងដកហូតម៉ូតូរក្សាទុក ០៣ខែ!

កាលពីវេលាម៉ោង១៧:៤០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ក៏បានជួបប្រទះនឹងក្មេងទំនើង០១ក្រុម កំពុងធ្វើសកម្មភាព បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិជ័យជំនះ សង្កាត់ឳឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងល្បាតអាវុធហត្ថខណ្ឌកំបូល ក៏ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងនោះបានចំនួន ០៤នាក់ រួមមាន៖ ១-ឈ្មោះ សាន សៀកម៉េង ភេទប្រុស អាយុ ១៨ឆ្នាំ, ២-ឈ្មោះ លី ណារ៉ុង ភេទ ប្រុស អាយុ ១៦ឆ្នាំ, ៣-សៀន រ៉ាមុត ភេទប្រុស អាយុ ២០ឆ្នាំ, ៤-ឈ្មោះ សុ ភ័ក្រ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស នាំយកមកមូលដ្ឋានខណ្ឌ ដើម្បីធ្វើការអប់រំ និងដាក់វិន័យរដ្ឋបាល ដោយកោសក់ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង រក្សាទុក ០៣ខែ ផងដែរ។ 

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

08 Feb, 11:09


ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ ច្បារអំពៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងបានបិទនូវលិខិតប័ណ្ណផ្សព្វផ្សាយលេខបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សដែលបានឃើញបញ្ហាខាងលើ អាចផ្ដល់ដំណឹងមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា ហើយ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ជូនផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

07 Feb, 07:37


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២ករណីផ្សេងគ្នា ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់។

 ប្រតិបត្តិការបង្ក្រាបករណីទាំង០២ខាងលើរួមមាន ៖

១-ជនសង្ស័យឈ្មោះ គង់ សារី ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុច ផ្លូវបេតុង ភូមិព្រែករាំង សង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងបានធ្វើតេស្តរកឃើញថាមានសារធាតុញៀនក្នុងខ្លួនផងដែរ។ វត្ថុតាងចាប់យក ម៉ូតូ ០១គ្រឿង ម៉ាក HONDA BEAT ពណ៌ស ស្លាកលេខ 2LF-0870 រួមនិងសម្ភារៈសម្រាប់ធ្វើសកម្មភាពជាច្រើនទៀត។ ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងខាងលើ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃសរ ចំនួន ០១ ឆ្នាំ និង ០៦ ខែ ពាក់ព័ន្ធនឹងករណី លួច (ទូរស័ព្ទ) តាំងពីឆ្នាំ២០១៧ និងបានប្រើប្រាស់គ្រឿងញៀន តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន។ 

២-កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១៣ និង ១០នាទី មានជនសង្ស័យ ០១ក្រុម បានធ្វើសកម្មភាពលួចកាត់ដែក នៅចំណុចសាលារៀនទុកចោល ផ្លូវ៣១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ គាប់ជួនពេលនោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក កំពុងតែល្បាតនៅម្តុំនោះ ក៏ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ គឺ ឈ្មោះ នាង ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ៣៥ឆ្នាំ នាំយកមកមូលដ្ឋានខណ្ឌ ដើម្បីស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់វិធានការតាមនីតិវិធី ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួន រួមនឹងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចកាត់ដែកនៅទីតាំងខាងលើពិតប្រាកដមែន ហើយកន្លងមកពួកខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេលជាច្រើនឆ្នាំហើយ និងធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទាផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

04 Feb, 07:00


អាវុធហត្ថរាជធានីភ្នំពេញ ដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា ទៅលើក្មេងទំនើង១៤នាក់ បង្ហោះម៉ូតូលើផ្លូវសាធារណៈ!

កាលពីវេលាម៉ោង ០១និង២០នាទី រំលងអាធ្រាតឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្តខណ្ឌ ជាលទ្ធផល បានឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ១៥នាក់ (ស្រី១នាក់) ដែលធ្វើសកម្មភាពជាក្រុម បង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅចំណុចផ្លូវបេតុង ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្មេងទំនើងទាំងនេះ ត្រូវបញ្ជូនបន្តទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ ក្នុងនោះក្មេងទំនើង១៤នាក់ ត្រូវដាក់វិន័យរដ្ឋបាល ដោយកោសក់ហាត់កីឡា លើកម៉ូតូដើរក្នងទីបញ្ជាការដោយស្រែកថា "ខ្ញុំក្មេងទំនើងបង្ហោះម៉ូតូ កុំយកតម្រាប់តាមខ្ញុំ ពីពេលនេះទៅ ខ្ញុំឈប់បង្ហោះម៉ូតូហើយ" ព្រមទាំងដកហូតម៉ូតូ០៧គ្រឿង រក្សាទុក ០៣ខែ ផងដែរ។ 

សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

01 Feb, 09:39


ក្រុមការងារ អាវុធហត្ថខណ្ឌព្រែកព្នៅ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលភរិយារបស់លោកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត!

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ អនុសេនីយ៍ទោ កាន់​ សុវណ្ណគិរី ជំនួយការអាវុធហត្ថខណ្ឌ ដែល​ភរិយា​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ (មហារីក​ដំណាក់​កាល​ទី​៤) កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,០៥០,០០០រៀល, ភេសជ្ជៈ ទឹកសុទ្ធ ០៣កេស និងផ្លែឈើស្រស់មួយកន្រ្តក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

20 Jan, 08:20


ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយជូនដល់សមាជិកចំនួន២នាក់ សមាជិកមានប្រពន្ធទើបសម្រាលកូន​!

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់គ្រួសារសមាជិក ចំនួន២នាក់ ក្នុងរួមមាន ៖

១.លោកនាយចំណង់​  សៀង​ រ៉ា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ 

២.លោកនាយចំណង់​ វ៉ាង​ ពិសិទ្ធ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ 

អំណោយដែលក្រុមការងារបានប្រគល់ជូន ក្នុងម្នាក់ៗទទួលបាន ៖ ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

17 Jan, 06:33


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកថវិកាឧបត្ថម្ភដល់សមាជិក ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី សៅ លឿត ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៤៩០,០០០រៀល ប្រគល់ជូនដល់លោកអនុសេនីយ៍ឯក ជួប សុខដេត នាយរងការិយាល័យបញ្ជូនសារ នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាក់ដៃ ហើយកំពុងសម្រាកព្យាបាលបន្តនៅគេហដ្ឋាន។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

14 Jan, 06:56


ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ ឡេង ចន្ធី សមាជិក នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី លោកមេបញ្ជាការរង ទទួលជំនាញ នាយ-នាយរង នៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៣៤០,០០០រៀល, ភេសជ្ជៈចម្រុះ ០៦កេស ជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

06 Jan, 09:56


អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្រុមក្មេងទំនើង០៣នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ០០និង៣០នាទី យប់ឈានចូល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយ ជនសង្ស័យមួយក្រុមជិះម៉ូតូ ០៥គ្រឿង បានធ្វើសកម្មភាពយកដាវ និងកាំបិត ដេញកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួស ខ្នង និងដៃឆ្វេង នៅចំណុចមុខភោជនីយដ្ឋានម្លប់ធ្នង់ ផ្លូវ១៩៥២ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ភ្លាមៗនោះដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ កំពុងល្បាតត្រួតពិនិត្យក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខណ្ឌ នៅក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតឃាត់ខ្លួនជាក់ស្ដែងបានក្មេងទំនើងចំនួន ០៣នាក់ រួមមាន ១-ឈ្មោះ ពៅ ម៉េងហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ, ២-ឈ្មោះ រិទ្ធ ជានី ភេទប្រុស អាយុ១៧ឆ្នាំ, ៣-ឈ្មោះ វង្ស ចិត្រា ភេទប្រុស ១៦ឆ្នាំ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។ 

វត្ថុតាងចាប់យកមានដូចជា៖ កាំបិតផ្គាក់ ចំនួន ០១ដើម, ម៉ូតូ ០២គ្រឿង ១-ម៉ាកបីត ពណ៌ក្រហម-ស ស្លាកលេខ ភ្នំពេញ 11B-5909, ២-ម៉ាកហុងដា សេ១២៥ ស៊េរី០១៩ ពណ៌ខ្មៅ ស្លាកលេខ ត្បូងឃ្មុំ 1G-4757។

ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៣នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានចូលរួមជាមួយបក្ខពួកផ្សេងទៀត ប្រព្រឹត្តអំពើហិង្សាខាងលើ ប្រាកដមែន។

ក្មេងទំនើងទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

02 Jan, 08:56


ក្រុមការងារ អាវុធហត្ថខណ្ឌសែនសុខ ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ ឈិន​ សុវណ្ណ ជំនួយការអាវុធហត្ថខណ្ឌ ដែលមានប្រពន្ធទើបសម្រាលកូន ហើយកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ទឹកសុទ្ធ ០២កេស, ទឹកដោះគោឆៅ ២យួរ រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

28 Nov, 08:28


មេបញ្ជាការ អាវុធហត្ថខណ្ឌកំបូល ឧបត្ថម្ភថវិកាដល់គ្រួសារ សមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន!

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល បានឧបត្ថម្ភថវិកាមួយចំនួន ដើម្បីសម្រួលបន្ទុក ដល់គ្រួសារលោកនាយចំណង់ អៀង តុលា ជំនួយការខណ្ឌ ដែលភរិយាទើបនឹងសម្រាលកូនរួច នៅមណ្ឌលសុខភាពអូរឫស្សី២ ភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

28 Nov, 08:27


ក្រុមការងារ អាវុធហត្ថខណ្ឌជ្រោយចង្វារ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ហង្ស ណារិទ្ធ មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចាត់ក្រុមការងារនាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌជ្រោយចង្វារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៣,៩១០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អយ ចន្ថា ជំនួយការខណ្ឌ ដែលឪពុករបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

26 Nov, 13:51


សមាជិកអាវុធហត្ថរាជធានីភ្នំពេញ ០២នាក់ ចូលរួមប្រកួតបាញ់កាំភ្លើង នៅហ្វីលីពីន ឈ្នះមេដាយចំនួន ០៣ គ្រឿង!

ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងវរសេនាតូចចល័ត កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០២នាក់ គឺលោកអនុសេនីយ៍ទោ ហួត ភ័ស និង លោកនាយចំណង់ ផេង ប៊ុនសុផស់ ទៅចូលរួមជាមួយ ក្រុមបាញ់កាំភ្លើងកងយោធពលខេមរភូមិន្ទ ក្នុងនាមកងទ័ពជើងគោកកម្ពុជា ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បាញ់កាំភ្លើងដៃអាស៊ាន កងទ័ពជើងគោក (AARM 32/2024) នៅប្រទេសហ្វីលីពីន។  ជាលទ្ធផលសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ទទួលបាន មេដាយចំនួន ០៣គ្រឿងជូនដល់អង្គភាព រួមមាន ៖ វិញ្ញាសារបាញ់សហការ បាញ់ប៉ះដៃ និង បាញ់ថែប (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបានមេដាយមាស ០១, វិញ្ញាសាបាញ់ សហការ និង រត់បាញ់ថែប (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបាន មេដាយ ប្រាក់ ០១, វិញ្ញាសារបាញ់សហការ បណ្ដាក់ (កម្ពុជា ចាប់ដៃគូរ ជាមួយ ហ្វីលីពីន) ទទួលបានមេដាយ សំរិទ្ធ ០១៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

26 Nov, 12:01


ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់ក្រុមការងារនាំយកអំណោយ ជាថវិកាផ្ទាល់ខ្លួនចំនួន ១,០០០,០០០៛ (មួយលានរៀល) ចុះសួរសុខទុក្ខ និងចូលរួមរំលែកក្នុងការចំណាយរបស់ លោកអនុសេនីយ៍ឯក សរ សាកាន ជំនួយការអាវុធហត្ថខណ្ឌ ដែលមានជំងឺលើសសំពាធឈាម ទឹកនោមផ្អែម តម្រងនោម កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

26 Nov, 04:04


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ០៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន!

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ វាសនា មេបញ្ជាការរង នាំយកអំណោយឧបត្ថម្ភដល់សមាជិកចំនួន ០៣នាក់ ដែលមានប្រពន្ធទើបតែសម្រាលកូន ក្នុងនោះរួមមាន ៖ ១. លោកអនុសេនីយ៍ឯក ថាវ សុធា ជំនួយការ ការិយាល័យផែនការហ្វឹកហ្វឺន, ២. លោកអនុសេនីយ៍ទោ ធន តារាវ័ន្ត ជំនួយការ ការិយាល័យបំពាក់ និងបរិក្ខារ, ៣. លោកនាយចំណង សេង វណ្ណដា ជំនួយការ ការិយាល័យប្រតិបត្តិការ បច្ចេកវិទ្យា នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ ឧបត្ថម្ភជូនក្នុងម្នាក់ៗទទួលបាន ៖ ភេសជ្ជៈចម្រុះ ០៣កេស រួមនឹងថវិកាមួយចំនួនទៀត ជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

25 Nov, 13:41


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនឥតឈប់ឈរ មានកិត្យានុភាពលេចធ្លោរលើឆាកអន្តរជាតិកាន់តែល្បីល្បាញ ក្រោមមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការឯកភាពជាតិពេញលេញ គឺជាកត្តាសត្យានុម័ត ដែលឃើញផ្ទាល់ភ្នែក មិនអាចប្រកែកបាន!

នារសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណវិទ្យាល័យបាក់ទូក មានប្រារព្ធពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់មិត្តភាពសមាគមយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឡាយ គឹមលី នាយករងខុទ្ទកាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រឹទ្ធាចារ្យអតីតគ្រូបង្រៀន អតីតសិស្សសាលាបាក់ទូកនាទសវត្សរ៍ ឆ្នាំ១៩៨០ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកនាយក លោកនាយករង សិស្សានុសិស្សសាលាបាក់ទូក គណ:កម្មការរៀបចំការប្រកួត ព្រមទាំងក្រុមកីឡាករ ចូលរួមយ៉ាងច្រើនកុះករ។

ការរៀបចំព្រឹត្តិការណ៍នាពេលនេះ គឺជាលើកទី៥ហើយ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អតីតឧបនាយករដ្ឋមន្ត្រី ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងមានការចូលរួមគាំទ្រពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ក្រោមការធានារៀបចំកម្មវិធីជារៀងរាល់ឆ្នាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង។

ថ្លែងក្នុងកម្មវិធីនាឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានទាញចំណាប់អារម្មណ៍ថា៖

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

23 Nov, 06:41


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបន្តបន្ទាប់ នៅចំណុចបន្ទប់ជួលលេខ៦ ផ្លូវលំ ភូមិគល់ សង្កាត់ កន្ទោក ខណ្ឌកំបូល និងនៅចំណុច ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ វត្ថុតាងចាប់យករួមមាន ៖ ១-ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់, ជញ្ជីងអេឡិកត្រូនិចសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង០២នាក់ រួមមាន៖ ១-ឈ្មោះ វន សុីណា ហៅពៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ, ២.ឈ្មោះ ឃិត រាសី ភេទប្រុស អាយុ២៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

07 Nov, 08:00


ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខសមាជិក ដែលបានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ អនុសេនីយ៍ឯក មៀច សំអុល ជំនួយការខណ្ឌ ដែលបានព្យាបាលដោយវះកាត់ពោះវៀនដុះខ្នែង ហើយកំពុងសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,៤០០,០០០រៀល (មួយលានបួនសែនរៀល) និងផ្លែឈើស្រស់មួយកន្រ្តក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

07 Nov, 05:55


ក្រុមការងារ អាវុធហត្ថខណ្ឌបឹងកេងកង ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ សុខ ឧត្តម មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចាត់តំណាងប្រគល់ថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៣៣០,០០០រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ លី វល័ក្ខ ជំនួយការខណ្ឌ ដែលឪពុកក្មេករបស់លោកបានទទួលមរណៈភាព ដោយរោគាពាធ នៅគេហដ្ឋានក្នុងភូមិបាទី ឃុំបាទី ស្រុកពាមរក៍ ខេត្តព្រៃវែង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

05 Nov, 06:38


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ បញ្ជូនទៅតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន!

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន០២ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖

*ករណីទី១៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ លាង សុខលីន  ភេទប្រុស អាយុ ៤៣ឆ្នាំ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលលេខ R94 ភូមិ ដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ​ ២​ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ០៥កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។ 

*ករណីទី២៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន ឈ្មោះ រិន គន្ធារ័ក្ស ភេទប្រុស អាយុ ២៨ ឆ្នាំ និងឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ ៣៣ឆ្នាំ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់ តារាពេជ្រ ម៉ូឌែន ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាចំនួន ១៣កញ្ចប់, ថ្នាំគ្រាប់ពណ៍ក្រហម ចំនួន១០គ្រាប់, ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

04 Nov, 06:09


ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខដល់គ្រួសារ លោកនាយចំណង់ កែ ផល្លា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាប់ថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយក ទឹកសុទ្ធ ០៤កេស, មី ០២កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួន ជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

29 Oct, 08:44


Channel name was changed to «កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP»

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

29 Oct, 08:44


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់កាបូប!

កាលពីវេលាម៉ោង​ ១២:០០នាទី ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៤ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់កាបូប) បង្កឡើងដោយជនសង្ស័យម្នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាក SUZUKI Let's ពណ៌ស ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេច នៅចំណុច ផ្លូវ១៣៨ ក្បែររបងពេទ្យ លោកសង្ឃ សង្កាត់ទឹកល្អក់០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានភ្ជាប់ជាមួយសម្ភារៈមួយចំនួន រួមទាំងទូរស័ព្ទ ០១គ្រឿង ម៉ាក អាយហ្វូន ១៥ ប្រូម៉េក ក្នុងកាបូបផងដែរ។ ភ្លាមៗ ជនរងគ្រោះ បានផ្ដល់ព័ត៌មានមកកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ដើម្បីចុះធ្វើការស្រាវជ្រាវរហូតដល់ម៉ោងប្រមាណ ១៤និង៤០នាទី សមត្ថកិច្ចអាវុធហត្ថបានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ហេង ភេទប្រុស អាយុ២៩ឆ្នាំ នាំយកមកមូលដ្ឋានអាវុធហត្ថខណ្ឌដើម្បីស្តាប់ចម្លើយអំពីរឿងហេតុតាមនីតិវិធី។

ក្រោមវិធានការជំនាញ ជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ខ្សែក នៅចំណុចផ្លូវ វ៉េងស្រេង ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន រួចបញ្ជូនទៅមណ្ឌលអប់រំកែប្រែម១ (ព្រៃស) ម្តងរួចមកហើយ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

28 Oct, 08:52


ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមក្រាបបង្គំទូលថ្វាយ និង សូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏មហាសិរីមង្គលប្រសើរថ្លៃថ្លានេះ សូមលំឱនកាយបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ពិសេស ដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមជួយអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

27 Oct, 01:00


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយ ចុះសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជំងឺប្រចាំកាយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ ចាត់ឲ្យក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកលោកវរសេនីយ៍ឯក ងួន សារុន អតីតយោធិន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលសោធននិវត្តន៍ ហើយកំពុងមានជំងឺប្រចាំកាយសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ រួមមាន៖ ថវិកាចំនួន ១,០០០,០០០រៀល, ភេសជ្ជៈចម្រុះ ០៦កេស ជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

26 Oct, 14:28


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណីផ្សេងគ្នា!

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណី ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។

ការបង្ក្រាបករណីលួចទាំងពីរខាងលើ រួមមាន ៖

១/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០១និង៥០នាទី រំលងអធ្រាត មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាព លួចដោះយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅចំណុច ដីឡូតិ៍ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសន្តិសុខយាមនៅក្បែរនោះ ទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឡាង វិច្ឆិកា ភេទប្រុស អាយុ ៣០ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់ខាងលើ ពិតប្រាកដមែន។ កន្លងមកខ្លួន និងបក្ខពួកម្នាក់ទៀត ធ្លាប់បានធ្វើសកម្មភាពលួចដែក គម្របម៉ាស៊ីនស្ទូចម្តងមកហើយ។ 

២/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ប្រមាណ ១៧ និង០០នាទី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថាមានករណី ជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) ០១គ្រឿង ដែលម្ចាស់បានចត នៅចំណុច មុខខារ៉ាអូខេ លីដូផាលេស ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះដល់កន្លែងកើតហេតុ សហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផន សុភា ភេទប្រុស អាយុ ៣១ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ ប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានសមត្ថកិច្ចនគរបាលចាប់ខ្លួនយកទៅដាក់មណ្ឌលកែប្រែ ឱកាសខ្ញុំ រយៈពេល០៣ខែផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ - GRKPP

26 Oct, 08:00


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ​ ឃុន​ ឌីម៉ា ដែលបានវះកាត់ព្យាបាលរបួសជង្គង់ដោយជោគជ័យ!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកអនុសេនីយ៍ទោ​ ឃុន​ ឌីម៉ា សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ព្យាបាលរបួសសរសៃជង្គង់ដោយជោគជ័យ កំពុងសម្រាកថែទាំសុខភាពបន្តនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកថវិកាចំនួន ២លានរៀល ទឹកសុទ្ធ០៤កេស, ផ្លែឈេី ០១កន្ត្រក ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ

25 Oct, 07:09


មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់!

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ភួង សុភី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ បានឧបត្ថម្ភអំណោយជូនដល់គ្រួសារលោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់ ក្នុងរួមមាន ៖

១.បាននាំយកថវិកា រួមជាមួយ អង្ករ ០៣ការុង, ភេសជ្ជៈចម្រុះចំនួន ០៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី វង្ស សុភារ៉ា មេបញ្ជាការរងខណ្ឌ ដែលម្តាយរបស់លោកទទួលមរណៈភាព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

២.បាននាំយកអំណោយចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក អ៊ុង​ វិបុល​ ​មេបញ្ជាការ​រង​ខណ្ឌ​ ដែលកូនស្រីរបស់លោកមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាដែលបានចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌព្រែកព្នៅ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,០០០,០០០ រៀល ទឹកសុទ្ធ ភេសជ្ជៈ ៤កេស, អង្ករ ០២ការុង ជាអំណោយសួរសុខទុក្ខផងដែរ៕

5,771

subscribers

7,122

photos

123

videos