រដ្ឋបាលក្រុងប៉ោយប៉ែត @poipet168 Channel on Telegram

រដ្ឋបាលក្រុងប៉ោយប៉ែត

@poipet168


នេះគឺជា Channel Telegram ផ្លូវការរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត
ក្រុមការងារអ្នកនាំពាក្យនៃរដ្ឋបាលក្រុងប៉ោយប៉ែត
2/ @Toung168

រដ្ឋបាលក្រុងប៉ោយប៉ែត (Khmer)

រដ្ឋបាលក្រុងប៉ោយប៉ែត គឺជា Channel Telegram ផ្លូវការរបស់ រដ្ឋបាលក្រុងប៉ោយប៉ែត។ នេះគឺជា ប្រវត្តិរដ្ឋប៉ោយប៉ែត ដែលមានទំនាក់ទំនងជាមួយនឹងស្ថាប័នរដ្ឋ និង សាលរដ្ឋនិងជាលទីរសូរដា ដើម្បីផ្គុំបទ និង ពាក្យទាំងអស់អេក្រង់ ស្នូក និង អក្សរសូរដា ឡ្នេះ ដែរ។ រដ្ឋបាល ក្រុងប៉ោយប៉ែត ទៅមុនដំបូងដែលគិតសាសនា , នានា🎀 លោក ស្រីសោហេង នេះ ជា សេចក្ដី បើកដើរ ឡើងនិង ខ្លួនខ្លួន ធម្មតារិសរស។

រដ្ឋបាលក្រុងប៉ោយប៉ែត

14 Feb, 04:59


សេចក្ដីថ្លែងការណ៍
________

តាងនាម ក្រុមប្រឹក្សា គណៈអភិបាល នៃរដ្ឋបាលក្រុងប៉ោយប៉ែត សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។

យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមដែលបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។

យើងខ្ញុំសូមប្រកាសថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ និងប្តេជ្ញាបន្តការពារសន្តិភាព ស្ថិរភាពនយោបាយ និអធិបតេយ្យភាពជាតិជាដាច់ខាត។

រដ្ឋបាលក្រុងប៉ោយប៉ែត

13 Feb, 01:53


ម្ចាស់ចាស់គណនីFace book ឈ្មោះ ពិសិដ្ឋ ពិសិដ្ឋ បានចេញវីដេអូ បកស្រាយពាក់ព័ន្ធនឹងករណីដាក់លូ ១កង់តម្លៃ ៤០ដុល្លា នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សូមបងប្អូនសាធារជនជ្រាប
!

រដ្ឋបាលក្រុងប៉ោយប៉ែត

09 Feb, 13:14


រដ្ឋបាលសង្កាត់ប៉ោយប៉ែត ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងករណី គណនីហ្វេសប៊ុកឈ្មោះ Malay yu0973339337 បានធ្វើវីដេអូ លើកឡើងថា ក្រុមហ៊ុនធ្វើលូ ដោយការដាក់លូ យកក្នុង១កង់ តម្លៃ ៤០ដុល្លា ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្តាប់ការបំភ្លឺរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ ៕

រដ្ឋបាលក្រុងប៉ោយប៉ែត

08 Feb, 13:34


តម្លៃមនុស្ស

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Feb, 13:11


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់អំណោយជូនប្រជានេសាទ ភ្ញាក់រលឹក ស្ម័គចិត្តប្រគល់ឧបករណ៍ឆក់ត្រីខុសច្បាប់

ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទ បាននាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនដល់ប្រជានេសាទ ភ្ញាក់រលឹក ស្ម័គចិត្តប្រគល់ឧបករណ៍ឆក់ត្រីខុសច្បាប់ ជូនកងកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង សរុបចំនួន ១២៨គ្រួសារ និងចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្ស ចំនួន ២៩៨នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត តែងតែគិតគូ ដល់សុខទុក្ខប្រជាពលរដ្ឋ និងប្រជានេសាទដែលជួបការលំបាក ជានិច្ចជាកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាក ផងដែរ។
ការភ្ញាក់រលឹក និងប្រគល់ឧបរកណ៍ នេសាទ
ខុសច្បាប់ជូនកងកម្លាំង គឺជាស្មារតី ចូលរួមការពារ និងអភិរក្ស ធនធានធម្មជាតិ និងជីវចម្រុះ ក្នុងបឹងទន្លេសាបសម្រាប់អ្នកជំនាន់ក្រោយ។

ជាក់ស្តែងនៅថ្ងៃនេះប្រជាពលនេសាទ ចំនួន ១២៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគ ចំនួន ៧មុខ និងថវិកាមួយចំនួន។
អាជ្ញាធរមូលដ្ឋាន ប្រជានេសាទនិងសិស្សានុសិស្សទាំងអស់ សូមគោរពជូនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ជួបការលំបាកគ្រប់វេលា ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមប្រសិទ្ធិពរជ័យបវរសួស្តី ជួបតែសេចក្ដីសុខ សេចក្តីចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបពុទ្ធពរ ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Feb, 07:42


សកម្មភាពកម្លាំងនគរបាលប៉ុស្តិ៍តដ្ឋបាលក្នុងក្រុងចេញជួយសម្រួលចរាចរណ៍ពេលសិស្សានុសិស្សចេញពីសាលារៀន និងជួយសម្រួល និងដោះស្រាយការកកស្ទះចរាចរណ៍ ជូនប្រជាពលរដ្ឋឱ្យធ្វើដំណើរបានសុខសុវត្ថិភាព។

រសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥

#អធការដ្ឋាននគរបាល #ក្រុងប៉ោយប៉ែត #krong #poipet #police
#កម្លាំងតាមបណ្តាលប៉ុស្តិ៍ចុះសម្រួលចរាចរណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត

06 Feb, 05:56


ប្រជាពលរដ្ឋជាង១,៥០០គ្រួសារ ដែលមានវិវាទនៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត សប្បាយរីករាយ និងថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះធិបតីនាយករដ្ឋមន្ត្រី ដែលបានចាត់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ឱ្យចុះមកចួបសំណេះសំណាល និងសម្របសម្រួលឈានទៅរកដំណោះស្រាយបញ្ចប់ជូនពួកគាត់
=================
(ប៉ោយប៉ែត)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានចួបសំណេះសំណាលសម្របសម្រួលឆ្ពោះទៅរកដំណោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃជូនបងប្អូនប្រជាពលរដ្ឋជាង១,៥០០គ្រួសារ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
      បងប្អូនប្រជាពលរដ្ឋដែលមានវិវាទនបានសម្តែងភាពសប្បាយរីករាយ រំភេីបក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសណ្តោសប្រណី ប្រកបដោយក្តីស្រលាញ់អាណិតមេត្តាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះមកចួបសម្របសម្រលដោះស្រាយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដេីម្បីរកដំណោះស្រាយឈានឆ្ពោះទៅរកការបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃទាំងស្រុង នាពេលខាងមុខឆាប់ៗនេះ៕

រដ្ឋបាលក្រុងប៉ោយប៉ែត

26 Jan, 13:50


ការបកស្រាយរបស់ម្ចាស់ហាង

រដ្ឋបាលក្រុងប៉ោយប៉ែត

26 Jan, 13:50


ក្នុងនាមជាគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនដល់បណ្ដាលសាធារណជន ឱ្យបានជ្រាបថា ការចុះផ្សាយរបស់ ហ្វេសប៊ុកផេក មានឈ្មោះថា (Poipet Town BMC ) ដោយបានសរសេរជាខ្លឹមសារថា « កន្លែងដូរលុយធារិនដីថ្មី ចោរប្លន់ អត់មានអ្នកជួយ» ក្រោយពីបានឃើញសារបង្ហោះខាងលើនេះ កម្លាំងគណៈបញ្ជារការឯកភាព បានធ្វើការសាកសួរផ្ទាល់ ទៅកាន់ម្ចាស់ហាងប្ដូរប្រាក់ វីង ឈ្មោះ ធារិនប្ដូរប្រាក់ ដែលមានទីតាំងស្ថិតក្នុងភូមិ ចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយតាមការសាកសួរម្ចាស់ហាងបានបដិសេធ និងបកស្រាយថា ហាងរបស់ខ្លួនពុំមានករណីប្លន់អ្វីនោះទេ។
ដែលព័ត៌មាននេះជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់ មានបំណងបំផុសបំផុលបំពុលសង្គម និងធ្វើឱ្យបាត់បង់ស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
គួរបញ្ជក់ថា បច្ចុប្បន្ធនេះសមត្ថកិច្ចនិងមន្រ្តីជំនាញកំពុងស្រាវជ្រាវស្វែងរក
ម្ចាស់ផេកដែលបានបង្ហោះសារខាងលើមកធ្វើការអប់រំណែរនាំ បញ្ឈប់សកម្មភាពបង្ហោះគ្មានការពិតនេះបន្តទៀត។

រដ្ឋបាលក្រុងប៉ោយប៉ែត

26 Jan, 07:29


UPDATE:ពោធិ៍សាត់ សៀមរាប មានខ្យល់ពុលខ្ពស់ ខណៈរាជធានី-ខេត្ត៧ខ្យល់ល្អណាស់ ☘️
….
ត្រឹមម៉ោង២រសៀលនេះ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៨.៣៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អ”។

ក្រសួងបរិស្ថាន បានអះអាងថា នៅក្នុងរបាយការណ៍ ដែលស្រង់បានតាមរយៈឧបករណ៍និងស្ថានីយត្រួតពិនិត្យគុណឿាពខ្យល់ បានបង្ហាញថា សន្ទស្សន៍គុណភាពខ្យល់៖

-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត រាជធានីភ្នំពេញ ខេត្តរតនគិរី មណ្ឌលគិរី ខេត្តស្វាយរៀង ខេត្តកែប និងខេត្តត្បូងឃ្មុំ។ចំណែក ពណ៌ក្រហម មានខ្យល់ពុលខ្ពស់
ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប។

រដ្ឋបាលក្រុងប៉ោយប៉ែត

24 Jan, 23:44


🔔 "បុព្វហេតុរំដោះជាតិ​ និងប្រជាជន"

សច្ចភាពជាប្រវត្តិសាស្រ្ត
ពលរដ្ឋកម្ពុជានៅចងចំាជានិច្ចនូវសច្ចភាពជាប្រវត្តិសាស្រ្តចំពោះកងទ័ពស្ម័គ្រចិត្ត ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ចូលរួមជួយកម្ពុជា នៅក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
________________
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

JOIN 🌐
សច្ចធម៌ប្រវត្ដិសាស្រ្ដ

🌐 |
FACEBOOK
🌐 |
TikTok
🌐 |
WEB

រដ្ឋបាលក្រុងប៉ោយប៉ែត

24 Jan, 03:17


លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារក្រុង សង្កាត់ផ្សារកណ្ដាល ភូមិគីឡូលេខ៤ ភូមិផ្សារកណ្ដាល ភូមិអណ្ដូងថ្មមាស ប្រជាការពារចុះសំអាតអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដល់រង្វង់មូលផ្លូវ៥៨ ស្ថិតនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប៉ោយប៉ែត,ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥

រដ្ឋបាលក្រុងប៉ោយប៉ែត

23 Jan, 15:12


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

សមិទ្ធផលនានានៅទូទាំងប្រទេស និយាយជារួម និងសមិទ្ធផលនៅក្នុងវិស័យ សាធារណការ និងដឹកជញ្ជូន និយាយដោយឡែក ដែលកម្ពុជាសម្រេចបាននាពេលនេះមិនមែន កើតឡើងដោយចៃដន្យនោះទេ គឺកើតឡើងដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ពេញលេញ នឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាំងពីអាណត្តិមុនៗ ។

ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួនពីរ រួមមាន ទី១.ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឍ និង បន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ទី២.ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹក ជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន ។

រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២៣ មករា ២០២៥

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

រដ្ឋបាលក្រុងប៉ោយប៉ែត

14 Jan, 12:45


សេចក្ដីជូនដំណឹង-សូមជម្រាបជូនបងប្អូនជនពិការទាំងអស់នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅថ្ងៃស្អែកនេះត្រូវនឹងថ្ងៃទី15/01/2025 ក្នុងបរិវេណវត្តប៉ាលិលេយ្យចាប់ពីម៉ោង 8:00 ព្រឹកដល់ម៉ោង 3:00 រសៀល បងប្អូនដែលត្រូវជួសជុលអវៈយវះសិប្បនិម្មិតទាំងអស់សូមមកទីតាំងខាងលើនិងជួយផ្សព្វផ្សាយបន្តផង សូមអរគុណ🙏

រដ្ឋបាលក្រុងប៉ោយប៉ែត

14 Jan, 09:04


មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់លោក លោកស្រីជាបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោកគ្រូអ្នកគ្រូផ្នែកមធ្យមសិក្សា ប្រាក់បៀវត្សប្រចាំខែមករាឆ្នាំ២០២៥(លើកទី១) បានផ្ទេរចូលគណនីលោក លោកស្រីរួចរាល់ហើយ។
១៤ មករា ២០២៤
#សម្រាប់បុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាខេត្ត_និងគ្រូបង្រៀនផ្នែកមធ្យមសិក្សា

រដ្ឋបាលក្រុងប៉ោយប៉ែត

14 Jan, 08:05


លោក បោន សិលា អភិបាលរងក្រុង តំណាង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការតំឡើងស្ថានីយតាមដានគុណភាពខ្យល់ នៅទីស្តីការក្រសួងបរិស្ថាន។

ភ្នំពេញ, ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

រដ្ឋបាលក្រុងប៉ោយប៉ែត

14 Jan, 01:43


សេចក្តីណែនាំស្តីពី ការហាមការប្រើប្រាស់ ផាវ និងគ្រឿងផ្ទះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន-វៀតណាម ឆ្នាំ២០២៥។

រដ្ឋបាលក្រុងប៉ោយប៉ែត

14 Jan, 00:51


សូមជម្រាបជូនដល់សាធារណៈជន គ្រប់មន្ទីរ-អង្គភាពនានា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនិងវាស់វែងក្នុងភូមិអូឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមម្ចាស់ក្បាលដីទាំងអស់ បោះបង្គោលព្រំដីឲ្យហើយ ដើម្បីងាយស្រួលដល់ក្រុមការងារ អាចបញ្ចប់ការវាស់វែងទៅតាមផែនការដែលបានគ្រោងទុក។

លេខទូរស័ព្ទទំនាក់ទំនង៖
-ក្រុមទី1 លោក ឃាង សីហា លេខទូរស័ព្ទ 089 410101
-ក្រុមទី2 លោក សាយ សំអូន លេខទូរស័ព្ទ 077 264415
-ក្រុមទី3 លោក ស៊ុយ វិរៈ លេខទូរស័ព្ទ 077 756757
-ក្រុមទី4 លោក ប៉ែត សុភី លេខទូរស័ព្ទ 099 474807
-ក្រុមទី5 លោក ទឺ ទួន លេខទូរស័ព្ទ 012 786267
-ក្រុមទី6 លោក ភាន់ ភិន លេខទូរស័ព្ទ 089 420027
-ក្រុមទី9 លោក រិន ម៉ូត លេខទូរស័ព្ទ 092 894689

#ទ័ពសុរិយោដី #វាស់វែងដីធ្លី #បណ្ណកម្មសិទ្ធិ
#ចុះបញ្ជីដីបង្ហើយ
#សេវាគាប់ចិត្ត #សុវត្ថិភាពក្នុងការកាន់កាប់
#បរិយាកាសគ្មានវិវាទ
#ក្រុងប៉ោយប៉ែត #ខេត្តបន្ទាយមានជ័យ
#មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC

រដ្ឋបាលក្រុងប៉ោយប៉ែត

13 Jan, 16:42


សូមស្តាប់ប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អំពីបញ្ហាស្រូវធ្លាក់ថ្លៃ​ (ប្រភេទស្រូវ​ OM) និងអ្វីដែលរាជរដ្ឋាភិបាល​ តាមរយ:ក្រសួងកសិកម្ម​ ដែលជាសេនាធិការបានធ្វេី​ និងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋបាលក្រុងប៉ោយប៉ែត

13 Jan, 13:35


បញ្ជីរាយព្រះនាមព្រះមហាក្សត្រខ្មែរ តាំងពីសម័យគោគធ្លក (ព្រះបាទហ៊ុនទៀន) រហូតដល់បច្ចុប្បន្ន

❤️❤️❤️

រដ្ឋបាលក្រុងប៉ោយប៉ែត

13 Jan, 05:55


សេចក្តីសម្រេច ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Jan, 13:55


រយៈពេលជាង១៦ខែ ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ បានធ្វើកិច្ចការដ៏ល្អ និងសម្រេចនូវសមិទ្ធផលជាច្រើនលើសពីការរំពឹងទុក

📰 Join AMS News

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Jan, 13:55


៧មករា បានធ្វើឱ្យកម្ពុជា ពង្រឹង និងពង្រីកខ្លួនឡើងវិញ ក្នុងជំហរឈានឆ្ពោះទៅមុខ ស្របតាមក្រឹត្យក្រមនៃអភិវឌ្ឍន៍សង្គម ប្រជាជនគ្រប់ៗរូប រស់នៅក្នុងសន្តិភាព សេរីភាព សេចក្តីថ្លៃថ្នូរ និងមានសេចក្តីសង្ឃឹមចំពោះអនាគត

📰 Join AMS News

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Jan, 13:55


គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ស្ថិតនៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ

📰 Join AMS News

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Jan, 13:55


ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍

📰 Join AMS News

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Jan, 10:08


បង្កាន់ដៃចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាយុទ្ធនាការរបស់រដ្ឋាភិបាលតាមរយៈក្រសួងរៀបដែនដី នគរូបនីយកម្ម និងសំណង់ មិនអាចជាកម្មវត្ថុស្របច្បាប់សម្រាប់ទៅលក់ ឬដាក់បញ្ចាំបានឡើយ។
- - - - - - - - - - - - - - - - - - - - - - - - - -

រដ្ឋបាលក្រុងប៉ោយប៉ែត

07 Jan, 04:56


សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា «សាទរ៧មករា»
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

រដ្ឋបាលក្រុងប៉ោយប៉ែត

06 Jan, 22:07


សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា «ព្រហ្មវិហារធម៍៧មករា»

Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

រដ្ឋបាលក្រុងប៉ោយប៉ែត

06 Jan, 13:31


អបអរសាទរ ខួបលើកទី ៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ពល-ពត ៧ មករា ១០៩៧៩ _៧ មករា ២០២៥

រដ្ឋបាលក្រុងប៉ោយប៉ែត

06 Jan, 06:36


លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចូលរួមកិច្ចប្រជុំដើម្បី ពិភាក្សាអំពីការងាររដ្ឋាភិបាលជាមួយនឹងមេ បញ្ជាការ ការិយាល័យ អន្តោប្រវេសន៍
នៅបន្ទប់ប្រជុំមជ្ឈមណ្ឌល ប្រតិបត្តិការអន្តោប្រវេសន៍ខេត្តស្រះកែវ ចំណុច ឆ្លងកាត់ ព្រំដែន អចិន្ត្រៃយ៍ បាន ខ្ល ងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។

ថៃឡង់, ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥

រដ្ឋបាលក្រុងប៉ោយប៉ែត

01 Jan, 17:35


សារជូនពរមិត្តកម្ពុជា ដោយ ឯកឧត្តមអគ្គរាជទូតចិន ប្រចាំកម្ពុជា ២០២៥
由汪文斌大使在Facebook上发布的新年祝福 视频

(新年快乐!愿新的一年为您和您的家人带来 无尽的欢乐、健康的体魄、事业的飞跃,以及 一切如意的好运。愿新年的每一刻都充满幸福

与希望!!!) #汪文斌#汪文斌的斌糖

រដ្ឋបាលក្រុងប៉ោយប៉ែត

01 Jan, 13:57


ស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានដូចជា៖

- ទេសចរសរុបប្រមាណ ៖ ៣ ៥៣៥ ៣២៥នាក់
- ទេសចរជាតិ សរុបប្រមាណ ៖ ៣ ៤៨៨ ០៦៥ នាក់
- ទេសចរអន្តរជាតិ សរុបប្រមាណ ៖ ៤៧ ២៦០នាក់

ប្រភព៖ មន្ទីរទេសចរណ៍រាជធានី ខេត្ត

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋបាលក្រុងប៉ោយប៉ែត

01 Jan, 08:34


សេចក្ដីជូនដំណឹងស្ដីពី "ការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២)"

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនសាធារណជនជ្រាបថា៖ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) សម័យប្រឡងថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភុមិន្ទរដ្ឋបាល និងថ្ងៃបន្តបន្ទាប់រហូតដល់ដំណើរការប្រឡងប្រជែងត្រូវបានបិទបញ្ចប់។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

រដ្ឋបាលក្រុងប៉ោយប៉ែត

28 Dec, 13:42


វីដេអូសេចក្តីប្រកាសព័ត៌មានស្តីពី ការកែទម្រង់ទិដ្ឋាការអេឡិចត្រូនិកនៅប្រទេសកម្ពុជា

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី២៨ ធ្នូ ២០២៤

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋបាលក្រុងប៉ោយប៉ែត

28 Dec, 07:06


តារាងវាស់វែងក្បាលដីបង្ហើយ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលក្រុងប៉ោយប៉ែត

27 Dec, 11:48


ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំ ១១ចំណុច ស្តីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់សង្គម សម្រាប់មន្ត្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ #MOI

@oa_channel | JOIN US 🔔

រដ្ឋបាលក្រុងប៉ោយប៉ែត

01 Dec, 14:29


សូមរីករាយទស្សនាចម្រៀងក្រោមចំណងជើងថា «វិមាន២ធ្នូ សូមធ្វើសាក្សី»

Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

រដ្ឋបាលក្រុងប៉ោយប៉ែត

30 Nov, 23:48


អបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ "សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍"

១ ធ្នូ ២០២៤

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋបាលក្រុងប៉ោយប៉ែត

30 Nov, 13:29


លោកឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុង និង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក ពេស រិយាស័ក អភិបាលរងក្រុង លោក ញឹម ផឿង អភិបាលរងក្រុង និង លោក ចៅសង្កាត់និមិត្ត ព្រមទាំងសប្បុរសជនជាជនជាតិឥណ្ឌូនេស៉ី និងសហការី ជាច្រើនរូប បាននាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១០០គ្រួសារនៅក្នុងសង្កាត់ និមត្ត ក្រុងប៉ោយប៉ែត
👉🪩http://fbrtvhotnews.com/news/5166

រដ្ឋបាលក្រុងប៉ោយប៉ែត

21 Nov, 12:55


ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំបានសម្រេចឈប់ផ្ដល់អាជ្ញាប័ណ្ណថ្មី សម្រាប់បង្កើតក្រុមហ៊ុនផលិតស្រាបៀរចែកចាយទីផ្សារក្នុងស្រុក។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋបាលក្រុងប៉ោយប៉ែត

21 Nov, 09:08


ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
រដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំកិច្ចប្រជុំបំភ្លឺលើករណីសារព័ត៌មានខ្មែរជាយដែនបង្ហោះលើបណ្តាញសង្គមថាប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិទួលប្រាសាទ និងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើកដៃសំពះសុំកិច្ចអន្តរាគមន៍ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី ដើម្បីជួយដល់ពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត។

រដ្ឋបាលក្រុងប៉ោយប៉ែត

21 Nov, 03:05


ថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្កិត ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការចង្អុរបង្ហញរបស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក មាស សំណាង អភិបាលរងក្រុងបានដឹកនាំក្រុមការងារក្រុង សង្កាត់ ភូមិ បានចុះពិនិត្យនិងរុះរើកញ្ចុះ របាដែកដែលឈ្មោះ សារី ពិសិដ្ឋ បានលើកបាំងមុខផ្ទះល្វែងឈ្មោះ ម៉ឹង សាវឿន ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

រដ្ឋបាលក្រុងប៉ោយប៉ែត

20 Nov, 10:13


លោក ញឹម ផឿងអភិបាលរងក្រុង តំណាងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាសម្របសម្រួល ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងឆ្លើយតបជនចំណាកស្រុក ។

នៅភោជនីយដ្ឋានមាតុភូមិ ក្រុងប៉ោយប៉ែត រៀបចំដោយអង្គការតំណក់ទឹក គាំទ្រដោយ អង្គការការីតាស់ភឺស ។
ប៉ោយប៉ែត, ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤

រដ្ឋបាលក្រុងប៉ោយប៉ែត

28 Oct, 02:40


ពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់មន្ត្រីរាជការនៃរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ,ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤

រដ្ឋបាលក្រុងប៉ោយប៉ែត

27 Oct, 13:21


លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចូលរួមបិទពិធីប្រណាំងទូកថ្នាក់ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ក្រុងសិរីសោភ័ណ,២៧ តុលា ២០២៤៕

1,599

subscribers

8,183

photos

377

videos