Neueste Beiträge von ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所 (@pktv_law_office) auf Telegram

ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所 Telegram-Beiträge

ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所
វិជ្ជាជីវ: គុណធម៌ កិត្យានុភាព | PROFESSION VIRTUE PRESTIGE | 职业 美德 声望
1,290 Abonnenten
829 Fotos
85 Videos
Zuletzt aktualisiert 25.02.2025 21:18

Der neueste Inhalt, der von ការិយាល័យមេធាវី ពេជ្រ គន្ធាវី PICH KUNTHEARVY LAW OFFICE 皮 奇 昆 特 维 律 师 事 务 所 auf Telegram geteilt wurde.


ស្ទឹងត្រែង៖ កាលពីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ នៃការិយាល័យមេធាវី ពេជ្រ គន្ធាវី ចំនួន០៣រូប ដឹកនាំដោយ កញ្ញា ផល ស្រីដាវ ជំនួយការមេធាវី បានចុះទៅបំពេញការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចាត់បញ្ជូនក្រុមការងារចំនួន០៥រូប ដឹកនាំដោយ កញ្ញា ផល ស្រីដាវ ជំនួយការមេធាវី និងជាអនុប្រធានផ្នែកទំនាក់ទំនងសាធារណ: និងសហប្រតិបត្តិការអន្តរជាតិ នៃការិយាល័យមេធាវី ពេជ្រ គន្ធាវី ចូលរួមសិក្ខាសាលាស្ដីពី “បទល្មើសប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រព្រឹត្តក្នុងវិស័យធុរកិច្ច” ដោយមានវាគ្មិន បណ្ឌិត ណាន់ ចាន់រឿន នៅមជ្ឈមណ្ឌលត្រាជូត្រេននឹង។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

កំពង់ចាម៖ កាលពីថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារ នៃការិយាល័យមេធាវី ពេជ្រ គន្ធាវី ចំនួន០៣រូប ដឹកនាំដោយ កញ្ញា ជាវ ស្រីពេជ ជំនួយការមេធាវី បានចុះទៅបំពេញការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចាត់បញ្ជូន លោក ឃីម ពន្លឺ ជំនួយការមេធាវី ទៅចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចសហប្រតិបត្តិការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា" សហការរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយមានវាគ្មិនកិត្តិយសចំនួន២រូប គឺ ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការរងនៃអ.ដ.ក និង លោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេស និងកិច្ចការច្បាប់នៃអ.ដ.ក ដែលប្រព្រឹត្តទៅនៅគណៈមេធាវី ។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រីករាយថ្ងៃកំណើត 🎂

រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចាត់បញ្ជូន កញ្ញា ជាវ ស្រីពេជ ជំនួយការមេធាវី ចូលរួមសិក្ខាសាលាស្តីពី "សេចក្ដីណែនាំអំពីវិធានស្ដីពីសន្ធានកម្មរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម" ដែលសហការរៀបចំរវាងគណៈមេធាវី និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសគឺ លោក ប៊ុន យូឌី មជ្ឈត្តករ និងសន្ធានការីផ្នែកពាណិជ្ជកម្មចុះបញ្ជីនៃ ម.ជ.ម នៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចាត់បញ្ជូន លោក ឃីម ពន្លឺ ជំនួយការមេធាវី ចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី "សេវាសាធារណៈអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យ" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលសន្និបាត២០២១ ជាន់ទី២ នៃទីស្តីការក្រសួង ដែលមានទីតាំងនៅដីឡូត៍លេខ២០០៥ ផ្លូវលេខ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបង្កើនសមត្ថភាពបច្ចេកវិទ្យាឌីជីថលជូនដល់ជំនួយការមេធាវី និងបុគ្គលិក ការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចាត់បញ្ជូនក្រុមការងារ០៣រូបគឺ លោក ពេជ្រ គន្ធពិដោរ កញ្ញា ផល ស្រីដាវ និងលោក ឃីម ពន្លឺ ចូលរួមវគ្គបណ្តុះបណ្តាល ជំនាញប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត្ត Ai សម្រាប់អាជីវកម្មSMEs បង្រៀនដោយលោក ម៉ិល សូរិយា នៅបុរីពិភពថ្មីចំការដូង។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យមេធាវី ពេជ្រ គន្ធាវី បានចាត់បញ្ជូនជំនួយការមេធាវី០៤រូប ដឹកនាំដោយ កញ្ញា ឆប រីដា ចូលរួមសិក្ខាសាលាស្តីពី នីតិវិធីព្រហ្មទណ្ឌ "បណ្តឹងឧទ្ធរណ៍ និងបណ្តឹងសាទុក្ខ" ដោយវាគ្មិនពិសេស បណ្ឌិត ម៉ុង មុនីសោភា ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង និងបណ្ឌិត អ៊ាន សំអាត មេធាវី ដែលរៀបចំដោយមជ្ឈមណ្ឌលជំនួយស្មារតីច្បាប់ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជា។

JOIN ការិយាល័យមេធាវី ពេជ្រ គន្ធាវី

⭐️សូមអបអរសាទរ សូមអញ្ជើញ និងសូមស្វាគមន៍ TOP FANS ទាំងអស់ មកកាន់កម្មវិធីរបស់យើង 💎