A+QS @aplusqs Channel on Telegram

A+QS

@aplusqs


More than accurate.

A+QS (English)

Are you tired of inaccurate information and unreliable sources? Look no further than A+QS! A+QS is a Telegram channel dedicated to providing its members with nothing but the most accurate and reliable information. Whether you're looking for news updates, educational content, or just some interesting facts, A+QS has got you covered. With a team of experts curating the content, you can trust that what you're getting is more than accurate. Join A+QS today and elevate your knowledge with confidence!

A+QS

03 Feb, 13:22


What makes a good QS... (Quantity Surveyor)

Lots of Qualifications? – Not really.
Being Chartered? – Nice to have, but it doesn’t define you as a good QS.
Worked with many companies? – Not important.
Used the latest software? – Nope.
Handled large projects? – Doesn't automatically make you great.
Carrying around a fancy briefcase? – Please no!

---

In my opinion, good judgment is what makes a great QS. The ability to assess situations from multiple perspectives, foresee potential problems, and make well-informed decisions under pressure.

As a QS, you're the financial anchor of the project. If the money flow stops, so does the project. You aren't just a number cruncher. You manage contracts, oversee the supply chain, ensure suppliers get paid, and handle financial reporting down to the last penny. Every financial decision you make influences the project’s success.

---

Key factors that define your success as a QS:

1. Payment and Cost Control
Suppliers and subcontractors must be paid on time. No one likes delays or excuses. If there are payment issues, you need to provide a clear, substantiated reason. Late payments can damage trust and project morale.

2. Effective Communication
Emails, meetings, and reports matter. Always be polite but firm. Maintain a professional tone even when others are hostile. Building strong relationships with suppliers and stakeholders is key since you might be working on long-term projects together.

3. Contract Management
Follow the contract terms. You’ll hear people say, "You're being too contractual!" Don't let that sway you. Contracts are your safety net. However, be smart—if you know a clause will cause conflict, communicate beforehand to manage expectations.
Example:
“Hi Jeff, just a quick heads-up—we'll be issuing a notification due to XYZ terms of the contract. Let’s discuss how we can minimize impact.”

4. Scope Management
Scope creep can ruin budgets and timelines. Stay ahead by monitoring changes and variations closely. Ensure engineers and site managers understand the contract and communicate changes early. The sooner you know about variations, the better you can control costs.

5. Collaboration
You depend on internal and external teams for updates. Engineers, site managers, and other stakeholders need to feed you data on progress, variations, and risks. You must encourage them to be proactive with communication.

---

Your role as a QS involves being:

An Accountant – Tracking project costs and ensuring accurate financial reporting.

A Contract Specialist – Managing contracts, variations, and claims.

A Negotiator – Balancing client and supplier interests.

A Problem-Solver – Handling disputes and unexpected issues with sound judgment.

A Communicator – Writing clear, professional emails and reports.

A Team Player – Collaborating across departments and ensuring alignment on project goals.

A Time Manager – Ensuring payments and reports are delivered on schedule.

A Leader and Mediator – Guiding discussions to resolve financial and contractual matters.

A Stress-Handler – Dealing with pressure without losing composure.

A Business Strategist – Ensuring the project remains profitable.

In the end, it's all about balance. If you can juggle contracts, costs, communication, and relationships effectively, you'll thrive as a QS.

Credit: Sean Hoban

A+QS

02 Feb, 08:54


អរគុណសំរាប់ការចុះឈ្មោះ 2/10 🙏

A+QS

02 Feb, 04:28


យើងបានបន្ថែមម៉ោងសិក្សាដើម្បីបន្ថែមការពន្យល់ត្រួសៗអំពីបទដ្ឋានស្តង់ដារ POMI និងការពន្យល់ឯកសារកិច្ចសន្យាសាងសង់យោងតាម General Condition: FIDIC.

A+QS

02 Feb, 04:07


អរគុណសំរាប់ការចុះឈ្មោះ 2/10 🙏

វគ្គសិក្សាថ្មីជំនាន់ទី 7 ចូលរៀនថ្ងៃទី 1 ខែមីនា ឆ្នាំ 2025!!!
តំលៃដដែលម៉ោងសិក្សាច្រើនជាងនិងលំអិតជាងមុន។

រយៈពេលសិក្សា: 10 សបា្តហ៍
ម៉ោងសិក្សាៈ ថ្ងៃសៅរ៍ និង អាទិត្យ ម៉ោង 2 ដល់ 5 ល្ងាច!

តំលៃសិក្សា 250$ សំរាប់និស្សិតដែលបញ្ចប់ការសិក្សា និង 200$ សំរាប់និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ។

ទទួលបានកម្មវិធី A+QStool រយះពេល២ឆ្នាំ។

មាតិកា
1. ការដំឡើងកម្មវិធីនិងពន្យល់អំពី interface នៃកម្មវិធី។
2. ការពន្យល់ពីរបៀបសរសេរ Blank BOQ តាមលំដាប់លំដោយការងារជាមួយការពន្យល់បទដ្ឋាន POMI-Principles of Measurement (International)។
3. ការគណនាបរិមាណនិងរៀបចំទិន្នន័យការងារទ្វារបង្អួច (ដើម្បីគណនាការងារ Opening, Lintel, Stiffener ជាដើម)។
4. ការគណនាបរិមាណកាងារជញ្ជាំងឥទ្ឋ ការងារបូក ការងារថ្នាំ និងការងារការ៉ូជញ្ជាំង។
5. ការគណនាបរិមាណការងារការ៉ូបាត ការងារពិដាន និងការងារជម្រាបទឹក។
6. ការគណនាបរិមាណការងារសរសរគ្រឺះ និងការងារដី។
7. ការគណនាបរិមាណការងារជើងតាងនិងសរសរ។
8. ការគណនាបរិមាណការងារធ្នឹម ការងារកំរាលខណ្ឌ័ និងជណ្តើរ។
9. មូលដ្ឋានគ្រឺះនៃការវិភាគតំលៃឯកតា និងការរៀបចំតារាងតំលៃ BOQ។
10.ការពន្យល់លក្ខខណ្ឌ័នៃកិច្ចសន្យាតាមបទដ្ឋាន FIDIC- Fédération Internationale des Ingénieurs-Conseils និង របៀបរៀបចំ Interim Payment Certificate។

ដើម្បីគុណភាពយើងទទួលសិស្សចំនួនតែ 10នាក់តែបុណ្ណោះក្នុងមួយក្រុម សូមអរគុណ!

Link ចុះឈ្មោះរៀន: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

01 Feb, 08:43


Building Estimation and Costing using A+QSTools Gen 6.
Week 5: Floor finish, ceiling and waterproofing quantity takeoff.

More than accurate!

A+QS

25 Jan, 09:11


Building Estimation and Costing using A+QSTools Gen 6.
Week 4: Wall masonry and finish quantity takeoff.

More than accurate!

A+QS

19 Jan, 11:46


Thank for your pre-registration for Generation 7

Noted: You need to wait more than 2 months. Thanks

A+QS

18 Jan, 08:55


Building Estimation and Costing using A+QSTools Gen 6.
Week 3: Door and window quantity takeoff.

More than accurate!

A+QS

11 Jan, 09:48


Building Estimation and Costing using A+QSTools Gen 6.

Week 2: Blank BOQ preparation and POMI briefing.

A+QS

09 Jan, 12:01


Hello Nisay,
currently we have open vacancies as below mentioned:
1. Architects: 3pax
- Detail drawing 2 pax (1.Supervisor and 1 architect)
- Concept/Visualizer and 3d : 2pax
2. QS: 1pax
- MEP QS : 1 pax

If you have recommend candidate. Please recommend.

For QS MEP position please send your resume to my personal telegram vai: 012427572. Thanks

A+QS

05 Jan, 10:30


We have place more to this course due to 2 students cancel. If interested please register and start from next week. Thanks

Link register: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

05 Jan, 09:51


Building Estimation and Costing Using A+QSTools Gen 6 week 1. Thanks

A+QS

03 Jan, 05:04


Boost productivity with Excel and AutoCAD VBA automation! Seamlessly transfer data and eliminate repetitive tasks. Save time, reduce errors, and enhance efficiency in your projects. #Automation #VBA #Excel #AutoCAD

A+QS

01 Jan, 12:05


We close the registration for our course. Thanks 🙏

A+QS

01 Jan, 07:12


អរគុណសំរាប់ការចុះឈ្មោះ ត្រូវការតែសិស្សម្នាក់ទៀតទេ យើងធ្វើការបិទការចុះឈ្មោះនេះហើយ!

កាលចូលរៀននៅថ្ងៃ ទី 4 ខែមករាឆ្នាំ 2025!

Link ចុះឈ្មោះ: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

រយៈពេលសិក្សា: 8 សបា្តហ៍
ម៉ោងសិក្សាៈ ថ្ងៃសៅរ៍ និង អាទិត្យ ម៉ោង 2 ដល់ 5 ល្ងាច

តំលៃសិក្សា 250$ សំរាប់និស្សិតដែលបញ្ចប់ការសិក្សា និង 200$ សំរាប់និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ

មាតិកា

1. ទទួលបាន A+QStool free រយះពេល២ឆ្នាំ។
2. ការដំឡើងកម្មវិធីនិងពន្យល់អំពី interface នៃកម្មវិធី
3. ការពន្យល់ពីរបៀបសរសេរ Blank BOQ តាមលំដាប់លំដោយ។
4. ការគណនាការងារ Structural works.
5. ការគណនាកាងារ Architectural works.
6. ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ A+QSTool ដើម្បីចំនេញពេលវេលានិងត្រឹមត្រូវ។
7. ការពិនិត្យមើលការងារបន្ទាប់ពីគណនារួច។
8. ការរៀបចំ BOQ ជាមួយកាលវិភាគតំលៃដើមនិងប្រាក់ចំនេញ។
9. របៀបរៀបចំនិងឆែក Interim Payment Certificate ដែលត្រូវផ្ញើរទៅម្ចាស់គំរោង ឫទទួលបានពីអ្នកម៉ៅការបន្ត។

ដើម្បីគុណភាពយើងទទួលសិស្សចំនួនតែ 10នាក់តែបុណ្ណោះក្នុងមួយក្រុម សូមអរគុណ

A+QS

31 Dec, 02:19


អរគុណសំរាប់ការចុះឈ្មោះ!
កាលចូលរៀននៅថ្ងៃ ទី 4 ខែមករាឆ្នាំ 2025!

Link ចុះឈ្មោះ: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

រយៈពេលសិក្សា: 8 សបា្តហ៍
ម៉ោងសិក្សាៈ ថ្ងៃសៅរ៍ និង អាទិត្យ ម៉ោង 2 ដល់ 5 ល្ងាច

តំលៃសិក្សា 250$ សំរាប់និស្សិតដែលបញ្ចប់ការសិក្សា និង 200$ សំរាប់និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ

មាតិកា

1. ទទួលបាន A+QStool free រយះពេល២ឆ្នាំ។
2. ការដំឡើងកម្មវិធីនិងពន្យល់អំពី interface នៃកម្មវិធី
3. ការពន្យល់ពីរបៀបសរសេរ Blank BOQ តាមលំដាប់លំដោយ។
4. ការគណនាការងារ Structural works.
5. ការគណនាកាងារ Architectural works.
6. ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ A+QSTool ដើម្បីចំនេញពេលវេលានិងត្រឹមត្រូវ។
7. ការពិនិត្យមើលការងារបន្ទាប់ពីគណនារួច។
8. ការរៀបចំ BOQ ជាមួយកាលវិភាគតំលៃដើមនិងប្រាក់ចំនេញ។
9. របៀបរៀបចំនិងឆែក Interim Payment Certificate ដែលត្រូវផ្ញើរទៅម្ចាស់គំរោង ឫទទួលបានពីអ្នកម៉ៅការបន្ត។

ដើម្បីគុណភាពយើងទទួលសិស្សចំនួនតែ 10នាក់តែបុណ្ណោះក្នុងមួយក្រុម សូមអរគុណ

A+QS

30 Dec, 04:11


ឆ្នាំថ្មីសង្ឈឹមថាមានពេលវេលាច្រើនក្នុងការចែករំលែក ឆ្នាំចាស់ខ្ញុំមិនបានចែករំលែកច្រើនទេ ហើយមេរៀនត្រៀមចែករំលែក free ក៍មិនបានធ្វើ (និយាយរួមគឺនិយាយចោល បានតែនិយាយ) ក្នុងឆ្នាំនេះ 24h ក្នុងមួយថ្ងៃពេលវេលានេះមិនគ្រប់គ្រាន់សំរាប់ខ្ញុំសោះ មានតែការសូមការអភ័យទោសនិងយោគយល់ពី បងប្អូនក្នុងក្រុម ជាពិសេសសិស្សនិស្សិតដែលស្រលាញ់ការងារ QS 🙏💪

A+QS

29 Dec, 03:15


FIDIC
ជាភាសាបារាំង : ‘Fédération Internationale des Ingénieurs-Conseils’ ឬជាភាសាអង់គ្លេស ‘the International Federation of Consulting Engineers’ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1913 ដើរតួរជាស្ថាប័នដែលមានសមាជិកពី 97ប្រទេសចូលរួម។

ស្ថាប័ននេះត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយលើកតំលៃនៃការផ្តល់ព្រឹក្សាវិស្វកម្មដែលជាគំរោងយុទ្ធសាស្រ្ត។

មានកម្មវត្ថុដូចខាងក្រោម:
* ត្រូវបានទទួលស្គាល់ពីស្ថាប័នអន្តរជាតិចំពោះការចេញផ្សាយលើការព្រឹក្សាវិស្វកម្មដែលមានលក្ខណះល្អប្រសើរ។
* ដើរតួនាទីក្នុងការលើកតំលៃបទដ្ឋានស្តង់ដារនៃក្រមសីលធម៍និងភាពស្មោះត្រង់។
* ថែរក្សានិងអភិវឌ្ឍន៍ជាតំណាងរបស់ស្ថាប័ន FIDIC នៃការព្រឹក្សាឧស្សាហកម្មនៃវិស័យវិស្វកម្មទូទាំងពិភពលោក។

បទដ្ឋានសំខាន់ៗនៃកិច្ចសន្យាមានដូចតទៅ:
* Conditions of Contract for Construction for Building and Engineering Works Designed by the Employer: The Construction Contract (Red Book)

* Conditions of Contract for Plant and Design-Build for Electrical and Mechanical Plant and for Building and Engineering Works Designed by the Contractor: The Plant and Design-Build Contract (Yellow Book)

* Short Form of Contract: The Short Form (Green Book)

អាចចូលដោនឡូតសៀវភៅនេះដោយឥតគិតថ្លៃតាម Telegram Channel: https://t.me/aplusqs

A+QS

28 Dec, 14:26


My experience in quantity surveying.
Waiting for the next challenge!

A+QS

28 Dec, 04:15


តោះចុះឈ្មោះអោយពេញមកឆាប់បានចូលរៀន មានសិស្សចុះឈ្មោះ 6នាក់ហើយ ខ្វះតែ 4នាក់គឺពេញហើយ។

កាលចូលរៀននៅថ្ងៃ ទី 4 ខែមករាឆ្នាំ 2025!

Link ចុះឈ្មោះ: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

រយៈពេលសិក្សា: 8 សបា្តហ៍
ម៉ោងសិក្សាៈ ថ្ងៃសៅរ៍ និង អាទិត្យ ម៉ោង 2 ដល់ 5 ល្ងាច

តំលៃសិក្សា 250$ សំរាប់និស្សិតដែលបញ្ចប់ការសិក្សា និង 200$ សំរាប់និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ

មាតិកា

1. ទទួលបាន A+QStool free រយះពេល២ឆ្នាំ។
2. ការដំឡើងកម្មវិធីនិងពន្យល់អំពី interface នៃកម្មវិធី
3. ការពន្យល់ពីរបៀបសរសេរ Blank BOQ តាមលំដាប់លំដោយ។
4. ការគណនាការងារ Structural works.
5. ការគណនាកាងារ Architectural works.
6. ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ A+QSTool ដើម្បីចំនេញពេលវេលានិងត្រឹមត្រូវ។
7. ការពិនិត្យមើលការងារបន្ទាប់ពីគណនារួច។
8. ការរៀបចំ BOQ ជាមួយកាលវិភាគតំលៃដើមនិងប្រាក់ចំនេញ។
9. របៀបរៀបចំនិងឆែក Interim Payment Certificate ដែលត្រូវផ្ញើរទៅម្ចាស់គំរោង ឫទទួលបានពីអ្នកម៉ៅការបន្ត។

ដើម្បីគុណភាពយើងទទួលសិស្សចំនួនតែ 10នាក់តែបុណ្ណោះក្នុងមួយក្រុម សូមអរគុណ!

A+QS

19 Dec, 00:37


សំរាប់សមាជិកថ្មី នេះគឺជា Autolisp របៀប load ចូលក្នុង AutoCADនិងវិធីប្រើប្រាស់ដែលចាំបាច់មួយក្នុងការងារលើកបរិមាណ!

A+QS

19 Dec, 00:32


How to load and use A+AutoLisp to calculate:

TA: Total Area
TL: Total Length
CT: Count Text
IL: Isolate Layers
LO: Open All Layers

Please share this video to reach to someone who need it. Thanks

A+QS

18 Dec, 07:23


Joke of the day!

A+QS

17 Dec, 08:45


តោះចុះឈ្មោះអោយពេញមកឆាប់បានចូលរៀន 😁
មានសិស្សចុះឈ្មោះ 6នាក់ហើយ ខ្វះតែ 4នាក់គឺពេញហើយ។

កាលចូលរៀននៅថ្ងៃ ទី 4 ខែមករាឆ្នាំ 2025!

Link ចុះឈ្មោះ: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

08 Dec, 15:16


Stay in your own space and mind your own business, but sometimes make noise when unprofessional advice is given, as it often seems designed just to attract students for marketing purposes.

What I said is no benefits at all to myself. Sorry and goodbye!

A+QS

07 Dec, 14:09


1. តើ cost plan ជាអ្វី?

Cost plan ត្រូវបានរៀបចំដោយខាង consultant (ជាទូទៅគឺ QS) ហើយផ្តល់នូវការវាយតម្លៃសរុបអំពីចំណាយដែលអាចមានក្នុងការសាងសង់។ Cost plan វិវត្តតាមដំណាក់កាលនៃការរចនានិងគណនាគំរោងបគម្រោង ពីការរចនាដំបូងរហូតដល់តម្លៃជាក់ស្តែងចុងក្រោយ។

2. ប្រភេទនៃ cost plan

Cost plan រីកចម្រើនតាមដំណាក់កាលនៃគម្រោង៖

2.1. Initial Cost Appraisal ការវាយតម្លៃចំណាយដំបូង៖ អាច estimate តំលៃក្នុងមួយម៉ែត្រការ៉េ យោងតាមបទពិសោធន៍ដែលធ្លាប់ធ្វើពីមុន យោងតាមប្រភេទនៃគំរោង។

2.2. Elemental cost plan៖ ជាការបែងចែកតម្លៃតាមផ្នែកៗ
អាចបែងចែកការ estimate ជាក្រុមដូចជា ការងារជញ្ជាំង ការងារពិដាន ការងារការ៉ូបាត ការងារគ្រឿងបង្គំបេតុង ការងារគ្រឿងបង្គំដែក វាអាចជាជំនួយដល់ស្ថាបត្យករអាចរឿងប្រភេទសំភារៈមិនអោយលើសពី Initial Cost Appraisal ច្រើនពេក។

2.3. Approximate quantities cost plan៖ អាចធ្វើការ Estimate បានយ៉ាងលំអិតយោងតាមការរចនានិងគណនាប្លង់បានរួចរាល់។

2.4. Pre-tender estimate៖ ប៉ាន់ប្រមាណតម្លៃគំរោងមុនការដេញថ្លៃ ដើម្បីអោយម្ចាស់គំរោងដឹងមុននៅកញ្ចប់ថវិការដែលនឹងចំណាយសំរាប់ការសាងសង់ និងដើម្បីធ្វើការប្រៀបធៀបតំលៃដែលទទួលបានពីអ្នកម៉ៅការសាងសង់។

2.5. Contract sum តម្លៃកិច្ចសន្យា៖ តម្លៃដែលបានព្រមព្រៀងជាមួយអ្នកសាងសង់ក្នុងការចុះកិច្ចសន្យានិងរៀបចំការសាងសង់។

2.6. Final account៖ តម្លៃសរុបចុងក្រោយនៃគំរោងដែលបានព្រមព្រៀងនិងចំណាយក្នុងនិងចុងបញ្ចប់នៃការធានា Defects liability period (អាចមានរយះពេល 1 ឬ 2 ឆ្នាំយោងតាមកិច្ចសន្យា)។

យើងជា QS ត្រូវដឹងថាតើគំរោងដែលយើងកំពុងតែសិក្សាស្ថិតនៅក្នុងដំណាក់កាលមួយណា?

ហើយការ Estimate អាចមានភាពសុក្រិតយោងតាមកំរិតលំអិតនៃប្លង់កំរិតណា?

ហើយគ្រប់ដំណាក់កាលទាំងអស់យើងអាចគណនាបានដោយមានភាគរយ contingency ជាជំនួយក្នុងការការពារផ្សេងក្នុងករណី drawings មិនទាន់មានពត៌មានច្បាស់លាស់ ហើយកំរិតនៃការលំអិតប្លង់កាន់តែច្បាស់ភាគរយ contingency កាន់តែតិច។

យើងជា QS តែងតែធ្វើការ Estimate មិនមែន Guestimate ទេ!

ចំនេះដឹងអំពី: https://t.me/aplusqs

A+QS

06 Dec, 15:12


គួរតែដល់ពេលសមរម្យក្នុងការបង្ហាត់ក្មេងៗពីរបៀបធ្វើការ ត្រឹមត្រូវ ច្បាស់លាស់ហើយ។ កុំដើម្បីដែលផលប្រយោជន៍ ការធ្វើទីផ្សារតាំងពីដំបូង អត់ប្លង់ក៍លើកបរិមាណបាន មានតែប្លង់ស្ថាបត្យកម្មក៍អាចលើកបរិមាណការងារគ្រឿងបង្គំបាន លើកបរិមាណតាម poster? យើងគួរតែសាបព្រោះបច្ចេកទេសលើកបរិមាណអោយបានលឿននិងសុក្រិតដោយផ្អែកលើប្លង់ត្រឹមត្រូវ។ បើមិនដែលឆ្លងកាត់ការគណនាលំអិត តើយើងបានបទពិសោធន៍ឯណាទៅសំយោគក្នុងការវិភាគលឿនបាន?

ចំពោះសិស្សទៀតសោត កុំខ្ចិលពេក គិតថាខ្លួនឆ្លាត រកវិធីសាស្រ្តលឿនបែបឆាប់បិទក្រុមហ៊ុនពេក! ដើរចូលតែកន្លែងបង់លុយអោយគេដោយរកខ្លឹមមិនឃើញ លុយរបស់ប្អូនទេ តែរៀនហើយរៀនទៀត រៀនប៉ុន្មានវគ្តតាំងពី Junior QS ដល់ QS manager យកទៅធ្វើការ ដេញថ្លៃបានប៉ុន្មានគំរោងហើយ? ហើយលោកគ្រូ QS ឬលោកគ្រូកាប់ដាវអោយសិស្សចូលច្បាំង ធ្លាប់ដេញបានប៉ុន្មានគំរោងដែរ?

A+QS

06 Dec, 02:29


នៅពេលដែលគ្មានប្លង់ ឬមានតែប្លង់ស្ថាបត្យកម្ម មានលោកគ្រូ QS អាចបង្រៀនអោយប្អូនៗធ្វើ BOQ បានដើម្បីប្រយុទ្ឋបានទាំងការងារ structural ទៀត។ ហើយយើងត្រូវដឹងថាការកាប់ដាវអាចរស់អាចស្លាប់ គ្រាន់តែសំនេរខ្លីៗ post លើ Facebook បែបនេះយើងដឹងអំពីរបៀបធ្វើការបែបប្រថុយប្រថាន អ្នកដែលរងគ្រោះគឺក្រុមហ៊ុនដែលមានបុគ្គលិកបែបនេះធ្វើការ ហើយបុគ្គលិកធ្វើការបែបនេះក៍ពិបាកនឹងរីកចំរើនដូចគ្នា៕

A+QS

05 Dec, 11:50


A+QSTools Application worked well on classic AutoCAD 2017!

A+QS

04 Dec, 12:55


យើងត្រូវការសិស្ស 3 នាក់បន្ថែម អាចចុះឈ្មោះសិក្សាឥឡូវនេះ!
វគ្គសិក្សាថ្មីជំនាន់ទី 6 ចូលរៀនបន្ទាប់ពីចុះឈ្មោះពេញចំនួន 10នាក់

រយៈពេលសិក្សា: 8 សបា្តហ៍
ម៉ោងសិក្សាៈ ថ្ងៃសៅរ៍ និង អាទិត្យ ម៉ោង 2 ដល់ 5 ល្ងាច

តំលៃសិក្សា 250$ សំរាប់និស្សិតដែលបញ្ចប់ការសិក្សា និង 200$ សំរាប់និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ

មាតិកា

1. ទទួលបាន A+QStool free រយះពេល២ឆ្នាំ។
2. ការដំឡើងកម្មវិធីនិងពន្យល់អំពី interface នៃកម្មវិធី
3. ការពន្យល់ពីរបៀបសរសេរ Blank BOQ តាមលំដាប់លំដោយ។
4. ការគណនាការងារ Structural works.
5. ការគណនាកាងារ Architectural works.
6. ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ A+QSTool ដើម្បីចំនេញពេលវេលានិងត្រឹមត្រូវ។
7. ការពិនិត្យមើលការងារបន្ទាប់ពីគណនារួច។
8. ការរៀបចំ BOQ ជាមួយកាលវិភាគតំលៃដើមនិងប្រាក់ចំនេញ។
9. របៀបរៀបចំនិងឆែក Interim Payment Certificate ដែលត្រូវផ្ញើរទៅម្ចាស់គំរោង ឫទទួលបានពីអ្នកម៉ៅការបន្ត។

ដើម្បីគុណភាពយើងទទួលសិស្សចំនួនតែ 10នាក់តែបុណ្ណោះក្នុងមួយក្រុម សូមអរគុណ!

Link ចុះឈ្មោះរៀន: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

04 Dec, 12:50


Thank for A+QSTools Application+ Video lesson purchase.🙏

A+QS

02 Dec, 18:21


Accurate! 😂

A+QS

29 Nov, 05:56


Dreams are built on the foundation of knowledge and refined with the mastery of skill. Every step you take in learning today becomes the bridge to the career you envision tomorrow.

A+QS

28 Nov, 17:14


ការលើកលើបរិមាណការងារជាក់ស្តែងពីសិស្សចាស់ ដោយ ប្រើកម្មវិធី A+QSTools!

Credit: Chivon Seng

A+QS

26 Nov, 05:43


អរគុណសំរាប់ការចុះឈ្មោះចូលរៀនផ្ទាល់ក្រុមទី 6 យើងត្រូវការសិស្ស 3នាក់ទៀត ដើម្បីបិទការចុះឈ្មោះនេះ 🙏
https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

26 Nov, 05:37


Thank for your purchase A+QSTools Application.

https://docs.google.com/spreadsheets/d/1t9yhmcQcjn3-g9VCOQZ8u6o1mf_aRiw1IFpX0R1fMi4/edit#gid=0

A+QS

24 Nov, 08:25


សប្ដាហ៍ចុងក្រោយនៃការលើកបរិមាណ សប្ដាហ៍ក្រោយយើងនិងវិភាគតំលៃឯកតា តំលៃដើម ប្រាក់ចំនេញ ជាមួយការរៀបចំឯកសារ interim payment certificate ដើម្បី claim.

More than accurate!

A+QS

23 Nov, 03:18


Thank for your purchase A+QSTools Application.

https://docs.google.com/spreadsheets/d/1t9yhmcQcjn3-g9VCOQZ8u6o1mf_aRiw1IFpX0R1fMi4/edit#gid=0

A+QS

23 Nov, 03:10


អរគុណសំរាប់ការចុះឈ្មោះចូលរៀនផ្ទាល់ក្រុមទី 6 យើងត្រូវការសិស្ស 4ទៀត ដើម្បីបិទការចុះឈ្មោះនេះ 🙏
https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

22 Nov, 13:28


អ្នកប្រើប្រាស់​ A+QSTools Application មានចំនួន 87នាក់ហើយ យើងធ្វើការDiscount កម្មវិធី​A+QSTools Application វគ្គសិក្សាតាម Videos ដោយខ្លួនឯងមកតំលៃ 87USD រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024។


Link សំរាប់ចុះឈ្មោះ: https://docs.google.com/spreadsheets/d/1t9yhmcQcjn3-g9VCOQZ8u6o1mf_aRiw1IFpX0R1fMi4/edit#gid=0


មាតិកា
1. ទទួលបាន A+QStool free រយះពេល2ឆ្នាំ។
2. ការដំឡើងកម្មវិធីនិងពន្យល់អំពី interface នៃកម្មវិធី។
3. ការពន្យល់ពីរបៀបសរសេរ Blank BOQ តាមលំដាប់លំដោយ WBS។
4. ការគណនាការងារ Structural works (Concrete, Formwork and Rebar)
5. ការគណនាកាងារ Architectural works (Door, Window, Brick wall, Plastering, Floor Finishing, Wall Finishing and Ceiling Works)
6. ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ A+QSTool ដើម្បីចំនេញពេលវេលានិងត្រឹមត្រូវ។
7. ការពិនិត្យមើលការងារបន្ទាប់ពីគណនារួច។
8. ការវិភាគលើតំលៃ Unit Rate វិភាគប្រាក់ដើមនិងប្រាក់ចំនេញ។
9. ការរៀបចំឯកសារ payment certificate។
10. ក្រុម telegram support និង Videos តាម YouTube channel។

សូមអរគុណ

A+QS

22 Nov, 04:43


អ្នកគ្រប់គ្រងកិច្ចសន្យា (Contract Administrator) នៅក្នុងឧស្សាហកម្មសំណង់
អ្នកគ្រប់គ្រងកិច្ចសន្យាជាបុគ្គលដែលទទួលខុសត្រូវក្នុងការគ្រប់គ្រង និងធានាឱ្យការអនុវត្តកិច្ចសន្យាសំណង់ស្របតាមលក្ខណៈកិច្ចសន្យាដែលបានចែង។ ការងាររបស់អ្នកគ្រប់គ្រងកិច្ចសន្យាមានសារៈសំខាន់ក្នុងការធានាឱ្យគម្រោងសំណង់បានបញ្ចប់ដោយស្របតាមលក្ខណៈពិសេសដែលបានកំណត់ទាក់ទងនឹងទំហំការងារ (scope of work) ពេលវេលា ថវិកា និងគុណភាព។
________________________________________
អ្នកណាជាអ្នកគ្រប់គ្រងកិច្ចសន្យា?
អ្នកគ្រប់គ្រងកិច្ចសន្យាត្រូវបានតែងតាំងដោយ អតិថិជន (ឬនិយោជក) ហើយអាចមានតួនាទីផ្សេងៗទៅតាមលក្ខណៈគម្រោង។ ពួកគេអាចជា៖
• ស្ថាបត្យករគម្រោង (Project architect)
• ទីប្រឹក្សាជំនាញ (Lead consultant, Cost consultant, Specialist consultant)
• តំណាងអតិថិជន (Client’s representative)
• អ្នកគ្រប់គ្រងគម្រោង (Project Manager)
នៅក្នុងកិច្ចសន្យាប្រភេទខ្លះ ការគ្រប់គ្រងកិច្ចសន្យាសាងសង់ (Construction Management Contracts) អ្នកគ្រប់គ្រងកិច្ចសន្យាអាចជានាយកគ្រប់គ្រងសំណង់ (Construction Manager)។ ចំណែក ការគ្រប់គ្រងគម្រោង (Management Contracts) អាចត្រូវផ្តល់ដល់អ្នកម៉ៅការសាងសង់ដែលមានតួនាទីគ្រប់គ្រងគម្រោង។
________________________________________
តួនាទី និងការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រងកិច្ចសន្យា
អ្នកគ្រប់គ្រងកិច្ចសន្យាត្រូវបានតែងតាំងដោយអតិថិជន ប៉ុន្តែពេលអនុវត្តតួនាទី ដោយស្មោះត្រង់ និងសមហេតុផល សំរាប់លក្ខខណ្ឌ័នៃកិច្ចសន្យាសាងសង់។ សេចក្តីសម្រេចរបស់ពួកគេអាចត្រូវបានរួមចំនែកក្នុង ការដោះស្រាយបញ្ហានិងជម្លោះផ្សេងនៃគំរោង។



ភារកិច្ចសំខាន់ៗ (Key Responsibilities)
1. មុនការសាងសង់ (Pre-construction)
• ការអញ្ជើញ និងដំណើរការសំណើសុំតម្លៃ (tenders): គ្រប់គ្រងដំណើរការជ្រើសរើសអ្នកម៉ៅការសាងសង់។
• រៀបចំឯកសារកិច្ចសន្យា: ប្រាកដថាកិច្ចសន្យាត្រូវបានរៀបចំសម្រាប់ចុះហត្ថលេខា។

2. ការគ្រប់គ្រងកិច្ចសន្យា (Contract Management)
• គ្រប់គ្រងការផ្លាស់ប្តូរគ្រប់គ្រង (Change Control Procedures): គ្រប់គ្រងការផ្លាស់ប្តូរនានាក្នុងកិច្ចសន្យា។
• ស្នើសុំសេចក្តីណែនាំពីអតិថិជន: សម្រាប់ប្រតិបត្តិការសំខាន់ៗក្នុងកិច្ចសន្យាត្រូវធ្វើអោយប្រាកដថាអតិថិជនបានទទួលពត៍មានគ្រប់គ្រានដើម្បីសំរេចចិត្ត។
• ចេញសេចក្តីណែនាំ: ផ្តល់ការណែនាំលើការផ្លាស់ប្តូរ ឬការកែតម្រូវបន្ថែមលើតំលៃដើម (Prime Cost Sums) ឬការជួសជុលបញ្ហាកំហូចផ្សេង (Defects)។

3. ការត្រួតពិនិត្យលើការវិវត្តន៍នៃការងារដែលសំរេចបាន (Progress Oversight)
• ការប្រជុំក្នុងត្រួតពិនិត្យការវិវត្តន៍នៃការងារដែលសំរេចបាន: ដឹកនាំការពិភាក្សាអំពីស្ថានភាពគម្រោងនិងកត្តាប្រឈម។
• រៀបចំរបាយការណ៍ការវិវត្តន៍នៃការងារដែលសំរេចបាន: សហការនិងចែករំលែកព័ត៌មានអំពីស្ថានភាពគម្រោងទៅកាន់ភាគីពាក់ព័ន្ធ។
• សម្របសម្រួលការត្រួតពិនិត្យនាពេលវេលា: កំណត់ត្រានិងត្រួតពិនិត្យគុណភាព។

4. សំណើរទូទាត់និងការដោះស្រាយជម្លោះ (Claims and Disputes)
• ពិនិត្យលើសំណើរទូទាត់ប្រាក់និងពេលវេលាបន្ថែម: វាយតម្លៃនិងពិនិត្យលើសំណើរទូទាត់ប្រាក់និងពេលវេលាបន្ថែមរបស់អ្នកម៉ៅការសាងសង់ ឬទៅលើលក្ខខណ្ឌ័ផ្សេងៗនៃកិច្ចសន្យា។

5. ការសាកល្បង សម្រួលការបញ្ចប់ និងឯកសារ (Testing, Completion, and Documentation)
• ឯកភាពលទ្ធផលសាកល្បង (commissioning and testing): ប្រាកដថា system MEP និងគ្រឿងបង្គុំសមស្របតាមបទដ្ឋានបច្ចេកទេសនិងការប្រើប្រាស់។
• ដោះស្រាយបញ្ហាកំហូចផ្សេងៗ (Managing defects): ត្រួតពិនិត្យការជួសជុលបញ្ហា។
• ចេញវិញ្ញាបនប័ត្រ (Issuing certificates):
• ឯកសារទូទាត់ប្រាក់ក្នុងដំណាក់កាលសាងសង់ (Interim payment certificate)
• ឯកសារវិញ្ញាបនប័ត្របញ្ចប់ការសាងសង់ (Practical completion certificate)
• ឯកសារវិញ្ញាបនប័ត្របញ្ចប់ការសាងសង់ចុងក្រោយ (Final certificates)

6. បន្ទាប់ពីការសាងសង់បញ្ចប់
• ឯកសារគម្រោង: ប្រមូលនិងប្រគល់ឯកសារជូន ទៅអតិថិជន។
• វិញ្ញាបនប័ត្រពីការជួលជុលកំហូចផ្សេងៗបានយ៉ាងត្រឹមត្រួវ: ធានាបានថាបញ្ហាដែលបានរាយការណ៍ត្រូវបានកែសម្រួលបានយ៉ាងល្អ។
________________________________________
សារៈសំខាន់
អ្នកគ្រប់គ្រងកិច្ចសន្យាដើរតួនាទីសំខាន់ក្នុងការបង្កើតទំនាក់ទំនងរវាងអតិថិជន និងអ្នកសាងសង់ ដោយធានាឱ្យការអនុវត្តកិច្ចសន្យាត្រូវបានបំពេញយ៉ាងប្រសើរដោយជៀសវាងជម្លោះ។

A+QS

22 Nov, 02:18


New opportunity for more information please contact Mr. Roath Burin. Thanks

A+QS

08 Nov, 12:25


អ្នកដែរចូលមក កូរបែបនេះ​ សូមបញ្ចប់ទៅ។ យកពេលរបស់អ្នកដើម្បីអភិវឌ្ឃន៍ខ្លួន ប្រសើរជាងទង្វើររំខានអ្នកដទៃដូចនេះ។

A+QS

08 Nov, 05:17


ហេតុអ្វីត្រូវចាប់ផ្តើមដោយ "Take-off" ក្នុងការប៉ាន់ស្មានបរិមាណគឺជាដំណាក់កាលដំបូងសម្រាប់សកម្មភាពបន្ទាប់ទៀត។ ក្នុងដំណាក់កាល Take-off ការវាស់បរិមាណត្រូវបានធ្វើដោយប្រុងប្រយ័ត្នពីគំនូសប្លង់ ដើម្បីធានាអោយមានភាពច្បាស់លាស់នៅក្នុងតារាងបរិមាណ (BOQ)។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ ដោយសារវាធានាថាការប៉ាន់ប្រមាណថ្លៃដើម គ្រោងទុកថវិកា និងការធ្វើផែនការទិញសំភារៈអាចប្រព្រឹត្តទៅបានល្អ។ ដោយចាប់ផ្តើមពីការធ្វើ Take-off ដ៏លម្អិត នឹងជួយបង្រួមកំហុសឆ្គង និងផ្តល់នូវព័ត៌មានសម្រាប់ការសម្រេចចិត្តអោយមានប្រសិទ្ធភាពក្នុងគម្រោង។

ដើម្បីគុណភាពយើងទទួលសិស្សចំនួនតែ 10នាក់តែបុណ្ណោះក្នុងមួយក្រុម យើងមានសិស្សចុះឈ្មោះចំនួន 5នាក់ហើយ សូមអរគុណ!

Link ចុះឈ្មោះរៀន: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

07 Nov, 13:43


I am sharing 'NDA_Building_Design_Construction' with you

A+QS

07 Nov, 13:43


មុនពេលដែល ខាង Consultant ឬម្ចាស់គំរោងផ្ញើរឯកសារដេញថ្លៃទៅអោយអ្នកដេញថ្លៃ ឯកសារ NDA នេះត្រូវបានរៀបចំនិងចុះហត្ថលេខាពីភាគីទទួលក្នុងគោលបំណងដូចខាងក្រោម:

កិច្ចព្រមព្រៀងរក្សាការសម្ងាត់សម្រាប់ការរចនានិងគណនាប្លង់និងការសាងសង់ (Non-Disclosure Agreement - NDA)

កិច្ចព្រមព្រៀងរក្សាការសម្ងាត់ (NDA) សម្រាប់ការរចនានិងគណនាសំរាប់សំណង់អគារ គឺមានសារៈសំខាន់ក្នុងការពារព័ត៌មានសម្ងាត់ដែលទាក់ទងនឹងគំរោងប្លង់ ការរចនា ការបញ្ជាក់លំអិតបច្ចេកទេស និងដំណើរការដែលមានលក្ខណៈច្នៃប្រឌិតដែលបានចែករំលែករវាងភាគីចូលរួមគម្រោង។ កិច្ចព្រមព្រៀងនេះធានាថាអ្នកទទួលព័ត៌មាននឹងមិនបង្ហាញទិន្នន័យសំខាន់ៗនេះទៅកាន់ភាគីដែលមិនបានអនុញ្ញាត ឬប្រើប្រាស់ទិន្នន័យនេះលើសពីគោលបំណងនៃការសិក្សាគម្រោង។

ធាតុសំខាន់នៃកិច្ចព្រមព្រៀងរក្សាការសម្ងាត់សម្រាប់ការរចនា គណនា និងការសាងសង់:

1. ភាគីដែលមានពាក់ព័ន្ធ៖ បញ្ជាក់ពីបុគ្គលឬអង្គភាព (ដូចជាស្ថាបត្យករ អ្នកសាងសង់ អ្នកប្រឹក្សា consultant) ដែលព្រមព្រៀងនឹងលក្ខខណ្ឌនៃការសម្ងាត់។

2. ព័ត៌មានដែលត្រូវបានការពារ៖ កំណត់នូវប្រភេទព័ត៌មានជាក់លាក់ដែលត្រូវបានកំណត់ថាមានលក្ខណៈសម្ងាត់ ដូចជា៖

- គំនូរប្លង់ស្ថាស្ថាបត្យកម្មនិងប្លង់បច្ចេកទេស

- គំនិតនៃការរចនា (Design concept) និងដំណើរការរចនាប្លង់

- ផែនការគ្រប់គ្រងគម្រោង (Project management plans)

- ពត៌មានសម្ងាត់ពាណិជ្ជកម្ម (Trade secrets)

- តារាងអតិថិជននិងដៃគូសហការ (Client and Vendor list)

- ចំណេះដឹងដែលមិនអាចចុះប patente បាន និងបច្ចេកទេសនានា។

3. រយៈពេលនៃការការពារ៖ បញ្ជាក់រយៈពេលដែលកាតព្វកិច្ចនៃការរក្សាសម្ងាត់ត្រូវបានអនុវត្ត។

4. ការប្រើប្រាស់តាមលក្ខខណ្ឌ និងការកំណត់ប្រើប្រាស់៖ បញ្ជាក់ពីរបៀបដែលព័ត៌មានអាចត្រូវបានប្រើប្រាស់ដោយភាគីទទួល ដែលជាទូទៅកំណត់ថាការប្រើប្រាស់ត្រូវមានតែសកម្មភាពដែលទាក់ទងដល់មារសិក្សាគម្រោងនិងហាមឃាត់កុំឲ្យមានការប្រើប្រាស់លើសពីសេចក្តីបំណងដែលបានព្រមព្រៀង។

5. លក្ខខណ្ឌក្នុងការចែករំលែកព័ត៌មាន៖ កំណត់លក្ខខណ្ឌនៃការចែករំលែកព័ត៌មាន ដូចជា ម្ចាស់គំរោង ឬអ្នកម៉ៅការសាងសង់ដែលមានការទាក់ទងក្នុងគម្រោង ដែលត្រូវប្តេជ្ញានឹងគោរពលក្ខខណ្ឌនៃ NDA។

6. ច្បាប់ដែលគ្រប់គ្រង៖ បញ្ជាក់អំពីច្បាប់ដែលត្រូវបានគ្រប់គ្រង NDA ដោយឯកសារនេះសំខាន់ពេលដែលភាគីស្ថិតនៅក្នុងប្រទេសផ្សេងៗ។

7. ប្រភេទ NDA៖ កំណត់ថាតើ NDA នេះជាកិច្ចព្រមព្រៀងតែមួយតែភាគី ឬសំរាប់ភាគីទាំងសងដែលត្រូវរក្សាពព័ត៌មានសម្ងាត់។

អាចចូល download គំរូឯកសារ NDA បានតាម link : https://t.me/aplusqs

A+QS

06 Nov, 15:19


ចំពោះការសិក្សាលើការគ្រប់គ្រងការដេញថ្លៃ អាចរៀនជាមួយអ្នកដែលមានបទពិសោធន៍ធ្វើការជា Consultant មួយចំនួនដូចជា Archetype, Cova, Northcroft, HIQS......... គឺពួកគាត់ពិតមានបទពិសោធន៍ខ្ពស់និងពូកែផ្នែកឯកសារដេញថ្លៃ តាមដំណាក់កាលនីមួយៗ។ ចំពោះការធ្វើ Bill of Quantities និងតំលៃ អាចរៀនពីអ្នកដែលមានបទពិសោធន៍ជា​ Contractor ដែលគាត់ធ្លាប់ដេញថ្លៃជោគជ័យហើយបានគ្រប់គ្រង Budget ដើម្បីបញ្ចប់ការងារសាងសង់ដោយជោគជ័យ។ (ទស្សនះផ្ទាល់ខ្លួន)

A+QS

06 Nov, 09:52


ទស្សនៈក្រឿនរំលឹក: សូមកុំអោយការចង់ចេះលឿនពេកក្លាយជាឱកាសរកស៊ីរបស់អ្នកដទៃ! ត្រូវចាំថារៀនមួយវគ្តមិនអាចចេះ 100មុខទេ។ ពី QS ម្នាក់ដែលប្រឡូកការងារចំនួន 10ឆ្នាំ៕

A+QS

06 Nov, 09:42


តួនាទីនិងទំនួលខុសត្រូវចំបងរបស់ Quantity Surveyor:

Quantity Surveyor មាន​តួនាទី​សំខាន់​ក្នុងឧស្សាហកម្ម​សំណង់ ដោយ​ផ្ដោត​លើ​ផ្នែក​ហិរញ្ញវត្ថុ​និង​កិច្ចសន្យា​របស់​គម្រោង​ដើម្បី​ប្រាកដ​ថា​វា​ត្រូវ​បាន​សម្រេច​ដោយ​ក្រោម​កញ្ចប់ថវិកា (Budget) និង​ការ​ប្រើប្រាស់​ធនធាន​យ៉ាង​ល្អ​បំផុត។ តួនាទី​សំខាន់ៗ​របស់ Quantity Surveyor មាន​ដូចជា៖

1. Cost plan និង​ការ​ប៉ាន់​ប្រមាណតំលៃ (Cost Planning and Estimation) ៖ Quantity Surveyor ត្រៀម​ធ្វើការ​ប៉ាន់​ប្រមាណ​ថ្លៃ​សសម្រាប់គម្រោងនីមួយៗ ដោយ​វិភាគ​លើ​ថ្លៃ​ដើម​របស់​សម្ភារៈ កម្លាំង​ការងារ និងគ្រឿងចក្រ។ ពួកគាត់ជាអ្នកកំនត់កញ្ចប់ថវិកា​ (budget) អោយមាន​ភាព​ត្រឹមត្រូវ និង​ជួយ​ក្នុងការគ្រប់គ្រង​ថ្លៃ​ដើម​នៅ​ពេល​កំពុង​ដំណើរការ​គម្រោង។

2. ការ​បញ្ចាទិញ និង​ការ​គ្រប់គ្រង​កិច្ចសន្យា (Procurement and Contract) ៖ ពួកគាត់ជួយ​ក្នុង​ការ​ជ្រើសរើស​អ្នក​ម៉ៅការសាងសង់, ចរចាកិច្ចសន្យា និង​ចាត់​ចែង​កិច្ចព្រមព្រៀង។ ពួកគាត់គ្រប់គ្រង​កិច្ចសន្យា​ដើម្បី​ប្រាកដ​ថា មាន​ការ​គោរព​ទៅតាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ ដោះស្រាយ​បញ្ហលើផ្លាស់ប្តូរ (Variation) និង​ការបញ្ហាផ្សេងលើកិច្ចសន្យា។

3. ការ​គ្រប់គ្រង​ហានិភ័យ (Risk Management)៖ Quantity Surveyor វាយតម្លៃ​លើហានិភ័យ​ផ្នែក​ហិរញ្ញវត្ថុ​និង​ដំណើរការ​ក្នុង​គម្រោង​សំណង់។ ពួកគាត់គ្រប់គ្រងលើ​យុទ្ធសាស្ត្រ​ដើម្បី​បន្ថយ​ហានិភ័យ និង​តាមដានគម្រោអោយប្រព្រឹត្តទៅ​តាម​គោលដៅ​ហិរញ្ញវត្ថុ។

4. ការ​គ្រប់គ្រង​ថ្លៃដើម និង​ការត្រួតពិនិត្យ (Cost Control and Monitoring)៖ ដោយ​តាមដាន​ការ​ចំណាយ​ក្នុង​គម្រោង ពួកគាត់ជួយ​គ្រប់គ្រង​ថ្លៃដើម គ្រប់គ្រង​ប្រព័ន្ធ​របាយការណ៍ (cash flow) ហើយ​បញ្ជៀស​ការចំណាយលើសថវិកា (Budget) ។ ពួកគាត់នឹងផ្ដល់​របាយការណ៍ និង​ផ្ដល់​ដំបូន្មាន​ពីជម្រើស​ដែល​អាច​បន្ថយ​ថ្លៃ។

5. ការ​វាយតម្លៃ​ការងារ (Valuation of Work) ៖ Quantity Surveyor ធ្វើ​ការ​វាយ​តម្លៃ​សម្រាប់​ការទូទាត់​ជូន​អ្នក​ម៉ៅការសាងសង់ដើម្បី​ធ្វើអោយប្រាកដ​ថា​ការទូទាត់​នឹង​អនុវត្ត​តាម​ការ​ងារដែល​បាន​ធ្វើរួចរាល់ ហើយ​អនុវត្ត​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ក្នុងកិច្ចសន្យា។ នេះ​តម្រូវ​ឱ្យ​មាន​ការត្រួតពិនិត្យការដ្ឋានផ្ទាល់ដើម្បីការវាយតំលៃអោយបានត្រឹមត្រូវ។

6. ការសិក្សាតំលៃជំហ៊ានដំបូង (Feasibility Studies)៖ នៅពេលដំបូងនៃការសិក្សនិងរៀបចំគម្រោង Quantity Surveyor វាយតម្លៃថាតើគម្រោងមានសក្តានុពលហិរញ្ញវត្ថុឬអត់ ដោយវិភាគថ្លៃនិងផលប្រយោជន៍ហើយផ្ដល់អនុសាសន៍ដើម្បីកែសម្រួលយោងតាមការសិក្សាជាក់ស្តែង។

7. ការ​គ្រប់គ្រងនិង​ការធ្វើរបាយការណ៍ (Documentation and Reporting)៖ ពួកគាត់មានតួនាទីកត់ត្រាផ្នែកហិរញ្ញវត្ថុ​គ្រប់ការចំណាយ ការងារដែលមានការផ្លាស់ប្តូរនៃការងារដែលបានព្រមព្រៀង។ ឯកសារខាងលើនេះនិង​ធ្វើ​ឲ្យ​មាន​ភាពត្រឹមត្រូវ​ក្នុងការ​ពិនិត្យ​ (Audit) ចុងក្រោយ និង​ការសំណើតបើកថវិការ (claim) នៅពេលចុងក្រោយ។

8. ការដោះស្រាយបញ្ហានិងសំណើបើកថវិកា (Dispute Resolution and Claims) ៖ Quantity Surveyor មានតួនាទីក្នុងការដោះស្រាយបញ្ហា ដោយផ្តល់នូវរបាយការណ៍ផ្នែកហិរញ្ញវត្ថុនិងការវាយតម្លៃដ៏ត្រឹមត្រូវ។ ពួកគេអាចចូលរួមក្នុងការរៀបចំនិងពិនិត្យលើសំណើរបើកថវិការពីអ្នកម៉ៅការសាងសង់។

9. និរន្តរភាពនិង​ការកាត់បន្ថយតម្លៃ (Sustainability and Value Engineering) ៖ Quantity Surveyor ផ្ដល់​ដំបូន្មាន​លើ​វិធីសាស្ត្រ​ក្នុងការសាងសង់ (construction method) និង​ការជ្រើសរើសសម្ភារៈ​ (Material selection) ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន។ តាមរយៈ​ការ​កាត់បន្ថយចំណាយ (Value Engineering) ពួកគាត់ស្នើរអោយមានជំរើសផ្សេងៗគ្នាដើម្បីអោយម្ចាស់គំរោងសំរេចដោយរក្សាគុណភាពតែកាត់បន្ថយតំលៃ។

សំរាប់ប្អូនដែលចាប់ផ្តើមដំបូងមិនអាចចាប់ផ្តើមម្តងលើគ្រប់ផ្នែកទាំងអស់បានទេ ប្អូនៗត្រូវរៀនតាមដំណាក់កាលនិង អភិវឌ្ឍន៍ខ្លួនមួយជំហានម្តងៗ។ ចំនុចចាប់ផ្តើមដែលត្រូវធ្វើមានដូចតទៅ:
1. មូលដ្ឋានគ្រឹះផ្នែកគណិតវិទ្យានិងធរណីមាត្រ។
2. មូលដ្ឋានគ្រឹះក្នុងការវិភាគគ្រឿងបង្គុំ (ការងារសំណង់បេតុង ដែក ផ្លូវ និងប្រព័ន្ធធារាសាស្ត្រ)។
3. មូលដ្ឋានកម្មវិធីកំព្យូទ័រ AutoCAD, Microsoft Excel និង Building Information Modelling កាន់តែល្អ។
4. មានសមត្ថភាពអាននិងយល់ប្លង់អោយបានច្បាស់។
5. មានសមត្ថភាពក្នុងការលើកបរិមាណអោយបានត្រឹមត្រូវនិងការមានភាពងាយស្រួលក្នុងការពិនិត្យមើលឡើងវិញ។

ចំពោះតំលៃនិងចំនុចដែលបង្ហាញខាងលើអាចចាប់ផ្តើមរៀនសូត្របន្ទាប់ពីបានប្រលូកចូលកិច្ចការជាក់ស្តែងក្នុងតួនាទីជា Quantity Surveyor!

ចំនេះដឹងអំពី QS: https://t.me/aplusqs

A+QS

06 Nov, 05:07


Repost: អ្វីទៅជាប្រាក់កាត់ទុក Retention នៅក្នុងកុងត្រាសំរាប់គំរោងសំណង់?

ប្រាក់កាត់ទុក Retention ជាទូទៅគឺ 5% នៃទំហំកញ្ចប់កុងត្រា ដែលកាត់ទុកទៅតាម interim payment ហើយទំហំទឹកប្រាក់នេះគឺត្រូវបានរក្សាទុកដោយម្ចាស់គំរោង។

គោលបំណងនៃប្រាក់កាត់ទុក Retention នេះគឺធ្វើឡើងដើម្បីធានាថាអ្នកម៉ៅការសាង់សង់បានប្រតិបត្តិការងារដែលមានចងក្នុងកិច្ចសន្យាបានដោយត្រឹមត្រូវស្របតាមស្តង់ដារដែលបានព្រមពៀង។

ការទូទាត់ប្រាក់កាត់ទុក Retention នេះពីម្ចាស់គំរោងទៅអ្នកម៉ៅការសាង់សង់វិញអាចមាន 2 ដំណាក់កាល:

1. 2.5% បន្ទាប់ពី Practical completion ឫ បន្ទាប់ពីការប្រគល់អាគារ(Hand over) រួចរាល់ទៅម្ចាស់គំរោង។
2. 2.5% ទៀតបន្ទាប់ចុងបញ្ចប់នៃការធានាសំរាប់ការជួសជុសការខូចខាតផ្សេងៗ (Defect Liability Period - DLP)

* ការធានាសំរាប់ការជួលជុលការខូចខាតផ្សេងៗ (Defect Liability Period-DLP) អាចមានរយះពេល 12ខែ ឫ 24ខែដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យាសាង់សង់។

A+QS

06 Nov, 02:28


Thank for your registration 5/10:
https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

5 students need to close this registration. Class will be start in this December.

A+QS

05 Nov, 13:52


Thank for your registration 4/10:
https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

6 students need to close this registration.

A+QS

05 Nov, 04:42


A+QSTools

More than accurate!

A+QS

03 Nov, 03:28


ការរៀនដោយផ្តោតលើរៀបចំដោយខ្លួនឯងតាំងពី Excel មិនមានអក្សរមួយតួ!
យើងអាចរៀបចំឯកសារស្អាតៗ មានក្រាហ្វីកទាក់ទាញ ដើម្បីអោយសិស្សចាប់អារម្មណ៍ តែយើងមិនធ្វើ តែយើងផ្តោតលើការបង្កើតតារាង BOQ ការរៀបចំCalculation លើទិន្នន័យលើការលើកបរិមាណអោយបានច្បាស់លាស់ ការរៀនពិតជាពិបាកជាងការមើលឯកសារដែលគេបានរៀបចំរួចហើយច្បាស់ណាស់ តែបើយើងអាចទៅរួចគ្រប់ការងារ គំរោងផ្សេងៗ ក្រៅពីគំរោងមេរៀនយើងជឿថាសិស្សអាចធ្វើបាន។

សរុបមកវគ្តនេះគឺជាវគ្តដំបូងចំពោះ QS.
Link ចុះឈ្មោះរៀនផ្ទាល់: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?pli=1&gid=0#gid=0

A+QS

03 Nov, 03:11


អ្វីទៅជា Construction Drawing?

Construction Drawing គឺជាពាក្យទូទៅប្រើសម្រាប់ប្លង់ដែលជាផ្នែកមួយនៃព័ត៌មានផលិតកម្មដែលបានបញ្ចូលទៅក្នុងឯកសារដេញថ្លៃ និងបន្ទាប់មកសម្រាប់ឯកសារកិច្ចសន្យាសម្រាប់ការងារសាងសង់។ នេះមានន័យថា វាមានសារៈសំខាន់ផ្នែកច្បាប់ និងជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងម្ចាស់គម្រោង និងអ្នកម៉ៅការសាងសង់។

គោលបំណងសំខាន់របស់ Construction Drawings គឺផ្តល់នូវការបង្ហាញជាទម្រង់ក្រាហ្វិកនៃអ្វីដែលត្រូវបានសាងសង់។ ប្លង់នេះគួរតែច្បាស់លាស់ និងមានការសម្របសម្រួលជាយ៉ាងល្អដើម្បីជៀសវាងការប្រាកដភាពមិនច្បាស់លាស់ និងការភាន់ច្រឡំ។ ការយឺតយ៉ាវ និងការយល់ច្រឡំអាចត្រូវបានកាត់បន្ថយតាមរយៈការសម្របសម្រួលប្លង់ដោយត្រឹមត្រូវ។

ការបញ្ជាក់ នឹងបង្ហាញអំពី specifications របស់សម្ភារៈ ស្តង់ដារ វិធីសាស្រ្ត និងអ្វីៗដែលត្រូវការដើម្បីអនុវត្តការងារ។ Construction Drawings ផ្តល់នូវការបង្ហាញជាទម្រង់ក្រាហ្វិកដែលបង្ហាញលំអិតអំពីការរៀបចំផ្នែកផ្សេងៗ ទំហំខ្នាត និងការលំអិត។

Construction Drawings ពេញលេញមួយត្រូវមានប្លង់ដូចជា ប្លង់បាត (Floor Plans), ប្លង់ Elevations, ប្លង់ពុះ (Sections) និងប្លង់លំអិត ដែលជាការបង្ហាញលម្អិតនៃអគារ។ ក្នុងគម្រោងជាច្រើន ដែលមានកញ្ចប់ការងារធំៗ នឹងមានការរៀបចំ Construction Drawings ដោយផ្នែកផ្សេងៗដូចជា អគ្គិសនី ប្រព័ន្ធទឹក និងច្រើនទៀត។

ប្លង់អាចត្រូវបានគូសដោយដៃ ប៉ុន្តែពេលបច្ចុប្បន្នភាគច្រើននិយមត្រៀមដោយប្រើកម្មវិធីប្លង់ដោយកុំព្យូទ័រ (CAD)។

បច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាបង្ហាញព័ត៌មានអគារតាមបច្ចេកវិទ្យា (BIM) អនុញ្ញាតឱ្យបង្កើតគំរូសាងសង់ជាម៉ូដែលច្បាស់លាស់ 1:1 ដែលផ្ទុកព័ត៌មានសម្រាប់ផលិត ដំឡើង ឬសាងសង់ផ្នែកទាំងអស់នៅក្នុងគំរូនោះ។

ចំនេះដឹងការងារសំណង់និង QS: https://t.me/aplusqs

A+QS

03 Nov, 03:11


What is Construction Drawings?

A+QS

31 Oct, 09:25


Thank for your registration A+QSTools with videos lesson.
Link សំរាប់ចុះឈ្មោះ: https://docs.google.com/spreadsheets/d/1t9yhmcQcjn3-g9VCOQZ8u6o1mf_aRiw1IFpX0R1fMi4/edit#gid=0

A+QS

22 Oct, 04:59


កុំអោយរង់ចាំយូរ ចុះឈ្មោះសិក្សាឥឡូវនេះ!
វគ្គសិក្សាថ្មីជំនាន់ទី 6 ចូលរៀនបន្ទាប់ពីចុះឈ្មោះពេញចំនួន 10នាក់

រយៈពេលសិក្សា: 8 សបា្តហ៍
ម៉ោងសិក្សាៈ ថ្ងៃសៅរ៍ និង អាទិត្យ ម៉ោង 2 ដល់ 5 ល្ងាច

តំលៃសិក្សា 250$ សំរាប់និស្សិតដែលបញ្ចប់ការសិក្សា និង 200$ សំរាប់និស្សិតដែលកំពុងសិក្សានៅមហាវិទ្យាល័យ

មាតិកា

1. ទទួលបាន A+QStool free រយះពេល២ឆ្នាំ។
2. ការដំឡើងកម្មវិធីនិងពន្យល់អំពី interface នៃកម្មវិធី
3. ការពន្យល់ពីរបៀបសរសេរ Blank BOQ តាមលំដាប់លំដោយ។
4. ការគណនាការងារ Structural works.
5. ការគណនាកាងារ Architectural works.
6. ចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ A+QSTool ដើម្បីចំនេញពេលវេលានិងត្រឹមត្រូវ។
7. ការពិនិត្យមើលការងារបន្ទាប់ពីគណនារួច។
8. ការរៀបចំ BOQ ជាមួយកាលវិភាគតំលៃដើមនិងប្រាក់ចំនេញ។
9. របៀបរៀបចំនិងឆែក Interim Payment Certificate ដែលត្រូវផ្ញើរទៅម្ចាស់គំរោង ឫទទួលបានពីអ្នកម៉ៅការបន្ត។

ដើម្បីគុណភាពយើងទទួលសិស្សចំនួនតែ 10នាក់តែបុណ្ណោះក្នុងមួយក្រុម សូមអរគុណ!

Link ចុះឈ្មោះរៀន: https://docs.google.com/spreadsheets/d/1zsmmSZuvIX6XJHNGnYCQ6pfNVzRd1yF34uuA28v1G8Y/edit?usp=sharing

A+QS

22 Oct, 04:00


Live stream scheduled for

A+QS

21 Oct, 17:20


សង្ឃឹមថាការចែករំលែកនេះ មានប្រយោជន៍ដល់ QS យើង!

A+QS

21 Oct, 17:10


Live stream finished (1 hour)

A+QS

21 Oct, 15:35


Live stream finished (2 minutes)

A+QS

21 Oct, 15:32


Live stream started

A+QS

21 Oct, 15:25


តោះ រៀនសរសេរ Blank BOQ អោយបានលឿនតាមរយះ A+QSTools និង Chat GPT! ចាប់អារម្មណ៍ comment មកយើង និង live ក្នុង Telegram channel នេះ!

A+QS

20 Oct, 08:51


សកម្មភាពរៀនផ្ទាល់ក្នុងថ្នាក់លើកតំលៃគំរោង - ការសរសេរ Blank BOQ ការងារស្ថាបត្យកម្ម។

A+QS

09 Oct, 07:03


🚧 We're Hiring: QAQC Officer at Mekarcube Construction! 🚧

Are you an experienced QAQC Officer with a passion for high-end construction? Join our team at Mekarcube Construction and help us ensure the highest standards of quality and safety in every project we take on.

🔑 Key Qualifications:
* 5+ years of experience in QAQC for high-end projects
* Expertise in quality assurance and project management
* Detail-oriented with strong problem-solving skills

💼 Salary Range: $900 - $1000
📩 Apply today and be part of our journey to building perfection!�
Email: [email protected]

A+QS

09 Oct, 01:00


គិតមិនយល់គេយកលុយ 30 មុឺនដុល្លារ សូកយកតំណែងការងារប្រាក់ខែមិនដល់ 1 លានរៀលក្នុងមួយខែ?

A+QS

07 Oct, 09:38


លឺគេនិយាយលេងរឿងប្រាក់ខែវិស្វករប្រាក់ខែ 250$ តែយូរៗទៅដូចជាការមើលងាយនិងបង្អាក់ការខិតខំរបស់ប្អូនៗវិស្វករទើបចេញធ្វើការ។

តើអ្នកមានដឹងទេថា វិស្វករដែលមានជំនាញពិតប្រាកដប្រាក់ខែរាប់ពាន់ដុល្លារក្នុងមួយខែ?

គេតែងតែលើកឡើងទៀតថា សិស្សវិស្វកម្ម វេទនាតាំងពីរៀនរហូតចេញធ្វើការ ហើយថែមទៀតថាពិបាករកការងារធ្វើ៘

ខំចំអន់ បង្អាក់ទឹកចិត្ត មើលងាយ ចាំមើលប៉ុន្មានឆ្នាំទៅមុខទៀត ខ្មែរយើងមានវិស្វករឆ្នើមច្រើនឬអត់?

A+QS

04 Oct, 17:47


ការគណនាសំរាប់តំលៃឯកតា (Unit Rate Estimating) ដែលប្រើសំរាប់គណនាតំលៃគំរោង នៅក្នុងការគណនាតំលៃឯកតា (Unit Rate Estimating) ត្រូវបានគណនាគ្រប់ការងារទាំងអស់ដែលមានក្នុងតារាងតំលៃ BOQ.

តំលៃដែលត្រូវបានគណនាគ្រប់ការងារទាំងអស់ សំរាប់វិស្វករប៉ាន់ស្មានតំលៃគំរោង (Quantity Surveyor ហៅកាត់ថា QS) បានគិតបញ្ចូលកត្តាផ្សំមួយចំនួនដូចខាងក្រោម:

* តំលៃពលកម្ម (Labor Cost)
* តំលៃសំភារ: (Materials Cost)
* តំលៃគ្រឿងចក្រ (Plant Cost)

សូមអរគុណចំពោះការចែករំលែក

Telegram Channel https://t.me/aplusqs

Watch 4K: https://youtu.be/4Ae9aa0FNRM?si=PsFKvLvYTRl1yMPJ

A+QS

04 Oct, 05:31


After holiday!

Week 6: Floor finishing works quantities takeoff by A+QSTools Application.

https://youtu.be/3BZGNPaaPk0?si=bU-_SL4-rNEkWlOV

A+QS

27 Sep, 12:39


3 days more for discount price!

A+QS

24 Sep, 11:45


អរគុណសំរាប់ការចុះឈ្មោះ🙏
Discount វគ្គសិក្សាតាម Videos រហូតដល់ចុងខែកញ្ញានេះ!
* សំរាប់សិស្ស 20% Off: 100USD to 80USD
* ទូទៅ 15% Off: 120USD to 100USD

Link សំរាប់ចុះឈ្មោះ: https://docs.google.com/spreadsheets/d/1t9yhmcQcjn3-g9VCOQZ8u6o1mf_aRiw1IFpX0R1fMi4/edit#gid=0


សូមអរគុណ

A+QS

24 Sep, 00:31


What's Tender Documents?

YouTube: https://youtu.be/adYN9St478E?si=jIA3OlrsUDpoR-gY

A+QS

23 Sep, 07:40


Thank for your registration 🙏

A+QS

23 Sep, 04:15


1 week more for discount price. Purchase now!