BBN TV ONLINE

@bbnnews24h


ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់លាស់ សូមចូលក្នុង Channel Telegram ផ្លូវការរបស់សារព័ត៌មាន BBN តាមលីងខាងក្រោមនេះ៖ https://t.me/BBNNEWS24h

BBN TV ONLINE

23 Oct, 12:48


អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តចុះពិនិត្យ និង បាញ់ទឹកលាងសម្អាតផ្លូវ ក្រោយរំដោះចិញ្ចើមផ្លូវដែលពលរដ្ឋចាក់បេតុងបាំងមុខទឹកហូរ


ភ្នំពេញ ៖ នាព្រឹកថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៤ នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុក សណ្ដាប់ធ្នាប់សាធារណៈ បបានដឹកនាំកម្លាំង លាងលាងសម្អាតផ្លូវក្នុងតំបន់ ផ្សារត្រពាំងថ្លឹង និង តាមបុរីនានា ម្តុំ ត្រពាំងថ្លឹង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក្រោយពីបានចុះរៀបចំសណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវថ្មើរជើង និងដាក់គ្រឿងចក្រ កាយបេតុងដែលប្រជាពលរដ្ឋ ចាក់រំលោភបំពានបាំងផ្លូវមុខទឹកហូរ បង្កអោយ ស្ទះចរន្តទឹហូត ទឹកដក់តាមផ្លូវ ទឹកមិនហូរចូលឌឺហ្គែ កាលពីម្សិលមិញនេះ។

លោក ប៉ាង លីដា បាន ប្រាប់ភ្ញាក់ងារ សារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៣ តុលា នេះថា ដោយមានការយកចិត្តទុកដាក់ ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់អោយលោក ដឹកនាំកម្លាំង ចុះបន្ត បាញ់ទឹកលាងសម្អាតផ្លូវជាប្រចាំ ជាក់ស្តែងទីតាំងខាងលើនេះ កាលពីម្សិលមិញ លោកក៏បានដឹកនាំកម្លាំងយកគ្រឿងចក្រ មកឈូសឆាយ បេតុង (ចាក់សាប) ដែលប្រជាពលរដ្ឋ ចាក់រំលោភ លើផ្លូវសាធារណៈ មានខ្ពស់មានទាប ដែលនាំឲ្យប៉ះពាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជា បិទចរន្តមុខទឹកហូរ ដែលធ្វើឲ្យទឹកដក់លើផ្លូវ ផងដែរ ទាំងនេះ គឺជាបញ្ហា ធំដែលតម្រូវ អោយអាជ្ញាធរពោធិ៍សែនជ័យ ត្រូវដោះស្រាយជាបន្ទាន់ ។ ការ ចុះសម្អាតផ្លូវខាងលើ មានការចូលរួមពីកម្លាំងសាលាខណ្ឌ និងកម្លាំងសាលាសង្កាត់ចោមចៅទី១ ។

BBN TV ONLINE

23 Oct, 09:10


https://bbn-tv.cc/?p=50446

BBN TV ONLINE

23 Oct, 05:48


https://bbn-tv.cc/?p=50441

BBN TV ONLINE

23 Oct, 01:51


https://bbn-tv.cc/?p=50434

BBN TV ONLINE

23 Oct, 01:31


https://bbn-tv.cc/?p=50427

BBN TV ONLINE

23 Oct, 00:45


រថយន្តកូរ៉េឃ្លុប មួយគ្រឿងបុក ម៉ូតូស្កុបពីរងរបួស២នាក់

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បានចេញជួយសង្គ្រោះករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូបុកជាមួយរថយន្ត របួស០២នាក់ ។ កើតហេតុកាលពីវេលាម៉ោង១០និង១៨នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ ភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ បន្ទាប់ពីរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅដល់ ដឹងខ្លួន របួសក្បាល ត្រូវបានក្រុមសង្គ្រោះជួយជូតលាងរបួស ហើយជនរងគ្រោះសុំមិនទៅពេទ្យ៕

ដោយ BBN19

🌐 Facebook page
🌐 website
🌐 Channel

BBN TV ONLINE

23 Oct, 00:42


បុរសម្នាក់ជិះម៉ូតូដួលរងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះ៧១១ដឹកទៅមន្ទីពេទ្យ

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០បានចេញជួយសង្គ្រោះករណី គ្រោះថ្នាក់ចរាចរណ៍ ជឹះម៉ូតូដួលខ្លួនឯង

កើតហេតុកាលពីវេលាម៉ោង១៨ៈ៤៥នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះ  ភេទប្រុស
អាយុប្រហែល ខ្ទង់២៣ឆ្នាំ រងរបួសធ្ងន់បែកក្បាលពីក្រោយ និងផ្ទៃមុខ (វង្វេងស្មារតី)បានក្រុមសង្រ្គោះរបស់ អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។

ដោយ BBN19

🌐 Facebook page
🌐 website
🌐 Channel

BBN TV ONLINE

22 Oct, 08:05


https://bbn-tv.cc/?p=50421

BBN TV ONLINE

22 Oct, 07:51


​ គួរឱ្យសង្វេគបំផុត! ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែ បានបាត់បង់ជីវិតទាំងម្តាយនិងកូន ដោយសារ«រោគគាំងបេះដូង»បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣៩ ជាន់ទី៣ ផ្ទះលេខB៤៧ ផ្លូវបេតុង ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ជុំ សុខណា អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់,សព្វថ្ងៃស្នាក់នៅបន្ទប់ជួលលេខ៣៩ ជាន់ទី៣ ផ្ទះលេខB៤៧ ខាងលើ។

បើតាមការរៀបរាប់របស់ប្តីនាងបានប្រាប់សមត្ថកិច្ចថា ខណៈគាត់កំពុងដេកលក់ស្រាប់តែឮសម្លេងប្រពន្ធស្រែក ទើបគាត់ភ្ញាក់មកមើលឃើញប្រពន្ធមានអាការៈថប់ដើមទ្រូងពិបាកដកដង្ហើម ហើយក៏បានជួយធ្វើចលនាសង្គ្រោះ និងស្រែកហៅឲ្យអ្នកជិតខាងជួយ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យមិត្តភាពតេជោសន្តិភាព។ពេលដឹកទៅដល់គ្រូពេទ្យប្រាប់ថា«នាងស្លាប់ហើយ»។(ដោយ​ SAKARA)


☎️ ទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម 096 55 55 788
🌐 Page BBN-TV online
🌐 Page BBN-LIVE
🌐 Page BBN-SHAREVideos
🌐 BBN-TV website
🌐 BBN Channel24h

BBN TV ONLINE

22 Oct, 07:36


https://bbn-tv.cc/?p=50413

BBN TV ONLINE

22 Oct, 07:17


🎥 នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនសង្ស័យ៥នាក់ ធ្វើសកម្មភាពឆក់៥ករណី ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យ៥នាក់ ដែលតែងធ្វើសកម្មភាពឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ បណ្តាលអោយជនរងគ្រោះជាច្រើននាក់មានរបួសផងដែរ

ដោយ BBN96

🌐 Facebook page
🌐 website
🌐 Channel

BBN TV ONLINE

22 Oct, 02:31


https://bbn-tv.cc/?p=50408

BBN TV ONLINE

22 Oct, 01:42


​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចទូរសព្ទ៥គ្រឿង នៅចំណុចផ្ទះលេខ៨៥ ផ្លូវលេខ៣៥៥ ភូមិដើមអំពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ នាថ្ងៃទី២០តុលាឆ្នាំ២០២៤ម៉ោង១០យប់។

ប៉ូលិសនិយាយថា ជនរងគ្រោះ៥នាក់ជាកម្មករលីសែងស្នាក់នៅផ្ទះកើតហេតុខាងលើ។​ ចំណែកជនសង្ស័យឈ្មោះ ឃីម សុធា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលីសែង ស្នាក់នៅផ្ទះលេខ៨៥ ខាងលើ។ ដំបូងជនរងគ្រោះ ៥នាក់ខាងលើ នាំគ្នាដេកក្នុងផ្ទះ ស្រាប់តែជនសង្ស័យ លួចទូរសព្ទ ៥គ្រឿង របស់ជនរងគ្រោះហើយយកទូរសព្ទ ៣គ្រឿង ទៅលក់ឲ្យគេបាន ប្រាក់១៨ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។

លុះដល់រសៀលថ្ងៃទី២១តុលាឆ្នាំ២០២៤ ជនរងគ្រោះឃើញជនសង្ស័យនៅភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ​ ខេត្តកណ្តាល ក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ភ្នំបាត ឃាត់ខ្លួន រួមជាមួយវត្ថុតាងទូរសព្ទ ២គ្រឿងជារបស់ជនរងគ្រោះប្រគល់ជូនសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្ត។(ដោយ SAKARA)

☎️ ទំនាក់ទំនង ផ្សព្វផ្សាយពាណិជ្ជកម្ម 096 55 55 788
🌐 Page BBN-TV online
🌐 Page BBN-LIVE
🌐 Page BBN-SHAREVideos
🌐 BBN-TV website
🌐 BBN Channel24h