Latest Posts from ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所 (@pktv_law_office) on Telegram

ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所 Telegram Posts

ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所
វិជ្ជាជីវ: គុណធម៌ កិត្យានុភាព | PROFESSION VIRTUE PRESTIGE | 职业 美德 声望
1,290 Subscribers
829 Photos
85 Videos
Last Updated 25.02.2025 21:18

The latest content shared by ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所 on Telegram


WATCH VIDEO ៖ ក្រុមការងារនៃការិយាល័យមេធាវី ពេជ្រ គន្ធាវី ចំនួន៣រូប ដឹកនាំដោយ កញ្ញា ជាវ ស្រីពេជ ជំនួយការមេធាវី ចុះបំពេញការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងសកម្មភាពកំសាន្តក្រោយពេលបញ្ចប់ការងារ កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៥ ។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កញ្ញា ឈាវ លីស៊ាំង ជំនួយការមេធាវី នៃការិយាល័យមេធាវី ពេជ្រ គន្ធាវី តំណាងលោកមេធាវី ពេជ្រ គន្ធាវី បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ច្បាប់ស្ដីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ" ដោយមានវាគ្មិនលោកមេធាវី អាន សុវឌ្ឍនា នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

ព្រះសីហនុ៖ កាលពីថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ ក្រុមការងារនៃការិយាល័យមេធាវី ពេជ្រ គន្ធាវី ចំនួន០៤រូប ដឹកនាំដោយ កញ្ញា ឈាវ លីស៊ាំង ជំនួយការមេធាវី បានចុះទៅបំពេញការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

សំណួរត្រៀមប្រលងមុខវិជ្ជា នីតិនីតិវិធីព្រហ្មទណ្ឌ ឆ្នាំទី៣ ឆមាសទី១ (HRU)

WATCH VIDEO ៖ ក្រុមការងារនៃការិយាល័យមេធាវី ពេជ្រ គន្ធាវី ចំនួន៤រូប ដឹកនាំដោយ កញ្ញា ផល ស្រីដាវ ជំនួយការមេធាវី ចុះបំពេញការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តប៉ៃលីន កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥ ។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម ពេជ្រ គន្ធាវី ប្រធានការិយាល័យមេធាវី ពេជ្រ គន្ធាវី និងជាព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្រោមប្រធានបទស្តីពី "តួនាទីច្បាប់ក្នុងបរិវត្តកម្មឌីជីថលនៅកម្ពុជា" ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ព្រមទាំងដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥-២០២៩ និងផែនការសកម្មភាពឆ្នាំ២០២៥ នៅសាកលវិទ្យាល័យធនធានមនុស្ស។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០២៥ ការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចាត់បញ្ជូនក្រុមការងារចំនួន០៤រូប ដឹកនាំដោយ លោក ហង្ស ដាវិដ សមាជិកផ្នែកទំនាក់ទំនងសាធារណ: និងសហប្រតិបត្តិការអន្តរជាតិ នៃការិយាល័យមេធាវី ពេជ្រ គន្ធាវី ចូលរួមសិក្ខាសាលាលើប្រធានបទស្ដីពី “របបគតិយុត្តនៃឋាន:បុគ្គល៖ បុត្តភាព, មាតុភាព, បិតុភាព” ដោយមានវាគ្មិន លោកជំទាវ ប៊ួយ ធីតា នៅមជ្ឈមណ្ឌលត្រាជូត្រេននឹង។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កញ្ញា ផល ស្រីដាវ ជំនួយការមេធាវី តំណាងឯកឧត្តម ពេជ្រ គន្ធាវី ប្រធានការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចូលរួមសិក្ខាសាលាស្តីពី "ការរឹបអូសជាបណ្តោះអាសន្នចំពោះប្រាក់ក្នុងគណនីធនាគារ" ដោយមានវាគ្មិនកិត្តិយសគឺ លោកមេធាវី អ៊ីវ ប៉ូលី និងលោកស្រីមេធាវី ទេព បូផល ដែលប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨:៣០ រហូតដល់ម៉ោង ១៧:០០ នៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រីករាយថ្ងៃកំណើត 🎂

រីករាយថ្ងៃកំណើត 🎂