آخرین پست‌های និយ័តករបរធនបាលកិច្ច Trust Regulator (@trustregulator) در تلگرام

پست‌های تلگرام និយ័តករបរធនបាលកិច្ច Trust Regulator

និយ័តករបរធនបាលកិច្ច Trust Regulator
អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា
8,290 مشترک
7,590 عکس
21 ویدیو
آخرین به‌روزرسانی 06.03.2025 07:51

کانال‌های مشابه

CNC HOT NEWS 🇰🇭
15,503 مشترک
Koh Santepheap Daily
13,703 مشترک
EAC News
2,033 مشترک

آخرین محتوای به اشتراک گذاشته شده توسط និយ័តករបរធនបាលកិច្ច Trust Regulator در تلگرام

និយ័តករបរធនបាលកិច្ច Trust Regulator

05 Mar, 15:55

587

នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា គ.ស.២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយលោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងសហការី បានចូលរួមកិច្ចប្រជុំបច្ចេកទេសស្តីពី របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាឆ្នាំ២០២៤ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សារបស់ អ.ស.ហ. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាព ក្រោមឱវាទនៃ អ.ស.ហ. តាមប្រព័ន្ធអនឡាញ Zoom។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

05 Mar, 13:27

571

នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា គ.ស.២០២៥ ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយសហការីបានអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករធានារ៉ាប់រងកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ធនារ៉ាប់រងកូរ៉េ (KIDI)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅទីស្ដីការ អ.ស.ហ.។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

04 Mar, 10:03

905

នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំសិក្ខាសាលាស្ដីពី "ការផ្គូផ្គងធុរកិច្ច តាមរយៈយន្តការបរធនបាលកិច្ចនៅកម្ពុជា" ដោយមានការចូលរួមសហការ រៀបចំជាមួយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) និងក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
កម្មវិធីនេះត្រូវបានធ្វើឡើង ដើម្បីជំរុញការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា តាមរយៈយន្តការបរធនបាលកិច្ច ដែលអនុញ្ញាតឲ្យវិនិយោគិន ជាពិសេសវិនិយោគិនបរទេស អាចប្រើប្រាស់ថ្នាលតភ្ជាប់ ឬច្រកដ៏មានសុវត្ថិភាព និងមានប្រសិទ្ធភាព ដោយអាចស្វែ ងរកអចលនទ្រព្យ ដែលមានសក្តានុពល មានមូលដ្ឋានព័ត៌មានច្បាស់លាស់ តាមរយៈអ្នកជំនាញការមានវិជ្ជាជីវៈខ្ពស់ក្នុងវិស័យ មានអាជ្ញាបណ្ណស្របច្បាប់ រហូត ដល់ឈានទៅធ្វើការវិនិយោគ ដោយបង្កើតជាបរធនបាលកិច្ច អនុលោមតាមច្បាប់ និងគាំពារដោយច្បាប់ជាធរមាន រួមទាំងការវិនិយោគតាមរយៈយន្តការបរធនបាលកិច្ច មូលនិធិភាគហ៊ុនិកផងដែរ។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសផ្ដល់បទបង្ហាញដោយ លោក សន សៀប ប្រធាន ស.វ.អ.ក និងឧកញ៉ា ប៉ិច បូឡែន អគ្គនាយក នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌីផងដែរ ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិបត្តិករផ្តល់សេវាក្នុង វិស័យបរធនបាលកិច្ច និងតំណាងសមាគមធុរកិច្ច និងសភាពាណិជ្ជកម្មបរទេសជាច្រើននៅកម្ពុជា ដូចជា សភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងសភាពាណិជ្ជកម្មចិននៅកម្ពុជាជាដើម។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

28 Feb, 12:21

613

នារសៀលថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយឯកឧត្តម ណី សាកល អគ្គនាយករងនៃ ន.ប.ធ. និងសហការី បានទទួលជួបប្រជុំពិភាក្សាការងារជាមួយលោក Parker Hwang អគ្គនាយករងប្រតិបត្តិ នៃធនាគារ CTBCនិងក្រុមវិនិយោគិនមកពីផ្នែកអចលនទ្រព្យ និងផ្នែកសេវាកម្មសណ្ឋាគារ និងលោក Kevin Chang ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស្ត្រងហូល ត្រាសធី ឯ.ក ដើម្បីពិភាក្សាអំពីការអភិវឌ្ឍ កាលានុវត្តភាពវិនិយោគ និងលទ្ធភាពដែលអាចចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជា។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

28 Feb, 06:36

782

នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស.២០២៥ ដោយទទួលបានការអនុញ្ញត និងចាត់តាំងរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.), លោក ឆែម លាបហេង អនុប្រធាននាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ចនៃ ន.ប.ធ. បានអញ្ជើញចូលរួមជាវាគ្មិនក្នុង “សិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ. និងមានការចូលរួមពីតំណាងនិយ័តករ និងអង្គភាពក្រោមឱវាទរបស់ អ.ស.ហ., រដ្ឋបាលខេត្តកំពត, សាខាពន្ធដារខេត្តកំពត, ស្នងការដ្ឋាននគរបាលខេត្តកំពត ព្រមទាំងសិស្សនិសិ្សតនៃសាកលវិទ្យល័យឯកទេសនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នៅសណ្ឋាគារកំពតថ្មី ខេត្តកំពត។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

18 Feb, 12:44

670

នារសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ គ.ស.២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ“ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងនិយ័តករមូលបត្រកម្ពុជា និងរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងនិយ័តករសន្តិសុខសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធ៌ម និងជាអនុប្រធាននៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅទីស្ដីការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

17 Feb, 07:33

968

នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥, លោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងសហការី បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពី "ការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពក្រោមឱវាទ កសហវ នៅទីស្តីការ កសហវ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

14 Feb, 12:28

1,114

នារសៀលថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ គ.ស.២០២៥ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធានស្ដីទីនាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យ និងមន្រ្តីជំនាញទាំងអស់នៃនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករងបានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែមករា ឆ្នាំ២០២៥ ព្រមទាំងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋាន និងបានផ្តល់ជាអនុសាសន៍ណែនាំសម្រាប់ទិសដៅការងារនៅក្នុងខែបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយរលូន ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

13 Feb, 12:17

534

នារសៀលថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយសហការី បានអញ្ជើញចូលរួមកម្មវិធីសម្ភោធជាផ្លូវការរបស់ក្រុមហ៊ុន អេសអិម គ្លូប៊ល ត្រាស់ & អ៊ិនវេសមេន មេណេជឺមេន ឯ.ក ដែលជាក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាបណ្ណពី ន.ប.ធ. និងកម្មវិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន អេសអិម គ្លូប៊ល ត្រាស់ & អ៊ិនវេសមេន មេណេជឺមេន ឯ.ក និងធនាគារ ស្ថាបនា ភីអិលស៊ី និងរវាងក្រុមហ៊ុន អេសអិម គ្លូប៊ល ត្រាស់ & អ៊ិនវេសមេន មេណេជឺមេន ឯ.ក និងក្រុមហ៊ុន Realestate.com.kh។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងសមាគមកូរ៉េនៅកម្ពុជា គ្រឺះស្ថានហិរញ្ញវត្ថុ វិនិយោគិនអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

13 Feb, 08:35

673

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៥ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងជាប្រធានគ្រប់គ្រងគម្រោង ACSEP PIU1, លោក ប៉ូ សំអាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងជាប្រធានផ្នែកប្រតិបត្តិការនៃគម្រោង ACSEP-PIU1 បានដឹកនាំក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី “ការបំពេញទម្រង់ព័ត៌មានប្រព័ន្ធគាំពារបរិស្ថាន និងសុវត្ថិភាពសង្គម (ESMS) ក្នុងក្របខ័ណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់ សុវត្ថិភាពកសិកម្ម (ACSEP)” នៅសណ្ឋាគារ ភ្នំប្រុស ខេត្តកំពង់ចាម។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីបង្គោលនៃគ្រឹះស្ថានហិរញ្ញវត្ថុដៃគូទាំង ២ ដែលបាននិងកំពុងទទួលបន្ទុកអនុវត្តគម្រោង ACSEP តាមបណ្តាខេត្តគោលដៅ អំពីការរៀបចំ និងការបំពេញព័ត៌មានក្នុងទម្រង់ ESMS ដែលជាលក្ខខណ្ឌតម្រូវក្នុងការស្នើសុំឥណទាននៃគម្រោង ACSEP។ កម្មវិធីនេះ មានការចូលរួមពីសមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP PIU1, មន្ត្រីនៃអង្គភាពគ្រប់គ្រងគម្រោង ACSEP-PMU មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារមកពីតាមបណ្តាខេត្តគោលដៅនៃស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️