The SEED - គ្រាប់ពូជ @theseed Telegramチャンネル

The SEED - គ្រាប់ពូជ

The SEED - គ្រាប់ពូជ
The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។
1,703 人の購読者
451 枚の写真
7 本の動画
最終更新日 01.03.2025 05:13

The SEED - គ្រាប់ពូជ: A Platform for Youth Empowerment

The SEED - គ្រាប់ពូជ គឺជាវេទិការដ៏សំខាន់មួយសម្រាប់យុវជនក្នុងការពិភាក្សាពីបញ្ហាដ៏សំខាន់នានា។ វាទាក់ទងជាមួយសង្គម, សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា ។ អ្នកយ juvenil អាចចូលរួមក្នុងការបង្កើតនិងពិភាក្សាអំពីប្រធានបទដែលមានអត្ថន័យ និងមានអនុភាព។ វាអនុញ្ញាតឲ្យយុវជនមានវាសនាដែលត្រូវវិជ្ជាជីវៈ និងចែករំលែកគំនិតឬមតិយោបល់របស់ពួកគេលើប្រធានបទនានា។ ការចូលរួមនៃយុវជនគឺសំខាន់សម្រាប់ការកសាងសង្គមនិងការរីកចមន់ដួលខ្សែរយៈពេលវែង។

The SEED - គ្រាប់ពូជ មានអ្វីខ្លះដែលជួយឲ្យយុវជន?

The SEED - គ្រាប់ពូជ បានផ្តល់ឱកាសអោយយុវជនអាចចូលរួមឬមើលឃើញស្ថានភាពសង្គម និងសេដ្ឋកិច្ច។ វាជាភាសារបស់យុវជនក្នុងការលើកកម្ពស់សិទ្ធិរបស់ពួកគេ និងការអភិវឌ្ឍសមត្ថភាព។

វាគាំទ្រទៅបណ្តុះបណ្តាលជំនាញដើម្បីឲ្យយុវជនអាចគ្រប់គ្រងការសម្រេចចិត្ត និងបង្កើតអ្វីថ្មីៗ ដូចជាសេដ្ឋកិច្ចថ្មី និងសង្គមដែលមានភាពទំនើប។

ការចូលរួមនៅ The SEED អាចជួយយុវជនយ៉ាងដូចម្តេច?

ការចូលរួមនៅ The SEED បានផ្តល់ឱកាសសម្រាប់យុវជនដើម្បីរៀនពីវិស័យដែលខ្លួនចង់ស្វែងយល់។ ពួកគេចូលរួមក្នុងប្រជុំ ឬសិក្ខាសាលា ដែលមានអ្នកជំនាញ និងអ្នកដឹកនាំដែលអាចផ្តល់ការណែនាំគ្រប់គ្រងបានល្អ។

នៅទីនេះយុវជនអាចបង្ហាញភាពស្នាដៃនិងការសម្រេចចិត្តរបស់ខ្លួនផងដែរ ដោយស្វែងរកការធ្វើទៅកាន់ អត្រាការងារឬវឌ្ឍនភាពក្នុងវិស័យដែលពួកគេចង់បន្តអភិវឌ្ឍន៍។

The SEED មានសារសំខាន់ដូចម្តេចក្នុងការអភិវឌ្ឍសង្គម?

The SEED ផ្តល់ឱកាសសម្រាប់យុវជនក្នុងការពិភាក្សាពីបញ្ហាដែលមានអត្ថន័យ។ វាជាផ្លូវការលើសត្វមនុស្ស ដែលមានការខ្វះខាតនិងភាពមិនស្រួលក្នុងប្រទេសកម្ពុជា។

ការបង្ហោះមតិយោបល់ និងការពិភាក្សាក្នុងវេទិកានេះ ជួយសំរាប់ការអភិវឌ្ឍគំនិតថ្មីៗ និងកំណត់ត្រាក្នុងការហៅឱ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គម។

តើ The SEED មានការតភ្ជាប់ជាមួយអង្គការអន្ដរជាតិទេ?

The SEED បានចាប់អារម្មណ៍ពីការសហការជាមួយអង្គការអន្ដរជាតិដើម្បីផ្តល់នូវការងារផ្ទាល់ខ្លួន និងប្រព័ន្ធយុទ្ធសាស្ត្រដែលអាចអភិវឌ្ឍន៍បានល្អ។

ការសហការនេះអាចជួយឲ្យយុវជនស្គាល់នូវការងារនានាដែលមានភាពទំនើប និងអាចតម្លៃបាននៅកម្រិតអន្ដរជាតិ។

តើអ្នកដែលចូលរួមអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

អ្នកដែលចូលរួមក្នុង The SEED អាចទទួលបានការសិក្សាពីអ្នកជំនាញនិងទទួលបានសមត្ថភាពថ្មី ដែលអាចជួយពួកគេចុះសម្រុងជាមួយទីផ្សារធ្វើការនៅកម្រិតជាតិ និងអន្ដរជាតិ។

ក៏ដូចជាគន្លងណែនាំខ្លួនផងដែរ ដែលអាចជួយឲ្យពួកគេមានឱកាសធ្វើការនៅកន្លែងដែលកំពុងដើរតួឬសកម្មភាពផ្សេងៗដែលមានអត្ថន័យ។

The SEED - គ្រាប់ពូជ テレグラムチャンネル

គ្រាប់ពូជ - The SEED_គ្រាប់ពូជ គឺជាវេទិការមួយសម្រាប់យុវជនដែលមានឈាមជ័រអង្គរក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការវិភាគលើព្រឹត្តិការណ៍ពិភពដូចបញ្ហាសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការអភិវឌ្ឍ និងរួមទាំងបណ្ដុះគ្រាប់ពូជជាច្រើនទៀតដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងជាតិ។ គ្រាប់ពូជជាទីលើកត្រូវគោលនយោយស្រាល បាញ់បួន មុខចំពោះពូជឈារ ដើម្បីអរដោន និងស្មុគស្មាញជា៷របស់ពូជ។ ពូជឈ។ព្រលប។ និ្ងជ។ដូោ។

The SEED - គ្រាប់ពូជ の最新投稿

Post image

៥. លោក លី ឃ្វាន់យូ ស្ថាបិកនិងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីធ្លាប់មានប្រសាសន៍ថា "I have never been over concerned or obsessed with opinion polls or popularity polls. I think a leader who is, is a weak leader. Between being loved and being feared, I have always believed Machiavelli was right. If nobody is afraid of me, I’m meaningless.”

៦. លោក លី ឃ្វាន់យូ ថាគាត់មិនដែលខ្វាយខ្វយល់ច្រើនពីប្រជាប្រិយភាពទេ គាត់នឹងធ្វើអ្វីដែលគាត់ត្រូវធ្វើ ហើយមេដឹកនាំដែលចេះតែខ្វាយខ្វល់ពីការស្រលាញ់និងចូលចិត្ដគឺជាមេដឹកនាំទន់ខ្សោយ។ អញ្ជឹងគិតឱ្យមែនទែន តែមេដឹកនាំនោះដឹកនាំគេ ឬគេដឹកនាំគាត់? រវាងស្រលាញ់និងខ្លាច គាត់ថាបើគ្មាននរណាគេខ្លាចគាត់ គាត់នឹងគ្មានតម្លៃ។ ប្រសិនបើទឹកមាត់គាត់មិនប្រៃតែសម្ដីគាត់គេស្ដាប់ដែរទេ? អញ្ជឹងការគោរព និងការខ្លាច មិនមែនសំដៅដល់ការផ្ដាច់ការទាំងស្រុងទេ គ្រាន់តែបើយើងជាមេដឹកនាំគ្មានអំណាច អញ្ជឹងនរណាស្ដាប់នរណា ក្រុមនឹងប្រកួតប្រជែងផ្ទៃក្នុង និងវឹកវរ រហូតរកបានអ្នកដែលអាចគ្រប់គ្រងបានពិតប្រាកដ។

28 Feb, 05:02
308
Post image

១. ភាពជាអ្នកដឹកនាំមិនមែនជាការប្រកួតប្រជាប្រិយភាពឡើយ។

២ បើមិនអញ្ជឹងចក្ចុវិស័យរបស់មេដឹកនាំគឺត្រឹមតែនៅក្នុងក្រុម ហើយសម្រេចចិត្ដដោយខ្លាចតែបាត់បង់ប្រជាប្រិយភាពនៅក្នុងក្រុមដោយមិនគិតអំពីប្រយោជន៍ធំដែលក្រុមទាំងមូលអាចទទួលបាន។

៣. អញ្ជឹងហើយបានគេចង់បានមេក្រុមដែលមានចក្ខុវិស័យវែង ដែលមនុស្សជាច្រើនមើលមិនឃើញនិងទៅមិនទាន់ដល់។

៣ ការគិតអំពីប្រជាប្រិយភាពនៅក្នុងក្រុមគឺមិនខុសទាំងស្រុងទេ តែវាងាយនឹងបង្កើតឱ្យមាននយោបាយនៅក្នុងក្រុម ហើយបង្កើតឱ្យមានការប្រកួតប្រជែងលើការងាមិនចាំបាច់ជាច្រើន។

៤. ការនិយាយនេះអាចថាជាទ្រឹស្ដីផ្ដាច់ការ តែគ្រូពេទ្យធ្មេញប្រាប់ឱ្យយើងកុំញាំស្ករច្រើន តែអ្នកលក់ស្ករអាចលួងយើងថាញាំស្ករច្រើនវាមិនអីទេ។ អញ្ជឹងសួរមើល នរណាគេមានចេតនាល្អជាមួយយើងពិតប្រាកដ?

28 Feb, 05:02
209
Post image

លោក ដូណាល់ត្រាំចង់បញ្ចប់សង្គ្រាមនេះក្នុងអាណត្ដិរបស់គាត់ ដែលជា legacy និងស្នាដៃថ្មីមួយទៀតពេលលោកកាន់អំណាច។ មួយវិញទៀត អ្នកជំនាញខ្លះមើលឃើញថា លោក ដូណាល់ត្រាំ ចង់ផ្ដោតលើកិច្ចការសំខាន់ផ្សេងទៀតដូចជាអ៊ីរ៉ង និងជាមួយប្រទេសចិន។ អ្នកវិភាគរបស់រុស្ស៊ីខ្លះបានលើកឡើងថា រដ្ឋាភិបាលអាមេរិកមានបំណងចង់ចាប់ដៃជាមួយរុស្ស៊ីដើម្បីខ្ទប់ការលូតលាស់លឿនរបស់ចិន។ តែចិននិងរុស្ស៊ីមានទំនាក់ទំនងស្អិតរមួតជាមួយគ្នាតាំងពីលោកខាងលិចដាក់ទណ្ឌកម្មមកលើរុស្ស៊ីនៅឆ្នាំ២០២២ តែចិននេះក៏ត្រូវបានគេរិះគន់ថាជាអ្នកជួយសេដ្ឋកិច្ចរុស្ស៊ីផងដែរ។ តែអ្វីដែលច្បាស់ជាងគេ គឺសហរដ្ឋអាមេរិកចង់ចែកតំបន់រ៉ែកំម្រពីអ៊ុយក្រែន ដែលជាឃ្លាំងសម្បត្ដិជាតិសម្រាប់ជួយស្ដារនិងកសាងអ៊ុយក្រែនក្រោយសង្គ្រាមបញ្ចប់។

25 Feb, 02:11
342
Post image

កាលមុន អ្នកដែលចង់ឱ្យលោក Zelensky បាត់តំណែងជាមេដឹកនាំគឺប្រហែលជាមានតែលោកពូទីនទេ តែបច្ចុប្បន្នវិញ សូម្បីតែប្រធានាធិបតីដូណាល់ត្រាំក៏បន់ឱ្យលោក Zelensky ដើរចេញពីដំណែង។

ការកៀបរុស្ស៊ីគឺជាកិច្ចការដ៏សែនពិបាកមួយ ដែលប្រទេសលោកខាងលិចចង់ធ្វើឱ្យរុស្ស៊ីហែកមេឃរត់អស់ជាង ៣ ឆ្នាំហើយ តែចង់ក្រោយអ្នកទទួលផលប៉ះពាល់ខ្លួនឯងគឺលោកខាងលិច ហើយរុស្ស៊ីមើលទៅដូចអត់មានញញើតអីផង។ ជាយុទ្ធសាស្ត្រឥឡូវគឺគេអាចធ្វើចេញពីខាងអ៊ុយក្រែនទៅវិញ អញ្ជឹងហើយបានជាអ្នកជំនាញនៅ The Economist បាននិយាយថា ៣ កត្តាដែលអាចឈានទៅដល់បញ្ចប់សង្គ្រាមនេះគឺ ទីមួយគឺនយោបាយផ្ទៃក្នុងអ៊ុយក្រែន ជំនួយពីអឺរ៉ុបទៅអ៊ុយក្រែន និងសំខាន់ជាងគេគឺចិត្ដរបស់លោកដូណាល់ត្រាំ។
ក្នុងករណីនេះ លោក ដូណាល់ត្រាំបាននិយាយវាយប្រហារ លោក Zelensky ដោយចោទថាជាចាប់ផ្ដើមសង្គ្រាម និងប្រកាសថាលោក Zelensky ជាមេដឹកនាំផ្ដាច់ការ។ តាមពិត តាំងពីដំបូងមកអ្នកជំនាញជាច្រើន ទាំងកម្ពុជាបានលើកឡើងថា លោក Zelensky នេះគឺជាមនុស្សអាត្មានិយម ដែលគិតពីអំណាចនិង Legacy របស់ខ្លួនឯងរហូតរុញច្រានប្រទេសអ៊ុយក្រែនដល់ជ្រោះសង្គ្រាម ហើយសង្គ្រាមនេះរស់បានដោយសារង្ហើមដែលកំពុងដករាល់ថ្ងៃគឺពឹងអុកស៊ីសែនពីជំនួយប្រទេសលោកខាងលិចនោះទេ។

ដូចនេះហើយបានជាមេដឹកនាំក្នុងសកលលោកកំពុងលើកឡើងមតិ២ផ្សេងគ្នាអំពីការកាន់អំណាចរបស់លោក Zelensky ។ មួយក្នុងចំណោមនោះ លោក ដូណាល់ត្រាំ បានលើកឡើងថា លោក Zelensky គឺជាមេដឹកនាំខុសច្បាប់ ដោយសារតែអាណត្ដិរបស់គាត់ត្រូវអស់តាំងពីឆ្នាំមុនមកម្ល៉េះជាមួយនឹង 4% នៃ Approval Rating ហើយដាក់សម្ពាធឱ្យមានការបោះឆ្នោត។ តែក្នុងករណីនេះ លោក Zelenskyy ថាលោកដូណាល់ត្រាំក្នុងរស់ក្នុងតំបន់ព័ត៌មានមិនពិតដែលបង្កើតឡើងដោយរុស្ស៊ី។ តែមតិខ្លះទៀត ដូចជាលោកប្រធានាធិបតីបារាំង ម៉ាក្រុង បានលើកឡើងថា លោក Zelensky គឺជាមេដឹកនាំស្របច្បាប់ហើយប្រទេសកំពុងរវល់មានសង្គ្រាម អញ្ជឹងមិនគួរឡើយណាមានការបោះឆ្នោតរើសមេដឹកនាំថ្មីនោះទេ។ យ៉ាងណាមិញ ការដែលអ៊ុយក្រែនមិនទាន់រៀបចំការបោះឆ្នោត គឺដោយសារតែច្បាប់ Martial Law ដែលច្បាប់នេះចេញមុននឹងលោក Zelensky ឡើងកាន់អំណាចទៅទៀតដើម្បីផ្ដល់ភាពស្របច្បាប់នៃការគ្រប់គ្រងដោយផ្អាកការបោះឆ្នោតអំឡុងប្រទេសមានសង្គ្រាម។

ក្នុងន័យនេះ សហរដ្ឋអាមេរិកនិងរុស្ស៊ីអាចមានគំនិតស្របគ្នាមួយ នោះគឺរឿងផ្អាកការវាយប្រហារមួយរយៈ ដើម្បីឱ្យមានការបោះឆ្នោតនៅក្នុងអ៊ុយក្រែន ហើយអាចរើសមេដឹកនាំថ្មីបាន ដើម្បីជំនួសលោក Zelensky ។ តែទោះរើសមេដឹកនាំថ្មីក៏ដោយ ទោះមេដឹកនាំនោះគាំទ្ររុស្ស៊ី ក៏មិនមែនមានន័យថារុស្ស៊ីអាចយកទឹកដីអ៊ុយក្រែនស្រួលៗដែរ។ ហើយទោះបីជា Ceasefire ក៏ដោយ ក៏ការបោះឆ្នោតមិនអាចរៀបចំភ្លាមៗនោះដែរ។
សំណួរសួរថា តើអ្វីដែលអាចជំរុញចិត្ដឱ្យលោកពូទីនមកអង្គុយចរចារ?

ក៏ទោះបីជាបច្ចុប្បន្នរុស្ស៊ីមើលទៅហាក់ដូចជាមានប្រៀបជាងក្នុងសង្គ្រាមមួយនេះ តែលោក ពូទីនក៏ចងវិលមកចរចារដើម្បីបញ្ចប់សង្គ្រាមឱ្យកាន់តែឆាប់ដែរ ព្រោះសង្គ្រាមនេះអាចជារបត់មួយនៃការកាន់កាប់អំណាចរបស់លោកពូទីននៅក្នុងនយោបាយផ្ទៃក្នុងរុស្ស៊ី។ ទាហានរបស់រុស្ស៊ីធ្វើសង្គ្រាមហាក់ដូចជាគ្មានសង្ឃឹម ហើយវិវឌ្ឍយ៉ាងយឺតក្នុងការវាយលុកដែលទាហានរុស្ស៊ីស្លាប់និងរបួសច្រើន។ និយាយឱ្យចំ គឺទាហានរុស្ស៊ីខ្លាំងនិងវាយលឿនតែពីដំបូង ដែលកាលពីឆ្នាំ២០២២ រុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រមាណ 19.6% ដោយភ្ជាប់ទាហានស្លាប់និងរបួសជាង ២ម៉ឺននាក់ តែបច្ចុប្បន្នវិញ រុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនតែ ១៩.២% ដែលមានអ្នកស្លាប់និងរបួស ៨ សែននាក់ នេះបើយោងតាម The Economist។ ចំនួនស្លាប់និងរបួសនេះមិនជាក់លាក់និងពិតប្រាកដឡើយ ដោយសារប្រទេសទាំង២ព្យាយាមបិទបាំងលាក់តួលេខ។ ហើយចំនួយតួលេខមាន ៣ ប្រភពធំៗ គឺរដ្ឋាភិបាល អ្នកតានដានឯករាជ្យ និងខាងលោកខាងលិច ដែលចំនួនខុសៗគ្នា។ អ្វីដែលគេអាចដឹងនោះគឺថា ទាហានខាងរុស្ស៊ីស្លាប់ភាគច្រើនគឺដោយសារគ្រាប់ផ្លោង គ្រាប់មីនបង្កប់ និងទ្រូន។ ខាងអ៊ុយក្រែនវិញ អត់សូវស្លាប់ដោយសារគ្រាប់មីនបង្កប់ទេព្រោះអត់សូវរុលទៅមុខ តែស្លាប់ច្រើនគ្រាប់ផ្លោង និងទ្រូនជាដើម។

ចំណែកឯខាងសេដ្ឋកិច្ចវិញក៏ស្រដៀងគ្នានេះដែរ ក៏ទោះបីជាមើលទៅមិនសូវប៉ះពាល់ តែការចំណាយលើសង្គ្រាមនេះធ្វើឱ្យរួញទ្រព្យសកម្ម ហើយអតីតអនុប្រធានធនាគារកណ្ដាលរុស្ស៊ីបានលើកឡើងថា បន្តិចទៀតមេដឹកនាំរុស្ស៊ីនឹងត្រូវជ្រើសរើសរវាងការកាត់បន្ថយចំណាយលើយោធា ឬទុកឱ្យមានអតិផរណានៅក្នុងស្រុកហើយ។

ចុះខាងសហរដ្ឋអាមេរិកវិញ តើគាត់មានគោលដៅបែបណាចំពោះសង្គ្រាមមួយនេះ?

25 Feb, 02:11
275