SME Bank of Cambodia (@sme_bank_cambodia)の最新投稿

SME Bank of Cambodia のテレグラム投稿  

SME Bank of Cambodia
នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

💬 Personal Chat
https://t.me/smebank

👨‍👧‍👦 Facebook Page
https://www.facebook.com/smebankcambodiaplc

🙏 Help us level up our channel
https://t.me/boost/sme_bank_cambodia
2,423 人の購読者
950 枚の写真
47 本の動画
最終更新日 25.02.2025 20:35

類似チャンネル

រៀនអាយធី REAN-iT
10,495 人の購読者
SysAdmin 24x7
4,269 人の購読者

SME Bank of Cambodia によってTelegramで共有された最新のコンテンツ


គម្រោងហិរញ្ញប្បទានសម្រាប់ ប្រតិបត្តិករទឹកស្អាតកម្ពុជា ផ្តល់ជូនទំហំហិរញ្ញប្បទានរហូតដល់ ៣លានដុល្លារអាម៉េរិក ឬសមមូលនឹងប្រាក់រៀល ដោយមានអត្រាការប្រាក់ចាប់ពី ៥.៥០% ក្នុងមួយឆ្នាំ (ប្រាក់ដុល្លារអាម៉េរិក) និង ៤.៧៥% ក្នុងមួយឆ្នាំ (ប្រាក់រៀល)។

នាឱកាសនេះ SME Bank សូមចូលរួមចែករំលែកក្តីស្រឡាញ់អ្នកជាមូយកុមារកម្ពុជា
On this occasion, SME Bank of Cambodia Share your love with Cambodian children.

រីករាយទិវានៃក្តីស្រឡាញ់ #HappyValentinesDay
#SmallActBigHeart #OneSME

រីករាយទិវានៃក្តីស្រឡាញ់
Happy Valentine's Day

#SmallActBigHeart #OneSME

សូមអនុមោទនាពិធីបុណ្យមាឃបូជា

ពិធីបុណ្យមាឃបូជា ត្រូវបានពុទ្ធសាសនិកជនទូទាំងពិភពលោក ប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។

នាក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមជូនពរដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាពុទ្ធបរិស័ទទាំងអស់ ជួបនូវសិរីមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ, វណ្ណៈ, សុខៈ, ពលៈ, កុំបីឃ្លៀងឃ្លាតឡើយ។

ខេត្តព្រះសីហនុ, នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរៀបចំសកម្មភាពរត់ជាក្រុម តាមដងឆ្នេរសមុទ្រ ដែលត្រូវបានដឹកនាំដោយក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងមានការអញ្ជើញចូលរួមពីបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ប្រមាណ១០០នាក់។

សកម្មភាពរត់ជាក្រុមនេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង សំដៅជំរុញការចូលរួមសកម្មភាពរួមគ្នា ជាក្រុម ពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ក្រោមស្មារតីភាតរភាព និងសាមគ្គីភាព ជាធ្លុងមួយ ដើម្បីសម្រេចគោលដៅរួម។

📖 អានបន្ថែមនៅទីនេះ

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពបុគ្គលិក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសមត្ថភាព ដោយផ្តល់ជូននូវការទទួលស្គាល់សមិទ្ធផល តាមរយៈការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារប្រកបដោយទំនួលខុសត្រូវ និងវិជ្ជាជីវៈ។

📖 អានបន្ថែមនៅទីនេះ

សេចក្តីជូនដំណឹង!

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមគោរពជូនដំណឹងដល់ម្ចាស់សហគ្រាស ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យបានជ្រាបថាធនាគារនឹងផ្អាកប្រតិបត្តិការរបស់ខ្លួនចំនួន ១ថ្ងៃ នៅសាខាខេត្ត នៃធនាគារ រួមមាន៖ សាខាខេត្តបាត់ដំបង, សាខាខេត្តបន្ទាយមានជ័យ, សាខាខេត្តសៀមរាប និងសាខាខេត្តត្បូងឃ្មុំ ដើម្បីរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបើកដំណើរការជាធម្មតាវិញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

អាស្រ័យហេតុនេះ សូមម្ចាស់សហគ្រាស ដៃគូសហការ និងសាធារណជនទាំងអស់ មេត្តាទទួលជ្រាបជាព័ត៌មាន។

ក្នុងសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) តំណាងដោយលោក ជា សុភ័ក្ត, អគ្គនាយកស្តីទី និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) តំណាងដោយលោក ញឹម សូរិយា, ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងវិភាគអាជីវកម្ម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសាជីវកម្មធានាឥណទានកម្ពុជា។

គម្រោងធានាឥណទាននេះ នឹងក្លាយជាជម្រើសបន្ថែម និងសមស្របក្នុងកាលៈទេសៈបច្ចុប្បន្ន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ដែលត្រូវការទុនសម្រាប់ចាប់ផ្តើម ឬពង្រីកអាជីវកម្ម ប៉ុន្តែកំពុងប្រឈមនឹងកង្វះទ្រព្យធានា ដើម្បីទទួលបានហិរញ្ញប្បទានពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ។

👉 អានបន្ថែមនៅទីនេះ

«គម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ ពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា»

សូមអញ្ជើញទស្សនា វីដេអូសង្ខេបខ្លី ពីវឌ្ឍនភាពអាជីវកម្ម តាមរយៈគម្រោងហិរញ្ញប្បទាន ប្រកបដោយលក្ខខណ្ឌអនុគ្រោះ ផ្តល់ដោយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជូនដល់អ្នកស្រី ចាន់ រចនាផា ដែលជាម្ចាស់សហគ្រាសធុនមធ្យម ក្រូម៉េដែក។

នេះជាវីដេអូសក្ខីកម្ម ស្តីអំពីការអភិវឌ្ឍអាជីវកម្មរបស់អតិថិជន នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលត្រូវបានផលិតឡើង ក្នុងគោលបំណងលើកកម្ពស់ និងគាំទ្រវឌ្ឍនភាព សហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

👉 សម្រាប់ការទស្សនាវីដេអូពេញ លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់ធនាគារ៖https://smebankcambodia.com.kh/.../news/successful_client/

នេះជាមោទនភាពមួយ ហើយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការបោះជំហាន ក្នុងការសម្រេចសមិទ្ធផលថ្មីៗ និងជាបន្តបន្ទាប់របស់ធនាគារជាតិ នៃកម្ពុជា។

អានបន្ថែម៖ https://www.facebook.com/share/p/14jaK9rzFB/