Latest Posts from The Cambodia Daily Khmer (@withoutfearorfavorkh) on Telegram

The Cambodia Daily Khmer Telegram Posts  

The Cambodia Daily Khmer
The Cambodia Daily Khmer and The Cambodia Daily English are owned by the Cambodia Daily LLC, a US company. They are operated in Washington DC by Cambodians and Cambodian-Americans.
7,074 Subscribers
90 Photos
848 Videos
Last Updated 06.03.2025 11:40

The latest content shared by The Cambodia Daily Khmer on Telegram

The Cambodia Daily Khmer

13 Nov, 13:04

1,659

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ វិច្ឆិកា
នេះ​ថា ការ​ទម្លាយ​សំឡេង​ក្រោម​សេណារីយ៉ូ​នយោបាយ​របស់​ភាគី​ណា​មួយ​ក៏ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ឈ្លោះ​បែកបាក់
ឬ​ជា​ចេតនា​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​ខ្លួនឯង មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ទេ
ហើយ​ក៏​មិនមែន​ជា​អ្វី​ដែល​កម្ពុជា​ត្រូវការ​ដែរ។https://www.cambodiadaily.com/2024/11/13/14/34/79284/
The Cambodia Daily Khmer

13 Nov, 13:04

1,344

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា
នេះ​ថា ជន​ឆបោក​ឈ្មោះ ឡាច សំរោង បាន​តាំង​ខ្លួន​ជា​មន្ត្រី​ធំ​នៅ​ស្រុក​ខ្មែរ
និង​ធ្លាប់​មក​ដល់​ប្រទេស​ន័រវែស ដើម្បី​អូសទាញ​ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​រស់នៅ​ក្នុង​ប្រទេស​ន័រវែស នេះ
ឱ្យ​ទៅ​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​លោក ហ៊ុន សែន កាលពី ២​ឆ្នាំ​កន្លង​ទៅ។https://www.cambodiadaily.com/2024/11/13/14/31/79288/
The Cambodia Daily Khmer

13 Nov, 13:03

999

រដ្ឋសភា​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោស​នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ប្រើ​ពាក្យ​សម្ដី​អសុរោះ និង​ឥរិយាបថ​មិន​គប្បី​ទៅ​លើ​លោក ហ៊ុន សែន
ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សារជាតិ «ទមិឡ»
របស់​ក្រុម​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​មេខ្លោង​ជា​ជន​ឧទ្ទាម​ក្រៅ​ច្បាប់​យ៉ាង​ច្បាស់​ក្រឡែត។https://www.cambodiadaily.com/2024/11/13/14/28/79291/
The Cambodia Daily Khmer

13 Nov, 12:52

948

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ
ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង​សូកប៉ាន់​លុយ ៣០​ម៉ឺន​ដុល្លារ​តាមរយៈ​លោក លី សាម៉េត
ដើម្បី​បាន​តំណែង​ជា​អភិបាល​ស្រុក។https://www.cambodiadaily.com/2024/11/13/14/19/79282/
The Cambodia Daily Khmer

13 Nov, 12:51

808

កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ប្រទេស​អាល្លឺម៉ង់ បាន​ប្រារព្ធ​រំលឹក​ខួប ៣៥​ឆ្នាំ​នៃ​ការ​វាយ​បំបែក​មហា​កំផែង​ប៊ែរឡាំង
ដែល​នាំ​មក​នូវ​ការ​ច្របាច់​បញ្ចូល​គ្នា​ឡើងវិញ​រវាង​អាល្លឺម៉ង់​ខាងកើត និង​អាល្លឺម៉ង់​ខាងលិច ជា​សាច់ឈាម​បងប្អូន​នឹង​គ្នា​ឡើងវិញ។https://www.cambodiadaily.com/2024/11/13/14/12/79294/
The Cambodia Daily Khmer

13 Nov, 12:51

731

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖
«ហេតុផល​នៃ​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាមួយ​លោក ហ៊ុន សែន»។https://www.cambodiadaily.com/2024/11/13/14/07/79298/
The Cambodia Daily Khmer

13 Nov, 12:49

740

លោក អ៊ុយ ដាឡេ សកម្មជនគណបក្សសង្គ្រោះជាតិ៖ មនុស្សដែលលោក ហ៊ុន សែន អូសទាញបាន សុទ្ធតែមានចំណុចខ្វះខាតដែលក្រុមលោក ហ៊ុន សែន យកធ្វើជាអន្ទាក់
The Cambodia Daily Khmer

13 Nov, 12:49

922

លោក អ៊ុន ឆាលី អតីតទាហានអាមេរិកាំង៖ ការទូរសព្ទឆ្លើយឆ្លងជាមួយលោក ហ៊ុន សែន មិនមែនជាការសម្ដែងទេ
The Cambodia Daily Khmer

13 Nov, 12:45

980

លោក អ៊ុន ឆាលី អតីតទាហានអាមេរិកាំង៖ លោក ហ៊ុន សែន តែងតែប្រើបរិវាមកតាមយីយាក្រុមការងារទូរទស្សន៍មនសិការយើងជារឿយៗ
The Cambodia Daily Khmer

13 Nov, 05:55

1,392

ស្ត្រីមេបក្សប្រឆាំងនៅបេឡារុស៖​មហាកំផែងប៊ែរឡាំង​មិនមែន​ដួលរលំដោយឯកឯងទេហើយកំផែងនយោបាយជនផ្ដាច់ការ​នៅ​បេឡា​រុសត្រូវតែដួលរំលំ