រៀននិយាយត្រង់ៗ បើអត់លុយថាអត់លុយ បើមិនចេះថាមិនចេះ កុំធ្វើជាមនុស្សដែលក្លែងក្លាយ( Fake ) ធ្វើខ្លួនដូចអ្នកមានតែជំពាក់លុយគេជុំទិស។
ការរាប់អាន មិនថាមិត្តភក្តិ ឬ ស្នេហានោះទេការនិយាយអោយត្រង់អំពីស្ថានភាពខ្លួនឯង អោយភាគីម្ខាងទៀតដឹង មិត្តភក្តិពិតប្រាកដនឹងយល់ពីអ្នកហើយតែងតែនៅក្បែរ ជួយអ្នកជានិច្ច មិនមែនពួកគាត់ជាអ្នកមាននោះទេ តែវាជាការជួយគ្នាទៅវិញទៅមក។
ពេលខ្លះមនុស្សម្នាក់ៗសុទ្ធតែមានសម្ពាធ ទំនួលខុសត្រូវ ប៉ុន្តែពេលខ្លះយើងមិនហ៊ានប្រាប់ត្រង់ៗទៅកាន់មិត្តភក្តិ ហើយអត់ហ៊ានសុំជំនួយ ដែលយើងបែបជាគិតថា គ្មានអ្នកម្នាក់យល់ពីអ្នកនោះទេ ហើយដេកតូចចិត្តតែម្នាក់ឯង។
ទាក់ទងទិញសៀវភៅអេឡិចត្រូនិក អានលើទូរស័ព្ទដៃ ដែលនិពន្ធដោយខ្ញុំផ្ទាល់ ទិញភ្លាមបានអានភ្លាម
តេលេក្រាមខ្ញុំ
t.me/Vongreaksmey