Последние посты និយ័តករបរធនបាលកិច្ច Trust Regulator (@trustregulator) в Telegram

Посты канала និយ័តករបរធនបាលកិច្ច Trust Regulator

និយ័តករបរធនបាលកិច្ច Trust Regulator
អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា
8,290 подписчиков
7,590 фото
21 видео
Последнее обновление 06.03.2025 07:51

Последний контент, опубликованный в និយ័តករបរធនបាលកិច្ច Trust Regulator на Telegram

និយ័តករបរធនបាលកិច្ច Trust Regulator

24 Jan, 10:46

559

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស.២០២៥ ដោយទទួលបានការអនុញ្ញត និងចាត់តាំងពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោកស្រី ឈាន សុខារី ប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ចនៃ ន.ប.ធ. អមដោយលោក ឆែម លាបហេង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ច និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត “មូលនិធិសហគ្រិនភាព និង នវានុវត្តន៍ (Entrepreneurship and Innovation Fund)" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាប្រធានលេខាធិការដ្ឋាននៃ ម.អ.ស. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងអគ្គនាយដ្ឋានពាក់ព័ន្ធចំណុះ កសហវ នៅទីស្ដីការ កសហវ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

24 Jan, 06:20

830

នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យ ស្វាយរៀង បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង ឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ស្វាយរៀង នៅសាកលវិទ្យាល័យ ស្វាយរៀង។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ស្វាយរៀង ចំនួនប្រមាណ ៣០០ រូប។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

17 Jan, 04:23

943

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន រៀន អេអាយ តំណាងដោយលោក អៀង រដ្ឋា ប្រធានគ្រប់គ្រងអាជីវកម្ម នៃក្រុមហ៊ុន រៀន អេអាយ អមដោយសហការី ដើម្បីពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលដៅដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹងបន្ថែម ព្រមទាំងពង្រីកវិសាលភាពនៃការលើកកម្ពស់ការចូលរួមការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជានឹងផ្ដល់ឱកាសអាទិភាពដល់មន្រ្តីនៃ ន.ប.ធ. ដែលមានបំណងបង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម នៅទីស្ដីការន.ប.ធ.។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

16 Jan, 10:53

977

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សូមជូននូវទិន្នន័យប្រតិបត្តិការក្នុងវិស័យបរធនបាលកិច្ច សម្រាប់រយៈពេល ១ ឆ្នាំពេញក្នុងឆ្នាំ២០២៤ ដល់សាធារណជន។
*******
The Trust Regulator (TR) would like to publish operational data in the trust sector for 2024 to the public.

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

16 Jan, 07:28

1,057

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានអញ្ជើញចូលរួមពិធី "សម្ពោធដាក់ឱ្យដំណើរការផ្លូវការ នូវប្រតិបត្តិការអាជីវកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសាខាខណ្ឌដូនពេញ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម​ រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ARDB តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខណ្ឌដូនពេញ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

15 Jan, 03:51

1,292

នារសៀលថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា គ.ស.២០២៥ ឯកឧត្ដម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយ សហការីបានចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពី ក្រមសីលធម៌វិជ្ជាជីវ:អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តាមរយៈកិច្ចសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom)។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

10 Jan, 12:38

580

នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស.២០២៥ ឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. បានដឹកនាំសហការី អញ្ជើញជួបប្រជុំពិគ្រោះយោបល់ជាមួយទីប្រឹក្សាបច្ចេកទេស (TA) នៅលើការអនុវត្តគម្រោងការរៀបចំរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមជំនួយបច្ចេកទេសពី AMRO ក្រោមកិច្ចសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដើម្បីពិគ្រោះយោបល់ដោយផ្តោតលើ ការធ្វើបច្ចុប្បន្នភាពទិន្នន័យសូចនាករហានិភ័យសំខាន់ៗ (KRIs) និងតម្រូវការកិច្ចគាំទ្រនានា ក្នុងការអនុវត្តគម្រោងឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

10 Jan, 10:20

619

នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំកម្មវិធីសិក្ខាសាលាបូកសរុបស្តីពី “ទីផ្សារបរធនបាលកិច្ច ឆ្នាំ២០២៤ និងទិសដៅការងារបន្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ.។ សិក្ខាសាលាបូកសរុបនេះ បានពិនិត្យឃើញថា ទីផ្សារបរធនបាលកិច្ចមានសម្ទុះ និងកំណើនយ៉ាងឆាប់រហ័ស ដែលមកដល់ពេលបច្ចុប្បន្ននេះ ចំនួនបរធនបាលកិច្ចដែលបានបង្កើតនិងចុះបញ្ជីត្រឹមត្រូវតាមច្បាប់ មានចំនួនរហូតដល់ ១,១១៤ ករណី ជាមួយនឹងទំហំសរុបចំនួន ១.៧៤២ លានដុល្លារអាមេរិក ដែលបានគ្របដណ្តប់ដោយបរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចហិរញ្ញវត្ថុ បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ ដូចគ្នាផងដែរ ប្រតិបត្តិករដែលចូលរួមក្នុងទីផ្សារបរធនបាលកិច្ច ក៏មានចំនួនកើនឡើងគួរឱ្យកក់សម្គាល់ផងដែរ ដែលក្នុងនោះ ក្រុមហ៊ុនបរធនបាលចំនួន ១៣, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ២៥ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៥ រូប និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៦ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៥។ សិក្ខាសាលាបូកសរុបនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញជាន់ខ្ពស់ពាក់ព័ន្ធក្នុងទីផ្សារបរធនបាលកិច្ច និងប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច និងបានពិភាក្សាយ៉ាងសកម្មទៅលើបញ្ហាប្រឈមក្នុងប្រតិបត្តិការការអនុវត្តកន្លងមក ព្រមទាំងការកំណត់ទិសដៅសម្រាប់ឆ្នាំ២០២៥ ដែលក្នុងមាន ការបន្តជំរុញអភិវឌ្ឍន៍ទីផ្សារ និងផលិតផលបរធនបាលកិច្ចដែលមានស្រាប់ បន្តការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការភិវឌ្ឍន៍ទីផ្សារ និងផលិតផលបរធនបាលកិច្ចថ្មីៗបន្ថែមទៀត ដូចជា៖ បរធនបាលកិច្ចគ្រួសារ បរធនបាលកិច្ចសង្គមបរិស្ថាន និងការចាប់យកឱកាសពីបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗសម្រាប់ការគ្រប់គ្រង និងប្រតិបត្តិការទីផ្សារ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

09 Jan, 12:42

656

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ គ.ស.២០២៤ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការីបានចូលរួមកិច្ចប្រជុំពិភាក្សាលើការកែសម្រួលលិខិតបទដ្ឋានគតិយុត្តស្តីពី គណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ (គ.ជ.ស.) និងអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ (អ.គ.ជ.ស.) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអនុប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅទីស្តីការ កសហវ ដែលមានការចូលរួមពីតំណាងធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានគោលនយោបាយ និងនិយ័តករក្រោមឱវាទ អ.ស.ហ.។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

09 Jan, 12:38

586

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មសម្រាប់សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.) បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពី "ការបូកសរុបលទ្ធផលការងារអនុវត្តគម្រោងឆ្នាំ២០២៤ និងទិសដៅការងារបន្ត" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង ACSEP-PIU1 នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤ បញ្ហាប្រឈម កាលានុវត្តភាព និងដំណោះស្រាយ ដែលបានអនុវត្តកន្លងមក និងសំណូមពរនានារបស់ស្ថាប័ន/អង្គភាពពាក់ព័ន្ធ ក្នុងដំណើរការអនុវត្តគម្រោងពាក់ព័ន្ធនឹងដំណើរការប្រតិបត្តិការផ្នែកឥណទានក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅរកដំណោះស្រាយសមស្របរួមគ្នាមួយសម្រាប់ការរៀបចំយុទ្ធសាស្រ្តអនុវត្តឱ្យបានកាន់តែល្អប្រសើរសម្រាប់ឆ្នាំ២០២៥។ សិក្ខាសាលានេះ មានការចូលរួមពីសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1, តំណាងមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB), អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃ ក.ស.ហ.វ., អង្គភាពអនុវត្តគម្រោង ACSEP-PIU2 & PIU3 និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តគោលដៅ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️