DBS Engineering Training Center Information @dbs_information Channel on Telegram

DBS Engineering Training Center Information

@dbs_information


DBS Engineering Training Center

តម្លៃ គុណភាព ទំនុកចិត្ត

DBS Engineering Training Center Information (Khmer)

DBS Engineering Training Center គឺជាមួយការបង្កើតយុវជយនឹងប្រជាជនរបស់យើង គឺជារូបភាព ការត្រៀមខ្តបនិងធៀបធុងនៅក្នុងបច្ចេកទេសហិរញ្ញទីកន្លង់ប្រពៃណ៌ប្រជាជន តិថិជិតកាលបុត្រផ្តើមរសៀល អ័ក្សទងេរអបេរ បញ្ហាគុណភាព ទំនុកចីត្ត សូគ្តភាព បចៅាបត្រីនឹងជួបការនឹងធៀទិចទថូក មីន្សាហិរឡណ្ណើ និងនិតទឹស្នតករែលិបណែ ទឹថ្រភេរីឆ្ន ទឹបៅាអបពៃបំះ ហោសៅ និងមិសច្ខែ អថភ្លើមធិចក ខើយបារះរជតពិបានស ខឺទោា តង់ បៅាគឹស បញ្ធ្ធែទិសេ ទិឥត្តទេជ នូសិថ🔴🏋🚍

DBS Engineering Training Center Information

14 Jan, 09:12


PRINCIPLES OF GEOTECHNICAL ENGINEERING

BRAJA M. DAS

DBS Engineering Training Center Information

14 Jan, 09:12


PRINCIPLES OF GEOTECHNICAL ENGINEERING BRAJA M.DAS

DBS Engineering Training Center Information

14 Jan, 05:12


Design of concrete structures by David Darwin | Charles W.Dolan
SIXTEENTH EDITION

DBS Engineering Training Center Information

14 Jan, 05:12


Design of concrete structures by David Darwin | Charles W.Dolan
SIXTEENTH EDITION

DBS Engineering Training Center Information

13 Jan, 08:52


Detailing of Reinforcement in Concrete Structures volume 1

DBS Engineering Training Center Information

13 Jan, 06:04


វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
មហាវិទ្យាល័យសំណង់ស៊ីវិល

សិក្សាគណនាគ្រឿងបង្គុំអំពីដែក
និពន្ធដោយ : WILIAM T.SEGUI
បកប្រែដោយ : លោកសាស្រ្តាចារ្យ តេង ឆាយ

DBS Engineering Training Center Information

07 Jan, 02:09


អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា 🎉🇰🇭👏

ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កម្ពុជាបានបិទនូវទំព័រ សករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សន្តិភាពសេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹតភាព និងវឌ្ឍនភាពសង្គម។

ក្នុងឱកាសថ្ងៃឈប់សម្រាកនេះ សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសេរីភាពក្នុងការរស់នៅជាមួយមនុស្សជាទីស្រឡាញ់៕

៧ មករា ១៩៧៩ - ៧ មករា ២០២៥

DBS Engineering Training Center Information

06 Jan, 01:00


ទឹកថ្នាំគីមី ត្រូវបានគេចាត់ថ្នាក់ដោយផ្អែកលើចរិកលក្ខណៈមុខងាររូប និងគីមីដូចខាងក្រោម៖

១-ទឹកថ្នាំគីមីបង្កើតពពុះខ្យល់
២-ទឹកថ្នាំគីមីកាត់បន្ថយទឹក
៣-ទឹកថ្នាំគីមីពន្យាការកក
៤-ទឹកថ្នាំគីមីកំណត់អ៊ីដ្រាកម្ម
៥-ទឹកថ្នាំគីមីពន្លឿនការកក
៦-ទឹកថ្នាំគីមីពិសេស

សម្គាល់៖ ហេតុផលចម្បង៤យ៉ាង សម្រាប់ការប្រើប្រាស់ទឹកថ្នាំគីមីគឺ៖

១-ដើម្បីកាត់បន្ថយការចំណាយលើតម្លៃនៃសម្ភារៈសំណង់
២-ដើម្បីសម្រេចបានលក្ខណៈប្រសិទ្ធភាពបន្ថែមទៀតក្នុងល្បាយបេតុង
៣-ដើម្បីធានាបាននូវគុណភាពបេតុង អំឡុងពេលដំណាក់កាលលាយ ដឹកជញ្ជូន ចាក់ និងថែទាំនៅក្នុងបរិយាកាសមិនល្អ
៤-ដើម្បីជម្នះឲ្យបាននូវភាពប្រញាប់ប្រញាល់ អំឡុងពេលប្រតិបត្តិការការងារបេតុង។

DBS Engineering Training Center Information

06 Jan, 00:30


👉 ផ្នែកមួយនៃមេរៀនជំពូកទី២ លក្ខណៈនៃបេតុងពង្រឹងដោយសរសៃដែក

🔴​ តើអ្នកដឹងទេថាមានកត្តាអ្វីខ្លះដែលជះឥទ្ធិពលដល់ភាពធន់សង្កត់របស់បេតុង
------------------------------------------------------------------------

👉 កត្តាជះឥទ្ធិពលដល់ភាពធន់សង្កត់របស់បេតុងរួមមានដូចខាងក្រោម៖
🔸️ ផលធៀបទឹកលើស៊ីម៉ង់ត៍
🔹️ លក្ខណៈនិងសមាមាត្រនៃសមាសភាពរួមផ្សំរបស់បេតុង
🔸️ វិធីសាស្រ្តលាយ និងការថែទាំ
🔹️ អាយុកាលរបស់បេតុង
🔸️ លក្ខខ័ណ្ឌនៃការដាក់បន្ទុក
🔹️ រូបរាង និងខ្នាតរបស់សំណាកគំរូ
------------------------------------------------------------------------
ថ្ងៃនេះ ខ្ញុំសុំលើកយកតែមួយចំនុចប៉ុណ្ណោះមកនិយាយ៖
💠 ផលធៀបទឹកលើស៊ីម៉ង់ត៍ (Water-Cement Ratio) គឺជាវាជាកត្តាសំខាន់ណាស់ដែលអាចប៉ះពាល់លទ្ធភាពនៃភាពធន់សង្កត់របស់បេតុង។ ដើម្បីសម្រេចបាននូវអ៊ីដ្រាកម្មរបស់ស៊ីម៉ង់ត៍ ផលធៀបទឹកលើស៊ីម៉ង់ត៍ ដែលត្រូវការចាំបាច់ ត្រូវស្មើនឹង 0.25 (w/c=0.25) ដោយគិតជាម៉ាស់ ។ ដោយឡែក ផលធៀបទឹកនិង ស៊ីម៉ង់ត៍ ដែលមានតម្លៃធំជាង ឬស្មើនឹង 0.35 (w/c=0.35) ដោយគ្មានលាយទឹកថ្នាំគីមី ត្រូវបានប្រើសម្រាប់បេតុងដើម្បីភាពងាយស្រួលធ្វើការ។ នៅពេលដែលផលធៀបទឹកលើស៊ីម៉ង់ត៍មានតម្លៃកាន់តែធំ នោះរេស៊ីស្តង់នៃភាពធន់របស់បេតុងក៏កាន់តែមានតម្លៃតូច (ខ្សោយ) ផងដែរ។
យោងតាមសៀវភៅ STRUCTURAL CONCRETE THEORY AND DESING ដោយ M. NADIM HASSOUN | AKTHEM AL-MANASEER កែសម្រួលលើកទី៧ បានធ្វើការលើកឡើងថា ផលធៀបទឹកលើស៊ីម៉ង់ត៏ ដែលមានតម្លៃចន្លោះពី 0.5 ទៅ 0.7 គឺអាចផលិតភាពធន់របស់បេតុងចន្លោះពី 5000psi (34.474MPa) ទៅ 3000psi (20.684MPa) ។

ចុច Join Link ខាងក្រោមនេះ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ទាក់ទងនឹងវិស័យវិស្វកម្មសំណង់ស៊ីវិល
https://t.me/DBS_INFORMATION
https://t.me/DBS_DBS_INFORMATION

ហេង យីងគ័ង | HENG Yingkorng

DBS Engineering Training Center Information

05 Jan, 06:03


តើបងប្អូនសិស្សនិស្សិតកំពុងស្វែងរកឯកសារសៀវភៅនៃបទដ្ឋាន ASCE មែនដែលឬទេ?
ខាងលើនេះគឺជាឯកសារសៀវភៅនៃបទដ្ឋាន ASCE ដោយរាប់ចាប់ពី ASCE7-05, ASCE7-10, ASCE7-16 និង ASCE7-22

DBS Engineering Training Center Information

04 Jan, 06:00


Ferdinand P. Beer
E. Russell Johnston, Jr.
John T. Dewolf
David F. Mazurek

DBS Engineering Training Center Information

04 Jan, 06:00


SIXTH EDITION, MECHANICES OF MATERIALS

DBS Engineering Training Center Information

03 Jan, 13:12


វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
មហាវិទ្យាល័យសំណង់ស៊ីវិល

វិភាគគ្រឿបង្គុំ
STRUCTURAL ANALYSIS
អ្នកនិពន្ធ : R.C.Hibbeler
បកប្រែដោយ : សាស្រ្តចារ្យ តេង ឆាយ

DBS Engineering Training Center Information

03 Jan, 13:12


វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
មហាវិទ្យាល័យសំណង់ស៊ីវិល

វិភាគគ្រឿបង្គុំ
STRUCTURAL ANALYSIS
អ្នកនិពន្ធ : R.C.Hibbeler
បកប្រែដោយ : សាស្រ្តចារ្យ តេង ឆាយ

DBS Engineering Training Center Information

02 Jan, 10:29


🎊 សួស្ដីឆ្នាំថ្មី ឆ្នាំសកល ២០២៥ 🎉🎊
🎊 Happy New Year 2025 🎉🎊

ទន្ទឹមនឹងទំព័រដំបូង ខែដំបូងនៃឆ្នាំ២០២៥ ខ្ញុំបាទសូមគោរព​អនុញ្ញាតចែករំលែកនូវចំណេះដឹងជូនចំពោះប្អូននិស្សិតដែលសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិលឆ្នាំទី៣ ទី៤ និងទី៥ អំពីនិយមន័យពាក្យ "បេតុងពង្រឹងដោយសរសៃដែក ឬក៏បេតុងអារម៉េ (Reinforced Concrete)" ដែលជាផ្នែកក្នុងជំពូកមេរៀនទី១ សន្លឹកទំព័រទី១ ក្នុងមុខវិជ្ជាបេតុងពង្រឹងដោយសរសៃដែក (បេតុងអារម៉េ)។

បេតុងពង្រឹងដោយសរសៃដែក ឬក៏បេតុងអារម៉េ (Reinforced Concrete) គឺជារូបធាតុថ្មីមួយដែលត្រូវបានផ្សំឡើងរវាងសមាសធាតុពីរប្រភេទគឺបេតុង (Concrete) និងសរសៃដែក (Reinforcement Bar)។

ម្យ៉ាងទៀត បេតុងជារូបធាតុដែលធន់នឹងកុងត្រាំងសង្កត់ និងសរសៃដែកធន់នឹងកុងត្រាំងទាញ ហើយការរួមផ្សំបញ្ជូលគ្នារវាងសមាសធាតុទាំងពីរនេះគឺបានបង្កើតជារូបធាតុថ្មីមួយទៀតដែលអាចទប់ទល់ទៅនឹងកុងត្រាំងទាញ ព្រមទាំងកុងត្រាំងសង្កត់ក្នុងមុខកាត់តែមួយ (ដូចពន្យល់បញ្ជាក់ន័យបន្ថែមតាមរយៈរូបភាពខាងក្រោម)។

ចុច Join Link ខាងក្រោមនេះ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗ ទាក់ទងនឹងវិស័យវិស្វកម្មសំណង់ស៊ីវិល
https://t.me/DBS_INFORMATION
https://t.me/DBS_DBS_INFORMATION

ហេង យីងគ័ង | HENG Yingkorng

DBS Engineering Training Center Information

12 Dec, 08:10


កូនអើយ ! សូមកូនអាណិតម្តាយ អាណិតឪពុក ដែលគាត់ខំទាំងឈឺខំទាំងជា ខំទាំងថ្ងៃខំទាំងយប់ គាត់ខំណាស់ ខំសន្សំប្រាក់យកមកឱ្យកូនបង់ថ្លៃសាលា បង់ថ្លៃសិក្សាកម្រិតបរិញ្ញាបត្ររយៈពេល៤ឆ្នាំ ៥ឆ្នាំ ហេតុអ្វីកូនមិនយល់បំណងប៉ងប្រាថ្នារបស់ម្តាយឪពុក?

ម្តាយឪពុក គាត់តែងតែចង់ឱ្យកូនរបស់គាត់ល្អ ចង់ឱ្យកូនរបស់គាត់បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ទទួលបានសញ្ញាបត្រដែលកើតចេញពីសមត្ថភាពពិត ចំណេះជំនាញពិតប្រាកដ។

កូនអកតញ្ញូមិនខ្វល់ខ្វាយ មិនបានគិតដល់បំណងប៉ងប្រាថ្នារបស់ម្តាយឪពុក គ្រាពេលកំពុងសិក្សាតែងតែភ្លើតភ្លើនភ្លេចខ្លួនសប្បាយ លុះពេលវេលាមកដល់ត្រូវប្រឡងបញ្ចប់ការសិក្សា ត្រូវសរសេរសារណាបញ្ចប់ឆ្នាំសិក្សា គ្មានចំណេះជំនាញ គ្មានសមត្ថភាព បែកគំនិតគ្មានជម្រើស ចាញ់បោកនូវពាក្យបោកប្រាស់ឃោសនារបស់ជនអាត្មានិយម សម្រេចចិត្តពឹងពាក់ យំសុំអង្វរជនឆ្លៀតឪកាសស៊ីឈ្នួលធ្វើសារណា តម្លៃថ្លៃប៉ុន្មានក៏ហ៊ានចំណាយមិនអាសូរទ្រូងម្តាយឪពុកដែលខំសង្ឃឹមរំពឹងទុក។

កូនអើយ ! កូនភ្ញាក់រឭកឡើង អនាគតរបស់កូនវែងឆ្ងាយណាស់ ប្រសិនបើកូនផ្តេសផ្តាសពេលនេះ កូននឹងនឹកសោកស្តាយនៅថ្ងៃក្រោយពុំខាន។ ម្តាយឪពុកចាស់ហើយ អាណិតម្តាយឪពុកផងកូន ម្តាយឪពុកខំប្រឹងសន្សំឱ្យកូនបានរៀនខ្ពង់ខ្ពស់ កូនត្រូវរៀបចំខ្សែជីវិត កែច្នៃវាសនារបស់កូន ម្តាយឪពុកចាស់ជរានៅឯស្រុកកំណើតរំពឹងលើកូនហើយ៕

DBS Engineering Training Center Information

02 Dec, 09:12


សូមជូនពរចំពោះប្អូននិស្សិតទាំងអស់សិក្សានៅមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជំនាញឯកទេសវិស្វកម្មសំណង់ស៊ីវិល ជំនាន់ទី១៦ និង ស្ថាបត្យកម្ម ជំនាន់ទី៨ ដែលនឹងត្រូវឡើងធ្វើបទបង្ហាញ ការពារស្នាដៃសិក្សាស្រាវជ្រាវ ការពារសារណា ប្រឡងបញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញា​បត្រ ដោយការប្រព្រឹត្តទៅមានរយៈពេលចំនួនបីថ្ងៃ គឺចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី០៧ សូមទទួលបានជោគជ័យ សំណាងល្អ លទ្ធផលល្អជាទីគប់ចិត្តសាកសមនឹងការខិតខំ ខំប្រឹងកន្លងមក។

ក្នុងពេលធ្វើបទបង្ហាញការពារ ប្អូនៗនិស្សិតប្រាកដជាទទួលបាននូវការណែនាំ ដំបូន្មានល្អៗជាច្រើនពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលពោរពេញទៅដោយបទពិសោធន៍ជាច្រើនឆ្នាំ។ ក្នុងករណីដែលលោកគ្រូ អ្នកគ្រូ បានណែនាំឱ្យធ្វើការកែតម្រូវ កែសៀវភៅ ប្អូនៗនិស្សិតគួរតែធ្វើតាមការណែនាំ ដើម្បីធ្វើឱ្យសៀវភៅសារណារបស់ប្អូនៗល្អ និងត្រឹមត្រូវគ្រប់គ្រាន់។ វាជាបទពិសោធន៍មេរៀនរបស់ប្អូនៗសម្រាប់ការងារបន្ទាប់ដែលប្អូនៗត្រូវឈានជើងចូលក្នុងជីវិតការងារ។ ប្អូនៗនិស្សិតនឹងធ្វើការកែតម្រូវជាច្រើនសម្រាប់ជីវិតរបស់ប្អូនរហូតដល់ប្អូនៗរកឃើញនូវជោគជ័យក្នុងជីវិត។ ប្អូនៗនិស្សិតមិនត្រូវចុះញ៉មឡើយ ត្រូវហ៊ានទទួលស្គាល់ការពិត និងត្រូវចេះកែកំហុស។
ប្អូនៗនិស្សិតបានរៀនសូត្រជាច្រើនពីការងារធ្វើសារណាមួយនេះ និងទទួលបាននូវគ្រប់រសជាតិនៃជីវិត។ ប្អូនៗនិស្សិតត្រូវចងចាំនូវអ្វីដែលលោកគ្រូ អ្នកគ្រូតែងតែណែនាំ ដើម្បីឱ្យជាតិសាសន៍របស់យើងបានខ្ពង់ខ្ពស់ និងជាពិសេសប្អូនៗនឹងទទួលបាននូវការគោរព ស្រឡាញ់ រាប់អានពីអ្នកទាំងពួងដែលនៅជុំវិញខ្លួន។ ប្អូនៗនិស្សិតត្រូវរៀនធ្វើជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ស្គាល់តួនាទីរបស់ខ្លួន ស្មោះត្រង់ ក្លាហាន មានកិត្តិយស មានគំនិតច្នៃប្រឌិត មានសីលធម៌វិជ្ជាជីវៈ គោរពពេលវេលា។

សូមសំណាងល្អប្អូននិស្សិតNPIC
ពីខ្ញុំបាទ ហេងយីងគ័ង ជាអតីតនិស្សិតជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាន់ទី១៣

DBS Engineering Training Center Information

28 Nov, 04:50


Internship Opportunity

* Project Management Department:

1. Intern Site Engineer (15post)

*Requirements:
- at least year 3+
- Full time internship

Interested candidates are invited to send their CV to the contact as below:

Tel: 089 57 39 69/ 096 911 64 63/ 097 316 0288
Telegram: 096 911 6463/ 097 316 0288
Email: [email protected]
Address: No. 54, St.590, Sangkat Boeung Kok II, Khan Toul Kok, Phnom Penh.

DBS Engineering Training Center Information

22 Nov, 06:30


នាពេលបច្ចុប្បន្នរវល់នឹងការងារច្រើន នឿយហត់នឹងការងារខ្លាំង ទទួលបានប្រាក់ចំណូលទាប ប្រសើរជាងទំនេរគ្មានការងារធ្វើ គ្មានប្រភពប្រាក់ចំណូល។

ការជាពិតណាស់ ដោយប្រកែកមិនបាន និងបានដឹងគ្រប់ៗគ្នាហើយថា នាពេលបច្ចុប្បន្នប្រទេសកម្ពុជា គឺជាប្រទេសមួយដែលទទួលរងគ្រោះ ទទួលរងនូវវិបត្តិសេដ្ឋកិច្ចសកល ក៏ប៉ុន្តែសូមចងចាំផងដែរ ប្រទេសជាតិមួយ សង្គមជាតិមួយ មិនទទួលរងនូវឥទ្ធិពលបែបនេះអូសបន្លាយរហូត ឬក៏យូនោះឡើយ។

ដោយភាពស្មោះត្រង់ ពីខ្ញុំបាទហេង យីងគ័ង សូមលើកទឹកចិត្តចំពោះប្អូននិស្សិតដែលត្រៀមបញ្ចប់ការសិក្សានាពេលខាងមុខ និងបានបញ្ចប់ការសិក្សានាពេលថ្មីៗកន្លងទៅ កុំបាក់ទឹកចិត្ត កុំតូចចិត្តនឹងតំណែងឋានៈតួនាទី ចូរផ្តោតលើការពង្រឹងសមត្ថភាព សន្សំបទពិសោធ និងការបង្កើតប្រភពប្រាក់ចំណូល៕

ផ្នត់គំនិតរបស់ខ្ញុំ | គំនិតរបស់ខ្ញុំវិជ្ជមាន

DBS Engineering Training Center Information

21 Nov, 13:00


If you want to success on thing you have never had, you must start to do something that you have never done. Always remember the pain of defeat, and never let it happen again.

Good night

DBS Engineering Training Center Information

18 Nov, 14:09


ជូនចំពោះសិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី៣ ទី៤ និងទី៥ ជាពិសេស

ដោយឃើញថា មួយរយៈពេលនេះប្អូនៗមួយចំនួនធំបានបោះបង់ចោលការសិក្សា ដោយចាប់យកការចុះកម្មសិក្សា ចុះការដ្ឋាន ខ្ញុំមិនគ្រាំទ្រឱ្យធ្វើបែបនេះឡើយ។ ខ្ញុំ​ទទួលស្គាល់ថាការចុះអនុវត្តនៅការដ្ឋានអាចធ្វើឱ្យប្អូនយល់ដឹងបានច្រើន រវាងទ្រឹស្តីមេរៀន និងការអនុវត្តជាក់ស្តែង ក៏ប៉ុន្តែសុំប្អូនបែងចែកពេលវេលាឱ្យបានច្បាស់រវាងការងារ និងការសិក្សា។ ប្អូនៗទាំងអស់គ្នា មិនអាចបោះបង់ចោលទាំងស្រុងនូវការសិក្សាបានឡើយ។ កុំព្រោះតែក្រដាសបញ្ជាក់កម្មសិក្សា ឬក៏ក្រដាសវាយតម្លៃមួយសន្លឹកធ្វើឱ្យប្អូន បោះបង់ការសិក្សាចោល។ នៅត្រង់ចំនុចនេះខ្ញុំចង់មានន័យថា ធ្វើការត្រឹមពីថ្ងៃចន្ទដល់សុក្រ ឬក៏ថ្ងៃសៅរិ៍ បានហើយ ទុកពេលវេលារៀនសូត្របន្ថែម។ កុំធ្វើការគ្មានសៅរិ៍ គ្មានអាទិត្យ គ្មានថ្ងៃ គ្មានយប់។ ការដែលធ្វើការបែបនេះមិនបានផ្តល់ឱ្យនូវផលល្អឡើយ មានតែផ្តល់មកវិញនូវជំងឺ និងភាពនៃវិប្បដិសារៈតែប៉ុណ្ណោះ។

ប្អូនៗត្រូវចាំថា មានតែការសិក្សាប៉ុណ្ណោះដែលជួយប្អូនឱ្យចាកចេញពីបច្ចុប្បន្នភាព ឆ្ពោះទៅរកអនាគត និងក្តីស្រម៉ៃដែលប្អូនចង់បាន ចង់មានតំណែងល្អណាមួយ។

ជាចុងក្រោយនៅតែដាស់តឿនប្អូនឱ្យគិតឡើងវិញ ហើយចាប់យកការសិក្សាឡើងវិញ ពេលនេះមិនទាន់ហួសពេលទេសម្រាប់ប្អូន៕

DBS Engineering Training Center Information

09 Nov, 00:07


អបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ និងខួបលេីកទី៧១នៃការបង្កើតកងយោធពលខេមរភូមិន្ទ

ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៏លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩​ វិច្ឆិកា ១៩៥៣ ~ ៩​ វិច្ឆិកា ២០២៤)​ ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឱ្យឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕

DBS Engineering Training Center Information

07 Nov, 09:00


ជូនចំពោះប្អូនប្រុស ប្អូនស្រី ដែលជាសិស្សនិស្សិតសិក្សាជំនាញបច្ចេកទេសនិងវិស្វកម្មទាំងអស់ ដោយមិនសំដៅលើមុខជំនាញណាមួយឡើយ

អំឡុងពេលនៅសិក្សា ប្អូនប្រុស ប្អូនស្រី គួរតែព្យាយាមសន្សំឯកសារ ព្យាយាមចងក្រងឯកសារ និងរក្សាទុកឯកសារឱ្យមានសុវត្ថិភាពបង្ការការពារការបាត់បង់ ដែលនាំឱ្យខាតពេលវេលាក្នុងការសន្សំ និងចងក្រងឯកសារឡើងវិញ។

សូមប្អូនចងចាំថារាល់ឯកសាររបស់លោកគ្រូ អ្នកគ្រូ បានផ្តល់ឱ្យគឺជាចំណេះដឹងមួយដ៏មានតម្លៃពិសិដ្ឋពុំអាចកាត់ថ្លៃបាន។ ម្យ៉ាងទៀត រាល់ឯកសារដែលប្អូនបានព្យាយាមសន្សំទុក ព្យាយាមចងក្រងរក្សាទុក គឺសុទ្ធសឹងតែជាទ្រព្យដែលពុំអាចកាត់ថ្លៃបានដូចគ្នាផងដែរ។

ពេលនេះប្អូនកំពុងសិក្សានៅឡើយ ប្អូនអាចនឹងមិនទាន់បានដឹងនូវថាមានសារៈសំខាន់ គុណតម្លៃថ្លៃកម្រិតណា ប៉ុន្តែនៅពេលដែលប្អូនបានបញ្ចប់ការសិក្សា និងបានចេញប្រលូកក្នុងវិស័យការងារដែលខ្លួនបានរៀន ពេលនោះប្អូននឹងបានដឹងជាក់ច្បាស់ជាពុំខាន៕

បំណងល្អពី DBS | ហេង យីងគ័ង

DBS Engineering Training Center Information

30 Oct, 09:28


លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤

និទ្ទេស A = ២ ២១៦នាក់
និទ្ទេស B = ៩ ៧០១នាក់
និទ្ទេស C = ២២ ៦៧៥ នាក់
និទ្ទេស D = ៣៦ ៦៨៣នាក់
និទ្ទេស E =​ ៣៥ ០៧៦នាក់

#BacII #BacII2024

🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵

👩‍🏫Website        👨‍🎓E-learning 
👨‍🎓MoEYS App  👩‍🎓SalaDigital

🌐Facebook    🌐Telegram
🌐YouTube      🌐Instagram
👨‍🏫Podcast        🌐TikTok

DBS Engineering Training Center Information

29 Oct, 00:07


សូមថ្វាយព្រះពរព្រះរាជពិធីខួបលើកទី ២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់បំផុត សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជានុរាស្ត្រខ្មែរយូរអង្វែងតរៀងទៅ

#ខួបលើកទី២០ នៃការយាងគ្រងព្រះរាជសម្បត្តិ
#DBS Engineering Training Center
#DBS always think of the students' needs.

DBS Engineering Training Center Information

23 Oct, 00:07


ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤

អបអរសាទរ ទិវារំលឹក​ខួប​៣៣ឆ្នាំនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
(២៣ តុលា ១៩៩១~២៣ តុលា ២០២៤)

មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។

“សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម”

#សន្តិភាពកម្ពុជា #ការអភិវឌ្ឍន៍ប្រកបដោយចីរភាព #កិច្ចព្រមព្រៀងទីក្រុងប៉ារីស #DBS

DBS Engineering Training Center Information

19 Oct, 01:01


សំនួរមួយចំនួនទាក់ទងនឹងផ្នែកសិក្សាគណនាសសរ ដែលជារឿយៗតែងតែមានលោកគណៈកម្មការសួរមកកាន់បេក្ខជនអំឡុងពេលការពារសារណា៖

1. ដោយយោងទៅតាមបទដ្ឋាន ACI Code តើស្រទាប់ការពារសរសៃដែក សម្រាប់សសរ គួរគប្បីយកកម្រាស់ប៉ុន្មានដែរ?
2. ផ្អែកទៅតាមបទដ្ឋាន ACI Code តើភាគរយដែកអប្បបរមា និង ភាគរយដែលអតិបរមា កំណត់ចំនួនប៉ុន្មានភាគរយ?
3. ក្នុងករណីដែលប្រើប្រាស់អង្កត់ផ្ចិតដែកមេបញ្ឈរ តូចជាងឬក៏ស្មើរនឹង 32mm តើគួរគប្បីជ្រើសរើសអង្កត់ផ្ចិតដែកកងទំហំប៉ុន្មានដែរ?
ក្នុងករណីដែលប្រើប្រាស់អង្កត់ផ្ចិតដែកមេបញ្ឈរ ធំជាងឬក៏ស្មើរនឹង 36mm តើគួរគប្បីជ្រើសរើសអង្កត់ផ្ចិតដែកកងទំហំប៉ុន្មានដែរ?
4. តើមេគុណកាត់បន្ថយភាពធន់ (Phi) និងមេគុណកាត់បន្ថយបន្ថែម (k Factor) តម្លៃស្មើនឹងប៉ុន្មានសម្រាប់ករណីសសរប្រើដែកកងចំណងដាច់ៗ និងដែកកងវ័ណ្ឌ?
5. តើមូលហេតុអ្វី ទើបការសិក្សាគណនាសសរ ចាំបាច់ត្រូវគុណទៅនឹងមេគុណកាត់បន្ថយភាពធន់បន្ថែម?
6. តើក្នុងករណីបែបណា ទើបចាត់ទុកថាសសររងបន្ទុកចំផ្ចិត និងចាកផ្ចិត?
7. តើក្នុងករណីផ្ទៀងផ្ទាត់លក្ខខណ្ឌបែបណា ទើបដឹងថាសសរជាប្រភេទគ្រោងមិនយោល (Nonsway or Braced frame) និងជាប្រភេទគ្រោងយោល (Sway or Unbraced frame)?
8. ប្រសិនបើសន្ទស្សន៍ស្ថេរភាពរបស់សសរតូចជាងឬស្មើរ 0.05 ថាតើជាប្រភេទគ្រោងយោល ឬក៏គ្រោងមិនយោល?
9. ប្រសិនបើសន្ទស្សន៍ស្ថេរភាពរបស់សសរធំជាង 0.05 ថាតើជាប្រភេទគ្រោងយោល ឬក៏គ្រោងមិនយោល?
10. តើយើងត្រូវធ្វើដូចម្តេច ដើម្បីកំណត់រកតម្លៃមេគុណប្រវែងប្រសិទ្ធភាព k របស់សសរ?
11. តើត្រូវផ្ទៀងផ្ទាត់លក្ខខណ្ឌបែបណាទើបដឹងថាសសរជាប្រភេទសសរខ្លី និងសសរវែង សម្រាប់គ្រោងយោល និងគ្រោងមិនយោល?
12. នៅក្នុងការគណនាសសរ តម្លៃ M1 និងM2 តើសំដៅទៅលើតម្លៃអ្វីដែរ?
13. យោងតាមបទដ្ឋាន ACI318-14 នៅពេលដែលផលធៀប M1/M2 អវិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
14. យោងតាមបទដ្ឋាន ACI318-14 នៅពេលដែលផលធៀប M1/M2 វិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
15. យោងតាមបទដ្ឋាន ACI318-11 នៅពេលដែលផលធៀប M1/M2 អវិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
16. យោងតាមបទដ្ឋាន ACI318-11 នៅពេលដែលផលធៀប M1/M2 វិជ្ជមាន នោះសសរបង្កោងក្នុងកំណោងឌុប ឬក៏កំណោងទោល?
17. ក្នុងករណីសសរខ្លី តើយើងចាំបាច់ពិចារណាឥទ្ធិពលនៃភាពរលាស់ដែរឬទេ? ព្រោះអ្វី ចូរពន្យល់បកស្រាយ?
18. ក្នុងករណីសសរវែង តើយើងចាំបាច់ពិចារណាឥទ្ធិពលនៃភាពរលាស់ដែរឬទេ? ព្រោះអ្វី ចូរពន្យល់បកស្រាយ?
19. ចំពោះមុខកាត់ប៉ុនគ្នា រវាងសសរវែង និងសសរខ្លី តើមួយណាមានលទ្ធភាពទ្រទ្រង់ធំជាង?
20. ចំពោះមុខកាត់ប៉ុនគ្នា រវាងសសរវែង និងសសរខ្លី តើមួយណាមានលទ្ធភាពទ្រទ្រង់តូចជាង?

#Note These questions always ask by the judges during a thesis defense.

DBS Engineering Training Center Information

17 Oct, 12:32


ឈប់ចំណាយពេលប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ហើយចំណាយពេលមកអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យប្រសើរឡើង ទើបសេចក្ដីសុខកើនឡើង។

ទម្លាប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃកាន់តែតិចសុភមង្គលនៅក្នុងជីវិតក៏កាន់តែមានច្រើន។

==================================
ការទទួលស្គាល់ពិតគឺជាចំណុចចាប់ផ្តើមនៃការអភិវឌ្ឍន៍ដ៏ប្រសើរ ~Golda Meir
==================================

DBS Engineering Training Center Information

15 Oct, 00:00


ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ខួបគម្រប់១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
១៥ តុលា ២០១២ | ១៥ តុលា ២០២៤

ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ ២៤៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដោយទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ព. ស.២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះរោគាពាធ។


នៅក្នុងប្រពៃណីអរិយធម៌ខ្មែរ​ ព្រះមហាក្សត្រមានព្រះនាម​ពីរ​៖​ ទី១ ព្រះនាម​កាលមាន​ព្រះជន្ម​ និងទី២ ព្រះនាមក្រោយការយាងសោយព្រះទិវង្គត​ ជាព្រះនាមផ្សារភ្ជាប់ទៅនឹងសាសនា​ ដែលប្រពៃណីនេះ​បានតភ្ជាប់តាំងពីបុព្វេជារៀងដរាបមក អត្ថន័យ​នៃពាក្យ «​ ព្រះបរមរតនកោដ្ឋ​ » គឺជាព្រះនាម​មរណៈ របស់ព្រះករុណា​ ព្រះបាទ សម្តេចព្រះនរោត្ដម​ សីហនុ ​​ក្រោយពេលព្រះ​អង្គយាងសោយព្រះទិវង្គត​​ ជាព្រះនាមមានអត្ថន័យ​ខ្លឹមសារដ៏ឧត្ដុង្គឧត្ដមខ្ពង់ខ្ពស់បំផុតក្នុងអរិយធម៌ខ្មែរជាអាទិ៍ថា ព្រះរាជមហា​កំពូល​វីរក្សត្រខ្មែរ​ដ៏ឆ្នើម​ ព្រះអង្គយាងទៅកាន់ទីបរមសុខស្ងប់សុខដ៏​ល្អពិសេសក្រៃលែង នៅឋានព្រះនិពាន្វក្រោមរូបភាព​ជាអាទិ​ទេព​ ក៏ព្រះអង្គនៅតែតាមថែរក្សា ប្រជានុរាស្រ្ដ​ និងព្រះនគរ​ជារៀងដ៏រាប។

ទូលព្រះបង្គំ តែងតែចងចាំជានិច្ចនូវព្រះរាជគុណូបការៈ និងវីរភាពដ៏អង់អាចក្លាហានរបស់ព្រះអង្គចំពោះប្រជានុរាស្រ្ត និងជាតិមាតុភូមិ៕

DBS Engineering Training Center Information

12 Oct, 00:30


សម្គាល់៖ ការចុះឈ្មោះសិក្សាមិនបង្ខិតបង្ខំ មិនតម្រូវឱ្យសិស្សនិស្សិតបង់ថ្លៃសិក្សាភ្លាមៗឡើយ យោគយល់អនុគ្រោះ អនុញ្ញាតឱ្យសិស្សនិស្សិតបង់ថ្លៃសិក្សាជាដំណាក់កាលអាស្រ័យទៅតាមលទ្ធភាព។

ចំណែកឯ ខាងក្រោមនេះគឺអត្ថប្រយោជន៍ដែលទទួលបានក្នុងសិក្សា។

DBS Engineering Training Center Information

12 Oct, 00:30


⚠️ រួសរាន់ឡើង បងប្អូនសិស្សនិស្សិតទាំងអស់គ្នា វគ្គសិក្សាថ្មីជិតដល់ថ្ងៃចាប់ផ្តើមចូលរៀនហើយណា ‼️

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល
#ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

DBS Engineering Training Center Information

12 Oct, 00:30


ឌីហ្សាញ សង្ខេបទិន្នន័យនៃការគណនា និង
គូសមុខកាត់ ពង្រាយសរសៃដែកក្នុងមុខកាត់ដោយស្វ័យប្រវត្តិក្នុងកម្មវិធី PTC MATHCAD PRIME 10.0

DBS Engineering Training Center Information

12 Oct, 00:30


⚠️មាតិកាមេរៀន សំខាន់ៗទាំង១៨ជំពូក

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

DBS Engineering Training Center Information

11 Oct, 00:15


ជាធម្មតាមនុស្សម្នាក់ៗបំពេញភារកិច្ច កិច្ចការ ការងារណាមួយតែងតែប្រាថ្នាចង់ឱ្យប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរជានិច្ច។ ប៉ុនែ្តការសម្រេចតាមបំណងជាបញ្ហាស្មុគស្មាញ លំបាក ហើយអាចនឹងបរាជ័យទៅវិញក៏មាន។

ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំ ខំប្រឹង ប្រឹងប្រែងសម្រេចឱ្យបានដោយឈរលើមូលដ្ឋាន ៥យ៉ាងមានដូចជា សមត្ថភាព បទពិសោធ ឧបនិស្ស័យ ភាពស្រឡាញ់ការងារ និងមានសីលធម៌។

សមត្ថភាពគឺជាចំណេះដឹង សមត្ថភាពកកើតចេញពីការសិក្សាចំណេះទូទៅ ជំនាញវិជ្ជាជីវ ឯកទេស។ កាលណាយើងមានចំណេះដឹង យើងមានសមត្ថភាព គឺយើងអាចបំពេញការងារមួយតាមកម្រិតជំនាញរបស់ខ្លួនបានយ៉ាងងាយស្រួល។ ប្រសិនបើខ្វះសមត្ថភាព ទោះបីជាធ្វើការងារអ្វីក៏ដោយ ក៏មិនបានពេញលេញបរិបូរណ៍ដែរ។

ជាមួយនឹងសមត្ថភាព យើងក៏ត្រូវមានបទពិសោធការងារ ពីព្រោះបទពិសោធគឺជាអ្នកតម្រង់ទិសការងារឱ្យមានភាពងាយស្រួល។ ការពិសោធន៍ទៅលើភារកិច្ច កិច្ចការ ការងារមួយអាចជួយឱ្យយើងមានស្មារតីរឹងពឹងធ្វើការងារដោយមិនភ័យខ្លាច និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ បទពិសោធជាមូលដ្ឋានសំខាន់មួយ សម្រាប់ការទទួលបានលទ្ធផលល្អប្រសើរ ក្នុងពេលបំពេញការងារ។ ការងារដែលប្រព្រឹត្តទៅហាក់ដូចជាធម្មតា ស្ទាត់ជំនាញនិងមានទំនុកចិត្ត។

បន្ថែមលើនេះទៀត យើងក៏ត្រូវមានឧបនិស្ស័យ និងភាពស្រឡាញ់ការងារ ព្រោះកត្តាទាំងពីរនេះជំរុញឱ្យយើងធ្វើការដោយពេញចិត្ត។ កាលណាយើងមានឧបនិស្ស័យ មានភាពស្រឡាញ់នឹងការងារ យើងមានមធ្យោបាយសម្រាប់ធ្វើឱ្យការងារប្រព្រឹត្តទៅកាន់តែល្អប្រសើរជាងមុន។ យើងធ្វើការដោយរីករាយ មិនមានសម្ពាធ ទៀងទាត់ពេលវេលា ស្មោះត្រង់នឹងការងារ ហ៊ានទទួលខុសត្រូវ ប៉ុន្តែយើងក៏មិនត្រូវងប់ងល់នឹងការងាររហូតភ្លេចគ្រួសារ និងភ្លេចមើលថែសុខភាពផងដែរ។

ចំណុចសំខាន់មួយទៀត យើងត្រូវមានមនសិការសីលធម៌ដែលជាបុគ្គលជំរុញឱ្យអ្នកដទៃទាំងឡាយប្រព្រឹត្តអំពើសុចរិត យុតិ្តធម៌ ថ្លៃថ្នូរ និងមានទំនាក់ទំនងល្អក្នុងសង្គម។ មនសិការសីលធម៌បង្កើតឱ្យមានគំនិតគិតគូដល់អ្នកដទៃ ជួយការពារផលប្រយោជន៍អ្នកដទៃ ក៏ដូចផលប្រយោជន៍ខ្លួនឯងដែរ។ កាលណាមនុស្សគ្មានមនសិការសីលធម៌ មនុស្សនឹងងាយជួបក្តីវិនាស ងាយនឹងរងការរិះគន់ទាំងឡាយ។

សរុបសេចក្តីមកភារកិច្ច កិច្ចការ ការងារទាំងឡាយទទួលបានលទ្ធផលល្អប្រសើរ លុះត្រាតែយើងមានសមត្ថភាព មានឧបនិស្ស័យ ភាពស្រឡាញ់ការងារ និងមនសិការសីលធម៌៕

| សមត្ថភាព បទពិសោធ ឧបនិស្ស័យ ភាពស្រឡាញ់ការងារនិងមានសីលធម៌ |

DBS Engineering Training Center Information

10 Oct, 14:48


Mathcad Prime 10.0.1.0 is now available! This Mathcad Prime 10 maintenance release ensures that engineers and technical professionals have the best experience using Mathcad's calculation capabilities.

Learn more about what's new in Mathcad Prime 10.0.1.0 and how to install it in our latest blog: http://ptc.co/Ps3Y50TIPuL

DBS Engineering Training Center Information

05 Oct, 00:30


អបអរសាទរទិវាគ្រូបង្រៀន លើកទី២៧
០៥ តុលា ឆ្នាំ១៩៩៧ | ០៥ តុលា ២០២៤

===================================

ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៧ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ។

ទិវាគ្រូបង្រៀន ៥តុលា ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការបង្កើតទិវាគ្រូបង្រៀន នៃព្រះរាជាណាចក្រកម្ពុជា។

គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតី ដើម្បីបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបទពិសោធ ក៏ដូចជាអប់រំទូន្មានតម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូននោះ។

ក្នុងនាមពលរដ្ឋខ្មែរ និងក្នុងនាមជាគ្រូបង្រៀនមួយរូប សូមចូលរួមអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ខួបលើកទី២៧ ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ ខ្ញុំនៅតែបន្តការចូលរួម​ ក្នុងស្មារតីលេីកកម្ពស់គុណតម្លៃអ្នកសិក្សា​ ប្រកបដោយគុណាធិបតេយ្យ។

នាឱកាសនេះ​ផងដែរ ខ្ញុំបាទសូមបួងសួងដល់ទេវតារក្សាទឹកដី​ ផ្តល់នូវសេចក្តីសុខ​ សេចក្តីចម្រើនដល់គ្រូបង្រៀន​ និងអ្នកទទួលផលពីការបង្រៀនទាំងអស់​ ដើម្បីបន្តរួមចំណែក​ក្នុងការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនដោយចីរភាព និងបរិយាបន្ន...

និងសូមគោរពជូនពរលោកគ្រូ អ្នកគ្រូគ្រប់ជំនាន់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

DBS Engineering Training Center Information

01 Oct, 01:41


🙏 សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ 🙏

ថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤

==================================

📣📣📣 រួសរាន់ឡើង បងប្អូនសិស្សនិស្សិត ‼️

⚠️ វគ្គសិក្សាថ្មី ចូលរៀនក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល #ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

សម្គាល់៖ សម្រាប់ការចុះឈ្មោះសិក្សាមិនតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាភ្លាមៗឡើយ ម្យ៉ាងវិញទៀតយោគយល់ អនុគ្រោះ អនុញ្ញាតឱ្យសិស្សបង់ថ្លៃសិក្សាជាដំណាក់កាលបានផងដែរ។

DBS Engineering Training Center Information

30 Sep, 01:40


🙏 សូមអនុមោទនា បិណ្ឌទី១៣ 🙏

ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤

==================================

📣📣📣 រួសរាន់ឡើង បងប្អូនសិស្សនិស្សិត ‼️

⚠️ វគ្គសិក្សាថ្មី ចូលរៀនក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល #ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

សម្គាល់៖ សម្រាប់ការចុះឈ្មោះសិក្សាមិនតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាភ្លាមៗឡើយ ម្យ៉ាងវិញទៀតយោគយល់ អនុគ្រោះ អនុញ្ញាតឱ្យសិស្សបង់ថ្លៃសិក្សាជាដំណាក់កាលបានផងដែរ។

DBS Engineering Training Center Information

28 Sep, 11:50


ជឿខ្ញុំទៅ ‼️ លោកសិស្ស កញ្ញាសិស្ស កុំស្ពាយកាតាបដាក់សៀវភៅយកទៅស្រុកច្រើនពេក គ្មានពេលមើលទេ បានត្រឹមតែស្ពាយទៅនិងស្ពាយមកទេ ខ្ញុំធ្លាប់មានបទពិសោធន៍រួចហើយ 😆

DBS Engineering Training Center Information

28 Sep, 00:10


🙏 សូមអនុមោទនា បិណ្ឌទី១១ 🙏

ថ្ងៃសៅរិ៍ ១១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤

==================================

📣📣📣 រួសរាន់ឡើង បងប្អូនសិស្សនិស្សិត ‼️

⚠️ វគ្គសិក្សាថ្មី ចូលរៀនក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់

‼️ 𝐑𝐂 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐂𝐈318𝐌-14 & 𝐖𝐈𝐍𝐃 𝐋𝐎𝐀𝐃 𝐃𝐄𝐒𝐈𝐆𝐍 𝐓𝐎 𝐀𝐒𝐂𝐄7-16 𝐈𝐍𝐂𝐋𝐔𝐃𝐈𝐍𝐆 𝐌𝐀𝐓𝐇𝐂𝐀𝐃 𝐏𝐑𝐈𝐌𝐄 10.0 ‼️

🔥 វគ្គសិក្សាថ្មី ! មូលដ្ឋានគ្រឹះនៃការវិភាគ និងគណនាគ្រឿងផ្គុំបេតុងពង្រឹងដោយសរសៃដែក និងគណនាបន្ទុកខ្យល់ ជំនាន់ទី១៩
🗓 សិក្សារៀងរាល់ព្រឹកថ្ងៃអាទិត្យ (វេនព្រឹក)
🕗 សិក្សាចាប់ពីម៉ោង៨:០០នាទីព្រឹក រហូតដល់ម៉ោង១១:០០នាទី
📖 ផ្តល់ជូនសៀវភៅមេរៀនមួយក្បាល #ជាភាសាខ្មែរ
💵 តម្លៃសិក្សា 90$/ម្នាក់

==================================
(ដោយនិស្សិតអាចបង់ថ្លៃសិក្សាជាដំណាក់កាលបាន)
==================================

សម្គាល់៖ សម្រាប់ការចុះឈ្មោះសិក្សាមិនតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាភ្លាមៗឡើយ ម្យ៉ាងវិញទៀតយោគយល់ អនុគ្រោះ អនុញ្ញាតឱ្យសិស្សបង់ថ្លៃសិក្សាជាដំណាក់កាលបានផងដែរ។

DBS Engineering Training Center Information

27 Sep, 06:01


បទដ្ឋានសំណង់ និងបទដ្ឋាន ACI Code (Building Code and The ACI Code)
ការគណនា និងការសាងសង់នៃសំណង់ ត្រូវបានចាត់ចែងដោយច្បាប់រដ្ឋ ដោយហៅថា “បទដ្ឋានសំណង់”។ គោលបំណងចម្បងសំខាន់នៃបទដ្ឋាននេះ គឺដើម្បីការពារសុវត្ថិភាព និងសុខភាពសាធារណៈ។ ប្រទេស ឬក៏រដ្ឋ នីមួយៗមានសេរីភាពសរសេរ ឬរើសយកបទដ្ឋានសំណង់ផ្ទាល់ខ្លួន ហើយក្នុងប្រទេស ឬក៏រដ្ឋនោះគឺមានបទដ្ឋានតែមួយដែលមានសភាពតាមច្បាប់។
ដោយសារតែមានភាពស្មុកស្មាញនៃការសរសេរបទដ្ឋានសំណង់ ជាទូទៅរដ្ឋទាំងអស់ក្នុងសហរដ្ឋអាមេរិកផ្អែកលើបទដ្ឋានសំណង់របស់គេជាបទដ្ឋានគំរូ។ កាលពីមុនឆ្នាំ២០០០ មានបទដ្ឋានគំរូ៣ គឺបទដ្ឋានសំណង់ឯកសណ្ឋាន (UBC, Uniform Building Code) , បទដ្ឋានសំណង់ស្តង់ដា (IBC, International Building Code) និងបទដ្ឋានមូលដ្ឋាន។ បទដ្ឋានទាំងនេះ គ្រប់ដណ្តប់លើប្រធានបទលក្ខខណ្ឌការប្រើប្រាស់មុខងារ លក្ខខណ្ឌអគ្គិភ័យ លក្ខខណ្ឌកំដៅ និងខ្យល់ចេញចូល និងការគណនាគ្រឿងផ្គុំ។ ក្នុងឆ្នាំ២០០០ បទដ្ឋានទាំង៣នេះ ត្រូវបានជំនួសដោយបទដ្ឋានសំណង់អន្តរជាតិ IBC ដែលត្រូវបានកែប្រែបន្ថែមជារៀងរាល់៣ឆ្នាំម្តង។
  បទដ្ឋានកំរិតបច្ចេកទេសគណនាជាក់លាក់សម្រាប់សំណង់បេតុងអាម៉េនៅសហរដ្ឋអាមេរិក បច្ចុប្បន្ននេះ គឺបទដ្ឋានសំណង់សម្រាប់គ្រឿងបង្គុំបេតុង (ACI 318-19) និងសេចក្តីពន្យល់បន្ថែម (ACI 318-19) ត្រង់ចំនុចនេះមានន័យថា បទដ្ឋាន និងសេចក្តីពន្យល់បន្ថែម គឺដាក់បញ្ចូលគ្នាក្នុងសៀវភៅមួយក្បាល។
  បទដ្ឋាននេះ ជាទូទៅសំដៅលើបទដ្ឋាន ACI ដែលមានរួមបញ្ចូលជាមួយឯកសារយោងក្នុងបទដ្ឋានសំណង់អន្តជាតិ និងបំរើការជាបទដ្ឋានប្រៀបធៀបមូលដ្ឋានគ្រឹះក្នុងប្រទេសកាណាដា,  New-Zealand , អូស្រ្តាលី , អាមេរិក , ឡាទីន និងប្រទេសមួយចំនួននៃមជ្ឈឹមបូពាយិ៍។
  យើងសង្កេតឃើញថា បទដ្ឋាន ACI បានទទួលការកែប្រែបន្ថែមជាចំបងរៀងរាល់៣ឆ្នាំម្តង តួយ៉ាងដូចជា ACI318-08 , ACI318-11 , ACI318-14 ជាដើម លើកលែងតែ បទដ្ឋាន ACI318-19 ប៉ុណ្ណោះដែលមានការកែសម្រួលនៅគម្លាតចន្លោះ៥ឆ្នាំ។
  ពាក្យថា “ គ្រឿងផ្គុំសំណង់បេតុង ” ប្រើសំដៅលើគ្រប់គ្រឿងផ្គុំសំណង់បេតុងទាំងអស់ ដោយមិនសំដៅចំពោះផ្នែកណាមួយឡើយ។
  ក្នុងឆ្នាំ១៩៩៥ ឈ្មោះនៃបទដ្ឋាន ACI ត្រូវបានប្តូរពី Building Code Requirement for Reinforced Concrete ទៅជា Building Code Requirement for Structural Concrete ដើម្បីបញ្ជាក់ថាបទដ្ឋានទាក់ទងជាមួយវិសាលភាពទាំងអស់នៃគ្រឿងផ្គុំសំណង់បេតុង។

1,174

subscribers

925

photos

3

videos