និយ័តករបរធនបាលកិច្ច Trust Regulator (@trustregulator) के नवीनतम पोस्ट टेलीग्राम पर

និយ័តករបរធនបាលកិច្ច Trust Regulator टेलीग्राम पोस्ट

និយ័តករបរធនបាលកិច្ច Trust Regulator
អាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា
8,290 सदस्य
7,590 तस्वीरें
21 वीडियो
अंतिम अपडेट 06.03.2025 07:51

និយ័តករបរធនបាលកិច្ច Trust Regulator द्वारा टेलीग्राम पर साझा की गई नवीनतम सामग्री

និយ័តករបរធនបាលកិច្ច Trust Regulator

07 Feb, 07:18

777

នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ គ.ស.២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ប្រតិបត្តិការសម្រាប់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច” ក្រោមអធិបតីភាពរបស់ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច និង លោក ហុង ហោម្មលី សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។ សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ, លោក ស៊ីយ៉ា ម៉ាលីដា នាយកការិយាល័យប្រតិបត្តិការមូលបត្រនិង បរធនបាលកិច្ច វាគ្មិនតំណាងពីធនាគារអេស៊ីលីដា ភីអិលស៊ី, ថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ, និងនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

06 Feb, 11:52

790

នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ គ.ស.២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមក្នុងពិធីបញ្ចប់ការសាងសង់ជាន់កំពូលអាគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្ដរជាតិនៃកម្ពុជា និងចុះត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍគម្រោង Bay of Lights របស់ក្រុមហ៊ុន Canopy Sands Development (CSD) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងជាប្រធានក្រុមការងារមណ្ឌលហិរញ្ញវត្ថុ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិក/សមាជិកានៃក្រុមការងារមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

05 Feb, 08:52

753

នាព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ គ.ស.២០២៥ ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២៥ និងទិសដៅការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងកម្រិតអន្តរនាយកដ្ឋាន រួមមាន នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ និងនាយកដ្ឋានកិច្ចការគតិយុត្តនិងអធិការកិច្ច។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ, អនុប្រធានការិយាល័យនិងមន្រ្តីជំនាញទាំងអស់នៃនាយកដ្ឋានទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយករងបានធ្វើការវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានក្នុងខែមករា ឆ្នាំ២០២៥ ព្រមទាំងបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានទាំងពីរ និងបានផ្តល់ជាអនុសាសន៍ណែនាំសម្រាប់ទិសដៅការងារនៅក្នុងខែបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះ បានបញ្ចប់ដោយរលូន ប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

05 Feb, 03:11

967

នាព្រឹកថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ គ.ស.២០២៥ ខាងមុខនេះ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ប្រតិបត្តិការសម្រាប់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្នុងវិស័យបរធនបាលកិច្ច” ជូនដល់និស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

04 Feb, 08:58

959

នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស.២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយឯកឧត្តម ណី សាកល អគ្គនាយករង នៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច តាមប្រព័ន្ធអនឡាញ Zoom។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

04 Feb, 05:16

813

នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស.២០២៥ ឯកឧត្តម នង ពិសិដ្ឋ អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយសហការីបានអញ្ជើញចូលរួមជាអធិបតីក្នុង “ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករធានារ៉ាប់រងកម្ពុជា និងនាយកដ្ឋានត្រួតពិនិត្យសហគ្រាសគ្រប់គ្រងដោយរដ្ឋ និងធានារ៉ាប់រង នៃក្រសួងហិរញ្ញវត្ថុប្រទេសឡាវ” នៅទីស្ដីការ អ.ស.ហ.។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

04 Feb, 03:47

936

[Re-Post]
សេចក្ដីជូនដំណឹងស្ដីពី ការទទួលចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៦។
សូមទាញយកពាក្យស្នើសុំតាមរយៈតំណមួយនេះ https://shorturl.at/fqJW4 ឬតាមរយៈ QR Code ដែលមានភ្ជាប់នៅក្នុងសេចក្តីជូនដំណឹងនេះ។

*******
Notification on the Registration for the 6th Training Program and Qualifying Examination for Approved Persons and Continuing Professional Education (CPE) in the Trust Sector.
Please download the application form via this link: https://shorturl.at/fqJW4 or the QR Code below.

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

29 Jan, 10:12

837

នាល្ងាចថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីស្តីពី "ការរំលឹកគម្រប់ខួប ២០ ឆ្នាំ នៃកិច្ចជំនួយបច្ចេកវិទ្យាហិរញ្ញវត្ថុ ជប៉ុន-អាស៊ាន នៅកម្ពុជា"ដែលរៀបចំដោយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

29 Jan, 07:55

788

នាព្រឹកថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងសហការី បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជីកាគណនេយ្យនៃប្រតិបត្តិថវិកាក្នុងគណនេយ្យថវិកា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងស្ថាប័នចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ Zoom។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️
និយ័តករបរធនបាលកិច្ច Trust Regulator

24 Jan, 13:37

594

នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា គ.ស.២០២៥ ឯកឧត្តម ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយលោក ឃុន វាសនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងសហការី បានចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យការងារអនុវត្តបន្តលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) ក្រោមការដឹកនាំរបស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន កសហវ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន អង្គភាពក្រោមឱវាទ កសហវ នៅទីស្ដីការ កសហវ។

📱 និយ័តករបរធនបាលកិច្ច | JOIN ⬇️
📱 Youtube | ⬇️
📱 Facebook | ⬇️
📱 Instagram | ⬇️
📱 Website | ⬇️
📱 TikTok | ⬇️