CO Automation @coautomation Channel on Telegram

CO Automation

@coautomation


Please subscribe to Telegram Channel CO Automation to get new announcements and system maintenance notifications.
Website: https://co.moc.gov.kh

CO Automation (English)

Welcome to CO Automation, your go-to Telegram channel for all the latest announcements and system maintenance notifications. By subscribing to our channel, you will stay up-to-date with all the important information related to CO Automation. Whether you are a current user or someone interested in learning more about our services, this channel is the perfect place to be. In addition to Telegram, you can also visit our website at https://co.moc.gov.kh to access even more resources and information. Don't miss out on any important updates - subscribe to CO Automation today!

CO Automation

09 Apr, 05:41


សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមនាមវលី នៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP)

ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

CO Automation

08 Apr, 00:38


សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ CAMBODIA-UNITED ARAB EMIRATES COMPREHENSIVE ECONOMIC PARTNERSHIP AGREEMENT តាមប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលមានគេហទំព័រ https://co.moc.gov.kh សម្រាប់ស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម

ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

CO Automation

29 Mar, 08:50


តាម​ការ​ជូន​ដំណឹង​ពី​ធនាគារ​អេស៊ីលីដា ធនាគារ​នឹង​ធ្វើ​ការ​ថែទាំ​ប្រព័ន្ធ​រយៈពេល​មួយ​ម៉ោង​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ ចាប់ពី​ម៉ោង​១១​យប់ ដល់ម៉ោង 12 យប់ ដូច្នេះសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារអេស៊ីលីដាជាមួយនឹងប្រព័ន្ធ CO Automation នឹងមិនអាចចូលប្រើបានទេ។
សូមជ្រាប និងសូមអរគុណ!
As notified from ACLEDA bank, Bank will do maintenance on the system for one hour 29 Mar 2024 from 11 p.m. to 12 p.m. Thus it will be down and e-Payment services with CO Automation will be inaccessible.
Thanks and kind regards.

CO Automation

25 Dec, 01:01


សេចក្តីជូនដំណឹង (រម្លឹក)
ស្តីពីការចេញជូនតែវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (ATIGA e-Form D)
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ និងអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម​នឹង​បញ្ឈប់​ការចេញ​វិញ្ញាបនបត្រ បញ្ញាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស (C/O Form D Hard Copy) នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ ហើយរាល់ការស្នើសុំ វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញទម្រង់ ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្មជាមួយគេហទំព័រ https://co.moc.gov.kh សម្រាប់ការស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ក្រសួងពាណិជ្ជកម្មនឹង​ចេញ​ជូន​តែ​វិញ្ញាបនបត្រ​បញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (e-Form D) ប៉ុណ្ណោះ លើកលែងតែក្នុង​ករណី​ដាច់​ប្រព័ន្ធ ពុំអាច​បញ្ជូន e-Form D នោះទៅដល់ប្រទេស​គោលដៅ។
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងមន្ត្រី នៃនាយកដ្ឋាននាំចេញ-នាំចូល ដូចមានក្នុង សេចក្តី ជូនដំណឹង។
ទាញឯកសារ៖ https://co.moc.gov.kh/content/resources/2489-2023.pdf
របៀបប្រើប្រាស់ ATIGA e-Form D៖ https://t.me/coautomation/13

សូមអរគុណ!

CO Automation

19 Dec, 08:06


មិនគិតថ្លៃសេវា សម្រាប់ការបង់កម្រៃសេវាសាធារណៈ តាមអេស៊ីលីដាផេ នៅលើវេបសាយរបស់ក្រសួងពាណិជ្ជកម្ម (moc.gov.kh) និងសម្រាប់ការបង់ប្រាក់នៅបញ្ជរសាខាធនាគារអេស៊ីលីដា មានដូចជា កម្រៃសេវាចុះបញ្ជីពាណិជ្ជកម្ម (Business Registration) និងកម្រៃសេវាវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin)។

#ACLEDApay #ACLEDAmobile #ACLEDAapp

CO Automation

09 Nov, 03:59


សេចក្តីជូនដំណឹងស្ដីពី៖
ការដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬ​លុប​បំបាត់​ពន្ធគយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា

Download Link: https://drive.google.com/drive/folders/1POiLThgoWLq1lsvM84NJIORKw5rTKh5N

CO Automation

17 Oct, 08:38


សេចក្តីជូនដំណឹងស្ដីពី៖
ការសម្រេចឱ្យប្រើវិធានបូកបន្ថែម តាមរយៈសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប ក្នុងការអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប

👉 ទាញយកជាPDF

ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

CO Automation

07 Oct, 15:24


ប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ សូមជម្រាបជូនដំណឹងដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា អ្នកតំណាងស្របច្បាប់ទាំងអស់ជ្រាបថា៖ ក្រុមការងារបច្ចេកទេសបានជួសជុល​ប្រព័ន្ធ CO Automation ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួនរួចរាល់ នឹងបើកឱ្យដំណើរការនៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០ នេះ។ យើងខ្ញុំសូមអធ្យាស្រ័យ និង សូមគោរពអរគុណនូវកិច្ចសហការល្អ!

CO Automation

07 Oct, 02:30


ប្រព័ន្ធ​ស្វ័យ​ប្រវត្ត​កម្ម​​វិញ្ញាបនបត្របញ្ជាក់​ដើម​កំណើត​ទំនិញ សូម​ជម្រាប​ជូន​ដំណឹង​ដល់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា អ្នកតំណាងស្របច្បាប់ទាំងអស់ជ្រាបថា៖ ក្រុមការងារបច្ចេកទេសត្រូវការផ្អាកដំណើរការបណ្តោះអាសន្នប្រព័ន្ធ CO Automation នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួន នឹងជូនដំណឹងនៅពេលបន្ទាប់។ យើងខ្ញុំសូមអធ្យាស្រ័យ និង​សូម​គោរព​អរគុណ​នូវកិច្ច​សហការល្អ!

CO Automation

03 Oct, 13:03


សេចក្តីជូនដំណឹងស្ដីពី៖
ការផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference (GSP) របស់រដ្ឋាភិបាលនៃចក្រភពអង់គ្លេស ជូនបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច (ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ)
...
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ ៖ https://bit.ly/UKDCTS ឬសូមទំនាក់ទំនងមន្ត្រីដូចក្នុងសេចក្តីជូនដំណឹង។
សូមអរគុណ!

CO Automation

23 Aug, 03:46


សេចក្តីជូនដំណឹង
ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ អ្នកនាំចេញ និងអ្នកនាំចូល ទាំងអស់ឱ្យបានជ្រាបថា យោងតាមអនុក្រឹត្យលេខ ១៤៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមនាមវលីនៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន- អូស្ត្រាលី-ណូវ៉ែហ្សេឡង់។
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងមន្ត្រី នៃនាយកដ្ឋាននាំចេញ នាំចូល ដូចមានលើសេចក្តីជូនដំណឹង។
ទាញយកឯកសារ៖ https://co.moc.gov.kh/content/resources/Sub-Degree_on_AANZFTA_TRS_AHTN_2022-2023_2755.zip
ឬ https://drive.google.com/drive/folders/19ibyr2Y3zpasG2wVyYocksM3iUQKGBgc
សូមអរគុណ

CO Automation

22 Aug, 10:44


សូមគោរពជូន បច្ចុប្បន្នភាពគំរូលិខិតផ្ទេរសិទ្ធិសម្រាប់ប្រើប្រាស់នៅនាយកដ្ឋាននាំចេញ នាំចូល ក្នុងការស្នើសុំ CO (អនុវត្តចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣)។
Link:
https://co.moc.gov.kh/Content/resources/Sample_AuthorizeLetter.zip
សូមអរគុណ
CO Automation

CO Automation

03 Aug, 09:36


ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី
អ្នកនាងកញ្ញា ដែលជាផលិតករ អ្នកនាំចេញ អ្នកនាំចូល និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ
ព្រះរាជាណាចក្រកម្ពុជា
ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើ កាលពីថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក
ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។

អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ អ្នកនាំចេញ អ្នកនាំចូល និងសាធារណជនទាំងអស់អាចទាញយក ច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ តាមរយៈគេហទំព័រក្រសួងពាណិជ្ជកម្ម https://www.moc.gov.kh ឬគេហទំព័រសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម https://co.moc.gov.kh ឬ តាមរយៈ QR Code ។
សូមអរគុណ!

CO Automation

03 Aug, 01:01


សេចក្តីជូនដំណឹង
ស្តីពីការចេញជូនតែវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (ATIGA e-Form D)
ចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ និងអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម នឹងបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ញាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់ក្រដាស (C/O Form D Hard Copy) នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ តទៅ ហើយរាល់ការស្នើសុំ វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី (C/O Form D) តាមប្រព័ន្ធស្វ័យប្រវត្តកម្មជាមួយគេហទំព័រ https://co.moc.gov.kh សម្រាប់ការស្នើសុំនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ក្រសួងពាណិជ្ជកម្ម នឹងចេញជូនតែវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ ឌី ជាទម្រង់អេឡិចត្រូនិក (e-Form D)
តែប៉ុណ្ណោះ

ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងមន្ត្រី នៃនាយកដ្ឋាននាំចេញ-នាំចូល ដូចមានក្នុង សេចក្តី ជូនដំណឹង។
ទាញឯកសារ៖ https://co.moc.gov.kh/content/resources/2489-2023.pdf
របៀបប្រើប្រាស់ ATIGA e-Form D៖ https://t.me/coautomation/13

សូមអរគុណ!

CO Automation

20 Jul, 01:01


យោងតាម​សេចក្តីជូនដំណឹងរបស់​ធនាគារអេស៊ីលីដា សូមជម្រាបជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា៖ មុខងារ ផ្ទេរប្រាក់ និងស្កេន QR ឆ្លងធនាគារ តាមបាគង លើអេស៊ីលីដាម៉ូបាល រួមទាំង​ប្រព័ន្ធទូទាត់​ប្រាក់តាម​អនឡាញ (Pay Online) ដំណើរការធម្មតាវិញហើយ។ សូមអរគុណ។

Please be informed that the interbank money transfer and scan QR functions through Bakong on ACLEDA mobile are working normally.

#ACLEDAinfo
https://t.me/acledabankplc
Note៖ ប្រសិនបើលេខ Payment របស់លោកអ្នកនៅតែចុចលោត Message Error សូមអនុវត្ត​ដូចជំហាន​ខាងក្រោម៖
-ផ្លាស់ប្តូរប្រើឧបករណ៍ផ្សេង ឬ Browser ផ្សេងដើម្បីបង់ប្រាក់ចំពោះលេខ Advice នោះ

-Clear cache Browserរបស់អ្នក (សូមឱ្យផ្នែកអាយធីរបស់អ្នកជួយ Support, Clear your remember data on browser by take your own risk)
សូមអរគុណ!

CO Automation

19 Jul, 01:35


តាមរយៈការជូនដំណឹងពីធនាគារ អេស៊ីលីដា ភីអិលស៊ី៖ ប្រព័ន្ធស្វ័យប្រវត្តកម្មCO សូមជម្រាបជូនអ្នកនាំចេញដែលទូទាត់ប្រាក់ថ្លៃសេវាCO តាមOnline ជាមួយនឹងធនាគារACLEDA ឱ្យបានជ្រាបថា ប្រព័ន្ធទូទាត់ប្រាក់Onlineរបស់ធនាគារមានការរអាក់រអួលនាពេលព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ ធនាគារកំពុងធ្វើការជួសជុល និងជូនដំណឹងនាពេលបន្ទាប់។
*លោកអ្នកអាចមានជម្រើសប្រើប្រាស់ទូទាត់ Online តាមធនាគារ Wing បាន។ គណនី Wing អាចបើកដោយខ្លួនឯងតាមទូរសព្ទបាន ហើយការផ្ទេរប្រាក់រវាងគណនីធនាគារដែលអ្នកមានស្រាប់អាចធ្វើឡើងតាម KHQR បាន។
យើងខ្ញុំសូមខន្តីអភ័យទោសចំពោះផលប៉ះពាល់នានា។
សូមអរគុណ។

CO Automation

11 Jul, 06:45


ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ (Law on Rules of Origin)
ឯកសារ៖ https://co.moc.gov.kh/content/resources/RoO_Law.pdf

CO Automation

15 Jun, 03:05


យោងតាមការជូនដំណឹងពីលេខាធិការដ្ឋានបញ្ជរតែមួយជាតិ CO Automation Team សូមគោរពជម្រាបជូនអ្នក​នាំចេញ​ទាំងអស់ឱ្យបានជ្រាបថា ប្រព័ន្ធបញ្ជូន និងទទួល ATIGA e-Form D រវាង កម្ពុជា និង ហ្វីលីពីន បានធ្វើការតភ្ជាប់ឡើងវិញរួចរាល់នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នេះ។ ក្រុមការងារនឹងធ្វើការ​បញ្ជូន​គ្រប់ CO e-Form D ទៅហ្វីលីពីនទាំងអស់ឡើងវិញចាប់ពីថ្ងៃដែល​ប្រព័ន្ធដាច់។ អ្នកនាំចេញទាំងអស់អាចធ្វើការ Tracking តាមរយៈ​ប្រព័ន្ធ​បញ្ជរតែមួយជាតិ https://tracking.nsw.gov.kh/public-search/atiga ។សូមអរគុណ។

CO Automation

31 May, 07:41


សូមគោរពជម្រាបជូនថា៖ ដោយប្រព័ន្ធ Domain Name MOC.GOV.KH ពុំអាចភ្ជាប់មកកាន់ System CO Automation បាន សូមរង់ចាំអ្នកបច្ចេកទេសខាងប្រព័ន្ធ Domain Name ជួសជុលសិន។ ក្នុងន័យនេះ សូមគោរពជម្រាបជូនអ្នកប្រើប្រាស់ទាំងអស់ មេត្តាចាកចេញពីប្រព័ន្ធខាងលើបន្តិចទៀតនេះ ក្រុមការងារនឹង Restart Server ប្រហែលជា ៣០ នាទី។
ក្រុមការងារប្រព័ន្ធសូមអធ្យាស្រ័យ និងសូមគោរពអរគុណនូវកិច្ចសហការល្អ!

1,085

subscribers

34

photos

8

videos