🏗 គ្រឹះជម្រៅធ្វើការដោយកម្លាំងចុងគ្រឹះ (End Bearing Pile)៖ គ្រឹះជម្រៅធ្វើការដោយកម្លាំងចុងគ្រឹះ ជាគ្រឹះជម្រៅដែលឈរលើថ្ម ឬ គ្រួស ខ្សាច់ដែលមាន លក្ខណ:ហាប់ខ្លាំង និងស្ថិតនៅជម្រៅជ្រៅ។ គ្រឹះប្រភេទនេះធ្វើការតែរ៉េស៊ីស្តង់ផ្នែកខាងចុងរបស់សសរគ្រឹះតែប៉ុណ្ណោះ។
🏗 គ្រឹះជម្រៅធ្វើការដោយកម្លាំងចុងគ្រឹះ និងកម្លាំងកកិត (Combined end and friction bearing pile)៖ គ្រឹះជម្រៅធ្វើការដោយកម្លាំងចុងគ្រឹះ និងកម្លាំងកកិត គឺជាប្រភេទគ្រឹះជម្រៅដែលឈរលើដីទន់ ឬ ខ្សាច់ដែលមានលក្ខណៈត្រសុះៗ។ ចំពោះការធ្វើការរបស់គ្រឹះប្រភេទនេះវិញ គឺមានលទ្ធភាពទ្រទ្រង់នៅខាងចុងគ្រឹះផង និងកម្លាំងកកិតផ្ទៃខាងផង។
🏗 គ្រឹះជម្រៅបណ្ដែត (Floating pile)៖ គ្រឹះជម្រៅបណ្ដែត គឺជាប្រភេទគ្រឹះដែលដីទ្រផ្នែកខាងចុងនៃគ្រឹះមានលក្ខណៈជ្រាយខ្លាំងដោយជាទូទៅវាធ្វើការតែ
កម្លាំងកកិតផ្ទៃខាងតែប៉ុណ្ណោះ។
https://t.me/cam_engineer