Canal ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា @oknhaassociation en Telegram

ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា

ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា
សមាគមឧកញ៉ាកម្ពុជា “Cambodian Oknha Association” សរសេរជាអក្សរកាត់ថា “C.O.A”
1,700 Suscriptores
2,483 Fotos
21 Videos
Última Actualización 06.03.2025 15:10

សមាគមឧកញ៉ាកម្ពុជា: ការបង្កើត និងនាទីក្នុងសង្គម

សមាគមឧកញ៉ាកម្ពុជា (Cambodian Oknha Association) ដែលមានអក្សរកាត់ថា C.O.A គឺជាសមាគមមួយដែលបង្កើតឡើងដើម្បីគាំទ្រនិងអភិវឌ្ឍន៍ជាតិ ក៏ដូចជាការចូលរួមលើកកម្ពស់គុណភាពជីវភាពរបស់មនុស្សនៅកម្ពុជា។ សមាគមនេះត្រូវបានបង្កើតឡើងពីការលះបង់ឱ្យប្រយោជន៍សង្គមនិងការផ្គត់ផ្គង់ឱកាសជាច្រើនសម្រាប់មនុស្សក្នុងប្រទេស។ ការប្រើប្រាស់នូវឈ្មោះ 'Oknha' គឺសំដៅទៅលើអ្នកធ្វើសកម្មភាពឧស្សាហកម្មដែលមានឥទ្ធិពល និងមានឈ្មោះស្តាប់។ ការបង្កើតសមាគមនេះសំដៅទៅលើការបង្កើនសមត្ថភាព និងការទាក់ទងរវាងអ្នកកាន់កាប់អាជីវកម្ម និងសហគមន៍។

សមាគមឧកញ៉ាកម្ពុជាមានគោលបំណងអ្វី?

គោលបំណងឈ្មោះសមាគមឧកញ៉ាកម្ពុជា គឺការផ្តល់អត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ច, អភិវឌ្ឍន៍អំណោយផលនៃការអភិវឌ្ឍ។

វាគ្របដណ្តប់នឹងការលើកកម្ពស់ និងការចូលរួមរបស់សមាជិកក្នុងការបង្កើតកន្លែងកសិកម្ម និងការធ្វើដំណើរ។

តើសមាគមនេះយ៉ាងដូចម្តេចក្នុងការគាំទ្រប្រជាជន?

សមាគមនេះអនុវត្តន៍ការឆ្នាំងផ្តល់ជូនសន្និសីទ និងកម្មវិធីផ្សេងៗដើម្បីប្រែក្លាយជីវភាពជាន់ខ្ពស់សម្រាប់ប្រជាជន ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន។

វាក៏មានការផ្តល់ជូននូវឱកាសសិក្សា និងការបណ្តុះបណ្តាលដែលជួយបង្កើតចំណេះដឹង និងជំនាញថ្មីៗសម្រាប់មនុស្ស។

តើមានកម្មវិធីអ្វីខ្លះដែលសមាគមនេះអនុវត្ត?

សមាគមឧកញ៉ាកម្ពុជាបានអនុវត្តកម្មវិធីជាច្រើនដូចជា កម្មវិធីអប់រំ, កម្មវិធីសុខាភិបាល, និងកម្មវិធីជួយជីវភាពល្អ។

កម្មវិធីទាំងនេះមានគោលបំណងគឺដើម្បីជួយបង្កើនគុណភាពជីវភាពរបស់អ្នកដែលមានភាពធនតិច និងការពង្រីកដល់អ្នកកាន់កាប់នានាតាមអាជីវកម្ម។

តើធនធានណាដែលសមាគមទទួលបាន?

សមាគមឧកញ៉ាកម្ពុជា ទទួលបានធនធានពីការរួមចំណែករបស់សមាជិក និងការប្រមូលទឹកប្រាក់ពីសហគ្រាស។

ការរួមចំណែកនេះគឺជាគន្លងសំខាន់សម្រាប់ការអភិវឌ្ឍន៍និងអភិវឌ្ឍន៍នេះ។

តើសមាគមនេះមានអារម្មណ៍ដូចម្តេចចំពោះការអភិវឌ្ឍន៍សង្គម?

សមាគមឧកញ៉ាកម្ពុជា សំដៅលើការបង្កើតកន្លែងសម្រាប់ការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច, ដោយផ្តោតលើការទំនាក់ទំនងជាមួយសហគមន៍។

ឆ្លើយតបជាមួយអត្រាការងារ និងការវិនិយោគសម្រាប់កម្មវិធីសង្គមនានា។

Canal de Telegram ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា

ការបង្ហាញព័ត៌មានសមាគមឧកញ៉ាកម្ពុជា គឺជារបស់មជ្ឈមណ៍មជ្ឍជំរះខ្ពង្គ និងសិស្សសកត្រសកត្រ។ ប្រសិនរបចាបរា "oknhaassociation" គឺជាឈ្មោះរបស់ខ្សាចវ៌រក់សិស្ស។ សមាគមឧកញ៉ាកម្ពុជា “Cambodian Oknha Association” សរសេរជាអក្សរកាត់ថា “C.O.A”។ សមាគមនេះក៏មានមជ្ឈមជំរះដលកែលរទះ ប្រវត្តិបវរបកត្រទន្ត ពន្លវះភាពពន្លារបនេះ៥។ នៅសន្តជាប្រសិរនិងករសានរួស ភាកខ្លីសម្ពរក៏ករខ្សមបល្តរប៉។ សមាគមឧកបបវររទជ្រះសលារបនេក៏ករកកា ខ្សមងន់រៅវពនេក៏ទរជ្រេ ឡែចបិៈ។ ថ៽បខ្សៅសបងៈ នពរ឴រធរងក្ស សរៃខ្ស៍ចនៅបងៈ នពរររនទាឈី ឤ ឤ្។

Últimas Publicaciones de ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា

Post image

សមាគមឧកញ៉ាកម្ពុជានឹងប្រារព្ធសន្និបាតប្រចាំឆ្នាំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ។

06 Mar, 04:24
283
Post image

នាល្ងាចថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត បានចូលរួមក្នុង “ពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ និងរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដោយមានការគាំទ្រពីសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន(CJBI) និង សមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ។
ក្នុងឱកាសនៃជំនួបខាងលើនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជាចំនួន ១០ក្រុមហ៊ុន និងតំណាងក្រុមហ៊ុនកម្ពុជាដទៃទៀតចំនួន ៣០ក្រុមហ៊ុន បានជួបផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិធុរកិច្ចជប៉ុនចំនួន៤៤ក្រុមហ៊ុន មកពីចម្រុះវិស័យ ដើម្បីស្វែងរកឱកាសចាប់ដៃគូវិនិយោគ និងកិច្ចសហការធុរកិច្ចទៅវិញទៅមកនៅក្នុងវិស័យអាទិភាពរៀងៗខ្លួន។

លោក Kohei Wakabayashi ប្រធានតំណាងអង្គការ JETRO បានឱ្យដឹងថា ក្រុមវិនិយោគិនទាំងនេះ មិនត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសថៃ វៀតណាម ចិន និងប្រទេសផ្សេងៗទៀតផងដែរ ហើយក្រុមហ៊ុនទាំងនេះមានបំណងពង្រីកអាជីវកម្មក្រៅប្រទេសរបស់ខ្លួន ខណៈកាលពីឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុនជាង ៩០បានចុះបញ្ជីវិនិយោគនៅកម្ពុជា។

លោកបានជម្រាបជូនបន្ថែមទៀតថា ក្រុមហ៊ុនជប៉ុនទាំងនេះ កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ហេតុដូច្នេះហើយទើប JETRO រៀបចំជំនួបរវាងពួកគេ និងមន្រ្តីជាន់ខ្ពស់ ក៏ដូចជាធុរជននៅកម្ពុជា ដើម្បីសិក្សា និងផ្គូផ្គងធុរកិច្ចទៅវិញទៅមក។
ថ្លែងក្នុងពិធីខាងលើ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈមនិងកង្វល់នានារបស់វិស័យឯកជន និងជាពិសេសលើកទឹកចិត្តឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាឱ្យចំៗដោយបើកចំហ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងបន្តពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន និងបន្តជំរុញយន្តការនៃការបង្កើតក្រុមការងារពិសេស ដែលមានតំណាងពីក្រសួង-ស្ថាប័ន ដើម្បីសម្របសម្រួលយ៉ាងជិតស្និតជាមួយ JETRO និងក្រុមហ៊ុនជប៉ុន។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល នឹងបន្តជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ដើម្បីចាប់យកសក្តានុពលជាច្រើននៃទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរបន្ថែមទៀត ,បន្តការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន , បន្តពង្រឹង និងបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដារទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និង បន្តគាំទ្រនិងជំរុញក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគក្នុងវិស័យទូរគមនាគមន៍ និងបរិវត្តកម្មឌីជីថល ពិសេសលើការអភិវឌ្ឍប្រព័ន្ធសេវាអ៊ីនធឺណិត, វិស័យពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល សហគ្រាសធុនតូចនិងមធ្យម, កសិ-ឧស្សាហកម្ម, ឧស្សាហកម្មបៃតង ព្រមទាំងបន្តលើកទឹកចិត្ត ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ។ល។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងផងដែរថា ក្នុងរយៈពេល១៥ឆ្នាំកន្លងមក អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការជួយសម្របសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនតាមរយៈការរៀបចំព្រឹត្តិការណ៍សំខាន់ៗ ដូចជាពិព័រណ៍ពាណិជ្ជកម្ម ការបណ្តុះបណ្តាល ទំនាក់ទំនងធុរកិច្ច និងការផ្គូផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរជាដើម។

ជាសមិទ្ធផល ប្រទេសជប៉ុន បាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី ១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២.២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។
សូមជម្រាបថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះបញ្ជីក្រុមហ៊ុនជប៉ុនប្រមាណ ៩០ក្រុមហ៊ុន ដោយមានការកើនឡើង ២០.៥៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣។ ជាមួយគ្នានេះ ក្រុមហ៊ុនជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្តុះបណ្តាលជំនាញ និងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកពង្រឹងភាពប្រកួត ប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរ និងបានបន្តបង្កើនទីតាំង រោងចក្រ និងទីតាំងធុរកិច្ចរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់ ៕

05 Mar, 06:59
370
Post image

«ពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី "យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរភាព" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា»

នាព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមទាំងសមាជិកសមាគមឧកញ៉ាកម្ពុជាជាច្រើនរូបទៀត បានចូលរួមក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្ដីពី «យុទ្ធសាស្ដ្រកំណើនថ្មីរបស់កម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាព និងនិរន្ដរភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)។

សម្រាប់ សន្និសីទឆ្នាំនេះ បានធ្វើការសម្របសម្រួលកិច្ចសន្ទនា ក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ជាតិ និងអន្តរជាតិផងដែរ ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីបញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាពដើម្បីជួយកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាពក្នុងបរិការណ៍នៃស្ថានភាពដែលមានភាពមិនច្បាស់លាស់ ដែលអាចប៉ះពាល់ដល់គន្លង នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា។
ក្នុងឱកាសនេះដែរ សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានបំផុសគំនិតឱ្យយកចិត្តទុកដាក់ពិភាក្សាលើលើបរិការណ៍សកល រួមមាន៖
១. ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យា
២. ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
៣. សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត និង
៤. និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើង និងរថយន្តអគ្គិសនី ជាដើម ។

សម្តេចបានបន្ថែមថា ក្នុងបរិការណ៍កម្ពុជា សូមមានការពិភាក្សាឱ្យបានផុលផុសលើ៖ ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី, ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច, យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម និងធុរកិច្ចបង្កើតថ្មី និងការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត ។

សូមបញ្ជាក់ថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា គឺជាសន្និសីទដ៏សំខាន់បំផុតមួយនៅកម្ពុជា ដែលវិទ្យាស្ថាន CDRI បានរៀបចំអស់រយៈពេល១៦ឆ្នាំមកហើយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រមាណ ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថាន សិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជា។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 Facebook
🌏 Website
🌐Telegram
🌐 Youtube
🌐 Tik Tok

04 Mar, 06:08
392
Post image

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២៨ ខែកុម្ភៈនេះ បានចេញសេចក្តីណែនាំទៅអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យបញ្ឈប់ការប្រើប្រាស់វិធីសាស្ត្រលេងសើច (Prank) ដើម្បីផលិតមាតិកា ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិអ្នកដទៃ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 Facebook
🌏 Website
🌐Telegram
🌐 Youtube
🌐 Tik Tok

28 Feb, 12:06
208