Business Record Publisher @businessrecord2022 Channel on Telegram

Business Record Publisher

@businessrecord2022


Facebook Page: https://web.facebook.com/businessrecord.kh ព័ត៌មានអំពីសៀវភៅ៖ https://bit.ly/3bj3sOX

Business Record Publisher (English)

Are you looking to stay informed about the latest developments in the business world? Look no further than Business Record Publisher! This Telegram channel, with the username @businessrecord2022, is dedicated to providing its members with up-to-date news and insights related to various industries and sectors. With a focus on providing accurate and reliable information, Business Record Publisher is a valuable resource for entrepreneurs, professionals, and anyone interested in staying ahead of the curve

Who is Business Record Publisher? It is a Telegram channel that aims to keep its members informed about the latest happenings in the business world. Whether you're looking for news about new startups, market trends, or industry analysis, this channel has got you covered

What is Business Record Publisher? It is a platform where you can access a wealth of information about different business sectors, all in one convenient location. By joining this channel, you can stay informed about the latest developments in the business world, helping you make more informed decisions and stay ahead of the competition

Don't miss out on the valuable insights and news provided by Business Record Publisher. Join the conversation today and take your business knowledge to the next level! For more information, you can also visit their Facebook Page at https://web.facebook.com/businessrecord.kh or check out their website for additional resources at https://bit.ly/3bj3sOX.

Business Record Publisher

15 Feb, 04:51


ជំងឺបាក់ទឹកចិត្ត (Depression) គឺជាដំណាក់កាលនៃការចុះខ្សោយសតិ ដោយសារមានការដើរបញ្ច្រាស់គ្នានៃអារម្មណ៍ និងសកម្មភាព ដែលបណ្តាលឱ្យមនុស្សធ្វើសកម្មភាពអ្វីមួយដោយមិនដឹងខ្លួន។ វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្តិចម្តងៗ ធ្វើឱ្យប្រព័ន្ធនៃការគិត អារម្មណ៍ និង សតិដើរច្របូកច្របល់ ហើយជះឥទ្ធិពលអាក្រក់ដល់សតិដឹងរបស់អ្នកជំងឺ ទាំងផ្លូវចិត្ត និងផ្លូវកាយ ដែលវានឹងធ្វើឱ្យចុះខ្សោយបន្តិចម្តងៗ ធ្ងន់ធ្ងរទៅៗ ឬរហូតអាចធ្វើឱ្យអ្នកជំងឺលែងស្គាល់ខ្លួនឯងផងក៏មាន។ ម្យ៉ាងវិញទៀត អ្នកជំងឺតែងតែមានអារម្មណ៍ពិបាកចិត្ត និងបាត់បង់ចំណង់ចំណូលចិត្តរបស់ខ្លួនជាដើម។

ជាក់ស្តែងជំងឺបាក់ទឹកចិត្តនេះ ប្រសិនបើស្ថិតក្នុងកម្រិតស្រាល នោះអ្នកមិនចាំបាច់ឆ្លងកាត់ការព្យាបាលដោយការទៅជួបគ្រូពេទ្យក៏បានដែរ ព្រោះថាវាក៏អាចព្យាបាលបានដោយអ្នកជំងឺខ្លួនឯងផ្ទាល់ក៏បាន។
--------------------------------
តម្លៃ៖ ៨,០០០៛

Business Record Publisher

15 Feb, 02:54


ដំណឹងល្អៗ....

នៅថ្ងៃទី១៥ នេះគេមានចែកសៀវភៅ Free Free នៅផ្សារទំនើប ឡាក់គី ផាវីលៀន ម៉ល ផ្លូវព្រះសីហនុ (២៧៤) ជាប់ទីស្នាកការកណ្ដាល ABA។

ចាប់ពីម៉ោង៣រសៀលតទៅ.....

Business Record Publisher

14 Feb, 06:34


admin ចង់សួរថា ចាំអីទៀតលូវ?..... ឮថា គេចែកសៀវភៅ free free ម៉ោង២៖៣០ រសៀលនេះផង...

- ទិញសៀវភៅ៣ក្បាល បាន៤ក្បាល
- ទិញសៀវភៅ៥ក្បាល បាន៧ក្បាល

🥳ដូច្នេះចាំជួបគ្នានៅថ្ងៃទី១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់។

📍នៅផ្សារទំនើប ឡាក់គី ផាវីលៀន ម៉ល ផ្លូវព្រះសីហនុ (២៧៤) ជាប់ទីស្នាកការកណ្ដាល ABA។

Business Record Publisher

13 Feb, 04:42


មានចំណេះដឹងគឺពិតជាសំខាន់ខ្លាំងណាស់ ប៉ុន្តែមិនមែនរាល់ចំណេះដឹង គឺវាសុទ្ធតែល្អសម្រាប់យកមកប្រើបានជាប្រយោជន៍ និងត្រឹមត្រូវទាំងអស់នោះទេ។ នៅពេលដែលយើងគ្មានតម្រងសម្រាប់ច្រោះចំណេះដឹងទាំងនោះទេ វានឹងធ្វើឱ្យសង្គម ប្រទេស និងសកលលោក ដើរទៅរកផ្លូវវិនាស។ អ្នកត្រូវដឹងថារៀនអ្វីក៏ដោយ អ្នកត្រូវតែមានមូលដ្ឋានគ្រឹះទើបការរៀននោះអាចរីកចម្រើនទៅមុខបាន មានជាអាទិ៍ដូចជា គណិតវិទ្យា រូបវិទ្យា អំពីជីវិត និង ទស្សនវិទ្យាជាដើម។

ការរៀនទាំងនេះបើគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវទេនោះ ចំណេះដឹងទាំងនេះនឹងមិនមានភាពច្បាស់លាស់ និងភាពរឹងមាំអាចរីកចម្រើនបាននោះទេ។ ហើយក្នុងសៀវភៅសំលៀងគំនិត នឹងបើកបង្ហាញនៅមូលដ្ឋានគ្រឹះសំខាន់ៗមួយចំនួន ដើម្បីឱ្យយើងមានមូលដ្ឋានក្នុងការគិតពិចារណាបានត្រឹមត្រូវ។
--------------------------------
តម្លៃ៖ ២៦,០០០៛

Business Record Publisher

12 Feb, 04:41


ដំណើរអាយុ និងការងារដែលអ្នកត្រូវដឹង

១. មុនអាយុ២០ឆ្នាំ អ្នកត្រូវខិតខំប្រឹងប្រែងរៀនសូត្រ៖ ចំណុចនេះមិនមែនផ្តោតសំខាន់ឱ្យអ្នកខិតខំរៀនសូត្រឱ្យក្លាយជាសិស្សល្អនៅតែក្នុងថ្នាក់មួយមុខឡើយ។ អ្នកត្រូវសិក្សាឈ្វេងយល់នូវជំនាញផ្សេងៗដែលអ្នកចូលចិត្ត។

២. មុនអាយុ៣០ឆ្នាំ អ្នកត្រូវរៀនពីនរណាម្នាក់៖ ក្នុងន័យនេះគឺសំដៅលើការជ្រើសរើស និងស្វែងរកថា នរណាជាមនុស្សដែលអ្នកយកគាត់ធ្វើជាគំរូ?

៣. អាយុពី៣០ទៅ៤០ឆ្នាំ ត្រូវតែដឹងឱ្យច្បាស់ពីគោលដៅរបស់ខ្លួន៖ ប្រសិនជាអ្នកចង់ក្លាយជាអ្នករកស៊ី សំខាន់ណាស់ដែលអ្នកត្រូវគិតគូរក្នុងអំឡុងវ័យនេះ។ វ័យនេះអ្នកប្រាកដជាធ្លាប់បានឆ្លងកាត់នូវបទពិសោធការងារជាច្រើនដែលវាល្មមឱ្យអ្នកអាចឈានជើងចាប់ផ្តើមបានហើយ។

៤. អាយុពី៤០ ទៅ៥០ឆ្នាំ ត្រូវផ្តោតឱ្យខ្លាំងទៅលើគោលដៅដែលអ្នកមាន៖ ស្ថិតក្នុងវ័យនេះអ្នកមិនគួរផ្លាស់ប្តូរគោលដៅ ហើយលោតទៅធ្វើនេះបន្តិចឬនោះបន្តិចឡើយ។

៥. អាយុពី៥០ទៅ៦០ឆ្នាំ ធ្វើការជាមួយក្មេងៗជំនាន់ក្រោយ៖ ការដែលអ្នកត្រូវធ្វើការជាមួយក្មេងៗជំនាន់ក្រោយនេះក៏ព្រោះថាក្មេងៗជំនាន់ក្រោយនឹងអាចធ្វើការងារល្អប្រសើរជាងអ្នក ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតី។
--------------------------------
តម្លៃ៖ ២៦,០០០៛

Business Record Publisher

12 Feb, 02:15


ជួបគ្នាឆាប់ៗនេះ នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅ និងក្ដីស្រលាញ់ 🩷 មិនដឹងថាទិញអ្វីជាកាដូសម្រាប់មនុស្សជាទីស្រលាញ់ អាចមកទិញសៀវភៅជូនពួកគាត់បាន។ នៅក្នុងកម្មវិធីនេះមានទាំងការថែមជូនពិសេសៗ និងមានទាំងការលក់បញ្ចុះតម្លៃរហូតដល់ 50%។

- ទិញសៀវភៅ៣ក្បាល បាន៤ក្បាល
- ទិញសៀវភៅ៥ក្បាល បាន៧ក្បាល

🥳ដូច្នេះចាំជួបគ្នានៅថ្ងៃទី១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់។
📍នៅផ្សារទំនើប ឡាក់គី ផាវីលៀន ម៉ល ផ្លូវព្រះសីហនុ (២៧៤) ជាប់ទីស្នាកការកណ្ដាល ABA។

Business Record Publisher

11 Feb, 04:41


ភាពល្ងង់ខ្លៅរបស់មនុស្ស នឹងធ្វើឱ្យមនុស្សបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន កុំថាឡើយខ្លួនអ្នក សូម្បីតែជាតិសាសន៍របស់អ្នក ក៏អ្នកបំផ្លាញដោយមិនដឹងខ្លួនដែរ។ ពេលដែលអ្នកមិនអាច សូម្បីតែបែងចែកខុសហើយនឹងត្រូវ, ល្អ ហើយនឹងអាក្រក់លែងបាន អ្នកប្រាកដជារងគ្រោះនឹងទង្វើបោកប្រាស់របស់មនុស្សអាក្រក់។

ខុសត្រូវ ហើយល្អអាក្រក់ វាគឺជាបាតគ្រឹះដំបូងបំផុតដែលមនុស្សត្រូវយល់។ ខុសជាស្អី? ត្រូវជាស្អី? មនុស្សល្អមានលក្ខណៈបែបណា? ហើយមនុស្សអាក្រក់មានលក្ខណៈបែបណា? រឿងប៉ុណ្ណឹងអ្នកមិនអាចបែងចែកដាច់ផង ចុះរំពឹងអ្វីដែលថា អ្នកនឹងមិនចាញ់បោកគេនោះ! ការសង្កេតមើលមនុស្សល្អឬអាក្រក់ គេសង្កេតមើលទៅលើចេតនា ព្រោះគេមិនអាចសង្កេតដឹងថា មនុស្សណាល្អឬអាក្រក់ ដោយគ្រាន់តែមើលទៅលើទង្វើឬពាក្យសម្តីរបស់មនុស្សនោះតែមួយមុខឡើយ។
--------------------------------
តម្លៃ៖ ២៨,០០០៛

Business Record Publisher

10 Feb, 10:06


សត្វ វាខុសពីមនុស្ស...... ត្រង់មនុស្សមានមនសិការ
--------------------------------
តម្លៃ៖ ៣៦,០០០៛
📖សៀវភៅបណ្ដុះគំនិតគិតឱ្យជ្រៅ

Business Record Publisher

10 Feb, 04:41


ខ្ញុំមិនត្រូវការការលើកទឹកចិត្ត ស្តាប់ទៅដូចមិនសូវទំនង ហាក់បីដូចជាអ្នកគឺជាមនុស្សរឹងទទឹង មិនចេះទទួលយកយោបល់ឬក៏ការលើកទឹកចិត្ត(អំពើល្អ)របស់អ្នកដទៃអ៊ីចឹង តែតាមពិតវាមិនដូចនូវអ្វីដែលអ្នកកំពុងគិតឡើយ។ កន្លែងនេះខ្ញុំគ្រាន់តែចង់ឱ្យអ្នកបែរមកគិតបែបនេះវិញ គឺគិតថាអ្នកមិនត្រូវការលើកទឹកចិត្តពីអ្នកដទៃឡើយ ព្រោះគឺជាអ្នកទៅវិញទេ ដែលជាមនុស្សចាំលើកទឹកចិត្តអ្នកដទៃដែលនៅជុំវិញខ្លួនអ្នកនោះ។ ការគិតបែបនេះវានឹងធ្វើឱ្យអ្នកក្លាយទៅ ជាមនុស្សម្នាក់ផ្សេង ព្រោះថានេះគឺជាការគិតបែបមនុស្សរឹងមាំ មិនមែនជាការគិតបែបមនុស្សទន់ខ្សោយឡើយ។

មានមនុស្សជាច្រើន រួមមានទាំងអ្នកផងនោះដែលកំពុងរស់នៅលើលោកនេះ គឺតែងតែគិត និងចង់បាននរណាម្នាក់មកជួយលើកទឹកចិត្ត ដោយសារតែអ្នកមានអារម្មណ៍ថាឯកា នៅពេលដែលអ្នកកំពុងជួបនឹងការលំបាកឬក៏បញ្ហាអី្វមួយ។ ដូច្នេះហើយ ទើបអ្នកចង់មាននរណាម្នាក់ដើម្បីធ្វើជាមនុស្សលើកទឹកចិត្តអ្នក ប៉ុន្តែអ្នកហាក់ភ្លេចគិតថា ហេតុអី្វអ្នកគឺជាមនុស្សនឹងគេដែរ ចាំបាច់អីទៅរង់ចាំឱ្យអ្នកដទៃមកលើកទឹកចិត្តអ្នកនោះ? ម្តេចមិនធ្វើជាអ្នកចាំលើកទឹកចិត្តអ្នកដទៃវិញទៅ? អ្នកសាកសួរខ្លួនឯងបន្តិចទៅមើល៍។
--------------------------------
តម្លៃ៖ ២០,០០០៛

Business Record Publisher

10 Feb, 01:55


លោក លី ក្វាន់យូ៖ តើខ្ញុំលះបង់គ្រប់យ៉ាងដើម្បីអ្វី?
--------------------------------
តម្លៃ៖ ២៦,០០០៛
📖សៀវភៅផ្នត់គំនិតមេដឹកនាំ

Business Record Publisher

09 Feb, 04:51


ការស្គាល់ខ្លួនឯងគឺជារឿងអាទិភាព មុននឹងអ្នកទៅស្វែងយល់ពីអ្នកដទៃ។ អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ នោះមានន័យថា អ្នកកាន់តែមើលឃើញពីចំណុចខ្វះខាតរបស់ខ្លួនកាន់តែច្រើន។ ដូច្នេះសួរថាតើធ្វើដូចម្តេចដើម្បីស្គាល់ខ្លួនឯង? តទៅនេះគឺជាវិធីសាស្រ្តមួយចំនួនដើម្បីឱ្យអ្នកអាចស្គាល់ខ្លួនឯងរឹតតែច្បាស់ជាងមុន៖

១. រកថា តើនរណាដែលអ្នកនឹងយកពួកគាត់ធ្វើជាគំរូរបស់អ្នក? នៅពេលដែលអ្នករកឃើញហើយ ចូររកគ្រប់វិធីដើម្បីបានធ្វើការងារជាមួយពួកគាត់ ក៏ដូចជាបានសិក្សាររៀនសូត្រពីរបៀបធ្វើការរបស់ពួកគាត់។

២. មុខវិជ្ជានៅសាលាមួយណាដែលអ្នកគិតថាខ្លួនឯងខ្លាំងបំផុតក្នុងចំណោមមុខវិជ្ជាផ្សេងៗ។

៣.ប្រឡូកខ្លួនចូលការងារលើគ្រប់វិស័យដែលអ្នកអាចធ្វើបាន ហើយស្វែងរកថា តើកិច្ចការមួយណាដែលអ្នកស្រលាញ់ពេញចិត្តបំផុត។ វិធីទាំងនេះគឺជាអ្វីដែលអ្នកត្រូវជួសជុល និងបំពេញបន្ថែមនូវចំណុចខ្វះខាតទាំងអស់ដែលអ្នកបានរកឃើញ នោះទើបអ្នកអាចផ្តើមស្គាល់ខ្លួនឯង។
--------------------------------
តម្លៃ៖ ២៨,០០០៛

Business Record Publisher

08 Feb, 04:42


៥ចំណុចដែលអាចបង្កើននូវគំនិតច្នៃប្រឌិតសម្រាប់អ្នក

១. សិក្សាលើគំនិតដែលគេថាមិនល្អ៖ ហានិភ័យឬបញ្ហាដែលមនុស្សបានជួបទាំងអស់ មិនមែនសុទ្ធតែអាក្រក់នោះទេ។ ដូច្នេះយើងត្រូវឈ្វេងយល់ពីហានិភ័យ ឬបញ្ហាទាំងអស់នោះ។

២. ធ្វើការភ្នាល់គ្នា៖ ការភ្នាល់កន្លែងនេះមិនសំដៅឱ្យអ្នកទៅលេងល្បែងស៊ីសង់អ្វីនោះទេ ប៉ុន្តែវាជាការភ្នាល់ទៅលើការប្រកបកិច្ចការឬការងារអ្វីមួយ ដូចជាភ្នាល់ថាថ្ងៃនេះនរណាលក់បានតិចជាងគេ នោះនឹងត្រូវធ្វើតាមអ្វីដែលអ្នកលក់បានច្រើនជាងគេឱ្យធ្វើ។

៣. សួរគ្រប់យ៉ាង៖ សួរគ្រប់យ៉ាងដែលមានប្រយោជន៍ មិនមែនសួរច្រើនហើយធ្វើឱ្យគេធុញនោះទេ តែក៏ត្រូវចេះមើលស្ថានភាពដែរ។

៤. ការអនុវត្ត៖ អនុវត្តនូវការងារប្រចាំថ្ងៃ និងសិក្សាទៅលើការងារថ្មីៗគឺជារឿងចាំបាច់ដើម្បីបន្ថែមភាពច្នៃប្រឌិត។

៥.មានក្ដីស្រមៃ៖ បើគ្មានក្តីស្រមៃ ក៏គ្មានការខិតខំប្រឹងប្រែងដែរ ព្រោះក្តីស្រមៃរបស់មនុស្សនឹងជួយជំរុញផ្លូវចិត្តរបស់មនុស្សឱ្យមានភាពច្នៃប្រឌិតខ្ពស់។
--------------------------------
តម្លៃ៖ ៣២,០០០៛

Business Record Publisher

08 Feb, 01:02


ជីវិតពិតជាងាយស្រួល ប្រសិនបើយើងរស់នៅជាមួយនឹងភាពសាមញ្ញ។
--------------------------------
តម្លៃ៖ ២៨,០០០៛
📖សៀវភៅភ្លេចគិត២

Business Record Publisher

07 Feb, 04:46


បេះដូងភ្នំដងរែក ជារសជាតិថ្មីនៃប្រលោមលោកបច្ចុប្បន្ន វាមានលាយឡំនឹងឯកសារប្រវត្តិសាស្ត្រពិត ដោយច្នៃបន្ថែមតួអង្គប្រឌិត បង្កើតឱ្យក្លាយជាខ្សែរឿងដែលល្អអានជក់ចិត្ត រួមទាំងនាំអារម្មណ៍អ្នកអានគ្រប់គ្នាឱ្យធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារដ៏ល្អឯករបស់ខ្មែរ ។

ឪ! រាជនីព្រៃភ្នំប្រកបដោយរូបឆោមលោមពណ៌ និងចរិយាសម្បត្តិដ៏ប្រពៃ នាងបានឆក់យកបេះដូងព្រះអង្គម្ចាស់ និងអគ្គរាជទូតកម្លោះ រហូតដល់ពួកគេហ៊ានកាត់បេះដូងរបស់ខ្លួន កប់ទុកលើកំពូលភ្នំដងរែកឥតស្តាយស្រណោះ កិត្តិយស បុណ្យស័ក្តិ និងទ្រព្យសម្បត្តិ ដើម្បីជាសក្ខីភាពនៃស្នេហាបរិសុទ្ធឥតមន្ទិលតែមួយ។
--------------------------------
តម្លៃ៖ ៤០,០០០៛

Business Record Publisher

07 Feb, 02:20


💓ពិព័រណ៍សៀវភៅ​ និងក្ដីស្រឡាញ់💓 Save The Date!.... កម្មវិធីចែកសៀវភៅមាន៣លើក ដូច្នេះរួសរាន់ឡើង ព្រោះចំនួនសៀវភៅដែលចែកមានកំណត់។

កម្មវិធី៖
💡មានទាំងការចែកសៀវភៅ Free Free។
💡មានទាំងសៀវភៅលក់បញ្ចុះតម្លៃពី ១០% ដល់៥០%។

🕒ពិព័រណ៍សៀវភៅ និងក្ដីស្រឡាញ់ ប្រារព្ធឡើងចំនួន៣ថ្ងៃ។
🗓 ១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (សុក្រ-សៅរ៍-អាទិត្យ) ពីម៉ោង៩ព្រឹង ដល់ ៩យប់។

📍នៅផ្សារទំនើប ឡាក់គី ផាវីលៀន ម៉ល ផ្លូវព្រះសីហនុ (២៧៤) ជាប់ទីស្នាក់ការកណ្ដាល ABA។
🎟 ចូលរួមដោយសេរី

Business Record Publisher

06 Feb, 10:06


ចាប់ផ្តើមដើម្បីចាប់ផ្ដើម....
--------------------------------
តម្លៃ៖ ៤០,០០០៛
📖សៀវភៅក្ដាប់ឱកាស

Business Record Publisher

06 Feb, 04:51


សេពគប់ជាមួយបុគ្គលមានតម្លៃ ប្រៀបបានដូចជា យើងឱ្យតម្លៃខ្លួនឯង។ សេពគប់ជាមួយបុគ្គលដែលគ្មានតម្លៃប្រៀបបានដូចជាយើងមិនឱ្យតម្លៃខ្លួនឯង។ សម័យនេះ វាគឺជារឿងមួយដ៏កម្រដែលអ្នកមានមិត្តភក្តិនៅជួយគាំទ្រគ្រប់ពេលវេលាចំពោះអ្វីដែលអ្នកកំពុងធ្វើ។

ឪពុករបស់ខ្ញុំធ្លាប់បានប្រាប់ខ្ញុំថា ការស្វែងរកមិត្តល្អពិតប្រាកដម្នាក់ គឺវាមិនខុសអ្វីទៅនឹងការស្វែងរកគូស្វាមីភរិយាដ៏មានតម្លៃម្នាក់នោះទេ។ មនុស្សពិសេសម្នាក់មានតម្លៃជាងមនុស្សធម្មតាៗ ដែលយើងធ្លាប់ស្គាល់រាប់រយនាក់ទៅទៀត។ មិត្តល្អពិតប្រាកដ គឺជាមិត្តនៅចាំជួយកែយើងនៅពេលដែលយើងធ្វើខុស ហើយគេគឺជាមនុស្សម្នាក់ដែលគោរពនិងឱ្យតម្លៃយើង។ មានមិត្តតិច ឬមានសមាជិកគ្រួសារតិច វាមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺពួកគេនៅគាំទ្រ និងកែកំហុសរបស់យើង។
--------------------------------
តម្លៃ៖ ២២,០០០៛

Business Record Publisher

25 Jan, 04:41


កម្លាំងចិត្តជាអ្នកនាំកម្លាំងកាយឱ្យធ្វើសកម្មភាព។ បើកម្លាំងចិត្តរបស់អ្នកធ្លាក់ចុះ នោះកម្លាំងកាយក៏ទ្រុឌទ្រោមទៅតាមហ្នឹងដែរ។

កម្លាំងចិត្តចែកចេញជាពីរ៖ គឺកម្លាំងចិត្តពីក្នុងខ្លួន និងកម្លាំងចិត្តពីខាងក្រៅ។ កម្លាំងចិត្តក្នុងខ្លួនកើតចេញពីអារម្មណ៍ពុះកញ្ជ្រោលចង់ធ្វើអ្វីមួយ ដែលបណ្តាលមកពីកត្តាផ្សេងៗដូចជា ការឈឺចាប់ ការប្រមាថមើលងាយពីអ្នកដទៃ ឬក៏ជាចរិតធម្មជាតិដែលយើងមានតែម្តង ទើបនាំឱ្យយើងធ្វើវា។
--------------------------------
តម្លៃ៖ ១៨,០០០៛

Business Record Publisher

25 Jan, 00:43


គ្រប់គ្រង និងស្វែងរកទេពកោសល្យរបស់អ្នក។
--------------------------------
តម្លៃ៖ ២០,០០០៛
📖សៀវភៅភ្លេចគិត

Business Record Publisher

24 Jan, 10:02


ជំនួសឱ្យការស្ដីឱ្យគេ ធ្វើឱ្យគេស្ដីឱ្យខ្លួនគេវិញ។
--------------------------------
តម្លៃ៖ ២០,០០០៛
📖សៀវភៅភ្លេចគិត

Business Record Publisher

24 Jan, 04:41


ជម្នះ និងតស៊ូដើម្បីផ្លាស់ប្ដូរអត្តចរិតចោលម្សៀតរបស់អ្នក

ការតស៊ូគឺជាគុណសម្បត្តិសំខាន់ជាងគេក្នុងការជួយឱ្យអ្នកបង្កើតអត្តចរិតល្អឬផ្លាស់ប្ដូរពីអត្តចរិតពីអាក្រក់ទៅល្អបានយ៉ាងមានប្រសិទ្ធភាព។ ការតស៊ូបង្កើតអត្តចរិតមួយដ៏ល្អ វាប្រៀបបានទៅនឹងយកធ្យូងបង្កើតភ្លើងសម្រាប់ដុតដែកឱ្យក្ដៅអុីចឹង (ការតស៊ូប្រៀបបាននឹងធ្យូង ហើយអត្តចរិតប្រៀបបានទៅនឹងដែក)។

ការតស៊ូគឺជាគុណសម្បត្តិមួយដែលមនុស្សជោគជ័យមិនអាចខ្វះបានដើម្បីយកវាមកប្រើប្រាស់សម្រាប់រុញច្រានជីវិតរបស់ពួកគេឱ្យរឹតតែជោគជ័យ។
--------------------------------
តម្លៃ៖ ១៨,០០០៛

Business Record Publisher

23 Jan, 04:41


មនុស្សតែងតែយល់ច្រឡំថា Sad និង Depression ដូចគ្នា រហូតមានអ្នកខ្លះច្រឡំថា Sad ជា Depression ក៏មាន។ ដែលជាហេតុធ្វើឱ្យពួកគេមិនអាចបែងចែកដាច់ថា មួយណាជាមួយណាឱ្យប្រាកដ។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីបញ្ហានេះ ដំបូងយើងត្រូវដឹងថា Depression វាគឺជាជំងឺផ្លូវចិត្តមួយប្រភេទ តែ Sad វាគ្រាន់តែជាអារម្មណ៍ពិបាកចិត្តតែមួយឆាវប៉ុណ្ណោះ។ ជំងឺ Depression គឺជាស្ថានភាពនៃសតិរបស់មនុស្សដែលដំណើរការដោយមិនប្រក្រតី ហើយជាអារម្មណ៍មិននឹងនរ តែងពិបាកចិត្តលើរឿងគ្រប់យ៉ាង និងគ្រប់សកម្មភាពដែលខ្លួនធ្លាប់ធ្វើកន្លង។ ប៉ុន្តែ Sad វាគ្រាន់តែជាភាពសោកសៅមួយពេលៗ ដែលមានរយៈពេលខ្លីតែប៉ុណ្ណោះ យ៉ាងយូរ១០ថ្ងៃ ក្រោម២សប្តាហ៍ក៏បាត់ទៅវិញ។
--------------------------------
តម្លៃ៖ ៨,០០០៛

Business Record Publisher

23 Jan, 01:06


រៀនស្គាល់ខ្លួនឯងឱ្យបានច្បាស់ ព្រោះវាជាអទិភាពមុនអ្នកស្គាល់អ្នកដទៃ។
--------------------------------
តម្លៃ៖ ២៨,០០០៛
📖សៀវភៅជម្រៅនៃការគិត

Business Record Publisher

22 Jan, 14:04


🥰ពិព័រណ៍សៀវភៅ និងក្ដីស្រឡាញ់🥰 នៅផ្សារទំនើប ឡាក់គី ផាវីលៀន ម៉ល។
📖បើមិនដឹងថាទិញអ្វីធ្វើជាការដូសម្រាប់មនុស្សជាទីស្រឡាញ់នៅថ្ងៃនៃសេចក្តីស្រឡាញ់ទេ អាចមកដើរទិញសៀវភៅលក់បញ្ចុះតម្លៃរាប់រយចំណងជើងនៅក្នុងកម្មវិធីបានណា...។

💓កម្មវិធី៖ មានទាំងការចែកសៀវភៅ Free Free។
មានទាំងសៀវភៅលក់បញ្ចុះតម្លៃពី ១០% ដល់៥០%។

ពិព័រណ៍សៀវភៅ និងក្ដីស្រឡាញ់ នឹងប្រារព្ធឡើងចំនួន ៣ថ្ងៃ។
🗓 ១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ (សុក្រ-សៅរ៍-អាទិត្យ) ពីម៉ោង៩ព្រឹង-៩យប់។
📍នៅផ្សារទំនើប ឡាក់គី ផាវីលៀន ម៉ល លើផ្លូវ ព្រះសីហនុ (២៧៤) ជាប់ទីស្នាកការកណ្ដាល ABA។ @Lucky Pavilion Mall
🎟 ចូលរួមដោយសេរី...

Business Record Publisher

22 Jan, 04:42


តើចំណេះដឹងបែបទស្សនវិជ្ជាកើតឡើងដោយរបៀបណា?

ទស្សនៈមួយដែលអាចកើតឡើងបាន នោះក៏ដោយសារការចេះសង្កេត និងចេះត្រិះរិះគិតពិចារណារវាងហេតុនិងផល ហេតុបែបនេះ វានឹងចេញជាផលបែបនេះ នៅពេលមនុស្សទម្លាប់ត្រិះរិះពិចារណាបែបនេះជារឿយៗ នោះពួកគេនឹងរកឃើញចម្លើយដ៏ត្រឹមត្រូវមួយដែលផ្អែកលើហេតុផល ដោយមិនចាំបាច់សំអាងលើគ្រូ គម្ពីរណាសរសេរ ឬក៏ការនិយាយតៗគ្នាប្រាប់ថានេះខុសឬនោះត្រូវឡើយ។

ហើយមនុស្សដែលមានចំណេះដឹងមួយនេះ ភាគច្រើនពួកគេគឺជាមនុស្សដែលមានការគិតបានជ្រៅជ្រះ និងមិនសូវធ្លាក់ចូលទៅក្នុងភាពបោកប្រាស់របស់ជនខិលខូចឡើយ។ ពួកគេមានភាពច្បាស់លាស់នៅក្នុងការងារ។ ហើយជាទូទៅពួកគេស្ថិតនៅក្នុងតំណែងធំៗ ឬជាអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់ក្នុងការសម្រេចកិច្ចការធំ។
--------------------------------
តម្លៃ៖ ២៦,០០០៛

Business Record Publisher

21 Jan, 10:03


តើអ្វីទៅជាទំនុកចិត្តរបស់អ្នក?
--------------------------------
តម្លៃ៖ ២៨,០០០៛
📖សៀវភៅជម្រៅនៃការគិត

Business Record Publisher

21 Jan, 04:42


ក្នុងនាមជាសហគ្រិនម្នាក់ មិនមែនដឹងត្រឹមតែពីរបៀបរកលុយប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងដឹងពីរបៀបចំណាយលុយផងដែរ។ ហើយការចំណាយលុយទាំងនោះមិនមែនចំណាយ ដើម្បីទៅធ្វើបាបនរណាម្នាក់ឡើយ តែអ្នកត្រូវចំណាយទៅលើសេចក្តីល្អ ចំណាយទៅលើការជួយជ្រោមជ្រែងទៅដល់សង្គមជាតិ ក៏ដូចជាទៅក្នុងការងារសប្បុរស ដែលចម្រើនដល់មនុស្ស និងសង្គម។

ភាពជាសហគ្រិន គឺជាមនុស្សម្នាក់ដែលជាទីពឹងរបស់មនុស្សទន់ខ្សោយ ដែលមានតួនាទីដើម្បីបង្កើតការងារដល់មនុស្ស និង ដើម្បីរកដំណោះស្រាយបញ្ហាឱ្យមនុស្ស។ កាលណាមានសហគ្រិនច្រើន នោះនឹងធ្វើឱ្យប្រទេសជាតិមួយរីកចម្រើន មានសហគ្រិនច្រើន ទើបធ្វើឱ្យពិភពលោកទទួលស្គាល់អ្នក មានសហគ្រិនច្រើនទើបធ្វើឱ្យប្រទេសរបស់អ្នកលេចធ្លោ។ ព្រោះថាក្នុងនាមជាសហគ្រិនដ៏ពិតប្រាកដម្នាក់ គឺជាមនុស្សដែលរកប្រាក់ដើម្បីដោះស្រាយបញ្ហាសង្គម មិនមែនបង្កបញ្ហាឱ្យសង្គមឡើយ។
--------------------------------
តម្លៃ៖ ២៦,០០០៛

Business Record Publisher

21 Jan, 01:25


មនុស្ស៤ជំពូក ដែលអ្នកចាំបាច់ត្រូវមានទំនាក់ទំនងជាមួយ។
--------------------------------
តម្លៃ៖ ៣២,០០០៛
📖សៀវភៅផ្ដើមពីសូន្យ

Business Record Publisher

20 Jan, 04:41


ភាពល្ងង់ខ្លៅរបស់មនុស្ស នឹងធ្វើឱ្យមនុស្សបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន កុំថាឡើយខ្លួនអ្នក សូម្បីតែជាតិសាសន៍របស់អ្នក ក៏អ្នកបំផ្លាញដោយមិនដឹងខ្លួនដែរ។ ពេលដែលអ្នកមិនអាច សូម្បីតែបែងចែកខុសហើយនឹងត្រូវ, ល្អ ហើយនឹងអាក្រក់លែងបាន អ្នកប្រាកដជារងគ្រោះនឹងទង្វើបោកប្រាស់របស់មនុស្សអាក្រក់។

ខុសត្រូវ ហើយល្អអាក្រក់ វាគឺជាបាតគ្រឹះដំបូងបំផុតដែលមនុស្សត្រូវយល់។ ខុសជាស្អី? ត្រូវជាស្អី? មនុស្សល្អមានលក្ខណៈបែបណា? ហើយមនុស្សអាក្រក់មានលក្ខណៈបែបណា? រឿងប៉ុណ្ណឹងអ្នកមិនអាចបែងចែកដាច់ផង ចុះរំពឹងអ្វីដែលថា អ្នកនឹងមិនចាញ់បោកគេនោះ! ការសង្កេតមើលមនុស្សល្អឬអាក្រក់ គេសង្កេតមើលទៅលើចេតនា ព្រោះគេមិនអាចសង្កេតដឹងថា មនុស្សណាល្អឬអាក្រក់ ដោយគ្រាន់តែមើលទៅលើទង្វើឬពាក្យសម្តីរបស់មនុស្សនោះតែមួយមុខឡើយ។
--------------------------------
តម្លៃ៖ ២៨,០០០៛

Business Record Publisher

26 Dec, 04:41


វិធីដែលអាចធ្វើឱ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ

១. សរសេរពីគុណវិបត្តិ និងគុណសម្បត្តិ៖ ដើម្បីធ្វើឱ្យការសម្រេចចិត្តរបស់អ្នកកាន់តែល្អ អ្នកត្រូវសរសេរពីគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រេចចិត្តនោះចេញមក ដើម្បីយកវាមកវិភាគថាតើវាល្អឬអាក្រក់ ឬក៏អាចយកចំណុចទាំងនោះទៅពិភាក្សាជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តលើការគិតរបស់ពួកគេ។ ការពិភាក្សាជាមួយអ្នកដទៃនឹងធ្វើឱ្យបន្ទុកលើស្មារបស់អ្នកបានធូរស្រាលខ្លះនិងជួយអ្នកសម្រេចចិត្តបានត្រឹមត្រូវថែមទៀតផង។

២. ពិចារណាពីជម្រើស៖ អ្នកត្រូវតែយល់ដឹងពីជម្រើសផ្សេងៗដែលនៅពីមុខការសម្រេចចិត្តរបស់អ្នក។ ហើយអ្នកក៏ត្រូវតែដឹងដែរថា អ្នកកំពុងតែឈរនៅកន្លែងណា មានងារជាអ្វី (ស្គាល់ពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន)។ ត្រូវពិចារណាឱ្យបានច្បាស់អំពីជម្រើសរបស់អ្នកដែលអ្នកចង់ជ្រើសរើសយកវា កុំសូម្បីតែជម្រើសតូចៗក៏ដោយ ព្រោះវានឹងបណ្តុះទម្លាប់របស់អ្នកឱ្យចេះគិតពិចារណារាល់ការសម្រេចចិត្តរបស់អ្នកទាំងអស់។
--------------------------------
តម្លៃ៖ ៣២,០០០៛

Business Record Publisher

26 Dec, 00:46


ស្មោះត្រង់នឹងគោលដៅ តាមចាប់មិនលែង។
--------------------------------
តម្លៃ៖ ៤៨,០០០៛
📖សៀវភៅ365ថ្ងៃច្នៃសមត្ថភាព

Business Record Publisher

25 Dec, 10:06


ផ្ដោតទៅលើគំនិតឱ្យច្រើនជាងអាយុ។
--------------------------------
តម្លៃ៖ ២០,០០០៛
📖សៀវភៅភ្លេចគិត

Business Record Publisher

25 Dec, 04:41


បេះដូងភ្នំដងរែក ជារសជាតិថ្មីនៃប្រលោមលោកបច្ចុប្បន្ន វាមានលាយឡំនឹងឯកសារប្រវត្តិសាស្ត្រពិត ដោយច្នៃបន្ថែមតួអង្គប្រឌិត បង្កើតឱ្យក្លាយជាខ្សែរឿងដែលល្អអានជក់ចិត្ត រួមទាំងនាំអារម្មណ៍អ្នកអានគ្រប់គ្នាឱ្យធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារដ៏ល្អឯករបស់ខ្មែរ ។

ឪ! រាជនីព្រៃភ្នំប្រកបដោយរូបឆោមលោមពណ៌ និងចរិយាសម្បត្តិដ៏ប្រពៃ នាងបានឆក់យកបេះដូងព្រះអង្គម្ចាស់ និងអគ្គរាជទូតកម្លោះ រហូតដល់ពួកគេហ៊ានកាត់បេះដូងរបស់ខ្លួន កប់ទុកលើកំពូលភ្នំដងរែកឥតស្តាយស្រណោះ កិត្តិយស បុណ្យស័ក្តិ និងទ្រព្យសម្បត្តិ ដើម្បីជាសក្ខីភាពនៃស្នេហាបរិសុទ្ធឥតមន្ទិលតែមួយ។
--------------------------------
តម្លៃ៖ ៤0,០០០៛

Business Record Publisher

24 Dec, 05:22


មានរឿងខ្លះយើងដែលជាមនុស្សធំធ្វើខុសពីកូនក្មេង វាគឺជារឿងត្រឹមត្រូវ ប៉ុន្តែចំណុចដែលយើងគួរតែធ្វើឱ្យដូចកូនក្មេង គឺត្រូវចង់ចេះចង់ដឹងនូវអ្វីដែលថ្មី មានប្រយោជន៍ ដែលជារឿងដែលយើងមិនធ្លាប់ដឹង។ ជាក្មេង គឺពួកគេតែងតែចង់ដឹងអំពីអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញខ្លួនពួកគេ ហើយពួកគេតែងតែចង់រៀន និងចង់សាកល្បងនូវអ្វីដែលថ្មី។ ការចង់ចេះចង់ដឹង គឺជាអំណោយពីធម្មជាតិសម្រាប់មនុស្សគ្រប់ៗគ្នា មិនថាស្ថិតក្នុងវ័យណាក៏ដោយ។ យើងម្នាក់ៗមិនគួរបោះបង់ការចង់ចេះចង់ដឹងចោល នៅពេលដែលយើងធំពេញវ័យឬមានវ័យកាន់តែចាស់នោះទេ។

ការរៀនសូត្រ វាគឺជារឿងសំខាន់ ទោះយើងកំពុងស្ថិតក្នុងវ័យ៧០ឆ្នាំហើយក៏ដោយ ក៏យើងត្រូវមានផ្នត់គំនិតចង់ចេះចង់ដឹងដូចជាកូនក្មេងអាយុ៧ឆ្នាំដែរ។ មនុស្សភាគច្រើន នៅពេលដែលមានវ័យកាន់តែច្រើន ពួកគេចាប់ផ្ដើមឈប់សួរសំណួរណាដែលខ្លួនមិនដឹងឬមិនចេះ។ នេះគឺជាសញ្ញាមួយដែលបញ្ជាក់ប្រាប់យើងថា យើងកំពុងតែបាត់បង់ការស្រេកឃ្លានចំណេះដឹងបន្ដិចម្ដងៗហើយ។ មូលហេតុគឺយើងខ្លាចខ្មាសគេ ខ្លាចគេថាខ្លួនល្ងីល្ងើ។ ប៉ុន្តែនេះវាមិនមែនជារឿងត្រូវខ្មាសអៀនអ្វីឡើយ អ្វីដែលយើងត្រូវខ្មាសអៀននោះ គឺពាក្យគេហៅយើងថាមនុស្សល្ងង់ គឺល្ងង់រហូតដល់ថ្ងៃស្លាប់ មិនមានភាពក្លាហានសូម្បីតែសួរសំណួរ។
----------------------
តម្លៃ៖ ២២,០០០៛

Business Record Publisher

23 Dec, 04:43


សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានជួយគាំទ្រ។ ពីខាង Admin ពិតជាសប្បាយរីករាយជាខ្លាំងដែលឃើញពុកម៉ែបងប្អូនចាប់ផ្ដើមចូលចិត្តអានសៀវភៅ និងគាំទ្រវិស័យអំណាន។ ពីមួយឆ្នាំទៅមួយឆ្នាំឃើញថាមានការកើនឡើងជាលំដាប់នៃការចូលរួមពីសំណាក់ពុកម៉ែបងប្អូន។ នេះគឺជាសញ្ញាវិជ្ជមានមួយនៃវិស័យអំណាន។

ជួបគ្នាម្ដងទៀតនៅពិព័រណ៍សៀវភៅលើកទី១២ ឆ្នាំក្រោយ... 🥰🥰

Business Record Publisher

22 Dec, 02:34


ថ្ងៃចុងក្រោយហេីយណា …..
សៀវភៅល្អៗកំពុងរងចាំ 📚📚📚
សៀវភៅថែមក៏ជិតអស់ដូចគ្នា 😍

🎯ស្តង់B107-B108

Business Record Publisher

22 Nov, 04:41


ឱកាសជាពាក្យដែលតែងនិយាយ អ្នកខ្លះបន្ទោសឱកាស អ្នកខ្លះបន្ទោសកំណើត អ្នកខ្លះបន្ទោសពេលវេលា។ ពាក្យថាបន្ទោស ទោះបីបន្ទោសអ្វីក៏ដោយ អ្នកណាក៏ដោយ ចុងក្រោយយើងខ្លួនឯងជាអ្នកចាញ់។

ពាក្យថាបន្ទោសជាដើមហេតុនាំមិនឱ្យគិតអំពីខ្លួនឯង ចេះតែគិតពីអ្នកដទៃ យើងបរាជ័យដោយសារអ្នកដទៃ មិនមែនដោយសារខ្លួនឯង ទីបំផុតយើងត្រូវរស់នៅក្នុងជីវិតសោកស្តាយ។ ឱកាសជាពាក្យល្អ យើងត្រូវប្រើដើម្បីជោគជ័យ។ អ្នកដទៃមានវា យើងក៏ត្រូវមានវាដូចគ្នា បើមិនមាន យើងត្រូវបង្កើតដោយខ្លួនឯង។
--------------------------------
តម្លៃ៖ ៤០,០០០៛

Business Record Publisher

22 Nov, 00:41


សេពគប់ជាមួយបុគ្គលមានតម្លៃ អាចច្នៃជីវិតយើងឱ្យមានតម្លៃដូចគ្នា។
--------------------------------
តម្លៃ៖ ២២,០០០៛
📖សៀវភៅធ្វើរឿងដែលមិនអាចទៅរួច

Business Record Publisher

21 Nov, 10:01


អតីតកាល.......
--------------------------------
តម្លៃ៖ ៣៦,០០០៛
📖សៀវភៅបណ្ដុះគំនិតគិតឱ្យជ្រៅ

Business Record Publisher

21 Nov, 04:41


បើយើងមិនរីករាយនៅក្នុងថ្ងៃនេះ ខ្លាចក្រែងតែគ្មានឱកាសនឹងរីករាយនៅថ្ងៃស្អែកឡើយ ព្រោះជីវិតនេះពិតជាផុយស្រួយខ្លាំងណាស់ គ្មាននរណាអាចកំណត់បានថាសេចក្តីស្លាប់អាចកើតមានពេលណាឡើយ បើទោះជាយ៉ាងនេះ ក៏យើងមិនគួរព្រួយខ្លាច រហូតលែងមានចិត្តចង់ធ្វើអ្វីសោះដែរ។ បារម្ភក៏ស្លាប់ មិនបារម្ភក៏ត្រូវស្លាប់ដូចតែគ្នា ដូច្នេះបើមានជីវិតរស់នៅគួរតែរីករាយឱ្យបានច្រើន។

បានសុខនៅក្នុងថ្ងៃនេះ ក៏ទុកថាវិសេសណាស់ទៅហើយ។ បញ្ហានៅក្នុងថ្ងៃស្អែក ដែលមិនទាន់នឹងកើតឡើង យើងមិនគួរព្រួយបារម្ភច្រើនពេកឡើយ។ ប្រសិនបើការព្រួយបារម្ភរបស់យើងអាចឱ្យយើងដោះស្រាយបញ្ហាបាន សូមព្រួយចុះ!... ប៉ុន្តែខ្ញុំមិនធ្លាប់ជួបអ្នកដែលមានការព្រួយបារម្ភច្រើន មានអាយុរស់នៅបានយូរឡើយ ជួនកាលអាចនឹងកើតជំងឺសរសៃប្រសាទផងក៏មាន។ បើបែបនេះវាមិនខុសពីស្លាប់ទាំងរស់ឡើយ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងស្ថានភាពបែបនេះ រឿងណាដែលអាចទម្លាក់ចុះបាន ចូរទម្លាក់វាចោលចុះ ដើម្បីឱ្យខ្លួនឯងបានស្រាលខ្លះ។
--------------------------------
តម្លៃ៖ ២៤,០០០៛

Business Record Publisher

20 Nov, 04:41


ការលះបង់មិនមែនមានអារម្មណ៍ថាអស់អ្វីមួយនោះទេ គឺមានអារម្មណ៍ថាបានអ្វីមួយមកវិញ។ អ្នកប្រហែលជាឆ្ងល់ ចុមប្លែក! ធម្មតាលះបង់គឺអស់ ម៉េចបានទៅជាបានវិញ? អារម្មណ៍បាននោះគឺ បានរីករាយ បានពេញចិត្តនូវអ្វីដែលខ្លួនបានផ្ដល់ទៅកាន់មនុស្សដែលខ្លួនគិតថាស័ក្ដិសមនឹងទទួល។

លុះត្រាតែយើងផ្តល់ឱ្យគេនូវអ្វីដែលយើងស្រឡាញ់មិនចង់បាត់បង់ នោះទើបជាការលះបង់។ មិនមែនថា មានសម្រាមនៅមុខផ្ទះ ហើយនិយាយថាឱ្យគេយកសម្រាមទៅ!..ខ្លួនលះបង់ឱ្យ នេះមិនត្រូវនឹងពាក្យថាលះបង់ទេ។ បើរបស់ដែលឱ្យទៅគេ មិនមែនជាអ្វីដែលសំខាន់ដែលសាមីខ្លួនហួងហែងនោះ វាមិនមែនជាការលះបង់ឡើយ។
--------------------------------
តម្លៃ៖ ៣២,០០០៛

Business Record Publisher

20 Nov, 01:39


ស្មោះត្រង់នឹងគោលដៅ តាមចាប់មិនលែង។
--------------------------------
តម្លៃ៖ ៤៨,០០០៛

📖សៀវភៅ365ថ្ងៃច្នៃសមត្ថភាព

Business Record Publisher

19 Nov, 10:02


ការងារដែលលំបាកបានជួយស្រោចស្រង់ជីវិតរបស់ខ្ញុំ......
--------------------------------
តម្លៃ៖ ២៦,០០០៛

📖សៀវភៅថៅកែស្រី

Business Record Publisher

19 Nov, 04:41


សត្រូវអ៊ីស្រាអែលមិនថាតូចឬធំនោះទេតែងតែរអានឹងអ៊ីស្រាអែលជានិច្ច។ នៅឆ្នាំ១៩៤៨ អ៊ីស្រាអែល ម្នាក់ឯងត្រូវប្រយុទ្ធជាមួយសត្រូវចំនួន៤ប្រទេស ក្នុងសមរភូមិប្រយុទ្ធ អ៊ីស្រាអែលត្រូវរងនូវការវាយ ប្រហារម្ដង៤ទិសក្នុងពេលតែមួយ។

សត្រូវរបស់អ៊ីស្រាអែលទៀតសោតសុទ្ធតែជាកងទ័ពដែល បានហ្វឹកហាត់នៅអ៊ឺរ៉ប់ ហើយការចំណាយ សម្រាប់ការធ្វើសង្រ្គាមម្តងៗគឺរដ្ឋាភិបាលនៃប្រទេសទាំងនោះ និងជំនួយពីអារ៉ាប៊ីសាអូឌីត ជាអ្នករ៉ាបរង។ ចំណែកឯអ៊ីស្រាអែលវិញ រាល់ការចំណាយក្នុង សង្រ្គាមគឺពឹងផ្អែកយ៉ាងខ្លាំង ទៅលើការរៃអង្គាសពីប្រជាជនទាំងក្នុង និងក្រៅប្រទេសដើម្បីយកមកធ្វើសង្រ្គាមការពារជាតិ។ កងទ័ពអ៊ីស្រាអែលភាពច្រើនជាកងទ័ពបាកស្បាត់ គ្មានការហ្វឹកហាត់ត្រឹមត្រូវឡើយ កងទ័ពភាគច្រើនសុទ្ធតែជាជនភៀសខ្លួន។
--------------------------------
តម្លៃ៖ ភាគ១ ២៤,០០០៛, ភាគ២ ២៤,០០០៛

Business Record Publisher

18 Nov, 10:03


៤គន្លឹះជួយឱ្យចាប់ផ្ដើមដើម្បីចាប់ផ្តើម.....
--------------------------------
តម្លៃ៖ ៤០,០០០៛
📖សៀវភៅក្ដាប់ឱកាស

Business Record Publisher

18 Nov, 04:40


បេសកកម្ម Entebbe គឺជាប្រវត្តិសាស្រ្តមួយដែលបានផលិតចេញជាកុនដែលផ្អែកទៅលើហេតុការណ៍ពិតនៃបេសកកម្មរបស់ភ្នាក់ងារម៉ូសាដ។

សាច់រឿងនេះគេនិយាយអំពីក្រុមភេវរករចាប់ជំរិតយន្តហោះ ដែលមានអ្នកដំណើរភាគច្រើនជាជនជាតិជ្វីប ពង្រត់ហោះចុះចតនៅប្រទេស អ៊ុយហ្កង់ដា ដែលជាជនជាតិស្បែកខ្មៅកាន់របបផ្តាច់ការ ហើយរដ្ឋាភិបាលអ៊ីស្រាអែលសម្រេចចិត្តប្រតិបត្តិការតាមផែនការដ៏ឈ្លាសវ៉ៃដើម្បីរំដោះចំណាប់ខ្មាំងយ៉ាងម៉ត់ចត់ល្អិតល្អន់បំផុត។ បេកកម្មបានទទួលជោគជ័យនិងត្រូវបានពិភពលោកនឹកស្មានមិនដល់ថាអ៊ីស្រាអែលអាចធ្វើបាន។
--------------------------------
តម្លៃ៖ ២៤,០០០៛

Business Record Publisher

18 Nov, 00:16


ភាពថ្លៃថ្នូររបស់សង្គម គឺវាកើតចេញពីប្រជាជននៃសង្គមនោះថ្លៃថ្នូរ។
--------------------------------
តម្លៃ៖ ៣៦,០០០៛
📖សៀវភៅបណ្ដុះគំនិតគិតឱ្យជ្រៅ

Business Record Publisher

17 Nov, 04:51


ស៊ុន ឈាន៖ ត្រូវលះបង់ប្រយោជន៍ផ្ទាល់ខ្លួន បើចង់សម្រេចបានប្រយោជន៍រួម។
នេះពិតជាសម្ដីមាសរបស់អ្នកដឹកនាំនគរដ៏ធំមួយមែន ដែលអាចបង្រួបបង្រួមមន្ដ្រីក្រោមឱវាទ ឱ្យចេះសាមគ្គីគ្នាសម្រេចប្រយោជន៍រួមរបស់នគរ ជាជាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។

កាលណាយើងអាចសម្រេចបាននូវប្រយោជន៍រួមហើយ នោះប្រយោជន៍ផ្ទាល់ខ្លួនវានឹងមកតាមក្រោយដោយឯងៗ តែបើយើងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមុន នោះច្បាស់ណាស់ថាគ្មានថ្ងៃរកប្រយោជន៍រួមឃើញនោះទេ ហើយវានឹងនាំមកនូវវិនាសកម្មដល់ខ្លួនឯង និងប្រទេសជាតិផងដែរ។
--------------------------------
តម្លៃ៖ ២២,០០០៛

Business Record Publisher

16 Nov, 04:51


ការគ្រប់គ្រងមាន ទី១ស្មោះត្រង់ ទី២ជឿ ទី៣សមស្រប។

ទី១ ស្មោះត្រង់៖ ដើម្បីធ្វើជាអ្នកដឹកនាំល្អ ដែលមានភាពឆ្លាតវៃ គឺត្រូវតែមានភាពស្មោះត្រង់។ ដ្បិតថាភាពស្មោះត្រង់ វាអាចឱ្យយើងមានការលំបាកខ្លះ ប៉ុន្តែវានឹងផ្តល់ឱ្យយើងវិញនូវភាពប្រសើរឡើងនៅក្នុងការគ្រប់គ្រង ព្រោះថាវានឹងផ្តល់ឱ្យយើងវិញនូវសេចក្តីទុកចិត្តកាន់តែខ្លាំងពីមនុស្សក្រោមបង្គាប់ និងប្រជាជន។

ទី២ ជឿ៖ ធ្វើជាអ្នកដឹកនាំ ចាំបាច់ត្រូវតែមានភាពជឿជាក់ បើមិនជឿជាក់លើមេទ័ព នោះកងទ័ពនឹងខ្សោយ។ បើមិនជឿជាក់លើមេទ័ព នោះកងទ័ពក៏នឹងបាក់ទឹកចិត្ត។ ដូច្នេះហើយការផ្តល់ជំនឿឬការបំពាក់ជំនឿទៅកាន់មនុស្សជុំវិញខ្លួនគឺជាការផ្តល់ថាមពលដ៏មានតម្លៃមួយដែលវាខ្លាំងជាងអាវុធណាៗទាំងអស់។

ទី៣ សមស្រប៖ យោងទៅតាមសភាពការណ៍ ពេលវេលា ភូមិសាស្ត្រ ហើយនឹងមនុស្ស។ មានន័យថា យើងត្រូវចេះមើលពីសភាពពិតរបស់ខ្លួនឯង និងមនុស្សនៅជំុវិញខ្លួន ថាតើការដឹកនាំរបស់យើង វាសមស្របទៅតាមកាលៈទេសៈ ពេលវេលា និង ភូមិសាស្ត្រហើយឬនៅ រួចចាប់ផ្តើមអនុវត្តទៅតាមភាពជាក់ស្តែង។
-----------------------------
តម្លៃ៖ ២៨,០០០៛

Business Record Publisher

16 Nov, 00:40


គេថា មានក្តីសង្ឃឹម មានអ្វីៗទាំងអស់។
--------------------------------
តម្លៃ៖ ៤០,០០០៛

📖សៀវភៅជួយខ្លួនឯង

Business Record Publisher

15 Nov, 10:03


សេចក្តីទុក្ខជាផ្នែកមួយនៃជីវិត.....
--------------------------------
តម្លៃ៖ ២៤,០០០៛

📖សៀវភៅច្នៃខ្លួនឯង

Business Record Publisher

15 Nov, 04:40


ខ្ញុំត្រូវតែបន្តដំណើរទៅមុខទៀតដើម្បីសម្រេចគោលដៅ និងការសន្យាទាំងឡាយរបស់ខ្ញុំ។ គ្មានបុគ្គលណាលើលោកនេះអាចមកបំពេញបេសកកម្មជីវិតជំនួសខ្ញុំបាននោះទេ ព្រោះពួកគេម្នាក់ៗសុទ្ធតែមានកិច្ចការដែលត្រូវធ្វើ ដើម្បីសម្រេចគោលដៅជីវិតរបស់ពួកគេរៀងៗខ្លួន។

ដូច្នេះខ្ញុំត្រូវធ្វើឱ្យគោលដៅ និងការសន្យារបស់ខ្ញុំលេចចេញជារូបរាងឡើងដើម្បីបញ្ជាក់ថា ខ្ញុំគឺជាមនុស្សម្នាក់ដែលអាចសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន និងជាមនុស្សម្នាក់ដែលជាទីពឹងសម្រាប់អ្នកដទៃ។ ពេលដែលខ្ញុំសម្រេចវាបានហើយ ខ្ញុំបានបញ្ចប់បេសកកម្មជីវិតរួចហើយ ហើយពេលដែលខ្ញុំចាកចេញពីផែនដីនេះទៅ ក៏គ្មានអ្វីដែលត្រូវសោកស្តាយដែរ។
--------------------------------
តម្លៃ៖ ១៨,០០០៛

Business Record Publisher

14 Nov, 04:41


ចូរកំណត់គោលដៅអាជីវកម្មរបស់អ្នកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ នោះវានឹងផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការរៀបចំផែនការសកម្មភាព។ ចូរគិតអំពីសមត្ថភាពរបស់អ្នក ថាតើអ្នកមានសមត្ថភាពស្នូលអ្វីខ្លះ និងសមត្ថភាពតម្រូវការអ្វីខ្លះក្នុងមុខជំនួញរបស់អ្នក?

ដើម្បីដឹកនាំកិច្ចការរកស៊ីរបស់អ្នកឱ្យឆ្ពោះទៅកាន់ភាពភ្លឺស្វាងនាថ្ងៃអនាគត។ ចូរបង្កើតគម្រោងរបស់អ្នកនៅថ្ងៃនេះ បន្ទាប់មកចាប់ផ្តើមអនុវត្តគម្រោងនោះជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យជំនួញរបស់អ្នកលេចចេញជារូបរាងឡើង។
--------------------------------
តម្លៃ៖ ១៨,០០០៛

Business Record Publisher

14 Nov, 01:02


ដឹងថាខ្ជិលមិនល្អ ចុះហេតុអ្វីមនុស្សនៅតែខ្ជិល?
--------------------------------
តម្លៃ៖ ៤០,០០០៛

📖សៀវភៅក្ដាប់ឱកាស

Business Record Publisher

13 Nov, 10:03


មនុស្សខ្លះរៀនសូត្របានជ្រៅជ្រះ ហាមាត់ឡើងនិយាយថា សច្ចធម៌ៗ.......
--------------------------------
តម្លៃ៖ ២៨,០០០៛

📖សៀវភៅស៊ូតុងប៉

Business Record Publisher

13 Nov, 04:40


មនុស្សតែងតែយល់ច្រឡំថា Sad និង Depression ដូចគ្នា រហូតមានអ្នកខ្លះច្រឡំថា Sad ជា Depression ក៏មាន។ ដែលជាហេតុធ្វើឱ្យពួកគេមិនអាចបែងចែកដាច់ថាមួយណាជាមួយណាឱ្យប្រាកដ។ មនុស្សជាទូទៅនៅតែយល់ច្រឡំ និងមិនអាចរកវិធីមកដោះស្រាយបាន១០០%ដដែល។ ដើម្បីជ្រាបឱ្យកាន់តែច្បាស់ពីបញ្ហានេះ ដំបូងយើងត្រូវដឹងថា Depression វាគឺជាជំងឺផ្លូវចិត្តមួយប្រភេទ តែ Sad វាគ្រាន់តែជាអារម្មណ៍ពិបាកចិត្តតែមួយឆាវប៉ុណ្ណោះ។

ជំងឺ Depression គឺជាស្ថានភាពនៃសតិរបស់មនុស្សដែល ដំណើរការដោយមិនប្រក្រតី ហើយជាអារម្មណ៍មិននឹងនរ តែងពិបាកចិត្តលើរឿងគ្រប់យ៉ាង និងគ្រប់សកម្មភាពដែលខ្លួនធ្លាប់ធ្វើកន្លងមក។ ប៉ុន្តែ Sad វាគ្រាន់តែជាភាពសោកសៅមួយពេលៗ ដែលមានរយៈពេលខ្លីតែប៉ុណ្ណោះ យ៉ាងយូរ១០ថ្ងៃ ក្រោម២សប្តាហ៍ ក៏បាត់ទៅវិញ។
--------------------------------
តម្លៃ៖ ៨,០០០៛

Business Record Publisher

12 Nov, 10:02


រាល់ចំណេះដឹង វាកើតឡើងដោយការអាន ការស្តាប់ និងការសង្កេត។
--------------------------------
តម្លៃ៖ ២៦,០០០៛

📖សៀវភៅសំលៀងគំនិត

Business Record Publisher

12 Nov, 04:41


មនុស្សខ្លះធ្វើអំពើអាក្រក់ថោកទាបច្រើនពេក រហូតភ័យខ្លាចធ្លាក់នរក ដូច្នេះហើយអ្វីក៏ជឿដែរឱ្យតែឮគេនិយាយថាបានបុណ្យ។ គិតថា វានឹងជួយលាងសេចក្តីអាក្រក់របស់ខ្លួន។ អ្នកខុសហើយ!.. ព្រះពុទ្ធសម្ដែងថា៖ ធ្វើបុណ្យដោយបញ្ញា ធ្វើបុណ្យដោយបញ្ញា។

ប៉ុន្តែហេតុតែខ្លាចធ្លាក់នរកព្រោះសេចក្តីអាក្រក់របស់ខ្លួន ក៏ជឿគ្រប់រឿងឱ្យតែគេថាបានបុណ្យ។ នោះហើយនរក គឺនរកទាំងអ្នកជឿ និងអ្នកដែលបោកគេឱ្យជឿនោះឯង គឺដឹកដៃគ្នាទៅនរកហ្នឹងឯង។
--------------------------------
តម្លៃ៖ ២៦,០០០៛

Business Record Publisher

12 Nov, 00:35


ជីវិតប្រៀបដូចជាកុំព្យូទ័រ ដែលយើងចាំបាច់លុបទិន្នន័យមិនល្អចោល។
--------------------------------
តម្លៃ៖ ២៤,០០០៛

📖សៀវភៅច្នៃខ្លួនឯង

Business Record Publisher

11 Nov, 04:41


ការថែរក្សា និងបណ្តុះកូនចៅ៖ ជំនាន់ក្រោយដើម្បីដឹកនាំប្រទេសបន្ត គឺជារឿងចាំបាច់បំផុតដើម្បីធ្វើឱ្យប្រទេសមានជំហររឹងមាំ ព្រោះថាវាមិនដែលមានភាពរីកចម្រើននៃប្រទេសណាមួយ ដែលមេដឹកនំាក្នុងជំនាន់នេះមិនបានគិតគូរពីអនាគតរបស់អ្នកស្នងតំណែងជំនាន់ក្រោយឡើយ។

ក្នុងនាមជាមេដឹកនាំម្នាក់ អ្នកត្រូវមានចិត្តសប្បុរសដោយចែករំលែកនូវបទពិសោធ និងផ្តល់ដំបូន្មានដល់មេដឹកនាំជំនាន់ក្រោយ ដែលនឹងត្រូវទទួលបន្ទុកនេះពីមេដឹកនាំជំនាន់នេះ។
--------------------------------
តម្លៃ៖ ២៦,០០០៛

Business Record Publisher

07 Nov, 04:41


វិធីដែលអាចធ្វើឱ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ

១. សរសេរពីគុណវិបត្តិ និងគុណសម្បត្តិ៖ ដើម្បីធ្វើឱ្យការសម្រេចចិត្តរបស់អ្នកកាន់តែល្អ អ្នកត្រូវសរសេរពីគុណសម្បត្តិ និងគុណវិបត្តិនៃការសម្រេចចិត្តនោះចេញមក ដើម្បីយកវាមកវិភាគថាតើវាល្អឬអាក្រក់ ឬក៏អាចយកចំណុចទាំងនោះទៅពិភាក្សាជាមួយនរណាម្នាក់ដែលអ្នកទុកចិត្តលើការគិតរបស់ពួកគេ។ ការពិភាក្សាជាមួយអ្នកដទៃនឹងធ្វើឱ្យបន្ទុកលើស្មារបស់អ្នកបានធូរស្រាលខ្លះនិងជួយអ្នកសម្រេចចិត្តបានត្រឹមត្រូវថែមទៀតផង។

២. ពិចារណាពីជម្រើស៖ អ្នកត្រូវតែយល់ដឹងពីជម្រើសផ្សេងៗដែលនៅពីមុខការសម្រេចចិត្តរបស់អ្នក។ ហើយអ្នកក៏ត្រូវតែដឹងដែរថា អ្នកកំពុងតែឈរនៅកន្លែងណា មានងារជាអ្វី (ស្គាល់ពីសមត្ថភាព និងលទ្ធភាពរបស់ខ្លួន)។ ត្រូវពិចារណាឱ្យបានច្បាស់អំពីជម្រើសរបស់អ្នកដែលអ្នកចង់ជ្រើសរើសយកវា កុំសូម្បីតែជម្រើសតូចៗក៏ដោយ ព្រោះវានឹងបណ្តុះទម្លាប់របស់អ្នកឱ្យចេះគិតពិចារណារាល់ការសម្រេចចិត្តរបស់អ្នកទាំងអស់។
--------------------------------
តម្លៃ៖ ៣២,០០០៛

Business Record Publisher

06 Nov, 04:41


បេះដូងភ្នំដងរែក ជារសជាតិថ្មីនៃប្រលោមលោកបច្ចុប្បន្ន វាមានលាយឡំនឹងឯកសារប្រវត្តិសាស្ត្រពិត ដោយច្នៃបន្ថែមតួអង្គប្រឌិត បង្កើតឱ្យក្លាយជាខ្សែរឿងដែលល្អអានជក់ចិត្ត រួមទាំងនាំអារម្មណ៍អ្នកអានគ្រប់គ្នាឱ្យធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារដ៏ល្អឯករបស់ខ្មែរ ។

ឪ! រាជនីព្រៃភ្នំប្រកបដោយរូបឆោមលោមពណ៌ និងចរិយាសម្បត្តិដ៏ប្រពៃ នាងបានឆក់យកបេះដូងព្រះអង្គម្ចាស់ និងអគ្គរាជទូតកម្លោះ រហូតដល់ពួកគេហ៊ានកាត់បេះដូងរបស់ខ្លួន កប់ទុកលើកំពូលភ្នំដងរែកឥតស្តាយស្រណោះ កិត្តិយស បុណ្យស័ក្តិ និងទ្រព្យសម្បត្តិ ដើម្បីជាសក្ខីភាពនៃស្នេហាបរិសុទ្ធឥតមន្ទិលតែមួយ។
--------------------------------
តម្លៃ៖ ៤០,០០០៛

Business Record Publisher

06 Nov, 02:53


ហេតុអ្វីត្រូវខ្លាចភាពបរាជ័យ?
--------------------------------
តម្លៃ៖ ១៨,០០០៛

📖សៀវភៅគន្លឹះអភិវឌ្ឍន៍ខ្លួនរបស់Brain Tracy

Business Record Publisher

05 Nov, 04:41


ចាកចេញពីទម្លាប់រង់ចាំ៖ នៅលើពិភពលោកមានមនុស្សពីរប្រភេទគឺ អ្នករង់ចាំ និងអ្នកធ្វើ។ អ្នករង់ចាំត្រូវការចំណាយពេលពេញមួយជីវិតរបស់ពួកគេ នៅក្នុងដំណាក់កាលរៀបចំផែនការដើម្បីត្រៀមខ្លួនធ្វើអ្វីមួយ។ ពួកគេតែងតែនិយាយអំពីសុបិនរបស់ពួកគេថា “ថ្ងៃណាមួយ”។

អ្នករង់ចាំ គឺកំពុងតែរង់ចាំពេលវេលាដ៏ល្អឥតខ្ចោះនោះមកដល់។ ពួកគេតែងតែនិយាយថា “ខ្ញុំនឹងធ្វើវាបន្ទាប់ពីកូនៗរបស់ខ្ញុំធំជាងនេះ… ពេលខ្ញុំមានប្រាក់គ្រប់គ្រាន់ ឬពេលដែលខ្ញុំមានពេលវេលាគ្រប់គ្រាន់” ជាដើម។ ពាក្យថា “ថ្ងៃណាមួយ” នឹងមិនដែលមកដល់ឡើយ ហើយការទន្ទឹងរង់ចាំរបស់ពួកគេនឹងធ្វើឱ្យខកខានរាល់ឱកាសជាច្រើន ខណៈដែលពួកគេរង់ចាំរហូតដោយគ្មានពេលកំណត់ណាមួយ។
--------------------------------
តម្លៃ៖ ២២,០០០៛

Business Record Publisher

22 Oct, 00:40


ជនជាតិអ៊ីស្រាអែល៖ យើងត្រូវតែរឹងមាំ យើងត្រូវតែខ្លាំងក្លាជានិច្ច។
--------------------------------
តម្លៃ៖ ២៦,០០០៛

📖សៀវភៅផ្នត់គំនិតមេដឹកនាំ

Business Record Publisher

21 Oct, 10:02


អ្វីជាទំនុកចិត្តរបស់អ្នក?...
--------------------------------
តម្លៃ៖ ២៨,០០០៛

📖សៀវភៅជម្រៅនៃការគិត

Business Record Publisher

21 Oct, 04:46


រយៈពេល៣ឆ្នាំដែលអ្នកប្រាជ្ញ ស៊ូ តុងប៉ រស់នៅលើកោះហៃ ណាម លោកបានបន្សល់ស្នាដៃ និងមានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍនៅលើកោះមួយនេះ រហូតធ្វើឱ្យកោះដាច់ស្រយាលមួយនេះមានអ្នកប្រាជ្ញ និងមនុស្សដែលមានសមត្ថភាពជាច្រើនចេញទៅធ្វើមន្ត្រីបម្រើរាស្រ្ត។

គ.ស ឆ្នាំ ១១០១ ខែសីហា ថ្ងៃទី២៤ អ្នកប្រាជ្ញ ស៊ូ តុងប៉ បានស្លាប់ដោយសារជំងឺនៅអាយុ៦៤ឆ្នាំ ពេលធ្វើដំណើរតាមទូកទៅឆាង ចូវ។ ហើយ ២៦ឆ្នាំក្រោយការស្លាប់របស់ ស៊ូ តុងប៉ មហាសុងខាងជើងក៏ទទួលនូវការវិនាស។
--------------------------------
តម្លៃ៖ ២៨,០០០៛

Business Record Publisher

20 Oct, 10:04


អ្វីទៅគឺជាន័យរបស់ឃ្លា អតិថិជនគឺជាស្តេច?...
--------------------------------
តម្លៃ៖ ៣២,០០០៛

📖សៀវភៅផ្ដើមពីសូន្យ

Business Record Publisher

20 Oct, 04:44


អ្វីៗនៅលើលោកនេះមិននៅស្ថិតស្ថេររហូតឡើយ សូម្បីតែចំណេះដឹង ទម្លាប់ ឥរិយាបទ ឬក៏រូបរាងកាយ។ នៅក្នុងអតីតកាល យើងអាចជាមនុស្សខ្ជិលច្រអូស តែបច្ចុប្បន្នយើងប្រែជាមនុស្សឧស្សាហ៍។ ពីមុនយើងអាចជាមនុស្សឡេះឡោះ តែពេលនេះយើងបានក្លាយជាមនុស្សហ្មត់ចត់ និងម៉ឹងម៉ាត់។ ឆ្នាំមុនយើងអាចជាមនុស្សមានចំណេះដឹងទាប តែឥឡូវយើងចេះដឹងច្រើនជាងមុន។

កាលពីមុនយើងអាចជាមនុស្សមិនសូវចេះនិយាយស្ដី តែបច្ចុប្បន្នយើងក្លាយជាមនុស្សប៉ិនប្រសប់និយាយ។ កាលពីអតីតកាល យើងអាចជាមនុស្សខូចដើរលេងច្រើន ផឹកស៊ីប៉ោឡែ តែពេលនេះយើងអាចផ្លាស់ប្ដូរ ទៅជាមនុស្សល្អ ដឹងខុសត្រូវ មិនផឹកស៊ីប៉ោឡែដូចមុន។ អ្វីដែលសំខាន់ តើយើងតាំងចិត្តកែប្រែឬក៏អត់?... ជម្រើសគឺកើតចេញពីយើងម្នាក់ៗ បើយើងចង់កែពិតប្រាកដមែន នោះយើងច្បាស់ជាអាចកែបាន១០០%។
--------------------------------
តម្លៃ៖ ១៨,០០០៛

Business Record Publisher

20 Oct, 02:29


ហេតុអ្វីត្រូវឱ្យគេមើលងាយ? ហេតុអ្វីចាំបាច់មើលងាយ?
--------------------------------
តម្លៃ៖ ២៨,០០០៛

📖សៀវភៅភ្លេចគិត២

Business Record Publisher

19 Oct, 10:03


ចាកចេញពីទម្លាប់រង់ចាំ........
--------------------------------
តម្លៃ៖ ២២,០០០៛

📖សៀវភៅធ្វើរឿងដែលមិនអាចទៅរួច

Business Record Publisher

19 Oct, 04:45


ចូរបង្កើតគម្រោងរបស់អ្នកនៅថ្ងៃនេះ ហើយបង្កើនចំនួនម៉ោងធ្វើការរបស់អ្នកឱ្យក្លាយជាទម្លាប់។

ចូរចាប់ផ្ដើមធ្វើការមុនមួយម៉ោង និងបន្ថែមថ្ងៃការងារមួយថ្ងៃនៅកន្លែងធ្វើការរបស់អ្នក។ ការធ្វើបែបនេះវាគឺជាយុទ្ធសាស្ត្រមួយដែលអាចបន្ថែមនូវសមត្ថភាព និងលទ្ធផលឱ្យអ្នកទ្វេដងនៅពេលដែលអ្នកផ្តើមចេញធ្វើការឱ្យខ្លួនឯង។
--------------------------------
តម្លៃ៖ ១៨,០០០៛

Business Record Publisher

18 Oct, 04:41


ជំងឺបាក់ទឹកចិត្ត (Depression) គឺជាដំណាក់កាលនៃការចុះខ្សោយសតិ ដោយសារមានការដើរបញ្ច្រាស់គ្នានៃអារម្មណ៍ និងសកម្មភាព ដែលបណ្តាលឱ្យមនុស្សធ្វើសកម្មភាពអ្វីមួយដោយមិនដឹងខ្លួន។ វាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបន្តិចម្តងៗ ដែលធ្វើឱ្យប្រព័ន្ធនៃការគិត អារម្មណ៍ និង សតិដើរច្របូកច្របល់ ហើយជះឥទ្ធិពលអាក្រក់ដល់សតិដឹងរបស់អ្នកជំងឺ ទាំងផ្លូវចិត្ត និងទាំងផ្លូវកាយ ដែលវានឹងធ្វើឱ្យចុះខ្សោយបន្តិចម្តងៗ ធ្ងន់ធ្ងរទៅៗ ឬរហូតអាចធ្វើឱ្យអ្នកជំងឺលែងស្គាល់ខ្លួនឯងផងក៏មាន។ ម្យ៉ាងវិញទៀត អ្នកជំងឺតែងតែមានអារម្មណ៍ពិបាកចិត្ត និងបាត់បង់ចំណង់ចំណូលចិត្តរបស់ខ្លួនជាដើម។

ជាក់ស្តែងជំងឺបាក់ទឹកចិត្តនេះ ប្រសិនបើស្ថិតក្នុងកម្រិតស្រាល នោះអ្នកមិនចាំបាច់ឆ្លងកាត់ការព្យាបាលដោយការទៅជួបគ្រូពេទ្យក៏បានដែរ ព្រោះថាវាក៏អាចព្យាបាលបានដោយអ្នកជំងឺខ្លួនឯងផ្ទាល់ក៏បាន។
--------------------------------
តម្លៃ៖ ៨,០០០៛

Business Record Publisher

18 Oct, 00:28


ភាពបរាជ័យក៏អាចជួយដុសខាត់ភាពអត់ធ្មត់របស់យើងបានដែរ
--------------------------------
តម្លៃ៖ ២០,០០០៛

📖សៀវភៅភ្លេចគិត

Business Record Publisher

17 Oct, 10:02


រៀនមួយចំណុចរាល់ថ្ងៃ...
--------------------------------
តម្លៃ៖ ៤៨,០០០៛

📖សៀវភៅ365ថ្ងៃច្នៃសមត្ថភាព

Business Record Publisher

17 Oct, 04:41


មានចំណេះដឹងគឺពិតជាសំខាន់ខ្លាំងណាស់ ប៉ុន្តែមិនមែនរាល់ចំណេះដឹង គឺវាសុទ្ធតែល្អសម្រាប់យកមកប្រើបានជាប្រយោជន៍ និងត្រឹមត្រូវទាំងអស់នោះទេ។ នៅពេលដែលយើងគ្មានតម្រងសម្រាប់ច្រោះចំណេះដឹងទាំងនោះទេ វានឹងធ្វើឱ្យសង្គម ប្រទេស និងសកលលោក ដើរទៅរកផ្លូវវិនាស។ អ្នកត្រូវដឹងថារៀនអ្វីក៏ដោយ អ្នកត្រូវតែមានមូលដ្ឋានគ្រឹះទើបការរៀននោះអាចរីកចម្រើនទៅមុខបាន មានជាអាទិ៍ដូចជា គណិតវិទ្យា រូបវិទ្យា អំពីជីវិត និង ទស្សនវិទ្យាជាដើម។

ការរៀនទាំងនេះបើគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវទេនោះ ចំណេះដឹងទាំងនេះនឹងមិនមានភាពច្បាស់លាស់ និងភាពរឹងមាំអាចរីកចម្រើនបាននោះទេ។ ហើយក្នុងសៀវភៅសំលៀងគំនិត នឹងបើកបង្ហាញនៅមូលដ្ឋានគ្រឹះសំខាន់ៗមួយចំនួន ដើម្បីឱ្យយើងមានមូលដ្ឋានក្នុងការគិតពិចារណាបានត្រឹមត្រូវ៕
--------------------------------
តម្លៃ៖ ២៦,០០០៛
Telegram: https://t.me/businessrecord2022
📖សៀវភៅសំលៀងគំនិត

Business Record Publisher

16 Oct, 04:41


ប្រៀបធៀបខ្លួនឯងជាមួយខ្លួនឯង

យើងធ្លាប់តែឮថាការប្រៀបធៀប គឺការប្រៀបធៀបមួយរវាងមនុស្សម្នាក់នឹងមនុស្សម្នាក់ ឬរវាងស្ថាប័ននឹងស្ថាប័ន។ ប៉ុន្តែវាមិនដូចនូវអ្វីដែលអ្នកកំពុងគិតនោះទេ ការប្រៀបធៀបនៅត្រង់នេះ គឺ ផ្តោតសំខាន់ទៅលើការប្រៀបធៀបជាមួយនឹងខ្លួនឯង ថាតើថ្ងៃនេះ ខែនេះ ឆ្នាំនេះ ឬ៥ទៅ១០ឆ្នាំខាងមុខ យើងខ្លួនឯងនឹងសម្រេចបានអ្វីខ្លះ? (រៀបចំផែនការឬគោលដៅ) ដើម្បីឱ្យយើងចេះគិត ចេះរៀបចំនូវផែនការអនាគតរបស់ខ្លួន និងដើម្បីជាទុនក្នុងការឈានជើងទៅសម្រេចឱ្យបាននូវអ្វីដែលយើងចង់បាន (គោលដៅចុងក្រោយ)។
--------------------------------
តម្លៃ៖ ២៦,០០០៛

1,822

subscribers

3,078

photos

144

videos