Mala San @malasankh Channel on Telegram

Mala San

@malasankh


Environmental and Human rights defender | Author of Behind the black curtain

Mala San (English)

Are you looking for a channel that brings positivity, inspiration, and guidance into your life? Look no further than 'Mala San'! This Telegram channel, with the username @malasankh, is dedicated to providing daily affirmations, motivational quotes, and mindfulness practices to help you lead a more fulfilling life. Who is Mala San? Mala San is a passionate individual who believes in the power of positivity and self-improvement. With a background in mindfulness and personal development, Mala San created this channel to share valuable insights and practices with like-minded individuals who are also on a journey of self-discovery. What is Mala San? Mala San is a virtual sanctuary where you can escape the chaos of everyday life and immerse yourself in a world of peace, mindfulness, and growth. Through daily posts, Mala San offers words of encouragement, meditation techniques, and practical tips for living a more mindful and intentional life. Whether you're looking to start your day with a positive mindset, seeking guidance on overcoming challenges, or simply in need of a dose of inspiration, 'Mala San' has something for everyone. Join us on this journey of self-discovery and personal growth by subscribing to our channel today! Remember, positivity is just one click away.

Mala San

04 Feb, 02:27


✍️ សេចក្ដីថ្លែងការណ៍រួម៖ អ្នកកាសែតផ្នែកបរិស្ថានជនជាតិអង់គ្លេសម្នាក់ មិនត្រូវបានអនុញ្ញាតឱ្យចូលកម្ពុជាវិញ

ចេញផ្សាយ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥; ក្រុមសង្គមស៊ីវិល


សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចមិនឱ្យអ្នកកាសែតជនជាតិអង់គ្លេស លោក ជឺរល ហ្វីលីន (Gerald Flynn) ចូលក្នុងប្រទេសកម្ពុជាវិញ គឺជាការរំលោភបំពានទៅលើអ្នកសារព័ត៌មាន និងជាករណីថ្មីមួយក្នុងចំណោមករណីរំលោភបំពានជាច្រើនផ្សេងទៀត ដែលអ្នកសារព័ត៌មាន រាយការណ៍ពីករណីរសើប និងបែបស៊ើបអង្កេត បានទទួលរងគ្រោះ ។ យើងខ្ញុំសូមថ្កោលទោសចំពោះការបណ្តេញចេញដែលត្រូវបានធ្វើឡើងពុំត្រឹមត្រូវនេះ និងអំពាវនាវឱ្យអាជ្ញាធរធ្វើការសម្របសម្រួលឱ្យលោក បានត្រឡប់ចូលមកកម្ពុជា ដើម្បីបន្តការងាររបស់លោកវិញ ។

👉តាមដានយើងនៅលើ Facebook | Telegram | Website

Mala San

03 Feb, 15:45


អ្នកកាសែតសញ្ជាតិអង់គ្លេសលោក​ ជេរី​ ហ្វ្លីន​ ត្រូវបានមន្ត្រីអន្តោប្រវេសន៍ព្រលានយន្តហោះសៀមរាបបដិសេធមិនផ្តល់វីសារ​កាលពីថ្ងៃទី៥មករា​ ឆ្នាំ២០២៥នេះ​ ក្រោយលោកវិលត្រឡប់ពីវិសម្សកាលនៅប្រទេសថៃមកកម្ពុជាវិញ។

លោកជេរី​ តែងតែសកម្មរាយការណ៍អំពីបទល្មេីសព្រៃឈេីនៅទូទាំងប្រទេសកម្ពុជា​ ដែលចេញផ្សាយនៅលេីទំព័រកាសែតរបស់អាមេរិកដ៏ល្បីល្បាញ Mongabay។

លោកត្រូវបានរដ្ឋាភិបាលដាក់ចូលក្នុងបញ្ជីខ្មៅ​តាំងពីថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ម្ល៉េះ​ យោងតាមការបញ្ជាក់របស់មន្ត្រីអន្តោរប្រវេសន៍​ ដែលត្រូវបានផ្សព្វផ្សាយដោយMongabay។

រដ្ឋាភិបាលគួរតែលេីកទឹកចិត្ត​ និងអនុញ្ញាតឱ្យស្ថាប័នកាសែតឯករាជ្យមានលទ្ធភាពរាយការណ៍ពីបទល្មេីសព្រៃឈេី​ និងធនធានធម្មជាតិ​ ហេីយគួរតែការពារដល់អ្នកដែលហ៊ានរាយការណ៍ពីការពិត​។

Mala San

24 Jan, 03:23


សមាគមIDEA: អ្នកស្លាប់ម្នាក់ក្នុងព្រឹត្តិការណ៍ចែកអាំងប៉ាវ​ គឺជាស្ត្រីពិការជេីងរេីសអេតចាយ​ ចិញ្ចឹមចៅកំព្រា​ និងកូនដែលមានបញ្ហាវិបល្លាសស្មារតីម្នាក់។ គាត់មានឈ្មោះគង់​ វន្ថា​ និងជាសមាជិករបស់សមាគមផងដែរ។

Mala San

11 Jan, 06:25


Breaking News: ឃាតករដែលសម្លាប់លោកលិម​ គិមយ៉ា​ ត្រូវបានបញ្ជូនដល់ដៃសមត្ថកិច្ចថៃហេីយ។

ប្រភព:​ https://www.khaosodenglish.com/news/2025/01/08/gunman-in-bangkok-political-murder-caught-in-cambodia/?fbclid=IwZXh0bgNhZW0CMTEAAR1MskIEQgyAkq5mYwikpQu7ZH0__7Nb9GjGoOLqadmIs8E-djDAubho48I_aem_i5iTu0NF27HFJL6VuVHCbQ

Mala San

08 Jan, 13:29


Update: នគរបាលកម្ពុជាថា​ នឹងបញ្ជូនខ្មាំងកាំភ្លេីងដែលបាញ់សម្លាប់លោកលីម គីមយ៉ាទៅប្រទេសថៃ​វិញ​ ក្រោយបញ្ចប់នីតិវិធីរួចរាល់។

Mala San

11 Dec, 08:41


📌 អត្ថបទ៖ ឆ្នាំ ២០២៤៖ រឿងរ៉ាវនៃការចាប់ខ្លួនរបស់សកម្មជនមួយចំនួននៅកម្ពុជា​

ចេញផ្សាយ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤


ក្នុងឆ្នាំនេះ អង្គការ លីកាដូ បានធ្វើការចងក្រងនូវរឿងរ៉ាវរបស់អ្នកទាំងនោះ ។ យើងបានលើកឡើងនូវសាច់រឿងផ្សេងៗគ្នារបស់សកម្មជនម្នាក់ៗក្នុងខែនីមួយៗ រួមមានព័ត៌មានលម្អិតពីការចាប់ខ្លួនរបស់ពួកគេ ពេលដែលពួកគេជាប់ក្នុងពន្ធនាគារ រយៈពេលនៃការជាប់ពន្ធនាគារ និងបញ្ហាប្រឈមរួមគ្នាដែលអ្នកការពារសិទ្ធិមនុស្សកំពុងជួបប្រទះ នៅក្នុងបរិបទលំហសង្គមស៊ីវិលដែលកាន់តែរួមតូចទៅៗ ។

👉តាមដានយើងនៅលើ Facebook | Telegram | Website

Mala San

08 Dec, 01:20


📣UPDATE: នាព្រឹកថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២៤នេះ​ ក្បួនធម្មយាត្រាបានធ្វេីដំណេីរមកដល់ស្រុកសំរោង​ ខេត្តកំពង់ស្ពឺហេីយ។

សូមបញ្ជាក់ផងដែរថា​ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ​ អង្គការ សមាគម អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីព យុវជន និងប្រជាពលរដ្ឋសរុបចំនួន៣០នាក់ បាននាំគ្នាធ្វើធម្មយាត្រាដើម្បីជ្រោងតម្លៃមនុស្សជាតិ និងសិទ្ធិមនុស្ស ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្ស១០ធ្នូ លើកទី៧៦។​ ដោយធ្វើដំណើរចេញពីរង្វងូលទុរេ​នខេត្តកំពត​ ឆ្ពោះមករាជធានីភ្នំពេញ ដោយគ្រោងនឹងបញ្ចប់នៅចំណុចចេតិយព្រះសក្យមុនី មុខស្ថានីយរថភ្លើងរាជធានីភ្នំពេញ។

Mala San

06 Dec, 02:16


នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ​ អង្គការ សមាគម អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហជីព យុវជន និងប្រជាពលរដ្ឋសរុបចំនួន៣០នាក់ បាននាំគ្នាធ្វើធម្មយាត្រាដើម្បីជ្រោងតម្លៃមនុស្សជាតិ និងសិទ្ធិមនុស្ស​ ចេញពីរង្វងូលធូរ៉េនខេត្តកំពត​ ឆ្ពោះមករាជធានីភ្នំពេញ ដោយគ្រោងនឹងបញ្ចប់នៅចំណុចចេតិយព្រះសក្យមុនី មុខស្ថានីយរថភ្លើងរាជធានីភ្នំពេញ។

Mala San

05 Dec, 05:13


អង្គការលីកាដូអំពាវសុំមហាជនចូលរួមបរិច្ចាគសំឡីអនាម័យ ឬថវិកាដើម្បីទិញចែកជូនអ្នកទោស និងក្មេងស្រីក្នុងពន្ធនាគារ។

សូមបរិច្ឆាគតាមរយ:តំណភ្ជាប់នេះ​ https://www.facebook.com/share/p/19XwPFX8ke/?mibextid=WC7FNe

Mala San

03 Dec, 07:35


ចុះឈ្មោះចូលរួមឥលូវនេះ! ជំនួបជាមួយអ្នកការពារបរិស្ថានវ័យក្មេងទាំងបីរូប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង២.០០ ដល់៥.០០ល្ងាច។។

ហេង គឹមសួរ, ធួន ស្រីពៅ និងស៊ុយ សុមិនា គឺជាយុវនារីដែលមានភាពសកម្ម និងសេចក្តីអង់អាចក្លាហានចូលរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ពួកគេទាំងបីបានចាប់ផ្តើមបំពេញការងារដ៏មានសារៈសំខាន់មួយនេះចាប់តាំងពីឆ្នាំ២០២២មក ទោះបីជាការងារមួយនេះត្រូវបានគេមើលឃើញថាមានហានិភ័យ និងបិរយាកាសតូចចង្អៀតនៅក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនក៏ដោយ។​

ដើម្បីចង់ជ្រាបច្បាស់អំពីរឿងរ៉ាវតស៊ូ និងខ្សែជីវិតរបស់ពួកគេទាំងបីនាក់ ចុះឈ្មោះចូលរួមតាមរយៈ https://docs.google.com/forms/d/e/1FAIpQLSd3mwbJpgr0sMnHDJnsKO-SxvZKI-GlwcQfxX7qYqge_leYeQ/viewform

ផុតកំណត់ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៤។

Mala San

02 Dec, 08:53


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
កម្មវិធីថ្ងៃនេះ សហការរៀបចំឡើងដើម្បីចូលរួមអបអរសាទរ និងការប្រារព្ធេទិវាសិទ្ធិមនុស្ស ១០ ធ្នូ ខួបលើកទី៧៦ ដោយសង្គមស៊ីវិល ឆ្នាំ២០២៤
ប្រធានបទ ៖ លើកកម្ពស់សិទ្ធិបញ្ចេញមតិ ដើម្បីសមភាព និងយុត្តិធម៌សង្គម
កាលបរិច្ឆេទ ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (៤ ដល់ ៥ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល(https://www.facebook.com/share/1B7zRusL5R/?mibextid=LQQJ4d) ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98

Mala San

25 Nov, 07:18


*អក្ខរាវិរុទ្ធដែលបានកែរួច

Mala San

25 Nov, 07:11


ព្រៃឈើគឺសម្បត្តិជាតិយើងទាំងអស់គ្នា! ការចូលរួមការពារថែរក្សា និងរាយការណ៍ពីបទល្មើសព្រៃឈើជូនសាធារណៈគឺជាករណីកិច្ចដែលយើងទាំងអស់គ្នាគួរតែនាំគ្នាឈឺឆ្អាល​ និងចូលរួម។

សូមដោះលែងអ្នកការពារព្រៃឈើទាំង៦នាក់ ពួកគាត់គ្មានកំហុសនោះទេ។

Mala San

24 Nov, 06:35


📌 អត្ថបទខ្លី៖ សកម្មជន​ព្រៃឈើ​ ​និង​បរិស្ថាន​ត្រូវ​បាន​ចាប់​ខ្លួន​ ​និង​សាកសួរ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង

ចេញផ្សាយ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

នៅថ្ងៃនេះ សកម្មជនព្រៃឈើ និងបរិស្ថាន ៦ រូប ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងសួរចម្លើយ បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ អំឡុងពេលដែលពួកគេកំពុងតែធ្វើការឃ្លាំមើលលើករណីកាប់ព្រៃឈើដោយខុសច្បាប់ ។

លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក តាត ឧត្តម លោក អូត ឡាទីន លោក មេន ម៉ាត់ និងសកម្មជន១ រូបផ្សេងទៀត ត្រូវបានចាប់ខ្លូនដោយកងកម្លាំងចម្រុះកាលពីព្រឹកថ្ងៃសៅរ៍ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោយពីបាត់ដំណឹង និងទីតាំងរបស់ពួកគាត់ក្នុងរយ:ពេល១២ម៉ោង ។ អ្នកទាំង ៦ រូបត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត និងកំពុងបន្តសាកសួរដោយអាជ្ញាធរតាំងពីព្រឹកថ្ងៃសៅរ៍មកម៉្លេះ ។

👉តាមដានយើងនៅលើ Facebook | Telegram | Website

Mala San

08 Nov, 06:25


រីករាយថ្ងៃកំណើត អ្នកនាង Kanika Sak ! តើអ្នកនាង សាក់ កន្និកាជាអ្នកណា? ខាងក្រោមនេះគឺជាដំណើរជីវិត និងសាច់រឿងនៃការតស៊ូរបស់នាង៖
ជាក្មេងដែលមានកំណើតនៅលើដែនដីប្រទេសថៃ គឺជំរំជនភៀសខ្លួនខ្មែរ សាយធូ អ្នកនាងសាក់ កន្និកាបច្ចុប្បន្ននេះមានអាយុ៣៣ឆ្នាំហើយ។ អ្នកនាងបានចូលប្រឡូកក្នុងកិច្ចការងារសង្គមចាប់ពីឆ្នាំ ២០១៣ និងបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ នៅឆ្នាំ២០១៥ និងចូលបម្រើការជាមួយអង្គការយុវជនដែលមានភាពលេចធ្លោ និងសកម្មមួយ។
គេអាចឃើញវត្តមានរបស់អ្នកនាង នៅក្នុងសកម្មភាពសាធារណៈជាច្រើនដូចជា អ្នកនាងបានស្ម័គ្រចិត្តធ្វើជាពិធីការនីនៅក្នុងអង្គពិធីធំៗដែលមានដូចជា ទិវាសិទ្ធិមនុស្ស១០ធ្នូ និងកិច្ចព្រមព្រមសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលាជាដើម។ ក្រៅពីនោះអ្នកនាងក៏ជាអ្នកសម្របសម្រួលកិច្ចពិភាក្សានៅក្នុងសិក្ខាសាលា ពិធីការនីវិទ្យុ អ្នកសម្របសម្រួលក្រុមតន្ត្រីសំឡេងយុវជន ព្រមទាំងសកម្មភាពជួបជុំជាសាធារណៈផ្សេងៗទៀត ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការនៅក្នុងវិស័យសិទ្ធិមនុស្ស បរិស្ថាន និងសិទ្ធិការងារជាដើម។

Mala San

20 Oct, 04:27


អបអរសាទរ​ខួបលេីកទី៣៣​ នៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ១៩៩១🇰🇭👏

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៤នេះ​ អង្គការភាពជាដៃគូដេីម្បីបរិស្ថាន​ និងការអភិវឌ្ឍ​ រួមជាមួយអង្គការ​ សមាគម​ សហជីព​ ដែលធ្វេីការក្នុងវិស័យសិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ បរិស្ថាន​ និងសិទ្ធិការងារ​ បានប្រារព្ធកម្មវិធីខួបលេីកទី៣៣​នៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ១៩៩១​ ដេីម្បីអបអរសាទរ​ និងពង្រឹងការយល់ដឹងជាសាធារណៈស្តីពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយផ្តោតទៅលើគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាពិសេសដើម្បីបញ្ចេញមតិក្នុងការលើកកំពស់គោលការណ៍ពហុបក្ស និងការផ្សះផ្សារជាតិដោយផ្អែកលើ​រដ្ឋធម្មនុញ្ញ ។

Mala San

10 Oct, 06:02


“ដោះលែងសកម្មជនការពារបរិស្ថាន និងសិទ្ធិមនុស្ស"

១០០ ថ្ងៃហើយដែលសកម្មជនជាយុវជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ ៥រូប រួមមាន កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី បាត់​បង់​សេរីភាព​ ដោយគ្រាន់​តែអ្នក​ទាំង​នោះ​ សកម្ម​ ក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ៕

#សកម្មភាពការពារបរិស្ថាននិងសិទ្ធិមនុស្សមិនមែនជាបទល្មើសទេ

Mala San

08 Oct, 07:05


មកដល់ទៀតហើយ! វគ្គបណ្តុះបណ្តាលស្តីពី "សិទ្ធិរដ្ឋធម្មនុញ្ញ និងសិទ្ធិជាមូលដ្ឋានសម្រាប់ពលរដ្ឋកម្ពុជា"​ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៩ ដល់២០ ខែតុលា ឆ្នាំ២០២៤នេះ។


⛳️អ្នកចូលរួមនឹងទទួលបានៈ
🧑‍💼វិញ្ញាបនបត្របញ្ជាក់ការចូលរួម

ចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ខាងក្រោមនេះ https://docs.google.com/forms/d/e/1FAIpQLSdn1yR9dK_Er7YG30_cU60QGgj7SJZjbd8nDH5QzUYIQEz8zQ/viewform

Mala San

19 Sep, 06:20


[...] ពីដើមមកម៉ាក់ខ្ញុំធ្លាប់រំពឹងថា ពេលខ្ញុំរៀនសូត្រចេះដឹង ខ្ញុំនឹងមានលទ្ធភាពអាចជួយគ្រួសារបានច្រើន។ ក៏ប៉ុន្តែក្នុងស្ថានភាពជាក់ស្តែង ការងាររបស់ខ្ញុំនាពេលបច្ចុប្បន្ន គឺគ្មានលទ្ធភាពជួយផ្នែកសេដ្ឋកិច្ចដល់គាត់ឡើយ។ ខ្ញុំថែមទាំងមិនអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែរគាត់ផង។

ខ្ញុំមិនអាចដើរតួនាទីជាអ្នកសម្រាលបន្ទុក ឬទំនុកបម្រុងគាត់បាន។ គាត់នៅតែរងការលំបាក គាត់នៅតែបន្តដើររកស៊ី និងរកការងារធ្វើដើម្បីចិញ្ចឹមជីវិត។ រឿងទាំងអស់នេះពេលគិតត្រឡប់ក្រោយឡើងវិញ វាធ្វើឱ្យខ្ញុំមានវិប្បដិសារីមួយផ្នែកដែរ។ ទោះខ្ញុំកើតនៅភ្នំពេញមែន តែខ្ញុំត្រូវបានម្តាយបញ្ជូនឱ្យទៅរស់នៅជាមួយជីដូននៅឯខេត្តកំពង់ចាមតាំងតែពីខ្ញុំនៅក្មេងម្ល៉េះ។

ដ្បិតម្តាយ និងឪពុកខ្ញុំបានបែកបាក់គ្នាយូរមកហើយ។ លុះធំដឹងក្តីបន្តិច ទើបគាត់យកខ្ញុំមកនៅភ្នំពេញវិញ។ ខ្ញុំនៅចាំបានថា ពេលនោះម្តាយខ្ញុំគាត់ប្រកបរបរជាអ្នករត់តុនៅតាមហាងអាហារ ដើម្បីរកប្រាក់មកចិញ្ចឹមខ្ញុំជាកូនទោលរបស់គាត់តែម្នាក់។ អាយុបានប្រាំឆ្នាំគាតបញ្ជូនខ្ញុំចូលរៀននៅសាលាបឋមសិក្សាព្រះនរោត្តម ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលពួកយើងស្នាក់នៅ។

សូមជាវសៀវភៅរឿង "មនុស្សដែលគេយកទៅកែប្រែ" ដើម្បីអានសាច់រឿងលម្អិតទាំងស្រុង។

Mala San

17 Sep, 02:59


គ្មានការធ្វេីបុណ្យអ្វី​ ប្រសេីរជាងនាំគ្នាបុណ្យតាមរយ:ការជួយជ្រោមជ្រែងស្រុកទេសឱ្យមានប្រជាធិបតេយ្យនោះទេ។ ប្រជាធិបតេយ្យនាំមកនូវសេចក្តីថ្លៃថ្នូ​ យុត្តិធម៌​ សមភាព​ សមធម៌​ និងជីវិតរុងរឿង។

Mala San

16 Sep, 09:00


📌 អត្ថបទ៖ មនុស្សជាងកំពុងតែមានការចោទប្រកាន់និងឃុំខ្លួននៅជុំវិញរោងចក្រ CLV-DTA

ចេញផ្សាយ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
ចាប់តាំងពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ មក មនុស្សជាង ១០០ នាក់ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០ ត្រូវបានចោទប្រកាន់ និងកំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញរឿងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ។ កិច្ចព្រមព្រៀងនេះមានរយៈពេល២០ឆ្នាំក្នុងការធ្វើពាណិជ្ចកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងបី ។

👉តាមដានយើងនៅលើ Facebook | Telegram | Website

1,880

subscribers

503

photos

5

videos