Latest Posts from The Cambodia Daily Khmer (@withoutfearorfavorkh) on Telegram

The Cambodia Daily Khmer Telegram Posts  

The Cambodia Daily Khmer
The Cambodia Daily Khmer and The Cambodia Daily English are owned by the Cambodia Daily LLC, a US company. They are operated in Washington DC by Cambodians and Cambodian-Americans.
7,074 Subscribers
90 Photos
848 Videos
Last Updated 06.03.2025 11:40

The latest content shared by The Cambodia Daily Khmer on Telegram

The Cambodia Daily Khmer

20 Nov, 13:22

2,070

ក្រុម K52 របស់​បញ្ជាការដ្ឋាន​យោធា​ខេត្ត Gai Lai នៃ​ប្រទេស​វៀតណាម បាន​រៀបចំ​បេសកកម្ម​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម
ដែល​ស្លាប់​នៅ​កម្ពុជា​កាលពី​អំឡុង​សង្គ្រាម ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៣ ស្ថិត​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា
ដែល​នឹង​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រហូត​ដល់​ចុង​រដូវ​ប្រាំង​ឆ្នាំ​២០២៥។https://www.cambodiadaily.com/2024/11/20/14/39/79437/
The Cambodia Daily Khmer

20 Nov, 13:21

1,712

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ វិច្ឆិកា
នេះ​ថា កោះត្រល់​ដែល​វៀតណាម បាន​ឈ្លានពាន​គឺ​មាន​ទំហំ ៥៧៤​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បើ​បាត់​កោះ​គុត នោះ​នឹង​នាំ​ឱ្យ​កម្ពុជា​បាត់​ទឹកដី ២​ភាគ​៣
នៃ​កោះ​គុត​ផង រួម​ទាំង​បាត់បង់​ទឹកដី ១៣០០០​គីឡូម៉ែត្រ​ការ៉េ​ទៅ​ប្រទេស​ថៃ ផង​ដែរ។https://www.cambodiadaily.com/2024/11/20/14/29/79439/
The Cambodia Daily Khmer

20 Nov, 13:21

1,441

លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​ការ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក
ហ៊ុន ម៉ាណែត ទាក់ទិន​ទៅ​នឹង​ការ​កាន់កាប់​កោះ​គុត​ពី​សំណាក់​ប្រទេស​ថៃ រួម​ទាំង​ការ​សហការ​រកស៊ី​រួម​គ្នា​នៅ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ
កន្លង​មក។https://www.cambodiadaily.com/2024/11/19/15/28/79401/
The Cambodia Daily Khmer

20 Nov, 13:21

1,387

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជិន ថាញ់មិន និង​គណៈប្រតិភូ នឹង​ចូល​ក្រាប​ថ្វាយបង្គំ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។ លោក​ក៏​នឹង​ចូល​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី​កម្ពុជា។https://www.cambodiadaily.com/2024/11/19/15/27/79408/
The Cambodia Daily Khmer

20 Nov, 13:20

2,764

នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល
ដើម្បី​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​មាន​ផ្នត់គំនិត​ដូច​គ្នា​គាំទ្រ​ពហុភាគី​និយម
និង​ភាព​ចម្រុះ​នៅ​ក្នុង​អភិបាលកិច្ច​នយោបាយ។https://www.cambodiadaily.com/2024/11/19/15/24/79415/
The Cambodia Daily Khmer

20 Nov, 13:20

1,786

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ
សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​បាត់បង់​នីតិសម្បទា​គ្រប់​បែប​យ៉ាង
និង​ត្រូវ​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​អស់​រយៈពេល ៣​ឆ្នាំ។https://www.cambodiadaily.com/2024/11/19/15/21/79411/
The Cambodia Daily Khmer

20 Nov, 13:20

1,833

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «វប្បធម៌​នៃ​ការ​យាយី​ផ្នែក​នយោបាយ​នៅ​កម្ពុជា»។https://www.cambodiadaily.com/2024/11/19/15/17/79403/
The Cambodia Daily Khmer

20 Nov, 13:20

1,284

ដ្ឋការ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​ទីបំផុត​បាន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន
ប្រើប្រាស់​អាវុធ​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ខណៈ​ប្រទេស​អង់គ្លេស
និង​បារាំង ក៏​បាន​អនុញ្ញាត​ដូច​នឹង​អាមេរិក​ដែរ។https://www.cambodiadaily.com/2024/11/19/15/17/79418/
The Cambodia Daily Khmer

20 Nov, 13:19

1,129

លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ការ​ចាប់​ខ្លួន​ឧកញ៉ា និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន
គ្រាន់តែ​ជា​ល្បិច​ចាប់​ជំរិត​ដើម្បី​ប្រមូល​លុយ​អ្នក​ទាំងនោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន សម្រាប់​ដោះស្រាយ​វិបត្តិ​ទាល់ច្រក​នៅ​ពេលនេះ​តែប៉ុណ្ណោះ។https://www.cambodiadaily.com/2024/11/19/09/32/79376/
The Cambodia Daily Khmer

20 Nov, 13:19

1,393

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា
ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ឱ្យ​លោក ហៃ វណ្ណា
ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​នោះ ពេល​នេះ​លោក ហ៊ុន សែន បាន​បន្ត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​ចាប់​ខ្លួន​ឪពុក​របស់​លោក ស៊ន តារា
ក្នុង​ចេតនា​ដូច​គ្នា​នេះ​ដែរ។https://www.cambodiadaily.com/2024/11/19/09/30/79373/