Sokundara @sokundara Channel on Telegram

Sokundara

@sokundara


សូមស្វាគមន៍មកកាន់ Channel Telegram នៃទំព័រ Sokundara ដែល ផ្ដល់ជូនព័ត៌មានកីឡាជាតិ និងអន្ដរជាតិ ទាន់ហេតុការណ៍ ច្បាស់លាស់ និងទុកចិត្ដបាន

Sokundara (Khmer)

សូមស្វាគមន៍មកកាន់ Channel Telegram នៃទំព័រ Sokundara។ Sokundara ជា​​ជម្រើសជាតិដ៏ប្រសិទ្ធិប្រចាំបាច់របស់អ្នកទាំងអស់។ ទំព័រនេះផ្ដល់ជូនព័ត៌មានកីឡាជាតិ និងអន្ដរជាតិ ទាន់ហេតុការណ៍ ច្បាស់លាស់ និងទុកចិត្ដបាន។ ប្រសិនបើអ្នកស្រាមឝតកម្មវិធីប្រចាំបាច់ដែលវាផ្តល់ សូមចូលរួមជាមួយ Sokundara នៅលើ Telegram ឥឡូវនេះ។

Sokundara

16 Feb, 18:24


Man Utd ធ្លាក់មកលេខ ១៥
ម៉ោង ២ ចូលដេក
ម៉ោង៦ ភ្ញាក់ ធើ្វសំណង់

ស្វាគមន៍ថៃ្ងចន្ទ ថៃ្ងដើមទ្រព្យ 💪

Sokundara

16 Feb, 17:34


🚨🚨| បើគិតពេលដែលមានឱកាសធំៗ Alejandro Garnacho មានកម្រិតនៃការបញ្ចប់ទីដ៏អាក្រក់បំផុត បើប្រៀបជាមួយកីឡាករដ៏ទៃក្នុង Premier League រដូវកាលនេះ។

ប្រភព៖ Opta

Sokundara

16 Feb, 12:35


🔴🇲🇱 របួសកីឡាករច្រេីនពេក​ ពេលនេះ​ លោក Ruben Amorim កោះហៅយុវជនកេីតឆ្នាំ​ ២០០៦​ Sékou Koné ក្នុងឈុតកីឡាករសម្រាប់លេងទល់​ Tottenham យប់នេះ។

Koné ចូលរួមជាមួយ Manchester United កាលពីរ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្ដៅកន្លងទៅ​ ពីក្រុម Guidars FC ។

Sokundara

16 Feb, 07:05


12 vs 10

Sokundara

16 Feb, 03:15


មិនត្រឹមតែ Amad នោះទេ​ ដែលរបួស Mainoo, Ugarte និង Collyer សុទ្ធតែរបួសពេលហ្វឹកហាត់ទាំងអស់។ 😭

Amorim អំឡុងពេលហ្វឹកហាត់ 😒

Sokundara

15 Feb, 06:30


តើអ្នកដឹងទេ?

Ronaldinho សឹងតែក្លាយជាកីឡាកររបស់ Manchester United បាត់ទៅហើយ 🔴 ដោយសារតែការសន្ទនាទូរស័ព្ទម្ដងប៉ុណ្ណោះ ទើបធើ្វឲ្យអ្វីៗត្រូវប្រែប្រួលទាំងស្រុង។

កាលពីឆ្នាំ ២០០៣ David Beckham បានផ្ទេរទៅកាន់ Real Madrid ហើយ United បានស្វែងរកកីឡាករសម្រាប់មកជំនួសតំណែង រួចក៏កត់សម្គាល់ Ronaldinho ជាបេក្ខភាពដ៏ស័ក្កិសមបំផុត។

វីរបុរសរបស់ប្រេស៊ីលនេះ ក៏ហោះមកកាន់ទីក្រុង Manchester ដើម្បីជួបនិយាយជាមួយថ្នាក់ដឹកនាំរបស់ United ទៀតផង តែអ្វីៗត្រូវចប់ ដោយសារតែការខលទូរស័ព្ទរវាង Ronaldinho និងលោក Rosell។

លោក Rosell ថា បើលោកឈ្នះឆ្នោតឡើងកាន់តំណែងជាប្រធានក្លឹប Barcelona តើ Ronaldinho នឹងមកឬអត់? ហើយសាមីខ្លួនក៏សន្យាថាមក។

អ្វីៗត្រូវបញ្ចប់ដោយ Rosell ឈ្នះឆ្នោត ហើយ Ronaldinho ក៏ចូលរួមជាមួយក្រុមក្នុងរដ្ឋកាតាឡាន់។

សាកស្រមៃទៅមើល បើ Ronaldinho ចូលរួមជាមួយ United 🔥

Sokundara

15 Feb, 01:38


ស្ថិតិ Jadon Sancho ទល់ Brighton យប់មិញ ក្នុងជំនួបដែល Chelsea ចាញ់ ៣-០៖

• ស៊ុត ០ ជើង
• បង្កើតឱកាស ០ ដង
• ០ គ្រាប់
• ០ បញ្ជូន

អ្នកការពារសេរីភាព 🔥

Sokundara

14 Feb, 06:23


🚨ពាក្យចចាមអារ៉ាមមួយចំនួនបានផ្ទុះឡើង ថ្នាក់ដឹកនាំរបស់ Chelsea បង្ហាញនូវអារម្មណ៍សោកស្ដាយ ជុំវិញការខ្ចីជើង Sancho ពី Manchester United ខណៈពួកគេអាចនឹងមិនទិញអតីតកីឡាកររបស់ Man City និង Dortmund នេះ ជាអចិន្ដ្រៃយ៍ឡើយ។

តោខៀវ បានចាយប្រមាណ ៨លានផោន សម្រាប់ការខ្ចីជើងនេះ គួបផ្សំជាមួយលក្ខខណ្ឌទិញផ្ដាច់សម្រាប់រដូវកាលក្រោយផងដែរ។

ប្រភព៖ The True Red Devils

Sokundara

13 Feb, 23:46


Antony ស៊ុតបញ្ចូលទីសាជាថ្មីសម្រាប់ Real Betis ក្នុងជំនួបវគ្គ play off ពានរង្វាន់​ Conference League យប់មិញ​។ 🔥

៣ប្រកួត 🏟️
២គ្រាប់ ⚽️
កីឡាករល្អជាងគេប្រចាំការប្រកួត​ ២ដង 🐐

Sokundara

13 Feb, 07:40


🚨💣 កាត់ចេញទៀតហើយ 😔

សហម្ចាស់ក្លឹបបិសាចក្រហម Manchester United លោក Sir Jim Ratcliffe និងក្រុមរបស់លោក INEOS គ្រោងជម្រុះបុគ្គលិកសាជាថ្មី ដោយលើកនេះគឺរហូតដល់ទៅ ១០០ ទៅ ២០០នាក់ ឯណោះ។ នេះបើតាមការចុះផ្សាយរបស់ Daily Mail!

ការជម្រុះនេះធើ្វឡើងក្នុងគោលបំណង ដើម្បីឲ្យក្លឹបមានកញ្ចប់ទឹកប្រាក់គ្រប់គ្រាន់សម្រាប់ Rúben Amorim ចាយលុយទិញកីឡាករចូល នាទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។

Sokundara

13 Feb, 04:17


អ្នកយកព័ត៌មាន៖ «តើការលើកបដាបែបនេះ (បដា Rodri កាន់ Ballon d'Or) ជះឥទ្ធិពលបែបណាដល់ Vinicius?
Courtios៖ «អត់មានជះឥទ្ធិពលអីទេ ព្រោះគេអត់យល់ភាសាអង់គ្លេសផងនឹង»។ 😩🤣

Sokundara

13 Feb, 01:43


🟥 Curtis Jones របស់ Liverpool និង Abdoulaye Doucoure របស់ Everton រួមទាំងគ្រូបង្វឹក Arne Slot ផងនោះ ត្រូវអាជ្ញាកណ្ដាលឲ្យកាតក្រហមរៀងៗខ្លួន។

😡 Jones ទៅរករឿង Doucoure នឹងប្រតាយប្រតប់គ្នា ក្រោយ Doucoure ទៅសាទរការតាមស្មើ ២-២ ក្រោយចប់ការប្រកួត (ស៊ុតចុងម៉ោងនាទីទី ៩០+៨ របស់ Tarkowski) នៅពីមុខអ្នកគាំទ្ររបស់ហង្សក្រហម។

😡 លោក Slot បានកាតក្រហមដែរ ក្រោយទៅចាប់ដៃលោកអាជ្ញាកណ្ដាល Michael Oliver ហើយអត់លែង។

Sokundara

12 Feb, 12:55


ចប់បាត់! រដូវកាលនេះ​ របស់ Kai Havert ទំនងជាបញ្ចប់ត្រឹមនេះហេីយ​ បន្ទាប់ពីរូបគេរងរបួសសរសៃពួរធ្ងន់​ អំឡុងហ្វឹកហាត់នៅឌូបៃ ដែលអាចនឹងតម្រូវឲ្យវះកាត់ទៀតផង។ 😫😭

ប្រភព៖ Fabrizio Romano

Sokundara

12 Feb, 06:24


🚨 Ruud van Nistelrooy៖

🗣🎙«ការដែលឃើញ Cristiano Ronaldo ពេលដែលគេនៅក្មេង ដើរចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ និងអាវិវឌ្ឍន៍ខ្លួនត្រឹមពេល​ ៣ឆ្នាំ ទៅជាកីឡាករល្អជាងគេលើលោក គឺជាការអភិវឌ្ឍន៍ដ៏ល្អបំផុត​ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក»។ 🔥

Sokundara

12 Feb, 01:27


VINICIUS JR៖ «ឯណា Ballon d'Or អ្នកឯង?» 😩

🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆

Sokundara

12 Feb, 00:03


ក្នុង Champions League រដូវកាលនេះ Manchester City មិនអាចឈ្នះការប្រកួត​ ពេលនាំមុខ Feyenoord ៣-០​ តែបានត្រឹមស្មេី ៣-៣​ នាំមុខ PSG ២-០​ តែចាញ់​ ៤-២​ និងរបូតនៅនាទីទី​ ៨៦​ និង​ ៩២​ ចាញ់ Real Madrid ២-៣​ យប់មិញ។ 😭

ពួកគេពេលនេះ​ របូតដល់ទៅ​ ៧គ្រាប់​ ក្នុងពេលត្រឹម​ ១៥នាទី​ ចុងក្រោយ នៃ Champions League រដូវកាលនេះ​ ច្រេីនជាងក្រុមណាៗទាំងអស់​ និងរបូតគ្រាប់ច្រេីនជាងក្រុមណាៗទាំងអស់ម្ដងទៀត​ ក្នុង​ ៣៨ប្រកួតចុងក្រោយ​ គ្រប់កម្មវិធី​ (របូតដល់ទៅ​ ៥៦គ្រាប់)​។ 😩

Sokundara

11 Feb, 14:48


Aguero៖​ “Real Madrid មិនអាចឈ្នះ Manchester City​ ឡេីយ។ មិនអាចទៅរួច​ សូម្បីតែបន្ដិច។

Sokundara

11 Feb, 07:22


🚨 Marcus Rashford អាចនឹងបាត់បង់កុងត្រាក្នុងការសហការជាមួយ Nike ដោយសារតែក្រុមហ៊ុនផលិតសម្ភារកីឡាយក្សមួយនេះ គិតថាការចូលរួមជាមួយ Aston Villa របស់កីឡាករវ័យ ២៧ឆ្នាំនេះ គឺមិនមានប្រជាប្រិយភាពជាង Manchester United ឡើយ។ 😳🤯

ប្រភព៖ Daily Mail Sport

Sokundara

11 Feb, 01:33


ការចាប់គូប្រកួត សម្រាប់ជុំទី៥ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ FA Cup 🏆

Sokundara

10 Feb, 14:01


Antony ចាប់តាំងពីចូលរួមជាមួយ Real Betis 🐐

Sokundara

10 Feb, 06:23


ថៃ្ងនេះ កាលពី ៣ឆ្នាំមុន លោក Satoshi ដែលកាលនោះ គឺជាអគ្គនាយកក្រុមហ៊ុន Cambodia Premier League បានដាក់គោលដៅធំៗមានដូចជា៖

◼️ ធើ្វឲ្យលីគកម្ពុជា ជាលីគអាជីពល្អបំផុតនៅអាស៊ីអាគ្នេយ៍
◼️ ក្លឹបធំៗមានមុខក្នុង AFC Champions League ត្រឹមឆ្នាំ ២០២៥
◼️ ក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាស Sea Games ២០២៣
◼️ បង្ហាញខ្លួន និងហោចណាស់ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ទ្វីបអាស៊ី ត្រឹមឆ្នាំ ២០២៧
◼️ អាចបង្ហាញខ្លួននៅជុំផ្ដាច់ព្រ័ត្រ World Cup ត្រឹមឆ្នាំ ២០៣០

ប៉ុន្ដែមកទល់ពេលបច្ចុប្បន្ននេះ មិនដឹងយ៉ាងឡើយ 😩😔

Sokundara

10 Feb, 02:28


១១ ប្រកួតចុងក្រោយសម្រាប់ Chelsea របស់ Jadon Sancho៖

០គ្រាប់

Sokundara

10 Feb, 01:12


Plymouth ដែលកំពុងស្ថិតនៅបាតតារាងលីគទី២ អង់គ្លេស បានទម្លាក់ Liverpool ដែលជាក្រុមស្ថិតនៅកំពូលតារាង Premier League ចេញពី FA Cup បាត់ទៅហើយ កាលពីយប់មិញនេះ។

ពានខាប់ដ៏ចំណាស់មួយនេះ អ្វីៗក៏អាចកើតមានឡើងដែរ​😭😭🔥

Sokundara

09 Feb, 13:02


Besiktas ក្រោមការដឹកនាំរបស់ Ole Gunnar Solskjær៖

ឈ្នះ ៣
🤝 ស្មើ ១
ចាញ់ ១

⚽️ ស៊ុតចូល ១០គ្រាប់
⛔️ របូត ៣គ្រាប់

Sokundara

09 Feb, 03:18


Enzo Maresca និង Chelsea មេីលទៅបានត្រឹមប្រជែងយក Top4 និងពានលំដាប់ទី៣​ អឺរ៉ុប Conference League តែប៉ុណ្ណោះ​ រដូវកាលនេះ​ ក្រោយ Brighton ទម្លាក់ពួកគេយប់មិញ​ ចេញពី FA Cup ដោយលទ្ធផល​ ២-១។ 😩

Sokundara

07 Feb, 07:26


ទំព័រហ្វេសប៊ុក​ផេក ASEAN Football ផ្សាយថា FIFA សម្រេចព្យួរសហព័ន្ធបាល់ទាត់​ ប៉ាគីស្ថាន​ ហេីយអាចនឹងឲ្យកម្ពុជា​ ចូលជំនួសកន្លែងរបស់ពួកគេវិញ​ សម្រាប់ប្រកួតជម្រុះ AFC 2027។ 😬🫨

Sokundara

07 Feb, 04:59


គ្រូបង្វឹក​ កីឡាករ​ មន្រ្ដីក្លឹប​ និងអ្នកគាំទ្ររបស់ Manchester United បាន​ប្រារព្ធ​ពិធី​ចងចាំនៃ​សោកនាដកម្ម​ ធ្លាក់យន្ដហោះនៅទីក្រុងម៉ូនិច​ ប្រទេសអាល្លឺម៉ង់​ កាលពីឆ្នាំ​ ១៩៥៨​ នៅខាងក្រៅបរិវេនកីឡដ្ឋាន Old Trafford កាលពីម្សិលមិញ​នេះ។🌹

📷 Manchester United

Sokundara

07 Feb, 01:58


De Gea យប់មិញ​ បិទ clean sheet ជួយ Fiorentina លត់ក្រុមខ្លាំង Inter Milan មិនឲ្យតដៃ​ ៣-០​ នាការប្រកួតក្របខណ្ឌ​ Serie A 🔥

Sokundara

06 Feb, 03:57


🚨ជុម! Premier League នឹងត្រៀមសង្កេតមើលទៅលើការសាទរគ្រាប់បាល់ ដែលមានលក្ខណៈបែបឌឺដង ផ្ចាញ់ផ្ចាល ហើយបើរកឃើញនោះ កីឡាករដែលសាទរបែបនឹង នឹងត្រៀមទទួលពិន័យហើយ។ 😨

Sokundara

06 Feb, 01:20


ទម្លាក់ Arsenal ឲ្យជ្រុះចេញពី Carabao Cup យប់មិញ Newcastle ពេលនេះ អាចយកឈ្នះកាំភ្លើងធំ ដល់ទៅ៣ដង ក្នុងមួយរដូវកាល ដែលនេះគឺ ជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដរបស់ពួកគេ😤🔂

📷 Livescore

Sokundara

05 Feb, 06:16


យោងតាម Chatgpt 😅 នេះគឺជាឈុត ១១នាក់ល្អបំផុត ក្នុង Premier League 🔥

Sokundara

05 Feb, 02:10


🚨 Cristiano Ronaldo៖ «បើខ្ញុំបញ្ចប់ទៅជាមួយនឹងគ្រាប់បាល់ចំនួន ៩២០, ៩២៥គ្រាប់ វាមិនមែនជាបញ្ហាអ្វីឡើយសម្រាប់ខ្ញុំ។ ខ្ញុំជាកីឡាករល្អបំផុតក្នុងប្រវត្ដិសាស្រ្ដ»។

«បើខ្ញុំរកបាន ១,០០០គ្រាប់ ពិតជាល្អ តែបើមិនបាននោះទេ ក៏មិនអីដែរ។ តួលេខ មិនអាចកុហកបានឡើយ»។

រីករាយថៃ្ងកំណើតគម្រប់ ៤០ឆ្នាំ 🐐

Sokundara

04 Feb, 08:38


🚨🚨| Manchester United មានប្រយុទ្ធតែ ៤នាក់ប៉ុណ្ណោះ ក្នុងឈុតកីឡាកររបស់ពួកគេ៖

🇨🇮 Amad
🇳🇱 Joshua Zirkzee
🇩🇰 Rasmus Hojlund
🇦🇷 Alejandro Garnacho

🥶🥶

Sokundara

04 Feb, 04:28


ក្នុងកិច្ចសម្ភាសមួយ Cristiano Ronaldo បានទម្លាយឲ្យដឹងថា ខ្លួនសឹងនឹងចុះកុងត្រាលេងឲ្យ Barcelona ទៅហើយ ប៉ុន្ដែចង់ឲ្យ Ronaldo ចាំ១ឆ្នាំសិន សឹមចូលរួម។

Manchester United ក៏បង្ហាញខ្លួនចង់បានរូបគេ ហើយដោយមិនអាចរង់ចាំ Ronaldo ក៏បានចូលរួមជាមួយក្លឹបយក្សនៅអង់គ្លេស វិញ។

ប្រភព៖ Fabrizio Romano

Sokundara

04 Feb, 02:14


Cristiano Ronaldo ស៊ុតបញ្ចូលទីបន្ថែម ២គ្រាប់កាលពីយប់មិញ ដែលជាគ្រាប់ចុងក្រោយរបស់គេ ក្នុងវ័យ ៣៩ឆ្នាំ។⚽️⚽️

⏺️ គ្រាប់បាល់ស៊ុតបញ្ចូលទី មុនឈានចូលដល់វ័យ ៣០៖ ៤៦៣គ្រាប់
⏺️ គ្រាប់បាល់ស៊ុតបញ្ចូលទី ក្រោយចូលដល់វ័យ ៣០៖ ៤៦០គ្រាប់

Sokundara

03 Feb, 07:51


មានតែ Edison Cavani ដែលជាខែ្សប្រយុទ្ធមុតស្រួចចុងក្រោយដែល Manchester United មានក្នុងដៃ។

ត្បិតរូបគេមិនបានលេងក្នុងជម្រើសដំបូងញឹកញាប់ក៏ពិតមែន ប៉ុន្ដែគ្រប់ពេលដែលរូបគេបង្ហាញខ្លួនលើទីលាន Cavani តែងតែផ្ដល់ ១០០% ជានិច្ចមកកាន់បិសាចក្រហម។

Sokundara

03 Feb, 03:41


ហាយឡាយ​ការលេងេបស់​ Rasmus Hojlund ក្នុង Premier League រដូវកាលនេះ 🔥

Sokundara

03 Feb, 01:29


Erling Haaland ក្រើនរំឭកអ្នកគាំទ្រ Arsenal នៅកីឡដ្ឋាន Emirates ក្រោយបរាជ័យ ៥-១ យប់មិញ 👉🏆

Sokundara

02 Feb, 23:50


Antony ត្រូវបានជាប់ជាកីឡាករល្អប្រចាំការប្រកួត​ ក្នុងការបង្ហាញខ្លួនលេីកដំបូងឲ្យ Real Betis កាលពីយប់មិញ​ នាជំនួបទល់ Athletic Club ដែលបញ្ចប់ទៅដោយលទ្ធផល​ ២-២។ 🔥

Sokundara

08 Jan, 01:25


Newcastle ធើ្វដំំណើរទៅលេងក្រៅដីនៅ Man United, Spurs និង Arsenal ក្នុង ៣ប្រកួតចុងក្រោយរបស់ពួកគេ—យកឈ្នះម្ចាស់ផ្ទះទាំងអស់🤯

Sokundara

07 Jan, 14:55


😂

Sokundara

07 Jan, 04:37


សុំក្រៅប្រធានបទកីឡាបន្ដិច ព្រោះដូចទំនង 😅

វៀតណាម អនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនរកប្រាក់ចំណូលតាមរយៈ ការចាំថតនៅភ្លើងស្ដុប ស្វែងរកអ្នកណាល្មើសច្បាប់ចរាចរណ៍ដូចជាឈប់លើគំនូសថ្មើរជើង ឬមិនពាក់មួកសុវត្ថិភាពជាដើម។

ប្រសិនបើពួកគេថតបានជនណាដែលល្មើសច្បាប់ចរាចរណ៍ ពួកគេនឹងទទួលបាន ១០% នៃតម្លៃដែលជននោះត្រូវផាកពិន័យ។

ប្រភព៖ Voice of South India

Sokundara

07 Jan, 03:59


ឯកសណ្ឋានក្រុមជម្រើសជាតិព័រទុយហ្គាល់ ជាមួយនឹងម្ចាស់ឧបត្ថម្ភថ្មី PUMA 🇵🇹

Sokundara

07 Jan, 03:25


Admin Premier League លេងហើយ 😆

Sokundara

06 Jan, 11:02


សហព័ន្ធ​បាល់ទាត់​ឥណ្ឌូនេសុី​ តែងតាំងវីរបុសបាល់ទាត់ហូឡង់​ និងជាអតីតខែ្សប្រយុទ្ធរបស់ Ajax, Barcelona គឺលោក Patrick Kluivert ជាគ្រូបង្គោលក្រុមជម្រេីសជាតិ​ ក្នុងកុងត្រារយៈពេល​ ២ឆ្នាំ​ ជាមួយនឹងជម្រេីសបន្ដ​ ២ឆ្នាំទៀត។

គោលដៅធំបំផុតក្នុងការតែងតាំងនេះ​ គឺការឡេីងទៅលេងជុំផ្ដាច់ព្រ័ត្រ World Cup 🌍

ប្រភព៖ Fabrizio Romano

Sokundara

06 Jan, 09:50


ការប្រកួតបាល់ទាត់ ដោយមិនតម្រូវឲ្យរត់ ពោលគឺដើរ អ្នកណាដើរលឿនជាង អ្នកនឹងលឿនជាងហើយ 😭

Sokundara

06 Jan, 06:45


Ugarte, Amad និង Bruno Fernandes គឺជាកីឡាករដែលត្រូវបានគេឲ្យពិន្ទុច្រើនជាងគេ ក្នុងជំនួបដែល United ស្មើ Liverpool ២-២ កាលពីយប់មិញនេះ ស្របពេលដែល Hojlund បានពិន្ទុតិចជាងគេ។

តាមគំនិតអ្នកទាំងអស់គ្នា Ugarte, Amad និង Bruno Fernandes តើកីឡាកររូបណា ដែលស័ក្កិសមទទួលបាន Man of the Match ក្នុងចំណោមពួកគេ ៣នាក់នេះ? 🧐

📷 UTD Empire

Sokundara

06 Jan, 01:42


🚨🚨🎙| Paul Scholes៖ «អាចជាទម្រង់លេងដ៏ល្អបំផុតរបស់ Manchester United ក្នុងរដូវកាលនេះ ក៏ថាបានដែរ»។

គិតដូច Scholes ដែរទេ? 🧐

Sokundara

05 Jan, 18:51


តាមគំនិតខ្ញុំ ពិតជាពិបាកនិយាយណាស់។
បើ Zirkzee សម្រេចស៊ុត ហើយមិនចូល ប្រាកដជាអ្នកគាំទ្រត្រូលគាត់ផ្អើល។
ឥលូវ Zirkzee សម្រេចបោះ តែ Maguire ស៊ុតឡើងលើ។

ស្ដាយណាស់! ១ជើង បើចូល ផ្លុំកញ្ចែចប់បាត់ទៅហើយ។ តែយ៉ាងណាពិតជាសរសើរទម្រង់លេង Manchester United យប់នេះណាស់។

Sokundara

05 Jan, 17:25


មិនទាន់របូតគ្រាប់បាល់ទេ តង់ទី១

ប្រិយមិត្ដ Man Utd ពេលនេះ 😅

Sokundara

05 Jan, 16:25


ខែ្សប្រយុទ្ធមុតស្រួច Nguyen Xuan Son របស់វៀតណាម រងរបួសធ្ងន់ធ្ងរអំឡុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រទល់នឹងថៃ ពានអាស៊ីអាគ្នេយ៍ ដែលវៀតណាម លើកពានអម្បាញ់មិញនេះ។

កីឡាករដើមកំណើតប្រេស៊ីល នេះ រងរបួសបាក់ឆ្អឹងស្នងខាងលើជើងស្ដាំងរបស់គេ ខណៈការព្យាបាលអាចនឹងប្រើពេលយូរ។ 😩

ប្រភព និងរូប៖ ASEAN FOOTBALL

Sokundara

05 Jan, 15:15


អបអរសាទរដល់វៀតណាម ក្នុងការគ្រងជើងឯកអាសុីអាគ្នេយ៍ ឆ្នាំ២០២៤ ដោយយកឈ្នះថៃ ក្នុងលទ្ធផលទាំងពីរជើង ៥-៣។

Sokundara

05 Jan, 07:22


លីគមួយណាដែរ? 🤔

Sokundara

05 Jan, 03:32


ខឹង​ ព្រោះស្រលាញ់ 🥲

Sokundara

04 Jan, 13:26


ជំនួប The Reds នៅយប់សែ្អក អាចនឹងផ្អាក ដោយសារតែតំបន់ Merseyside នឹងទទួលរងនូវការធ្លាក់ព្រិលខ្លាំង លាយឡំដោយភ្លៀងជាមួយនឹងខ្យល់ខ្លាំង។

យ៉ាងណា នៅមិនទាន់សម្រេចថាការប្រកួតខាងលើត្រូវលើកថៃ្ង ឬបន្ដនោះឡើយ។

ប្រភព៖ GivemeSport

Sokundara

04 Jan, 03:14


🚨BREAKING៖​ ក្រុមសន្ដិសុខនៅ Anfield ប្រកាសថា​ នឹងមិនអនុញ្ញាតឲ្យអ្នកណាម្នាក់​ ចាកចេញពីកីឡដ្ឋាននៅថៃ្ងអាទិត្យមុនឡេីយ​ ពោលគឺត្រូវតែមេីលការប្រកួត​ រហូតដល់ចប់។

ប្រភព៖​ យាយទួត​ ហេនរី

Sokundara

04 Jan, 02:10


Rodri ទៅលេី​ការនិយាយរបស់​ Cristiano Ronaldo ជុំវិញរឿង Ballon d’Or គួរតែ Vini ជាអ្នកឈ្នះ៖

“វាពិតជាគួរឲ្យភ្ញាក់ផ្អេីល​ ព្រោះគ្មានអ្នកណាដឹងច្បាស់អំពីពាននេះជាងរូបគេឡេីយថា​ ពាននេះធេី្វយ៉ាងម៉េចទេីបអាចរកអ្នកឈ្នះឃេីញ”។

“ឆ្នាំនេះ​ អ្នកសារព័ត៌មាន​ដែលបានបោះឆ្នោត​ សម្រេចឲ្យខ្ញុំឈ្នះ។ អ្នកសារព័ត៌មាន​ទាំងនោះ​ ក៏ប្រហែលជាអ្នកដែលធ្លាប់បោះឆ្នោតឲ្យគេ​ (Ronaldo) ឈ្នះដូចគ្នា​, បេីតាមខ្ញុំគិត​ គេក៏ប្រហែលជាយល់ស្របដូចគ្នាដែរ”។ 🫣

ប្រភព៖ diarioas

Sokundara

03 Jan, 16:01


អ្នកវិភាគរបស់ BBC ទស្សទាយថា Liverpool សុី Man Utd មិនក្រោម​ ៥​ ទេ។​ លោកបន្ដទៀតថា​ ការប្រកួតមួយនេះ​ ក្រុមភ្ញៀវសង្ឃឹមតែត្រឹមស្មេី​ ឬកុំឲ្យចាញ់ច្រេីនគ្រាប់ប៉ុណ្ណោះ 😬

Sokundara

03 Jan, 06:38


ទោះមិនបានលេងក្នុងជម្រេីសដំបូង​ ឬសូម្បីកៅអីបម្រុងក៏ពិតមែន​ ប៉ុន្ដែ​Marcus Rashford នៅតែបេីកចិត្ដក្នុងការបន្ដនៅ Manchester United ដដែល។ 👏🏽

ប្រភព៖ ChrisWheelerDM

Sokundara

03 Jan, 03:23


Supercompuer ទស្សទាយថា Liverpool នឹងក្លាយជាម្ចាស់ពាន Premier League រដូវកាលនេះ ជាមួយនឹងភាគរយរហូតដល់ទៅ ៨៩.៩% ឯណោះ។

📷 BBC

Sokundara

29 Dec, 07:39


Trent Alexander-Arnold សម្រេចចូលរួមជាមួយ Real Madrid ដោយពុំមានតម្លៃខ្លួន ក្រោយបញ្ចប់រដូវកាលនេះ។

នេះបើយោងតាមកាសែតអេស្ប៉ាញ Marca ចុះផ្សាយ 📰

Sokundara

29 Dec, 04:16


ត្រឹមជាងមួយខែសោះ​ Ruben Amorim ប្រែច្រេីនណាស់ 🥹

Sokundara

28 Dec, 09:21


Man Utd ចាញ់ Wolves ថៃ្ងមុន​ តាមពិតដោយសារពួកគាត់ប្ដូរពណ៌សោះ 🥺

អ្នកដឹងច្បាស់​ ទេីបយល់ 😭

Sokundara

28 Dec, 04:26


Ronaldo អះអាងថា Vinicius Jr. គួរតែជាអ្នកឈ្នះ Ballon d’Or និងលើកឡើងទៀតថា ពានរង្វាន់នោះគឺពិតជាអយុត្ដិធម៌។

ខែ្សប្រយុទ្ធ Real Madrid ឮដូច្នេះក៏បាននិយាយ ៖ «បើ Cristiano ថាខ្ញុំជាកីឡាករល្អបំផុត នោះខ្ញុំជាកីឡាករបំផុតហើយ»។ 🔥

📷 SPORT BIBBLE

Sokundara

28 Dec, 02:34


🚨Cristiano Ronaldo បានបញ្ជាក់ថា ខ្លួនចង់ក្លាយជាម្ចាស់ក្លឹបបាល់ទាត់ធំមួយ ពេលដែលគេចូលនិវត្ដន៍។ សាកស្រមៃទៅមើល ប្រសិនបើពូដូ ក្លាយជាម្ចាស់ក្លឹប Man United😅

«ប្រសិនបើខ្ញុំជាម្ចាស់ក្លឹប ខ្ញុំនឹងលុបចោលនូវអ្វីដែលមិនល្អ ហើយនឹងផ្លាស់ប្ដូរអ្វីដែលល្អវិញ»។

«ខ្ញុំនៅក្មេងនៅឡើយ ហើយខ្ញុំមានគម្រោង ក៏ដូចជាក្ដីសុបិន្ដជាច្រើនដែលនៅនឹងមុខ តែសូមចាំទុកសម្ដីខ្ញុំថា ខ្ញុំនឹងក្លាយជាម្ចាស់ក្លឹបធំមួយ»។ 🗣

📷 FTBL

Sokundara

27 Dec, 08:00


Nottingham Forest ពេលនេះមានចំនួនពិន្ទុ លើសពិន្ទុសរុបដែលពួកគេមាន កាលពីរដូវកាលមុនទៅហើយ (៣២ពិន្ទុ) 👏

Sokundara

27 Dec, 05:24


Ruben Amorim ក្លាយជាគ្រូបង្វឹក Manchester United ដំបូងគេ ក្នុងរយៈពេល ៩២ឆ្នាំ ដែលដឹកនាំក្រុមចាញ់ដល់ទៅ ៥ ក្នុង ១០ប្រកួតដំបូង គ្រប់កម្មវិធី ចាប់តាំងពីលោក Walter Crickmer កាលពីខែមករា ឆ្នាំ១៩៣២ (ចាញ់៦ ក្នុង ១០ប្រកួតដំបូង)។

ប្រភព៖ Sky

Sokundara

27 Dec, 01:47


Nottingham Forest ឈ្នះ ៤ប្រកួតជាប់ៗគ្នា ក្នុង Premier League ជាលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៩៥ 👏

Sokundara

26 Dec, 23:55


ក្រោយចាញ់ Wolves ២-០​ យប់មិញ​ នេះជា​ ៣ប្រកួតបន្ទាប់​ របស់ Man United 😬

Sokundara

26 Dec, 17:06


Chelsea ចាញ់ជាលើកដំបូង ក្នុងរយៈពេលជិត ២ខែ 😳

Chelsea ១-២ Fulham

Sokundara

26 Dec, 14:27


Manchester City ឈ្នះតែម្ដងគត់ ក្នុង ១៣ប្រកួត ចុងក្រោយរបស់ពួកគេក្នុង Premier League 🤯

Sokundara

26 Dec, 13:43


ស៊យពេកហើយ​ Man City 😔
Haaland ស៊ុតប៉េណាល់ទី អត់ចូលហើយ ថែមចូល បែរជាជំហរ Offside ទៀត

Sokundara

26 Dec, 13:34


ចាប់តាំងពីដើមខែវិច្ឆិកា រហូតមកទល់ពេលនេះ មានតែ Heidenheim (ក្លឹបនៅលីគកំពូលអាល្លឺម៉ង់) ដែលរបូតគ្រាប់បាល់ច្រើនបំផុតនៅអឺរ៉ុប (២៨គ្រាប់) ជាង Man City 😩

Sokundara

26 Dec, 04:36


តារាងពិន្ទុ Premier League រវាងរដូវកាលមុន និងរដូវកាលនេះ ក្រោយបញ្ចប់បុណ្យណូអែល 👀

Sokundara

26 Dec, 01:27


Virgil van Dijk ឬ Nemanja Vidic? 👀

Sokundara

25 Dec, 07:51


🚨| លុបចោលពិធីជប់លៀងអបអរបុណ្យណូអែល នៅក្លឹបបិសាចក្រហម Manchester United ដោយសារតែទម្រង់លេងមិនល្អ។

ការធើ្វបែបនេះ ត្រូវបានគេប៉ាន់ស្មានថា ក្លឹបអាចចំណេញដោយសល់លុយប្រមាណ ២៥០,០០០ ផោន ពីការមិនប្រារព្ធពិធីខាងលើ។

យូរៗទៅ កីឡាករលេងលែងកើត មកដោយទាំងគ្នាបុគ្គលិកនេះទៀត កាត់នេះ កាត់នោះ ឲ្យតែក្លឹបបានចំណេញ 😓

ប្រភព៖ TheAthleticFC

Sokundara

25 Dec, 06:37


តើកីឡាករមួយណា ដែលអ្នកនឹងជ្រើសរើសក្នុង prime របស់ពួកគេ?

Salah ឬ Henry? 🤔

Sokundara

24 Dec, 14:26


ក្រុមធំៗរដូវកាលនេះ Bournemouth ស៊ីចង់រាបអស់ហេីយ 🤯

បច្ចុប្បន្ន​លេខ៥ ក្នុងតារាង Premier League 👏🏽

📷 433

Sokundara

24 Dec, 09:03


ក្លឹបនៅអឺរ៉ុបមួយដែលមិនបញ្ចេញឈ្មោះ​ ហ៊ានឲ្យ​ ៦០លានផោន​ សម្រាប់យក Alejandro Garnacho ពី Manchester United ជា​អចិន្ដ្រៃយ៍​តែម្ដង។

ប្រភព៖ caughtoffside

Sokundara

24 Dec, 08:24


Bokayu Saka នឹងអវត្ដមានចម្លោះពី ៤ ទៅ ៦សប្ដាហ៍ ដោយសារបញ្ហាសរសៃពួរ។

✍️ Premier League_Update

Sokundara

08 Dec, 10:46


អ្នកគាំទ្រ Ultra របស់ម៉ាឡេសុី​ ប្រហែលជាង​ ៥០នាក់​ ត្រៀមក្រឡុងពហុកីឡដ្ឋានជាតិ 🔥

Sokundara

08 Dec, 10:10


កម្ដៅសាច់ដុំ 🔥

Sokundara

08 Dec, 02:22


Andre Onana យប់មិញ មិនអាចសង្គ្រោះបាល់ សូម្បីតែម្ដង ទល់នឹង Nottingham Forest ដោយក្រុមភ្ញៀវស៊ុតចំគោលដៅ ៣ដង ចូលទាំង ៣ដង។ 😩

ប្រភព៖ Squawka

Sokundara

07 Dec, 19:29


ត្រឹមពេល ៤ថៃ្ង Manchester United ចាញ់ ២ប្រកួតជាប់ៗគ្នា 😬

Sokundara

07 Dec, 16:55


Breaking៖ ខែ្សប្រយុទ្ធរបស់ញញួរធំ West Ham កីឡាករ Michail Antonio បានជួបគ្រោះថ្នាក់ចរាចរណ៍។

ក្លឹបបានចេញនូវសេចក្ដីថែ្លងការណ៍ជាផ្លូវការ អំពីករណីមួយនេះ ខណៈមិនទាន់ដឹងនូវឡើយទេថា តើស្ថានភាពរបស់គេ ទៅជាយ៉ាងណានោះឡើយ។

សង្ឃឹមថារូបគេមិនកើតអីធ្ងន់ធ្ងរទៅចុះ។

Sokundara

07 Dec, 09:49


ជំនួប Merseyside រវាង Everton ទល់ Liverpool នាកីឡដ្ឋាន Goodison Park ដែលនឹងត្រូវលេងយប់នេះ​ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន​ ដោយសារបញ្ហាអាកាសធាតុ។ 🌧️

Sokundara

07 Dec, 05:06


ក្នុងសន្និសីទកាសែត​ ខាងម៉ាឡេសុី​ ជាពិសេសប្រធានក្រុម Syafiq Ahmad ដាក់គោលដៅក្នុងពាន AFF នេះ​ថា​ ខ្លួនត្រូវតែរកគ្រាប់បាល់ឲ្យបានគ្រប់ប្រកួត​ ហោចណាស់ក៏​មួយប្រកួត​ ក៏មួុយគ្រាប់ដែរ។ 🥶 🇲🇾 Vs 🇰🇭

Sokundara

06 Dec, 12:55


គ្រាន់តែអ្នកសារព័ត៌មានសួរ Pep Guardiola ជុំវិញរឿងប្រៀបធៀបលោក​ ជាមួយ Jose Mourinho ដោយ Pep ថាលោកឈ្នះ Premier League ៦ដង​ Jose ឈ្នះតែ​ ៣ដង​ ថៃ្ងមុន​ ពេលនេះ​ បុរសសញ្ជាតិព័រទុយហ្គាល់​ តបទៅវិញថា​៖

“Pep Guardiola និយាយទាក់ទងនឹងខ្ញុំ….ប្រាកដណាស់​ គេឈ្នះ​ Premier League ៦ដង​ ខ្ញុំឈ្នះ​ ៣ដង​ តែខ្ញុំឈ្នះដោយភាពយុត្ដិធម៌​ និងស្អាតស្អំ។ បេីខ្ញុំឈ្នះមិនយុត្ដិធម៌​ ខ្ញុំសុខចិត្ដចាញ់វិញ”។ 😳

“បេីខ្ញុំចាញ់​ ខ្ញុំពេញចិត្ដនឹងសាទរដល់គូប្រកួតខ្ញុំ។ ខ្ញុំឈ្នះជាមួយនឹងភាពស្អាតស្អំប៉ុណ្ណោះ​ ក្នុងអាជីពខ្ញុំ"។ 🥶

“ខ្ញុំមិនចង់ឈ្នះ​ ហេីយត្រូវប្រឈមនឹង​បណ្ដឹង​ ១៥០ករណី​ ឡេីយ”។

ប្រភព៖ Daily Mail

Sokundara

06 Dec, 07:40


Lionel Messi៖ «លេងក្នុងក្រុមជាមួយ Cristiano? ពួកយើងទាំងពីរ កំពុងស្ថិតក្នុងតំណាក់កាលចុងក្រោយនៃអាជីពរបស់ពួកយើងហើយ ប៉ុន្ដែប្រសិនបើមានឱកាសមែននោះ ប្រាកដណាស់ ខ្ញុំនឹងលេងជាមួយគេ»។

តើអាចទេ Goats ទាំងពីរ លេងក្នុងក្រុមតែមួយ? 🥹

Sokundara

06 Dec, 04:12


ទម្រង់លេងរបស់ Tottenham ក្រៅដី នាក្របខណ្ឌ Premier League រដូវកាលនេះ៖

◎ ស្មើ 1-1 vs. Leicester
◎ ចាញ់ 2-1 vs. Newcastle
◉ ឈ្នះ 0-3 vs. Man Utd
◎ ចាញ់ 3-2 vs. Brighton
◎ ចាញ់ 1-0 vs. Crystal Palace
◉ ឈ្នះ 0-4 vs. Man City
◎ ចាញ់ 1-0 vs. Bournemouth

ពួកគេឈ្នះតែក្នុងទីក្រុង Manchester ប៉ុណ្ណោះ😅

Sokundara

06 Dec, 01:11


🚨— អាជ្ញាកណ្ដាល នឹងផ្ដល់បាល់ជ្រុងទៅដល់គូប្រកួត ប្រសិនបើអ្នកចាំទីចាប់បាល់ ហើយអូសបន្លាញពេល ខណៈច្បាប់មួយនេះ កំពុងត្រូវបានពិចារណាដោយអ្នកបង្កើតច្បាប់បាល់ទាត់។

ច្បាប់មួយនេះ ត្រូវបានដាក់ឲ្យប្រើសាកល្បងក្នុងការប្រកួត Premier League អាយុក្រោម ២១ឆ្នាំ ដោយអ្នកចាំទីមិនអនុញ្ញាតឲ្យចាប់បាល់ ហើយអូសបន្លាញពេលដល់ ៨វិនាទី ឡើយ ពោលគឺអាជ្ញាកណ្ដាលនឹងលើកដៃធើ្វជាសញ្ញា ហើយរាប់ថយក្រោយពី ប្រាំ ដល់សូន្យ។

ប្រភព៖ martynziegler, TimesSport

Sokundara

05 Dec, 14:28


សូមចូលរួមអបអរសាទរដល់ក្រុមនារីជម្រើសជាតិកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងពានរង្វាន់ AFF Women Cup ឆ្នាំ២០២៤ បន្ទាប់ពីបរាជ័យទៅលើក្រុមនារីឥណ្ឌូនេស៊ី ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

Sokundara

05 Dec, 07:53


Gareth Bale លេងឆ្នាំដំបូងឲ្យ Real Madrid៖

• ៤៤ ប្រកួត
• ២២ គ្រាប់
• បញ្ជូន ១៩ ដង
• ឈ្នះ UEFA Champions League
• ឈ្នះ Copa Del Rey
• ស៊ុតគ្រាប់វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League
• ស៊ុតគ្រាប់ជ័យជម្នះវគ្គផ្ដាច់ព្រ័ត្រ Copa Del Rey

⚡️⚡️

Sokundara

05 Dec, 02:38


ខែ្សប្រយុទ្ធ JELLE JOOST GOSELINK របស់ភ្នំពេញក្រោន ជាប់ជាកីឡាករល្អជាងគេប្រចាំខែ វិច្ឆិកា នាក្របខណ្ឌ Cambodia Premier League ដោយទទួលបានទឹកប្រាក់ ៦០០ដុល្លារ ស្មើនឹង ២,៤០០,០០០៛។ 👏

Sokundara

05 Dec, 02:04


Berbatov និយាយបែបលេងសើចថា Arsenal ប្រៀបដូចជា Stoke City ចឹង ដោយពឹងផ្អែកតែលើបាល់ set-pieces។

«Premier League គឺជាលីគតែមួយគត់លើលោក ដែលមានកីឡាករជាច្រើននៅជុំវិញអ្នកចាំទី រុញគ្នាចុះឡើង ចឹងហើយបានកីឡាករគ្រប់គ្នាត្រូវតែរឹងមាំ។ និយាយបែបលេងសើច Arsenal គឺជា​ Stoke City ថ្មី ដែលពឹងតែលើបាល់ set-pieces ប៉ុណ្ណោះ»។

Sokundara

05 Dec, 00:11


Arsenal យកឈ្នះ Manchester United ៤ប្រកួតជាប់ៗគ្នា​ ក្នុង Premier League ជាលេីកដំបូង​ ក្នុង​ប្រវត្តិសាស្ត្រ​របស់ពួកគេ​។ 👏🏽

Sokundara

04 Dec, 06:15


ស្វាគមន៍កីឡាករ អូសិ តាកាកិ, នេតូ រ៉ុនដុន និង ឃូលីបាលី អាបឌែល ជាផ្លូវការចូលមកកាន់ក្រុមជម្រើសជាតិកម្ពុជា 🇰🇭
ជូនពរជោគជ័យលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិយើង។

ផ្លូវការ៖ ក្រោយពីការបញ្ជូនឯកសារនានារបស់ FFC ទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក ពេលនេះ FIFA បានសម្រេចថាពួកគេទាំង ៣ បានលទ្ធភាពគ្រប់គ្រាន់ក្នុងការលេងតំណាងឲ្យកម្ពុជា បានហើយ។ 👏

📷 សហព័ន្ធបាល់ទាត់កម្ពុជា

Sokundara

04 Dec, 03:41


មានតែ Arsenal ប៉ុណ្ណោះ ដែលជាក្រុមទម្លាក់ Man United ច្រើនជាងក្រុមណាៗទាំងអស់ ក្នុងប្រវត្ដិសាស្រ្ដ FA Cup (រួមទាំងវគ្គផ្ដាច់ព្រ័ត្រផងដែរ) ។

Sokundara

21 Nov, 02:04


Sneijder និង van der Vaart បានលេងក្នុងការប្រកួតសប្បុរសធម៌ រវាង Ajax ទល់ Real Madrid កាលពីប៉ុន្មានថៃ្ងមុន។

Wesley លេងបានត្រឹម ២០នាទី ក៏ត្រូវប្ដូរចេញ ខណៈ Rafael លេងបាន ៣៥នាទី ដែរ 😆

Sokundara

20 Nov, 08:12


🧤 88% សង្គ្រោះ % vs. AC Milan
🧤 100% សង្គ្រោះ % vs. Lecce
🧤 80% សង្គ្រោះ % vs. Roma
🧤 100% សង្គ្រោះ % vs. Genoa

David de Gea ឈ្នះពានកីឡាករល្អជាងគេប្រចាំខែតុលា របស់ Fiorentina👏

Sokundara

20 Nov, 06:24


សួនវត្ដបទុមល្ងាចឡើង ច្បាស់ណាស់

Sokundara

20 Nov, 03:11


សូមចូលរួមរំលែកទុក្ខដល់អតីតកីឡាករបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា គឺ នុប តុលា ដែលសម្រេចបញ្ចប់ជីវិតរបស់ខ្លួនកាល ២ថៃ្ងមុន។

បើតាមសម្ដីរបស់លោកគ្រូ ស៊ុំ វណ្ណា សាកសពត្រូវបានរកឃើញហើយ នាមុននេះបន្ដិច។

ប្រភព និងរូប៖ CAMSPORTS

Sokundara

20 Nov, 01:41


ចាយពេល ៥៧នាទី ដើម្បីស៊ុតបាន hat-trick
៣១គ្រាប់ បាត់ទៅហើយក្នុងរដូវកាលនេះ ត្រឹមខែវិច្ឆិកា ប៉ុណ្ណោះ
កីឡាករស៊ុតច្រើនជាងគេនៅ Nations League

ខែ្សប្រយុទ្ធកំពុងឡើងជើងខ្លាំងបំផុតក្នុងអឺរ៉ុប នាពេលបច្ចុប្បន្ននេះ 🤖

Sokundara

19 Nov, 14:16


Man Utd ត្រូវបានគេរាយការណ៍ អាចនឹងពិចារណាឲ្យ Joshua Zirkzee និងថែម ៣០លានផោន ទៀត ទៅកាន់ Napoli ដើម្បីយក Victor Osimhen ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Galatasaray។ 😳🔴🇳🇬

ប្រភព៖ SPORF

Sokundara

19 Nov, 06:36


ចចាមអារ៉ាម៖ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាក្នុងការបង្កើតឲ្យមានការប្រកួតក្របខណ្ឌអាស៊ី ដែលមានលីគផ្សេងៗ ទៅតាមកម្រិតនៃប្រទេសនីមួយៗ ដែលដូចទៅនឹង UEFA Nations League របស់ទ្វីបអឺរ៉ុប។ ⚽️🔥🤫

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា ក្របខណ្ឌខាងលើ អាចនឹងចាប់ផ្ដើមពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០២៨ ខណៈការប្រកាសលម្អិតនឹងត្រូវបង្ហាញឆាប់ៗនេះ។

ប្រភព៖📝/indostranfer
រូប៖ 📷 Saigon_redux

Sokundara

19 Nov, 01:06


សហព័ន្ធបាល់ទាត់អង់គ្លេស ឬ FA បានសម្រេចពិន័យ Rodrigo Bentancur របស់ Spur មិនឲ្យលេងចំនួន ៧ប្រកួត និងពិន័យជាទឹកប្រាក់ ១០0,០០០ ផោន ក្រោយពីសាមីខ្លួននិយាយថា មិត្ដរួមក្រុមរបស់គេគឺ Son Heung-min និងបងប្អូនរបស់គេ «សុទ្ធតែដូចគ្នា» អំឡុងត្រូវបានគេសួរក្នុងបទសម្ភាសមួយ។ ⛔️🥴

រូបគេនៅតែអាចលេងក្នុង Europa League សម្រាប់ Spurs បានដដែល។

បន្ថែម៖ ក្នុងន័យ «សុទ្ធតែដូចគ្នា» ប្រហែលជា FA យល់ថា ជាការនិយាយក្នុងន័យបង្អាប់ទាក់ទងទៅនឹងជាតិសាសន៍ ប៉ុន្ដែ Son ហាក់បីដូចជាមិនខ្វល់ តែ FA ជាអ្នកខ្វល់🥴

ប្រភព៖ FA

Sokundara

18 Nov, 06:35


🎙🗣José Mourinho៖ «Ibrahimović ចូលក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីនិយាយជាមួយខ្ញុំ «ខ្ញុំត្រូវតែចាកចេញ ដើម្បីឈ្នះ Champions League»។
ជំនួយការខ្ញុំទាំងសងខាងជឿថា ការបាត់បង់រូបគេ នឹងធើ្វឲ្យពិបាកក្នុងការឈ្នះការប្រកួត សូម្បីតែមិត្ដរួមក្រុមក៏មិនចង់បាត់បង់គេដែរ។

ខ្ញុំក៏រៀងបារម្ភដែរ ប៉ុន្ដែខ្ញុំក៏និយាយថា «ប្រហែលជាពេលដែលចាកចេញ ពួកយើងនឹងឈ្នះ»។

ក្រោយមកខ្ញុំនិយាយទៅកាន់ Branca «ប្រសិនបើគេចង់ទៅ Barcelona យើងនឹងព្យាយាមយក Samuel Eto’o វិញ»។

គេនិង Diego Milito អាចនឹងកែប្រែក្រុមទាំងមូលក៏ថាបាន។
Samuel Eto’o និង Zlatan Ibrahimovic ក៏សម្រេចផ្លាស់ប្ដូរក្លឹប។

Zlatan ចំណាយពេលត្រឹម ១រដូវកាល នៅ Barcelona ខណៈ Eto’o ឈ្នះពាន ៣ (treble) ជាមួយ Inter ត្រឹមរដូវកាលដំបូង 🔥🔁

Sokundara

18 Nov, 02:02


🚨🔴 អតីតខែ្សបម្រើរបស់ក្លឹបបិសាចក្រហម Manchester United គឺ Scott McTominay លើកឡើងថា រូបគេមិនមានអ្វីត្រូវសោកស្ដាយឡើយ ក្នុងការចាកចេញពី Old Trafford ដើម្បីចូលរួមជាមួយ Napoli។

«វាគឺជាការសម្រេចចិត្ដដ៏ធំសម្រាប់ខ្ញុំ និងគ្រួសារ ក៏ដូចជាមិត្ដភក្ដិរបស់ខ្ញុំ។ ពេលវេលាបែបនេះក្នុងជីវិតរបស់អ្នក ហើយអ្នកត្រូវសួរខ្លួន​ឯងថា៖ «តើខ្ញុំចង់ធើ្វវាដែរទេ?» ប្រាកដណាស់ គឺត្រូវតែធើ្វ។ ពេលនេះ មិនអាចដើរថយក្រោយបានទេ។ ខ្ញុំមិនមានអ្វីត្រូវសោកស្ដាយឡើយក្នុងអាជីពខ្ញុំ ហើយខ្ញុំនឹងបន្ដធើ្វបែបនេះទៀត»។

Sokundara

17 Nov, 04:42


Cristiano Ronaldo និយាយទៅលើ Ruben Amorim៖

«ខ្ញុំសូមជូនពរគាត់ និង Manchester United ឲ្យជួបតែសំណាងល្អបំផុតលើលោក»។ 🐐

Sokundara

16 Nov, 05:44


Jake Paul យកឈ្នះ Mike Tyson 🥴

Sokundara

16 Nov, 05:05


យប់មិញ​ ពូដូ​ ស៊ុតចូល២គ្រាប់​ ប៉េណាល់ទី​ ១គ្រាប់​ និងបកចេកមួយគ្រាប់នេះ 🤯 ជួយព័រទុយហ្គាល់​ លត់​ប៉ូឡូញ​ ៥-១​ នៅ Nations League 🔥

Sokundara

16 Nov, 02:14


មុនចាកចេញពី Manchester United លោក Ruud van Nistelrooy បានប្រាប់កីឡាករទាំងអស់​ ដាច់ខាតត្រូវតែគាំទ្រ​ និងស្ដាប់តាមការណែនាំរបស់គ្រូបង្វឹកថ្មី​ លោក Ruben Amorim។ 👏🏽

Sokundara

14 Nov, 07:43


គ្រូបង្វឹក​ ដែលមិនទាន់មានក្លឹបដឹកនាំ៖

🇮🇹 Max Allegri
🇮🇹 Maurizio Sarri
🏴󠁧󠁢󠁥󠁮󠁧󠁿 Frank Lampard
🏴󠁧󠁢󠁥󠁮󠁧󠁿 Graham Potter
🏴󠁧󠁢󠁥󠁮󠁧󠁿 Southgate
🇳🇱 Erik ten Hag
🇩🇪 Edin Terzic
🇩🇪 Joachim Löw
🇪🇸 Xavi
🇵🇹 Sergio Conceicao
🇫🇷 Zinedine Zidane
🇫🇷 Patrick Vieira

Sokundara

14 Nov, 01:36


Noussair Mazraoui ក្នុងតម្លៃត្រឹម​ ១២.៧លានផោន​ គឺជាតម្លៃដែល Manchester United ចំណាយលុយតិចបំផុត​ ប៉ុន្ដែទទួលបានគុណភាពល្អខ្លាំង​ ចាប់តាំងពី Sir Alex Ferguson ចូលនិវត្តន៍​។ 👏 💯

Sokundara

13 Nov, 07:38


Bruno Fernandes បានជួយសង្គ្រោះអ្នករួ​មដំណេីរលេីយន្ដហោះ easyJet ដែលធេី្វដំណេីរទៅកាន់ទីក្រុង Lisbon កាលពី​ ២ថៃ្ងមុន។

ខណៈ​ដែល Bruno ដេីរទៅបន្ទប់ទឹក​នៅខាងក្រោយ​ចុងគេនៃយន្ដហោះ​ រូបគេបានឃេីញបុរសម្នាក់សន្លប់។

Fernandes បានស្រែកយ៉ាងប្រញាប់ដេីម្បីឲ្យមានអ្នកជួយ៖ “អធ្យាស្រ័យ​ៗ​ យេីងត្រូវការជំនួយបន្ទាន់ៗ!"។

បន្ទាប់ពីអ្នកជួយសង្គ្រោះបានមកដល់ Bruno ក៏មិនទាន់ចាកចេញទៅវិញភ្លាមដែរ​ ដោយអង្គុយនៅចាំមេីលទាល់តែបុរសនោះ​ លែងអី​ ហេីយក្រោយមកពួកគេក៏បាន selfie ជាមួយអ្នករួមដំណេីរផ្សេងទៀត​ ព្រមទាំង Dalot ទុកជា​អនុស្សាវរីយ៍​។

Sokundara

13 Nov, 02:09


João Pereira ត្រូវបានថ្នាក់ដឹកនាំ Sporting តែងតាំងជាគ្រូបង្វឹករបស់ក្លឹប ជំនួសតំណែងលោក Rúben Amorim ដែលទៅកាន់តួនាទីនៅ Manchester United។

បុរសវ័យ ៤០ឆ្នាំ ដែលជាអតីតខែ្សការពារស្លាបស្ដាំរូបនេះ បានចូលធើ្វការនៅ Sporting កាលពីឆ្នាំ ២០២១ ខណៈតួនាទីចុងក្រោយរបស់លោក គឺដឹកនាំក្លឹបឈុត B មុនតម្លើងមកដឹកនាំឈុតធំនេះ។

Sokundara

12 Nov, 07:57


Nick Tylor 🔥

Sokundara

04 Nov, 04:08


Frank Lampard៖ “Man Utd អាចជាក្រុមដែលដាក់សម្ពាធទៅលេីគូប្រកួត​ ដ៏សែនពិបាកមេីលបំផុតក្នុងលីគ”។

ប្រភព៖ Sky Sports

Sokundara

04 Nov, 01:04


Noussair Mazraoui ញាក់ដាច់កីឡាករ Chelsea ៥ដង ក្នុងការប្រកួតយប់មិញ ដែលជាចំនួនញាក់ដាច់ច្រើនបំផុតក្នុងនាមជាខែ្សការពារ គិតត្រឹមពេលនេះ ក្នុង Premier League រដូវកាល ២០២៤-២០២៥។

ត្រឹម ១៥លានផោន តែគុណភាពល្អខ្លាំង💰

Sokundara

03 Nov, 16:00


Spur លត់ក្រុមកំពូលតារាង Champions League គឺ Aston Villa ដល់ទៅ ៤-១ 🤯

Sokundara

03 Nov, 03:56


Bournemouth យកឈ្នះ Arsenal និង Man City រួចហេីយ​ ក្នុងរដូវកាលនេះ 🤝

Sokundara

03 Nov, 02:16


វីរបុរសរបស់ Real Madrid គឺ Marcelo ត្រូវបានក្លឹប Fluminense សម្រេចផ្ដាច់កុងត្រាចោលតែម្ដង បន្ទាប់ពីរូបគេបង្ហាញកាយវិការមិនគោរពដល់គ្រូបង្វឹក កីឡាករ រួមទាំងអ្នកធើ្វការក្នុងក្លឹប។ 😬

សេចក្ដីរាយការណ៍បានឲ្យដឹងថា រូបគេផ្ទាល់មិនពេញចិត្ដកីឡាករសឹងតែមួយក្រុម អមជាមួយនឹងអត្ដចរិកមិនសូវឲ្យតម្លៃក្នុងក្រុមរបស់គេផងដែរ។ 🤯

ការផ្ដាច់កុងត្រានេះដែរ ក៏អាចបណ្ដាលមកពីការប្រកួតកាលពីប៉ុន្មានថៃ្ងមុន បន្ទាប់ពីគ្រូបង្វឹកត្រៀមនឹងប្ដូររូបគេចូល ប៉ុន្ដែមិនដឹងថា Marcelo និយាយអ្វីទេ ទើបធើ្វឲ្យគ្រូខឹងគេខ្លាំង ហើយសម្រេចមិនប្ដូរអតីតខែ្សការពារជម្រើសជាតិប្រេស៊ីលនេះវិញ។ 😳

Sokundara

02 Nov, 17:01


😳😳

Sokundara

02 Nov, 14:48


Arsenal អាចតាមពីក្រោយក្រុមកំពូលតារាង​ រហូតដល់ទៅ​ ៨ពិន្ទុ​ ប្រសិនបេី Man City យកឈ្នះ Bournemouth 😐

Sokundara

02 Nov, 04:05


អ្នកទស្សនាក្នុងកីឡដ្ឋាន បានគប់ថង់ជាច្រើនចូលមកលើទីលាន អំឡុងការប្រកួតរវាង Al Ittihad vs Al Ahli កាលពី ២ថៃ្ងមុន។

ស្របពេលដែលកីឡាករទាំងអស់ បានចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ដើម្បីសម្រាកហូបទឹក N'Golo Kanté បន្ដនៅទីលាន ដើម្បីដើររើសថង់ដែលគេគប់ចូលនោះ។ ❤️👏

Sokundara

01 Nov, 14:26


De Gea យប់មិញ​ 🤯

Sokundara

01 Nov, 06:16


🚨📸 - Erik ten Hag ទៅលេងឪពុកម្ដាយរបស់គាត់ ក្នុងតំបន់ Oldenzaal ប្រទេសហូឡង់ ដែលជាទីកន្លែងកំណើតរបស់លោក។ រូបលោកត្រូវបានគេឃើញនាំឪពុករបស់លោក Hennie ដើរលេងកាលពីម្សិលមិញ បន្ទាប់ពីត្រូវក្លឹបបិសាចក្រហម Manchester United បញ្ចប់តំណែងកាលពីពេលកន្លងទៅ។❤️

ប្រភព៖ MailSport
___
តាមដានបន្ថែម 👉 https://t.me/sokundara

Sokundara

01 Nov, 02:20


🇪🇸🧤De Gea សម្រាប់ Fiorentina ក្នុង Serie A រដូវកាលនេះ៖

🔳ចំណាត់ថ្នាក់លេខ ១ សម្រាប់ការជួយសង្គ្រោះបាល់ គិតជាភាគរយ
🔳ចំណាត់ថ្នាក់លេខ ​២ សម្រាប់ការជួយសង្គ្រោះបាល់ ក្នុង ៩០នាទី
🔘ចំណាត់ថ្នាក់លេខ ៦ សម្រាប់ការទប់មិនឲ្យបាល់ចូលទី
🔘ទប់មិនឲ្យគេស៊ុតចូល ៣ដង
🔘៦ប្រកួត មិនដែលចាញ់ នៅពេលដែល De Gea ចាំទី
🔳កីឡាករល្អប្រចាំការប្រកួត ២ដង

Sokundara

31 Oct, 13:51


📈🔵10 ប្រកួតចុងក្រោយ របស់ Napoli៖

3-0 win vs Bologna
2-1 win vs Parma
4-0 win vs Cagliari
🤝 0-0 draw vs Juventus
5-0 win vs Palermo
2-0 win vs Monza
3-1 win vs Como
1-0 win vs Empoli
1-0 win vs Lecce
2-0 win vs Milan

របូត 2គ្រាប់ តែប៉ុណ្ណោះ 😬

Sokundara

31 Oct, 07:03


🔵😵‍💫 Pep Guardiola៖ «កាល FA Cup វគ្គផ្ដាច់ព្រ័ត្រទល់នឹង Manchester United នៅ Wembley រដូវកាលមុន ពួកយើងដូចរៀងនៅសល់ហាយ» 🥴🍺

✍🏻 Fabrizio Romano

Sokundara

31 Oct, 06:12


Cristiano Ronaldo៖ «ខ្ញុំមិនគោរពទៅលើ Erik ten Hag ទេ ព្រោះគាត់មិនផ្ដល់ការគោរពមកលើខ្ញុំ»។

✍🏻 Fabrizio Romano

Sokundara

31 Oct, 01:32


ក្រុមធំៗយប់មិញ ២ គឺ Manchester City និង Chelsea ធ្លាក់ចេញពីពានរង្វាន់លំដាប់ទី៣ អង់គ្លេសនេះហើយ។

នេះគឺជាគូប្រកួត សម្រាប់វគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ Carabao Cup 🫵

Sokundara

31 Oct, 00:55


Manchester United មិនដែលស៊ុតបញ្ចូលទីបាន​ ៥គ្រាប់ឡេីយ​ ទល់នឹងក្រុមក្នុង Premier League អំឡុងកាលដឹកនាំរបស់លោក Erik ten Hag។

Ruud van Nistelrooy ប្រេីពេលត្រឹម​ ១ប្រកួត 🔥

Sokundara

30 Oct, 23:50


ចាប់ផ្ដេីមការងារដំបូង​ ដាក់​ ៥គ្រាប់ យកធេី្វ portfolio តែម្ដង 😅

Sokundara

30 Oct, 07:25


🚨🏃🏼 Erik Ten Hag ដាក់ឲ្យកីឡាករទាំងអស់ ហ្វឹកហាត់បន្ថែមទៀត (លើសម៉ោងហ្វឹកហាត់ធម្មតា) ដើម្បីជាការពិន័យទៅលើពួកគេ​ ជុំវិញលទ្ធផលមិនល្អ ខណៈកីឡាករមួយចំនួនយល់ថា ការពិន័យនេះ មិនមានលទ្ធផលជម្រុញលើសមត្ថភាពរបស់ពួកគេអ្វីឡើយ។

«ពួកគេមានតែហត់ខ្លាំងលើសដើម សម្រាប់ការប្រកួតបន្ទាប់ពួកគេ ពេលចាញ់ នឹងធើ្វបែបនេះទៀត។ Ten Hag ថា ដោយសារ Premier League គឺប្រកួតប្រជែងខ្លាំង ដូច្នេះការហ្វឹកហាត់ក៏ត្រូវតែខ្លាំងដូចគ្នា»។

ប្រភព៖ Fabrizio Romano

Sokundara

30 Oct, 02:37


🚨 Ruud van Nistelrooy ទំនងចាកចេញពីក្លឹបបិសាចក្រហម Manchester United នៅពេលដែលគ្រូបង្វឹកថ្មី លោក Rúben Amorim ឡើងកាន់តំណែង ដោយអ្នកចាត់ការវ័យ ៣៩ឆ្នាំនេះ នឹងនាំជំនួយការរបស់លោកទាំងអស់ មកធើ្វការជាមួយលោក។

ប្រភព៖ BurtTelegraph

Sokundara

30 Oct, 00:00


Cristiano Ronaldo ស៊ុតប៉េណាល់ទីមិនចូល​ នៅនាទីទី​ ៩០+៦​ ធេី្វឲ្យ Al Nassar ធ្លាក់ចេញពីពានរង្វាន់ King Cup ត្រឹមវគ្គ​ ១៦ក្រុមចុងក្រោយ​ ដោយបរាជ័យ ០-១​ ទៅលេី Al Taawoun កាលពីយប់មិញនេះ​។ 😬

Sokundara

29 Oct, 13:44


🚨 Luke Shaw រងរបួសបន្ថែម ពីលើរបួសចាស់ (កំភួនជើង) របស់គេទៀត។ 🥴

ប្រភព៖ MEN

Sokundara

29 Oct, 04:10


Toni Kross មុនការប្រកាសលទ្ធផល Ballon d’Or យប់មិញ៖

“Rodri នឹងឈ្នះ។ ខ្ញុំមិនដែលឃេីញអ្វីសំខាន់ពីពានផ្ទាល់ខ្លូនក្នុងបាល់ទាត់ឡេីយ។ វាគ្មានចំណែកសំខាន់អ្វីនោះទេ”។

ប្រភព៖ The Icon League

Sokundara

29 Oct, 03:52


🚨📸 - Ten Hag នៅព្រលានយន្ដហោះ Manchester អោបលាគ្នាជាលេីកចុងក្រោយ មុនហោះចាកចេញទៅកាន់ហូឡង់ 😢💔

Sokundara

28 Oct, 16:33


ប្រភពជិតស្និទនឹងលោក Ruud van Nistelrooy បានបញ្ជាក់ថា​ ទោះបីជាលោកមានតំែ​ណងត្រឹមជាគ្រូបណ្ដោះអាសន្នក៏ដោយ​ ក៏លោកនឹងដេីរតួនាទីដូចជាគ្រូបង្វឹកពេញសិទ្ធិ​ ព្យាយាមគ្រប់បែយ៉ាង​ ដេីម្បីដឹកនាំក្រុមឲ្យមានភាពប្រសេីរឡេីង​ ទោះតិច​ ឬច្រេីនក៏ដោយ។

📝 Sky Sports

Sokundara

28 Oct, 13:19


Bruno Fernandes គឺជាកីឡាករ Man Utd ដំបូងគេ ដែលចេញមុខនិយាយពាក្យលា និងអរគុណដល់លោក Erik ten Hag តាមរយៈការសរសេរខ្លឹមសារ និងបង្ហោះរូបមួយនេះ ក្នុងបណ្ដាញសង្គមរបស់គេ។

Sokundara

28 Oct, 11:54


រជ្ជកាលរបស់ Pep និង Klopp នឹងបញ្ចប់ក្នុងពេលឆាប់ៗ។

ផ្លូវការ​៖ លោក Erik ten Hag ត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញពីតួនាទីជាគ្រូបង្វឹកហេីយ។

🏆 Carabao Cup
🏆 FA Cup

Sokundara

28 Oct, 06:25


🇵🇹🚨 Bruno Fernandes មានចំនួនស៊ុតតែមិនចូលទី​ ច្រើនជាងកីឡាករណាៗទាំងអស់ ក្នុង Premier League រដូវកាលនេះ (២៨ជើង)។

Sokundara

28 Oct, 01:39


អតីតអាជ្ញាកណ្ដាល លោក Keith Hackett ទៅលើការស៊ុតប៉េណាល់ទីរបស់ West Gam៖ «វាគឺជាការសម្រេចចិត្ដដ៏អាក្រក់មើលបំផុត ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក។ ខ្ញុំមិនដឹងរកពាក្យអ្វីយកមកនិយាយឡើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំង។ ជាការពិត វាអាក្រក់មើលខ្លាំងណាស់។ សូម្បីអាជ្ញាកណ្ដាលកាត់សេចក្ដីតាមសួនច្បារ ក៏មិនពិន័យបាល់នេះ ជាបាល់ប៉េដែរ»។

ប្រភព៖ TeleFootball

Sokundara

27 Oct, 16:05


Manchester United ធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ១៤ ក្រោយបរាជ័យទៅលើ West Ham 😮

បិសាចក្រហម គិតត្រឹមពេលនេះ មានចំនួននៃការចាញ់ (៤ដង) ​ច្រើនជាងការឈ្នះទៅទៀត (៣ដង)។ 😩

Sokundara

27 Oct, 14:50


Dalot ជាមួយនឹងការខកខានឱកាសត្រង់នេះ ឬ miss of the season 😩

Sokundara

27 Oct, 03:26


⚪️👀 Ancelotti៖ «គ្រាចុងក្រោយដែលយើងចាញ់ 0-៤ ទៅលើ Barca យើងឈ្នះ La Liga និង Champions League»។

Sokundara

27 Oct, 02:13


⚪️❗️ Ancelotti៖ «អ្វីដែលកើតឡើងជាមួយ Hansi Flick? មិនមានបញ្ហាអីឡើយជាមួយគាត់ តែបញ្ហាគឺមកពីជំនួយការគាត់នឹង សាទរគ្រាប់បាល់មិនសមរម្យទាល់តែសោះ»។

«ខ្ញុំប្រាប់គាត់ ហើយ Flick ក៏យល់ចឹងដែរ»។

Sokundara

27 Oct, 01:08


Lamine Yamal vs. Real Madrid:

ប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់របស់គូប្រកួត​ ៦ដង
ឈ្នះការប្រជែងយកបាល់​ ៥ដង
ស៊ុត​ ៤ជេីង
ចំគោលដៅ​ ៣ដង
បង្កេីតឱកាស​ ៣ដង
ប្រជែងបាល់​មួយស្មេីឈ្នះ​ ២ដង
ឈូស​ ២ដង
ស៊ុត​បញ្ចូលទី​ ១គ្រាប់

កីឡាករស៊ុតបញ្ចូលទីវ័យក្មេងបំផុត​ ក្នុងប្រវត្តិ​សាស្ត្រ​ការប្រកួត​ El Clasico​ 💫

#ElClasico #elclasico2024

Sokundara

26 Oct, 23:08


មេីលស្ថិតិនេះហេីយ​ សឹងតែមិនជឿថា​ ការប្រកួតនេះ​ លេងនៅ Santiago Bernabeu ឡេីយ 🤯

Sokundara

26 Oct, 14:41


Chido Obi-Martin ប្រើពេលត្រឹម ១៤នាទី ប៉ុណ្ណោះ ក្នុងការរក hat-trick ឲ្យឈុតក្រោម ១៨ឆ្នាំ របស់ Manchester United 🤯

យុវជនរូបនេះ គឺជាកីឡាកររបស់ Arsenal កាលពីប៉ុន្មានខែមុន កន្លងទៅប៉ុណ្ណោះ 👀

Sokundara

26 Oct, 12:38


🇫🇷 Arsene Wenger គ្រាដែលលោកញាក់ដាច់ Zidane ក្នុងការប្រកួតសប្បុរសធម៌៖

«ដំបូង ខ្ញុំទៅឆ្វេង គាត់ទៅឆ្វេងដែរ។ ក្រោយមកខ្ញុំញាក់ទៅស្ដាំ គាត់ក៏ទៅស្ដាំ។ ចុងក្រោយខ្ញុំទៅឆ្វេង គាត់ទៅទិញ hot dog បាត់»។ 😂😂😂😂

Sokundara

26 Oct, 12:13


គិតថាលទ្ធផលនឹងទៅជាយ៉ាងណាដែរ សម្រាប់ការប្រកួតដ៏ធំនាយប់អាធ្រាតនេះ? 🤔

Sokundara

26 Oct, 10:01


Man Utd សុំ Man City ឲ្យ Alejandro Garnacho និង Kobbie Mainoo រួមដំណើរ ក្នុងពិធីប្រគល់ពានរង្វាន់ Ballon d’Or នៅប៉ារីស ថៃ្ងចន្ទខាងមុខ តែត្រូវបានម្ចាស់ពានលីគ ៤សម័យជាប់ៗគ្នា បដិសេធ

អើយ... អីក៏ម្ល៉េះ បិសាច😩

ប្រភព៖ Daily Mail

Sokundara

26 Oct, 06:23


🗣 Jules Koundé៖ «ពួកយើងបានឃើញការប្រកួតទល់នឹង Dortmund ហើយ។ នេះគឺជាអ្វីដែល Madrid អាចធើ្វ។ ពួកគេគឺជាក្រុមដែលដឹងអំពីរបៀបក្នុងការឈ្នះការប្រកួត«។

«មិនថាពួកគេលេងរបៀបណាឡើយ ទោះពេលខ្លះពួកគេលេងល្អ លេងមិនល្អក៏ដោយ ពួកគេនៅតែដឹងពីរបៀបឈ្នះដដែល»។

ប្រភព៖ SportyTV_

Sokundara

26 Oct, 03:56


Cristiano Ronaldo ប្រកាសស្វែងរកបុរសវ័យចំណាស់​រូបនេះ​ ក្រោយពីបានឃេីញវីដេអូបុរសរូបនេះ ស្រែក “Ronaldo Ronaldo Ronaldo” ទាំងក្ដីរំភើប​ រហូតដល់ស្រក់ទឹកភ្នែក​ អំឡុងការប្រកួតរបស់ Al-Nassr កាលពីពេលកន្លងទៅ។ 🥺

Sokundara

25 Oct, 14:59


លទ្ធផល​ 7ប្រកួត​ចុង​ក្រោយ​ របស់ Man United៖

🤝 0-0 vs Crystal Palace
🤝 1-1 vs FC Twente
0-3 vs Spurs
🤝 3-3 vs FC Porto
🤝 0-0 vs Aston Villa
2-1 vs Brentford
🤝 1-1 vs Fenerbahce

Sokundara

25 Oct, 11:32


https://www.facebook.com/share/v/17iENfAGPr/?mibextid=WC7FNe

អ្នកចាំទីរបស់ទ័ព​ អុំ​ សេរីរត្ន័​ ដាច់សរសៃជង្គង់ផ្នែកខាងក្រោយ​ (PCL) អំឡុងការប្រកួតទល់បឹងកេត​ ថៃ្ងមុន។ 😞

Sokundara

25 Oct, 04:42


🇵🇹🤨 José Mourinho៖ “ខ្ញុំដឹងថាក្រុមផ្សព្វផ្សាយអង់គ្លេសនឹងនិយាយថា “Manchester United លេងមិនល្អ​ អត់មានស៊ុតអីបានមួយជេីង”។

Sokundara

25 Oct, 03:18


Man United ឈរលេខរៀងទី ២១ ក្នុង Europa League 🤐

Sokundara

25 Oct, 01:30


ស្ថិតិរបស់ Tottenham ក្នុងពាន Europa League សម្រាប់ការប្រកួតក្នុងទឹកដី Tottenham Hotspur របស់ពួកគេ៖
WWWWWWW

◉ ស៊ុត ១៩ គ្រាប់
◉ បិទមិនឲ្យគេស៊ុតបញ្ចូលទី ៧ ប្រកួត
◉ របូត ០ គ្រាប់

កំណត់ត្រា💯 %

Sokundara

24 Oct, 23:47


ជួយសង្គ្រោះ​ ២ដង​ ជាប់គ្នា​ សម្រាប់ Onana ពីការតែតរបស់ Fenerbahce សូម្បីតែ Jose Mourinho ក៏សឹងតែមិនជឿដែរ 🤯

Sokundara

24 Oct, 14:25


អ្នកគាំទ្រ Ultra របស់ Fenerbahce មួយក្រុម 🇹🇷 បានទៅបង្កហិង្សាទៅលើអ្នកគាំទ្រ Manchester United 🏴󠁧󠁢󠁥󠁮󠁧󠁿 កាលពីយប់មិញ ដែលពួកគេបានធើ្វដំណើរមកទស្សនាផ្ទាល់នាទីក្រុង Istanbul សម្រាប់ការប្រកួតយប់នេះ។ 😢

ប្រភពវីដេអូ៖ Hooligans.cz Official