ព័ត៌មានមុខងារសាធារណៈ @civilservicenews31 Channel on Telegram

ព័ត៌មានមុខងារសាធារណៈ

@civilservicenews31


ចែករំលែកព័ត៌មាន និងចំណេះដឹង

ព័ត៌មានមុខងារសាធារណៈ (Khmer)

ជួយស្វែងរកព័ត៌មានទាក់ទងនឹងមុខងារសាធារណៈដែលមានលទ្ធផលនូវប្រទេសប្រាប់និងប្រទេសមុខជាច្រើន។ សូមស្វែងយល់ពីវានៅក្នុងគេហទំព័រនេះ ដែលសំរាប់ព័ត៌មានមុខងារសាធារណៈដោយសារយោងនិងស្រាល់។ រួចហួសពីចល័តដ៏ថ្មីសង្គសេវាដ៏អស្សុជាយើង ព័ត៌មាននិងអនុភាពដោយក្រុមហ៊ុនសេវាផ្គរនេះ។ គេហទំព័រផ្តល់នូរ៉ងែលមុខងារសាធារណៈ ក្នុងវាលប្រទេសប្រាប់និងប្រទេសមុខ។ កម្ពុជានេះ ត្រូវបានការះ និងការអង្គការ ដែលស្រង់ ដោយពិធីការងារប្រទេស។ ត្រូវបានការះ និងបណ្តឹងបណ្តា ក្នុងករជនជាតិ ដែលមានការទទួលស្វែងរកទីហ័សប្រទេសភ្នែកក្នុងជីវៈដោយផ្ទាល់ខ្លួន។

ព័ត៌មានមុខងារសាធារណៈ

14 Feb, 07:37


សម្តេចតេជោ ហ៊ុន សែន៖ [...] រាជរដ្ឋាភិបាល កំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ទៅលើបញ្ហាទាក់ទិនជាមួយនឹងការបណ្តុះបណ្តាល ការទទួលយកក្របខណ្ឌ [...] ត្រូវរើសទូទាំងប្រទេសដោយប្រឡង ដូច្នេះខ្ញុំ កណាខ្ញុំ គឺគិតថា គួរត្រូវអនុវត្តន៍ទៅតាមប្រព័ន្ធដូចគ្នា បើមិនចឹង ម្នាក់ៗទៅសម្រុករកកន្លែងមួយដែលងាយស្រួល បានក្របខណ្ឌពិសេស ដូច្នេះធ្វើឱ្យបាត់បង់ប្រសិទ្ធភាពរបស់រដ្ឋ និងអយុត្តិធម៌សម្រាប់អ្នកដែលគ្នាប្រឡងមិនជាប់ [...] កាលណាបញ្ចូលក្របខណ្ឌគេភ្លាម ត្រូវគិតតាំងពីគេចាប់ផ្តើមរហូតដល់ថ្ងៃគេស្លាប់ ចឹងត្រូវមានតុល្យភាពទៅនឹងបញ្ហាថវិកា [...] គ្រប់តែកន្លែង គឺមានមន្ត្រីជាប់កិច្ច​សន្យា ប៉ុន្តែមន្ត្រីជាប់កិច្ចសន្យា មិនត្រូវបានទទួលជាស្វ័យប្រវត្តិ នូវក្របខណ្ឌនោះទេ [...]។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកម្មវិធី«សម្ភោធអគារសិក្សា និងសមិទ្ធផលនានា» នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ព័ត៌មានមុខងារសាធារណៈ

14 Feb, 04:08


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោកស្រី Lalita M.Moorty

តបតាមសំណើរបស់ធនាគារពិភពលោកប្រចាំកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួប លោកស្រី Lalita M.Moorty នាយិកាធនាគារពិភពលោក ផ្នែកវិបុលភាពប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងសហការី នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល។ កិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំជំនាញរបស់ក្រសួងផងដែរ។

តំណភ្ជាប់ទៅកាន់ព័ត៌មានលម្អិត

ព័ត៌មានមុខងារសាធារណៈ

13 Feb, 17:25


តំណាងក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញអំពីការកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងសន្និបាតក្រសួងមហាផ្ទៃ

ស្របតាមការចាត់តាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ(គ.ក.ស.) ជាតំណាងក្រសួងមុខងារសាធារណៈ ដើម្បីធ្វើបទបង្ហាញអំពីការកំណែទម្រង់រដ្ឋបាលសាធារណៈ ​ជូនអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមដែលជាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

09 Feb, 13:39


« យើងគ្មានប្រាក់កាសទេក៏ប៉ុន្តែយើងអាចបរិច្ចាគឈាមរបស់យើង វាមានតម្លៃធំជាងប្រាក់ហ្នឹងទៅទៀត» នេះជាប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន ក្រុមពិធីករកីឡាកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌រវាងក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

«យើងរួមគ្នាបរិច្ចាគឈាម១០០០សាក់ដើម្បីជួយសង្រ្គោះជីវិត»

ព័ត៌មានមុខងារសាធារណៈ

09 Feb, 06:20


អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ ជំរុញការរៀបចំកម្រងសេវានិងនិយាមប្រតិបត្តិ ព្រមទាំងរបៀបរបបការងារដើម្បីពន្លឿននីតិវិធីពិនិត្យឯកសារផ្សេងៗឱ្យកាន់តែឆ្លើយតបនឹងតម្រូវការ ។

តបតាមប្រសាសន៍ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ឯកឧត្ដម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ បានបន្តដឹកនាំការពិភាក្សាការងារស្នូល និងការងារអាទិភាពធំៗចំនួន២ ទី១៖ ការរៀបចំកម្រងសេវានិងវេលាឱ្យបានច្បាស់លាស់ និងត្រូវរៀបចំកម្រងសេវា និងនិយាមប្រតិបត្តិឱ្យបានរួចរាល់ក្នុងអាណត្តិនេះ និងទី២៖ របៀបរបបការងារដើម្បីពន្លឿននីតិវិធីនៅដំណាក់កាលក្រោយពេលប្រឡង សំដៅឱ្យក្រសួង ស្ថាប័នសាមី អាចមានមន្ត្រីប្រើប្រាស់ និងបេក្ខជនជ័យលាភីឆាប់បានទទួលប្រាក់បៀវត្ស ព្រមទាំងទិសដៅការងារអនុវត្តក្នុងឆ្នាំ២០២៥។
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ព័ត៌មានមុខងារសាធារណៈ

08 Feb, 07:45


ក្រោយពីបានធ្វើការវិភាគមុខងាររបស់ខ្លួនបានរួចរាល់ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រសួងមុខងារសាធារណៈ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធផ្សេងៗទៀត ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូ ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ រួមជាមួយតំណាងក្រសួង ស្ថាប័ន ជាច្រើនទៀតដែលមានមុខងារពាក់ព័ន្ធផ្ទាល់ ឬប្រទាក់ក្រឡាគ្នាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ។ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមកិច្ចប្រជុំដើម្បីពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដោយចាប់ផ្តើមចេញពីបទបង្ហាញរបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា លើសាវតា មុខងារ និងសេចក្តីព្រាងនៃអនុក្រឹត្យថ្មី។

ព័ត៌មានមុខងារសាធារណៈ

08 Feb, 04:20


អនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស កំណត់ការងារចំនួន៥ សម្រាប់អនុវត្តបន្ត

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដោយមានការចូលរួមពីអនុប្រធាន សមាជិកអចិន្រ្តៃយ៍ និងសមាជិករបស់អនុគណៈកម្មាធិការ។

ក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តមប្រធានអង្គប្រជុំ បានគូសបញ្ជាក់ពីគោលបំណងនៃការពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖ (១)វឌ្ឍភាពនៃការរៀបចំឯកសារសេចក្តីព្រាងព្រះរាជក្រឹត្យចំនួនពីរ គឺសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខនិ្តកៈដោយឡែកនៃអង្គគ្រូបង្រៀន និងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខនិ្តកៈដោយឡែកនៃអង្គសុខាភិបាល (២)ការត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូល និង (៣)ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥។
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ព័ត៌មានមុខងារសាធារណៈ

07 Feb, 09:55


«យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្រ្គោះជីវិត»

ដោយមានការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពស់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រុមពិធីករកីឡាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មនុស្សធម៌ រវាងក្រុមពិធីករកីឡាកម្ពុជា និងបាល់ទាត់គុនខ្មែរ ក្រោមប្រធានបទ៖ «យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីជួយសង្គ្រោះជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

កម្មវិធីបរិច្ចាគឈាមនឹងចាប់ផ្តើមនៅវេលាម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីល្ងាច ក្រៅពីកម្មវិធីបរិច្ចាគឈាមក៏មានការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់ពិធីករបាល់ទាត់ ជាមួយ ក្រុមបាល់ទាត់គុនខ្មែរ ចាប់ពីម៉ោង៦:០០ល្ងាចតទៅ នៅមជ្ឈមណ្ឌលកីឡាកងយុទ្ធពលខេមរភូមិន្ទ (ស្តាតចាស់) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

សូមមហាជនគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមជាមួយយើងខ្ញុំ ដើម្បីក្លាយជាចំណែកមួយ នៃអ្នកជួយសង្គ្រោះជីវិត ក្នុងការចែករំលែកក្តីស្រឡាញ់។

ព័ត៌មានមុខងារសាធារណៈ

06 Feb, 14:06


សាលាភូមិន្ទរដ្ឋបាល និង សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង សហការរៀបចំកម្មវិធីសន្និសីទអន្តរជាតិស្តីពី «ការពិនិត្យឡើងវិញទូទៅនៃរដ្ឋបាលសាធារណៈ»

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាល បានសហការជាមួយ សាកលវិទ្យាល័យប៉ូលីណេស៊ីបារាំង រៀបចំកម្មវិធីសន្និសីទអន្តរជាតិស្តីពី «ការពិនិត្យឡើងវិញនៃទូទៅនៃរដ្ឋបាលសាធារណៈ» នៅសាលាភូមិន្ទរដ្ឋបាល។ សន្និសីទនេះត្រូវបានរៀបចំឡើង ក្នុងគោលដៅក្លាយជាមូលដ្ឋានសម្រាប់កម្ពុជាសិក្សារៀនសូត្រអំពីបទពិសោធ និងឧត្តមានុវត្តរបស់ប្រទេសអន្តរជាតិនៅក្នុងដំណើរការនៃការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលប្រទេសកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ។

តំណភ្ជាប់ទៅកាន់ព័ត៌មានលម្អិត

ព័ត៌មានមុខងារសាធារណៈ

06 Feb, 09:20


ពីមួយថ្ងៃ ទៅមួយថ្ងៃ ការផ្តល់សេវាសាធារណៈ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ជាប្រចាំ និងជាអាទិភាព របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងមន្ត្រីថ្នាក់ជាតិ និងមន្ត្រីមូលដ្ឋាន។

វីដេអូខ្លីនេះ ជាការឧទាហរណ៍មួយ នៃការបំពេញភារកិច្ច របស់លោក ជុំ សុផុន មេឃុំសំរោង ខេត្តពោធិ៍សាត់ ក្នុងចំណោមការបំពេញភារកិច្ចដ៏ល្អជាច្រើនទៀតនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស។ លោកមេឃុំ បានយល់ច្បាស់ពីស្ថានភាពសុខទុក្ខ និងការប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់លោក។ ដូច្នេះ ក្នុងនាមជាអ្នកបម្រើប្រជាជន លោកមេឃុំបានរៀបចំការងារមួយ ក្នុងចំណោមការងារផ្សេងទៀត ដើម្បីសម្របសម្រួលជូនប្រជាពលរដ្ឋ។

សូមអញ្ជើញទស្សនាវីដេអូខ្លី ដែលដកស្រង់ចេញពីវីដេអូករណីសិក្សាស្តីពី អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣។
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ព័ត៌មានមុខងារសាធារណៈ

06 Feb, 08:35


«យកបេះដូង ទាក់ទាញបេះដូង»៖ ថ្នាក់ដឹកនាំ សាលារៀន និងមន្ទីរពេទ្យ ប្តេជ្ញាចិត្តផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយសមធម៌ មានវិជ្ជាជីវៈ ភក្តីភាព និងទឹកចិត្តបរិសុទ្ធចេញពីបេះដូង

លោក លោកស្រី នាយក នាយករងវិទ្យាល័យ មត្តេយ្យសិក្សា ចំនួន១០ និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី ចំនួន១៥ អង្គភាព បានធ្វើបទបង្ហាញ ក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលមានលំដាប់ពិន្ទុខ្ពស់ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.រ.) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

04 Feb, 02:06


ការវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយឈានដល់ថ្ងៃទី២

កាលពីម្សិលមិញ បេក្ខភាពចំនួន ៩អង្គភាព ក្នុងចំណោមអង្គភាពទាំង២៥ បានធ្វើបទបង្ហាញជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) រួចរាល់ប្រកបដោយជោគជ័យ។ ព្រឹកនេះ អង្គភាពលេចធ្លោជាងគេទាំងវិស័យអប់រំនិងវិស័យសុខាភិបាល បានបន្តធ្វើបទបង្ហាញនៃភាពជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមការដឹកនាំពិនិត្យវាយតម្លៃដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ.។

សូមជម្រាបថា តំណាងបេក្ខភាពទាំងអស់មានរយៈពេល ៣០នាទី សម្រាប់ការធ្វើបទបង្ហាញអំពីការអនុវត្តនិងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ សម្រាប់កម្រិតរបស់ខ្លួន និងមានពេល ២០នាទីសម្រាប់សំណួរ-ចម្លើយ។

ព័ត៌មានមុខងារសាធារណៈ

03 Feb, 10:44


ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ឈានដល់ដំណាក់កាលវាយតម្លៃចុងក្រោយ តាមរយៈការធ្វើបទបង្ហាញ ចំនួន២៥ និងប្រើប្រាស់ពេលវេលាចំនួន ៣ថ្ងៃ

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយ ចាប់ផ្តើមនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ.។ អង្គភាពលេចធ្លោជាងគេចំនួន២៥ អង្គភាព ទាំងវិស័យអប់រំនិងវិស័យសុខាភិបាល បាន និងកំពុងធ្វើបទបង្ហាញក្នុងភាពជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ព័ត៌មានមុខងារសាធារណៈ

28 Jan, 13:13


សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”

យប់ថ្ងៃអង្គារ ទី២៨ មករា ២០២៥

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ព័ត៌មានមុខងារសាធារណៈ

28 Jan, 12:58


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញដល់រដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបន្តសហការគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋ និងបង្កបរិយាកាសងាយស្រួល ដើម្បីទាក់ទាញវិនិយោគមកខេត្តកំពង់ស្ពឺ

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានបន្ថែមការផ្តល់អនុសាសន៍ដល់មន្ត្រីរាជការ ក៏ដូចជារដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យរួមចិត្ត​ រួមគំនិតរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គភាពពាក់ព័ន្ធដទៃទៀត ក្នុងការសហការគ្នាឱ្យកាន់តែប្រសើរ ក្នុងគោលដៅបំពេញតួនាទីភារកិច្ច ដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋ បានគាប់ប្រសើរ និងកាន់តែប្រសើរ។

តំណភ្ជាប់ទៅកាន់ព័ត៌មានលម្អិត

ព័ត៌មានមុខងារសាធារណៈ

28 Jan, 07:30


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» នៅខេត្តព្រះវិហារ

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី» របស់ក្រុមហ៊ុនចម្ការកៅស៊ូ ទ្រី ភាព អ៊ឹមផត អិចផត ឯ.ក ដែលស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាពគ្រុប ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ បងប្អូនកម្មករ កម្មការនី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងភ្ញៀវកិត្តិយស សរុបចំនួនប្រមាណ ៣០០០នាក់។

ព័ត៌មានមុខងារសាធារណៈ

25 Jan, 05:12


មន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជួបជុំគ្នាដើម្បីពិភាក្សាទៅលើស្ថានភាព និងទិន្នន័យមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពរបស់ខេត្តនីមួយៗ

ក្នុងគោលបំណងឆ្ពោះទៅកាន់ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពនៅទូទាំងប្រទេស ឱ្យបានគ្រប់ចំនួនតាមការកំណត់ជាអប្បរមា ក្រសួងមុខងារសាធារណៈ បានអញ្ជើញប្រធានមន្ទីរមុខងារសាធារណៈទូទាំងប្រទេស មកជួបជុំពិភាក្សា នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

តំណភ្ជាប់ទៅកាន់ព័ត៌មានលម្អិត

ព័ត៌មានមុខងារសាធារណៈ

25 Jan, 04:47


ក្រសួងមុខងារសាធារណៈ និង KOICA សហការគ្នាពង្រឹងទំនាក់ទំនងកម្ពុជាកូរ៉េ តាមរយៈការអនុវត្តគម្រោងស្តីពី«ការពង្រឹងសមត្ថភាព​របស់សាលាភូមិន្ទរដ្ឋបាល​សម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី ស៊ីន ជុងយ៉ុង នាយិកាស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំកម្ពុជា (KOICA) ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោង​ស្តីពី«ការពង្រឹងសមត្ថភាព​របស់សាលាភូមិន្ទរដ្ឋបាល​សម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»។

តំណភ្ជាប់ទៅកាន់ព័ត៌មានលម្អិត

ព័ត៌មានមុខងារសាធារណៈ

18 Jan, 12:41


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់បេក្ខជន សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិញ្ញាសាសួរផ្ទាល់មាត់

👉បញ្ជីឈ្មោះបេក្ខជន

👉 សម័យប្រឡង៖ ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡង៖ សាលាភូមិន្ទរដ្ឋបាល https://maps.app.goo.gl/HGu5XB6eL4iwiigP8

👉 បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង តាមម៉ោងប្រឡង និងត្រូវរង់ចាំនៅក្នុងបន្ទប់ដែលបានកំណត់ក្នុងបញ្ជីឈ្មោះបេក្ខជន។

ព័ត៌មានមុខងារសាធារណៈ

16 Jan, 11:26


សេចក្ដីជូនដំណឹងស្ដីពី ការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសួរផ្ទាល់មាត់)

👉 គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនសាធារណជនជ្រាបថា៖ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសួរផ្ទាល់មាត់) សម័យប្រឡងថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

👉 គណៈកម្មការរៀបចំការប្រឡងប្រជែង បានអនុញ្ញាតឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ២០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមណ្ឌលប្រឡង តាមរយៈ QR Code ឬ Link https://forms.gle/dhkkNuzVoRUwnsEd7 ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ត្រឹមម៉ោង១៧:០០នាទី។

សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន ៣០នាក់ ដំបូងដែលបានបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសជាអ្នកសង្កេតការណ៍តំណាងសាធារណជន។

ព័ត៌មានមុខងារសាធារណៈ

16 Jan, 10:39


ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យលើវឌ្ឍនភាពការងាររៀបចំអភិវឌ្ឍអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការសុីវិល

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការធ្វើវឌ្ឍនភាពការងារអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការសុីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈជាច្រើនរូប។ ក្នុងកិច្ចប្រជុំបានកំណត់ការពិភាក្សាទៅលើរបៀបវារៈចំនួន៤ គឺ៖ ១) តួនាទី និងភារកិច្ចក្រុមការងារ ២) បញ្ហាប្រឈម ៣) នីតិវិធីស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ ៤) អត្ថប្រយោជន៍នៃការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ។

ព័ត៌មានមុខងារសាធារណៈ

16 Jan, 10:07


គ.វ.រ បើកកិច្ចប្រជុំលើកទី៣ ដើម្បីតាមដាន ពិនិត្យ និងធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ

នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាប្រធាន គ.វ.រ. អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)​ នៅទីស្តីការនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ដែលជាអនុប្រធាន និងជាសមាជិក គ.វ.រ. ប្រមាណ ៦០រូប។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យអំពីលទ្ធផលដែលក្រសួង ស្ថាប័ន សមាជិក នៃគ.វ.រ. សម្រេចបានកន្លងមក ចេញពីការរួមសហការគ្នាជាមួយគ្នា ព្រមទាំងពិនិត្យ និងពិភាក្សាលើឯកសារសេចក្តីព្រាងជុំវិញការអនុវត្តវិធានការគន្លឹះទី២ ជាពិសេសការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។

តំណភ្ជាប់ទៅកាន់ព័ត៌មានលម្អិត

ព័ត៌មានមុខងារសាធារណៈ

13 Jan, 14:28


“ការវិភាគមុខងារ គឺជាឱកាសឱ្យយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការត្រួសត្រាយផ្លូវ តាមរយៈការធ្វើការងារជាមួយគ្នាផង សិក្សាជាមួយគ្នាផង ពិគ្រោះយោបល់គ្នាក្នុងការអភិវឌ្ឍរួមគ្នា ឆ្ពោះទៅការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់ក្មេងជំនាន់ក្រោយ ក្នុងការបម្រើប្រជាជន និងដឹកនាំប្រទេសជាតិឱ្យកាន់តែប្រសើរជាងយើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ននេះ” ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. មានប្រសាសន៍បែបនេះ ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ព័ត៌មានមុខងារសាធារណៈ

13 Jan, 12:08


ឆ្លៀតពេលពីការបំពេញការងារដ៏មមារញឹក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជននៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)។ ខណៈនេះ គណៈកម្មការ និងក្រុមការងារកំណែសន្លឹកកិច្ចការ កំពុងកែសន្លឹកកិច្ចការមិនបានសម្រាក ឬសំចៃដៃឡើយ ដោយមានការចូលរួមឃ្លាំមើលជាប់ជាប្រចាំពីអ្នកសង្កេតការណ៍។

សូមកោតសរសើរ និងសូមអរគុណមន្ត្រីរាជការរបស់យើងគ្រប់ៗរូប រួមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សេវាសាធារណៈ មួយនេះ ជូនពលរដ្ឋពោរពេញទៅដោយឧត្តមភាព៕
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ព័ត៌មានមុខងារសាធារណៈ

24 Dec, 15:28


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប រយៈពេល ១ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ

បេក្ខជនធ្វើដំណើរចាកចេញពីបន្ទប់ប្រឡងប្រកបដោយទឹកមុខរីករាយ និងមានជំនឿចិត្តយ៉ាងមុតមាំប្រកបដោយស្នាមញញឹម និងជឿជាក់មកលើក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការប្រឡងប្រជែងនេះ ពិតជាស្របតាមគោលការណ៍ពិតប្រាកដមែន។ សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេត្តសៀមរាប ក្នុងក្របខណ្ឌក្រសួងសុខាភិបាល ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ និងដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង។

សូមជម្រាបថា សន្លឹកកិច្ចការរបស់បេក្ខជនទាំង ២ថ្ងៃ នៃការប្រឡង​ប្រជែងជ្រើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក និងមន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្នែង នៃរដ្ឋបាលខេេត្តសៀមរាប នឹងចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការនៅព្រឹកថ្ងៃស្អែកតទៅ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល៕

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

24 Dec, 11:35


សូមណែនាំ អនុគណៈកម្មការអនុរក្ស នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយមានភារកិច្ច៖
👉 បែងចែកកញ្ចប់សម្ភារៈ និងវិញ្ញាសាទៅតាមបន្ទប់ប្រឡង
👉 ពិនិត្យ និងផ្ទៀងផ្ទាត់បេក្ខជនដែលចូលរួមប្រឡងនៅតាមបន្ទប់នីមួយៗ
👉 ធានាដំណើរការប្រឡងរបស់បេក្ខជននៅតាមបន្ទប់នីមួយៗ ស្របតាមគោលការណ៍បែបបទ និងនីតិវិធីដែលបានកំណត់
👉 ប្រមូលសន្លឹកកិច្ចការបេក្ខជនមកប្រឡងទាំងអស់ឱ្យបានគ្រប់ចំនួន ចំពោះអ្នក ដែលអវត្តមានត្រូវសរសេរសម្គាល់អក្សរ A ធំដោយប្រើប៊ីប៊ិកពណ៌ក្រហម និងប្រគល់ជូនអនុគណៈកម្មការកណ្តាល
👉 បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់គណៈមេប្រយោគ។

ព័ត៌មានមុខងារសាធារណៈ

24 Dec, 10:46


សូមណែនាំ អនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយមានភារកិច្ច៖
👉 ត្រួតពិនិត្យនីតិវិធីនានាពាក់ព័ន្ធនឹងការប្រឡងប្រជែងទាំងដំណាក់កាលមុនប្រឡង អំឡុង ពេលប្រឡង និងក្រោយពេលប្រឡងប្រជែង
👉 ត្រួតពិនិត្យការអនុវត្តការងារគ្រប់អនុគណៈកម្មការ និងភាគីពាក់ព័ន្ធនឹងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល
👉 ត្រួតពិនិត្យ និងរាយការណ៍ភ្លាមៗជូនថ្នាក់ដឹកនាំអំពីភាពមិនប្រក្រតីដែលកើតមានឡើងក្នុង អំឡុងពេលប្រឡងប្រជែង
👉 ត្រួតពិនិត្យ តាមដាន សិក្សាស្រាវជ្រាវអំពីបញ្ហាប្រឈម និងផ្តល់វិធានដោះស្រាយលើបញ្ហា ប្រឈមនៃការអនុវត្តការងារប្រឡងប្រជែងគ្រប់ដំណាក់កាល
👉 វាយតម្លៃ និងរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តការងារប្រឡងប្រជែងជ្រើសរើសជាប្រចាំ ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី
👉 បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។

ព័ត៌មានមុខងារសាធារណៈ

05 Dec, 00:24


អបអរសាទរ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។

ព័ត៌មានមុខងារសាធារណៈ

04 Dec, 05:30


គណៈកម្មការរៀបចំការប្រឡងប្រជែង បានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) តាមរយៈ QR Code ឬ Link https://forms.gle/7Qp1ySen4XTk1dEx6 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ត្រឹមម៉ោង ១២:០០ថ្ងៃត្រង់។

👉 ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

👉 ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល

👉 ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល

សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន ៥០នាក់ដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន៕

ព័ត៌មានមុខងារសាធារណៈ

04 Dec, 02:21


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា "ការកែទម្រង់ទាំងអស់មកដល់ពេលនេះ ពីអាណត្តិមុនៗ មិនដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដែលមានចែងដោយច្បាប់នោះទេ"។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបសំនួរទៅកាន់អ្នកសារព័ត៌មានថា "ដំណាក់កាលនេះ ជាដំណាក់កាលដែលយើងប្រមូលទិន្នន័យ ហើយទិន្នន័យណាមួយ មានការជាន់គ្នា ក្នុងក្រសួងតែមួយផង ឬជាលក្ខណៈអន្តរស្ថាប័នផង យើងនឹងដាក់ជូនសម្តេចមហាបវរធិបតី។" [...] "ការកែទម្រង់ទាំងអស់មកដល់ពេលនេះ ពីអាណត្តិមុនៗ មិនដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ជាពិសេស សិទ្ធិដែលគាត់ទទួលបាន ដែលចែងដោយច្បាប់" ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។

ព័ត៌មានមុខងារសាធារណៈ

03 Dec, 23:52


អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រកាសជ្រេីសរេីសបុគ្គលិកជំនាញជាប់កិច្ចសន្យា ចំនួន២រូប។

ព័ត៌មានមុខងារសាធារណៈ

03 Dec, 13:06


ថ្វីត្បិតតែ បេក្ខជន បងប្អូនមានពិការភាព ប៉ុន្តែសុទ្ធតែមានសមត្ថភាពនៅក្នុងការចូលរួមប្រឡងប្រជែង ជាមួយនឹងបេក្ខជនរាប់ម៉ឺននាក់ដទៃទៀត។ នេះជាផ្នែកមួយនៃគោលការណ៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលក្រសួងមុខងារសាធារណៈ កំពុងដឹកនាំរៀបចំកន្លងមក។

សូមអញ្ជើញទស្សនាវីដេអូនៃការចូលរួមក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។

ព័ត៌មានមុខងារសាធារណៈ

03 Dec, 10:49


«បរិយាបន្ន» សំដៅដល់ការលើកកម្ពស់ស្ថានភាពរបស់បុគ្គល និងក្រុមនានាក្នុងការចូលរួម និងការទទួលសេវា ឬផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង។ គោលបំណងនៃបរិយាបន្ន គឺការផ្តល់នូវសេវា ដល់ក្រុមផ្សេងៗគ្នា ដោយមិនគិតពីពិការភាព ឋានៈ យេនឌ័រ ពណ៌សម្បុរ សាសនា ជាតិសាសន៍ ស្ថានភាព និងជីវភាពគ្រួសារ។ «បរិយាបន្ន» ត្រូវបានចែងជាគោលការណ៍មួយ នៃគោលការណ៍ផ្សេងទៀត សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដែលក្រសួងមុខងារសាធារណៈ បាន និងកំពុងដឹកនាំរៀបចំការប្រឡង ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

សូមអញ្ជើញទស្សនាវីដេអូខ្លីករណីសិក្សារបស់បេក្ខនារីមួយរូប ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ។ គណៈកម្មការរៀបចំការប្រឡងប្រជែង សូមធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនស្រី និងជូនពរប្អូនស្រី សម្រេចក្តីស្រមៃ និងបំណងប្រាថ្នារបស់ខ្លួន តាមរយៈឱកាសស្មើៗគ្នាជាបរិយាបន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងរៀបចំជូនជាបន្តបន្ទាប់៕

ព័ត៌មានមុខងារសាធារណៈ

03 Dec, 10:18


រាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីសម្រេច ស្តីពីការការកែសម្រួលរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនឧបនាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

គួររំលេចផងដែរ នៅក្នុងប្រការ៣ នៃសេចក្តីសម្រេចនេះចែងថា ឧបនាយករដ្ឋមន្ត្រីមួយរូបៗ អាចមានទីប្រឹក្សា ៤រូប ក្នុងនោះ ២រូប មានឋានៈស្មើ រដ្ឋលេខាធិការ ២រូប ឋានៈស្មើ អនុរដ្ឋលេខាធិការ, និងជំនួយការ ៥រូប ក្នុងនោះ ១រូប មានឋានៈស្មើ អគ្គនាយក, ២រូប មានឋានៈស្មើ អគ្គនាយករង និង ២រូប មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

ព័ត៌មានមុខងារសាធារណៈ

03 Dec, 09:47


ទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤

កន្លងមក ក្រសួងមុខងារសាធារណៈ បានចូលរួមយ៉ាងសកម្ម​ក្នុងការសម្របសម្រួលដល់ជនមានពិការភាពបានចូលរួមក្នុងការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការឱ្យបម្រើការងារតាមក្រសួង ស្ថាប័ន។ យើងទាំងអស់គ្នា ទទួលស្គាល់នូវតម្លៃ និងសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ជនមានពិការភាព។ គណៈកម្មការរៀបចំការប្រឡងប្រជែង បានយកចិត្តទុកដាក់ប្រកបដោយបរិយាបន្ន ដែលជាផ្នែកមួយនៃគោលការណ៍នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារតាមក្រសួង ស្ថាប័ន នោះគឺ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព»។

សូមចូលរួមលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់ជនមានពិការភាព ក្នុងការចូលរួមគ្រប់សកម្មភាពនៃកិច្ចការសង្គម ស្ថាប័នការងារ គ្រប់វិស័យទាំងស្ថាប័នរដ្ឋ និងឯកជន ស្របតាមផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨។

ព័ត៌មានមុខងារសាធារណៈ

02 Dec, 13:04


អ្នកសារព័ត៌មានបានសួរសំណួរទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា "ហេតុអ្វីបានជាការវិភាគមុខងារត្រូវធ្វេីឡេីងនៅក្នុងអាណត្តិទី៧នេះ?"

សូមអញ្ជេីញស្តាប់ការពន្យល់រៀបរាប់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី​ «ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២៤។

ព័ត៌មានមុខងារសាធារណៈ

02 Dec, 10:30


ក្នុងកិច្ចសម្ភាស ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបដល់អ្នកសារព័ត៌មានថា "តាមផែនការនៃការអភិវឌ្ឍ នៃកម្មវិធីគោលនយោបាយ អាទិភាពទី៦ ក្នុងវិស័យកសិកម្ម គឺមានផែនការ និងដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១,៦០០នាក់ នៅគ្រប់ឃុំ សង្កាត់ដែលមានសក្កានុពលកសិកម្មនៅទូទាំងប្រទេស។ ថ្ងៃនេះជាជំហានទី២ ពីព្រោះជំហានទី១ យើងបានពង្រាយចំនួន ២៥០នាក់រួចមកហើយ នៅ ១៧ខេត្ត ហើយចំនួនបន្ទាប់នេះ គឺដាក់ពង្រាយនៅគ្រប់ ២៤ខេត្ត រើសបាន ១,០០០នាក់បន្ថែមទៀត ធ្វើឱ្យចំនួនសរុបឡើងដល់ ១,២៥០នាក់ នៅសល់ ៣៥០នាក់ នឹងគ្រោងរើសនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។"

សូមអញ្ជើញស្តាប់ និងទស្សនាបទសម្ភាសរបស់​ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ជាមួយអ្នកសារព័ត៌មាន ជុំវិញការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានមុខងារសាធារណៈ

02 Dec, 09:37


គ្រប់ដំណាក់កាលទាំងអស់នៃការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែងតែមានវត្តមានចូលរួមតាមដាន និងសង្កេតការណ៍ជាប់ជាប្រចាំ ដើម្បីធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅស្របតាមនិយាមនីតិវិធីប្រតិបត្តិស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និង​ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

សូមអរគុណសម្រាប់ការចូលរួមក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈជាមួយគ្នា​​៕

ព័ត៌មានមុខងារសាធារណៈ

02 Dec, 07:49


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្នសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ដើម្បីដាក់ឱ្យបេក្ខជន ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs-run-taek ឬស្កេន QR Code ចាប់ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ១៧:០០នាទី ជាកំហិត។

👉 បេក្ខជនត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់សាមីខ្លួននៅក្នុងបញ្ជីឈ្មោះបណ្តោះអាសន្ន និងស្នើធ្វើការកែតម្រូវពាក់ព័ន្ធនឹងកំហុសអក្ខរាវិរុទ្ធ ភេទ និងថ្ងៃខែឆ្នាំកំណើត ក្នុងរយៈពេលកំណត់ខាងលើ។ ផុតរយៈពេលនេះ បេក្ខជនមិនអាចស្នើកែតម្រូវបានឡើយ។

👉 ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧ និង ០៩៦ ៩៣៣ ៣៤៤១ រៀងរាល់ម៉ោងធ្វើការ។

ព័ត៌មានមុខងារសាធារណៈ

02 Dec, 03:50


អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០២៤)

ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ ជាខួបលើកទី៩ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។

ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេងក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។

ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។

ទាំងអស់គ្នា រួមគ្នា ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ដ៏​​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន បន្សល់ទុក​មកដល់​កូនចៅ​ជំនាន់​ក្រោយ​៕

ព័ត៌មានមុខងារសាធារណៈ

23 Nov, 09:59


វិញ្ញាសាទី១ និង២បានបញ្ចប់ ហើយដំណើរការវិញ្ញាសាទី៣នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើម
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាប់ឈានដល់ការប្រឡងលើវិញ្ញាសាពហុចម្លើយវប្បធម៌ទូទៅដែលជាវិញ្ញាសាចុងក្រោយ បន្ទាប់ពីបានបញ្ចប់វិញ្ញាសាជំនាញឯកទេស និងវិញ្ញាសាភាសាអង់គ្លេស។
ដើម្បីជានិមិត្តរូបនៃចាប់ផ្តើមវិញ្ញាសានីមួយៗ ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកវិញ្ញាសាជូនបេក្ខជន ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និងនេសាទ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

ព័ត៌មានមុខងារសាធារណៈ

23 Nov, 08:25


កាលពីថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងមុខងារសាធារណៈរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន១០០០នាក់ បន្ថែមទៀត ដើម្បីពន្លឿនការពង្រាយមន្រ្តីបច្ចេកទេសកសិកម្ម នៅតាមបណ្តាខេត្ត។

ថ្ងៃនេះក្រសួងមុខងារសាធារណៈ កំពុងដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ដោយមានបេក្ខជនចូលរួមប្រឡងប្រជែងចំនួន ៥៦៣៧នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សូមជម្រាបថា កាលពីឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈ បានជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ ដែលក្នុងពេលបច្ចុប្បន្នកំពុងបំពេញការងារនៅតាមបណ្តាឃុំ ចំនួន២៥០ទូទាំងប្រទេស ដែលការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនេះ គឺជាកម្មវិធីនយោបាយអាទិភាពមួយ ក្នុងចំណោមកម្មវិធីទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលត្រូវអនុវត្តភ្លាមៗ។

ព័ត៌មានមុខងារសាធារណៈ

23 Nov, 08:13


នៅខាងក្រៅបរិវេណមណ្ឌលប្រឡង អាណាព្យាបាលកំពុងអង្គុយរង់ចាំលើកទឹកចិត្តដល់បេក្ខជនដែលកំពុងប្រឡងនៅខាងក្នុងមណ្ឌលប្រឡង។ ក្រោមការដឹកនាំចង្អុលបង្ហាញ និងការយកចិត្តទុកដាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ក្រុមការងារតែងតែបានសម្របសម្រួល លើគ្រប់ទិដ្ឋភាព សំដៅដល់ការផ្តល់បរិយាកាសល្អដល់ដំណើរការប្រឡងប្រជែងជូនទាំងបេក្ខជន និងអាណាព្យាបាល ស្របពេលជាមួយគ្នា។

ព័ត៌មានមុខងារសាធារណៈ

09 Nov, 11:21


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចុះជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយកីឡាករចំណុះទូកខេត្តកំពង់ស្ពឺ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ស្ថិតក្នុងបរិវេណវត្តប្រជុំសាគរ​ ខណ្ឌជ្រោយចង្វារ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចុះពិនិត្យការរៀបចំ ការតុបតែង ការដំឡើងប្រទីបក្រសួងមុខងារសាធារណៈ និងប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីត្រៀមចូលរួមអបអរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

ព័ត៌មានមុខងារសាធារណៈ

08 Nov, 16:26


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តំណភ្ជាប់ទៅកាន់បញ្ជីឈ្មោះបណ្ដោះអាសន្ន

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/eco01 និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។

ព័ត៌មានមុខងារសាធារណៈ

08 Nov, 16:19


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។

តំណភ្ជាប់ទៅកាន់បញ្ជីឈ្មោះបណ្ដោះអាសន្ន

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcskkr និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។

ព័ត៌មានមុខងារសាធារណៈ

08 Nov, 16:02


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។

តំណភ្ជាប់ទៅកាន់បញ្ជីឈ្មោះបណ្ដោះអាសន្ន

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/mcsehf និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។

ព័ត៌មានមុខងារសាធារណៈ

08 Nov, 15:51


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តំណភ្ជាប់ទៅកាន់បញ្ជីឈ្មោះបណ្ដោះអាសន្ន

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងជាក់ស្ទើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖ https://go.gov.kh/era/agric1000 និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។

ព័ត៌មានមុខងារសាធារណៈ

08 Nov, 13:49


ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤

ឱកាសពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

26 Oct, 13:32


ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។

ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។

សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ព័ត៌មានមុខងារសាធារណៈ

26 Oct, 11:44


យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណទុក្ខដ៏ក្រៀមក្រំរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរព ស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ រហូតក្លាយជាធនធានដ៏សំខាន់ ជាពិសេសបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងឧត្តុង្គឧត្តម សម្រាប់ប្រទេសជាតិ តាមរយៈការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

26 Oct, 07:21


ក្រសួងមុខងារសាធារណៈ រៀបចំស្តង់ព័ត៌មានបង្ហាញពីសកម្មភាព សមិទ្ធផលនានា និងតួនាទីសូមអញ្ជើញបងប្អូន សិស្ស និស្សិត និងសាធារណជន ចូលរួមទស្សនាស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ ដើម្បីឈ្វេងយល់អំពីតួនាទី និងភារកិច្ចមន្ត្រីរាជការស៊ីវិល ឬទទួលបានព័ត៌មាន ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល នៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ G និង H។

ក្រសួងមុខងារសាធារណៈ កំពុងដាក់តាំងបង្ហាញសកម្មភាព និងសមិទ្ធផលនានា ក៏ដូចជារីករាយក្នុងការផ្តល់ព័ត៌មាននានាជុំវិញតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការស៊ីវិល និងឱកាសនានាដើម្បីក្លាយខ្លួនជាមន្ត្រីរាជការស៊ីវិល។ សាធារណជន អាចអញ្ជើញសាកសួរព័ត៌មាននៅស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈនៅក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» ដែលជាវេទិកាប្រមូលផ្តុំឱកាសការងារជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ព័ត៌មានមុខងារសាធារណៈ

25 Oct, 08:30


ក្រៅពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានជាច្រើន ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានរាយការណ៍នៅក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ វឌ្ឍនភាពការងារមួយដែលគួរកត់សម្គាល់បន្ថែមនោះគឺ «ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការ»។
មានប្រសាសន៍រាយការណ៍ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការដែលមកបម្រើការងារនៅទីស្តីការក្រសួងមុខងារសាធារណៈ មានវឌ្ឍនភាពគួរជាទីចាប់អារម្មណ៍។ "ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ តាមរយៈការប្រើប្រាស់ប្រព័ន្ធ MCS Mobile App បានបង្ហាញថា វត្តមានមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលមកបម្រើការងារមានចំនួនជាង ៩៣%។ តួលេខនេះ មិនបានរាប់បញ្ចូលចំនួនមន្ត្រីដែលអវត្តមានដោយមានច្បាប់ត្រឹមត្រូវនោះឡើយ។" ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់។
សូមជម្រាបថា ការដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមរយៈការប្រើប្រាស់ MCS Mobile App ជាយន្តការថ្មីដើម្បីបំពេញបន្ថែមលើប្រព័ន្ធគ្រប់គ្រងវត្តមានក្នុងពេលបច្ចុប្បន្ន។ តួលេខដែលបានស្រង់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបញ្ជាក់ខាងលើ បានបង្ហាញថា មន្ត្រីរាជការរបស់យើងបាន និងកំពុងបំពេញតួនាទី ភារកិច្ច លើការបម្រើការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាលគួរជាទីមោទនៈ។
ក្រសួងមុខងារសាធារណៈ មានមោទនភាព និងសូមអរគុណមន្ត្រីរាជការគ្រប់ៗរូបដែលបានខិតខំប្រឹងប្រែង មានទំនួលខុសត្រូវ និងគោរពតួនាទីមកបម្រើការងារដើម្បីរួបរួមអភិវឌ្ឍស្ថាប័ន និងវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

24 Oct, 10:55


កំពុងដំណើរការ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែតុលា ឆ្នាំ២០២៤

ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈតែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។ ដើម្បីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម ហាស់ ប៊ុនថ្ថន ធ្វើរបាយការណ៍រួមជូនអង្គប្រជុំ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

23 Oct, 03:51


កំពុងដំណើរការ៖ ក្រសួងសុខាភិបាល បង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការសហការជាមួយក្រសួងមុខងារសាធារណៈ ដើម្បីអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងសុខាភិបាល រៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នៅទីស្តីការក្រសួងសុខាភិបាល។

ព័ត៌មានមុខងារសាធារណៈ

23 Oct, 01:33


ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន!!!

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព Çចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្តÈ។

ខណៈនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និងកំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងចំនួន៤គឺ ៖ (១)មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និង (៤)សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង។

(១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
(២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01
(៣)សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
(៤)សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf

សូមបេក្ខជនត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងប្រជែង ហើយសូមជូនពរប្អូនៗ និងបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសម្រេចតាមក្តីប្រាថ្នារៀងៗខ្លួន។

សូមតាមដានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ លើគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងសូមជៀសវាងឱ្យឆ្ងាយពីជនទុច្ចរិតដែលអះអាង ធានា ឬក្លែងបន្លំបោកប្រាស់គ្រប់រូបភាពទាំងអស់។

ព័ត៌មានមុខងារសាធារណៈ

22 Oct, 23:56


ការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ជាការកែលម្អប្រព័ន្ធការងារពីទម្រង់ប្រព័ន្ធអាជីព (ក្របខណ្ឌ) មកជាទម្រង់ប្រព័ន្ធនិយោជន៍ (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ដោយទម្រង់ទាំងពីរត្រូវដើរទន្ទឹមគ្នា

ក្រៅពីការដាក់ឱ្យអនុវត្ត និយាមនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងមុខងារសាធារណៈបាន និងកំពុងដឹកនាំអនុវត្តកន្លងមក សកម្មភាពការងារមួយផ្សេងទៀត នៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី គឺការរៀបចំគោលការណ៍រួមនៃការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

21 Oct, 10:43


ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃការចម្រើនជន្មាយុគម្រប់៤៧ ឈានចូល ៤៨ឆ្នាំ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ សូមចូលរួមសម្តែងមនោសញ្ចេតនាប្រកបដោយក្តីគោរពស្រឡាញ់ និងសោមនស្សរីករាយ ជូនចំពោះ សម្ដេចមហាបវរធិបតី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ និងជន្មាយុយឺនយូរ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យតេជះបារមី និងទេពតារក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយទ្រទ្រង់បីបាច់ថែរក្សា ប្រោះព្រំ ប្រសិទ្ធពរជ័យសព្វសាធុការ ជូន សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាក្នុងបរិយាកាសសុខសន្តិភាពដ៏រឹងមាំ និងយូរអង្វែងតរៀងទៅ៕

ព័ត៌មានមុខងារសាធារណៈ

21 Oct, 09:51


អគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ តាមដានការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រី និងស្ថានភាពមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ន

នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម សយ រាសី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា និងការបំពេញតារាងព័ត៌មានដែលក្រសួងមុខងារសាធារណៈបានផ្ញើជូនក្រសួង ស្ថាប័នកន្លងមក។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលប្រជុំ ក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអគ្គលេខាធិការ អគ្គនាយក អគ្គាធិការរង អធិការ ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន និងតំណាងនាយកដ្ឋានទទួលបន្ទុកធនធានមនុស្សគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ ព្រមទាំងមន្ត្រីរាជការនៃអគ្គាធិការដ្ឋាន សរុបចំនួន ១២២នាក់។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ព័ត៌មានមុខងារសាធារណៈ

21 Oct, 06:55


ខណៈដែលការជ្រើសរើសមន្ត្រីរាជការស៊ីវិល នៅក្នុងក្របខណ្ឌផ្សេងៗ កំពុងស្ថិតក្នុងដំណាក់កាលផ្សព្វផ្សាយ និងដាក់ពាក្យ ក្រសួងមុខងារសាធារណៈ សូមជូននូវវីដេអូខ្លី ស្តីពី ការចែករំលែកបទពិសោធ​របស់បេក្ខជន​ជ័យលាភី ដែលបានឆ្លងកាត់ការប្រឡងប្រជែងកន្លងមក ជូនដល់សាធារណជន ពិសេស​បេក្ខជន​ដែលមាន​បំណង​ចូលរួមប្រឡងប្រជែងជាបន្តបន្ទាប់។

សូមអញ្ជើញទស្សនា​និងស្តាប់ការចែករំលែកបទពិសោធ របស់បេក្ខជនជ័យលាភី ​​នៃការប្រឡងប្រជែងជ្រើសរើស​​គ្រូបង្រៀនអនុវិទ្យាល័យ ក្នុងជំនួបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាមួយនឹងគរុនិស្សិត ដែលកំពុងទទួលការបណ្តុះបណ្តាល នៅមជ្ឈមណ្ឌល​គរុកោសល្យ​​ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ព័ត៌មានមុខងារសាធារណៈ

21 Oct, 02:26


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសារចងសម្ព័ន្ធមេត្រីភាព នៅបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចងសម្ព័ន្ធមេត្រីភាព រវាងក្រសួងមុខងារសាធារណៈ និងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ជាមួយបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងសំណេះសំណាលដល់នាយទាហាន នាយទាហានរង និងពលទាហាន។

ព័ត៌មានមុខងារសាធារណៈ

19 Oct, 03:47


ក្រសួងមុខងារសាធារណៈកំពុងគិតគូរលើផែនការប្រឡងប្រជែងជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ

ស្របពេលដែលឯកសារបទដ្ឋានគតិយុត្តសំខាន់ៗជាច្រើនពាក់ព័ន្ធជាមួយការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ខិតជិតដល់ការសម្រេចជាស្ថាពរ ក្រសួងមុខងារសាធារណៈ ក៏បានគិតគូរស្របពេលជាមួយគ្នាលើការងារនេះ ជាពិសេសការកំណត់វិធីសាស្ត្រ និងនីតិវិធីមួយចំនួនសំដៅដល់ការអនុវត្តការជ្រើសរើសមន្ត្រី ស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ» ហើយឆ្លើយតបជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។​

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី ផែនការជ្រើសរើសមន្រ្តីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ និងការងារផ្សេងៗទៀតដែលពាក់ព័ន្ធ។ ជាស្មារតី អង្គប្រជុំបានពិភាក្សាលើការកំណត់នីតិវិធីមួយចំនួន ជាពិសេសការពិនិត្យបន្ថែមលើ យន្តការការងារ និងការបន្ស៊ីទិន្នន័យនៃតម្រូវការមន្ត្រី ស្របតាមតម្រូវការ និងបរិបទចំពោះមុខ ក៏ដូចជាគោលដៅរយៈពេលមធ្យម និងវែង។

ព័ត៌មានមុខងារសាធារណៈ

18 Oct, 09:39


កំពុងដំណើរការ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ានី​ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួងស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។

28,049

subscribers

7,740

photos

183

videos