Postagens do Canal Traffic Cambodia

This is Traffic Cambodia Official Telegram Channel
Find us on Facebook: www.facebook.com/trafficcambodiapage
Find us on Facebook: www.facebook.com/trafficcambodiapage
18,688 Inscritos
1,038 Fotos
418 Vídeos
Última Atualização 12.03.2025 06:36
Canais Semelhantes

31,367 Inscritos

3,699 Inscritos

3,311 Inscritos
O conteúdo mais recente compartilhado por Traffic Cambodia no Telegram
សមត្ថកិច្ចកំពុងជួយសង្រ្គោះ ។ បញ្ជាក់ក្នុងរថយន្តនេះដឹកសិស្សសាលាជំទង់ ។
តាមរយៈសារពីប្រជាពលរដ្ឋ ភ្លេីងស្តុបមួយកន្លែង នៅផ្លូវ50ម៉ែត្រ ទួលពង្រ ជិតផ្សារទំនើបឡាក់គី ខូចមិនដំណើរការរយៈពេលជាង2ខែហេីយ កេីតមានគ្រោះថ្នាក់ចរាចរណ៍ក៏ញឹកញាប់ដែរនៅចំណុចនេះ ។ តេីរយៈពេល2ខែកន្លងទៅនេះ មន្រ្តីជំនាញជាប់រវល់ទិញគ្រឿងបន្លាស់ ឬមួយក៏មិនដឹងតែម្តង ? សូមសំណូមពរជួយពន្លឿនការជួសជុលភ្លើងស្តុបនេះអោយដំណើរជាប្រក្រតីឡេីងវិញផង ។
ករណីរថយន្តក្រុងដឹកសិស្សសាលាមួយគ្រឿងបានធ្លាក់ផ្លូវមុននេះ ពេលចុះពីឧទ្យានជាតិគីរីរម្យ បច្ចុប្បន្នក្មេងៗក្នុងរថយន្តកំពុងត្រូវបានសង្រ្គោះយកចេញ ។
ការសប្បាយរបស់អ្នក ត្រូវសប្បាយក្នុងកម្រិតមួយដែលមិនធ្វើអោយប៉ះពាល់ដល់គេឯង ។ ផ្លូវសាធារណៈ មិនមែនអ្នកណាក៏មានសិទ្ធិបាំងបិទស្រេចចិត្តនោះទេ ។ ការប្រេីប្រាស់មធ្យោបាយណាមួយ ដេីម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយខែ ទៅមួយឆ្នាំ និងពិន័យជាប្រាក់ពី ៨សែនរៀល ទៅ៨លានរៀល (យោងតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៨០) ។
រៀនបេីកបរជម្លេីយបែបនេះពីណាមក ឬដុះដោយឯកឯង ? មនុស្សឥលូវបានចិត្តណាស់ ចង់ឈប់ចង់ចតស្រេចចិត្តអាងគ្មាននរណាធ្វើអីខ្លួន ការគិតមិនរីកចម្រេីន សូម្បីតែសណ្ដាប់ធ្នាប់សាធារណៈមិននាំគ្នាជួយរក្សាផង ទំរាំរឿងលះបង់ផ្សេងទៀតដេីម្បីសង្គមជាតិរបស់ខ្លួនទៅជាយ៉ាងណាទៅ?
ស្ថានភាពផ្លូវបែបនេះ មិនត្រូវចតទន្ទឹមគ្នានោះទេ ត្រូវទុកចន្លោះដែលអាចធ្វើអោយចរាចរណ៍ទៅមកបាន ។ រស់នៅត្រូវចេះក្រែងចិត្ត កុំអាត្មានិយម ព្រោះទង្វើរបស់ខ្លួនឯងបានប្រព្រឹត្ត អាចផ្តល់ភាពតបស្នងមកខ្លួនឯងវិញនៅថ្ងៃណាមួយក៏ថាបាន ។
ករណីនេះ អ្នកបេីកបរបត់ឆ្វេង (រថយន្តធំ) ត្រូវទុកសិទ្ធិអាទិភាពអោយអ្នកបេីកបរលេីផ្លូវត្រង់ (ម៉ូតូ) មានសិទ្ធិទៅមុន