ទី១. ជាបុគ្គលចេះដឹងគុណ ដឹងឧបការគុណដែលគេបានធ្វេីមកលេីខ្លួន(មិនរមិលគុណ)
ទី២. ជាមនុស្សមិនធ្វេីអំពេីបាប មិនធ្វេីឱ្យអ្នកដទៃឈឺចាប់ មានបញ្ហាមានទុក្ខដោយសារខ្លួន និងតែងសម្អាតចិត្តឱ្យស្អាតបរិសុទ្ធប្រកបដោយក្ដីស្រលាញ់ ក្ដីមេត្តាចំពោះមនុស្សសត្វជុំវិញខ្លួន
ទី៣.ចេះចែករំលែកសេចក្ដីល្អទៅកាន់អ្នកដទៃ ជួយអ្នកដទៃឱ្យក្លាយជាមនុស្សល្អទាំងកាយវាចានិងចិត្តដូចខ្លួនដែរ
ទី៤. ចេះជួយសង្រ្គោះដល់ជនទន់ខ្សោយនិងមនុស្សសត្វដែលត្រូវការជំនួយ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន មិនអាត្មានិយម
មាន៤ចំណុចនេះព្រះពុទ្ធអង្គទ្រង់ហៅថាជាបណ្ឌិត។
ដោយ៖ វិបស្សា
#mindfulnessforwellbeing #teambuilding #meditation #retreat #mindfulnessforproductivity