Healthier with Khunnguan @healthierwithkhunnguan Channel on Telegram

Healthier with Khunnguan

@healthierwithkhunnguan


ចែករំលែកពីផែនការសម្រកគីឡូនិងរបបអាហារតុល្យភាព

Healthier with Khunnguan (English)

Are you looking to lead a healthier lifestyle but don't know where to start? Look no further than 'Healthier with Khunnguan'! This Telegram channel is dedicated to providing you with valuable tips, resources, and motivation to help you achieve your health and wellness goals. Who is Khunnguan? Khunnguan is a certified health coach who is passionate about helping others live their best lives. With a background in nutrition and fitness, Khunnguan is dedicated to sharing his knowledge and expertise with the community. What is 'Healthier with Khunnguan'? This channel is a one-stop destination for all things related to health and wellness. From healthy recipes and workout routines to mindfulness practices and self-care tips, 'Healthier with Khunnguan' has everything you need to start your journey to a healthier you. Whether you're looking to lose weight, increase your energy levels, or simply improve your overall well-being, 'Healthier with Khunnguan' has got you covered. Join the channel today and start making positive changes in your life. Remember, your health is your greatest wealth! Let Khunnguan guide you on your path to a healthier, happier you.

Healthier with Khunnguan

09 Jan, 11:00


រឿង3ដែលមិនអាចមើលរំលងក្នុងផែនការសម្រកគីឡូ

1. ការហូបទឹកគ្រប់គ្រាន់តាមទម្ងន់
2. ការគ្រប់គ្រងរបបអាហារ
3. ការសម្រាកគ្រប់គ្រាន់ 8ម៉ោង

Healthier with Khunnguan

07 Jan, 03:34


‼️មិនមែនអោយតែគីឡូស្រកដឹងតែល្អ
ដឹងតែត្រឹមត្រូវនោះទេ ‼️

Healthier with Khunnguan

29 Dec, 02:34


ទទួលបានកាដូ Christmas និង ចុងឆ្នាំរឺនៅ ?

Healthier with Khunnguan

26 Dec, 01:32


⚡️ កាបូអុីដ្រាត (អាហារថាមពល) ⚡️

ការរស់នៅប្រចាំថ្ងៃទាំងសកម្មភាពរាងកាយ និង ការគិតពិចារណាត្រូវថាមពលជាចាំបាច់

• បើកាត់ផ្តាច់អាហារថាមពលទាំងស្រុង យើងប្រាកដជាជួបប្រទះការលំបាកច្រើន តែបើហូបច្រើនពេកក៏បង្កជាបញ្ហាឡើងគីឡូផងដែរ ដូច្នេះត្រូវហូបអោយសមល្មមនិងជ្រើសរើសអាហារដែលជាកាបូអុីដ្រាតស្មុគស្មាញ

🎯 ភាពខុសគ្នារវាង កាបូអុីដ្រាតសាមញ្ញ និង កាបូអុីដ្រាតស្មុគស្មាញ ( ឈ្មោះនេះខ្ញុំបកប្រែចេញពីភាសាអង់គ្លេស ) ។ សាមញ្ញ និង ស្មុគស្មាញ គឺ សំដៅលើរចនាសម្ព័ន្ធគីមីវិទ្យានៃកាបូអុីដ្រាតទាំង2

✏️ កាបូអុីដ្រាតសាមញ្ញមានរចនាសម្ព័ន្ធសាមញ្ញ ដែលរាងកាយងាយស្រូបយក ភាគច្រើនមិនសូវមានសារធាតុចិញ្ចឹម។ លទ្ធផលគឺយើងហូបហើយមានកម្លាំងភ្លាមៗ តែឆាប់ឃ្លានវិញ

✏️ កាបូអុីដ្រាតស្មុគស្មាញមានរចនាសម្ព័ន្ធស្មុគស្មាញ ដែលរាងកាយត្រូវប្រើពេលយូរក្នុងការស្រូបយកជាងកាបូអុីដ្រាតសាមញ្ញ ហើយសំបូរដោយកាកសសៃហ្វាយបឺរ (Fiber) ។ លទ្ធផលគឺយើងហូបហើយមិនទទួលអារម្មណ៍ថាមានកម្លាំងភ្លាមៗទេ តែអាចរក្សាកម្លាំងរយះពេលវែងមិនឃ្លានចិបចុប

⚡️សម្រាប់បងប្អូនដែលកំពុងស្ថិតក្នុងផែនការសម្រកគីឡូ កុំកាត់ផ្តាច់អាហារថាមពល តែគួរជ្រើសរើសអាហារថាមពលដែលចេញពីក្រុមកាបូអុីដ្រាតស្មុគស្មាញ

ប្រឹក្សាពីបបអាហារ និង ផែនការសម្រកគីឡូដោយឥតគិតថ្លៃ
ឆាតចូល Page រឺ តាម Telegram https://t.me/khunnguan

Healthier with Khunnguan

24 Dec, 23:46


🎄🎄រីករាយបុណ្យណូអែល🎄🎄
🎄🎄ថ្ងៃទី25 ខែធ្នូ ឆ្នាំ2024 🎄🎄

Healthier with Khunnguan

24 Dec, 00:12


ប្រូបាយអូទិក ( Probiotic ) មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពប្រពន្ធ័រំលាយអាហារ

ប្រពន្ធ័រំលាយអាហារមានសុខភាពល្អ នាំអោយផែនការសម្រកគីឡូកាន់តែមានប្រសិទ្ធភាពខ្ពស់

📌 អត្ថប្រយោជន៍ផ្សេងទៀតរបស់
ប្រូបាយអូទិក
• ជួយគ្រប់គ្រងចំណង់អាហារ
• គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
• កាត់បន្ថយស្រ្តេស ជួយដល់សុខភាព
ផ្លូវចិត្ត
• កាត់បន្ថយការរលាក
• ជួយបង្កើនការបឺតស្រូបសារធាតុចិញ្ចឹម

✏️ សម្គាល់
👉គីមឈី និង ជ្រក់ គួរជ្រើសរើសប្រភេទណាដែលមានកម្រិតជាតិប្រៃទាបបំផុត
👉ទឹកដោះគោជូ និង យ៉ាអ៊ួរ គួរជ្រើសរើសប្រភេតណាដែលមានកម្រិតជាតិផ្អែមទាបបំផុត

ប្រឹក្សាពីរបបអាហារ និង ផែនការសម្រកគីឡូដោយឥតគិតថ្លៃ
ឆាតចូល Page រឺ តាម Telegram https://t.me/khunnguan

Healthier with Khunnguan

20 Dec, 00:35


ប្រូតេអុីន (អាហារសាងសង់) គឺ ជាអាហារូបត្ថម្ភដ៏សំខាន់ចំពោះសុខភាព ហើយរឹតតែសំខាន់បើបងប្អូនកំពុងស្ថិតក្នុងផែនការសម្រកគីឡូ

ប្រឹក្សាពីរបបអាហារ និង ផែនការសម្រកគីឡូដោយឥតគិតថ្លៃ
ឆាតចូល Page រឺ តាម Telegram https://t.me/khunnguan

Healthier with Khunnguan

19 Dec, 09:53


ចង់សម្រក5KG ត្រូវរៀបចំអាហារបែបណា 👇

https://vt.tiktok.com/ZS6LGBdMX/

Healthier with Khunnguan

12 Dec, 01:00


ខ្ញុំបានណែនាំអោយបងប្អូនហូបអាហារ3ពេលតាមម៉ោងខាងក្រោម 👇

អាហារពេលព្រឹក ម៉ោង9
អាហារពេលថ្ងៃ ម៉ោង1
អាហារពេលល្ងាច ម៉ោង5

ចំពោះកាលវិភាគនេះ បងប្អូនអាចអនុវត្តបានទេ?

Healthier with Khunnguan

14 Nov, 01:55


🌟 អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រខែ 🌟

សូមជូនពរឲ្យអ្នកជួបតែសំណាងល្អ សុខភាពល្អ និង ធ្វើដំណើរទៅមកសុវត្ថិភាពទាំងអស់គ្នា 🙏

Healthier with Khunnguan

13 Nov, 00:29


អបអរសាទរដល់បងស្រី ម៉ាក់ ប៊ុនធេងធារី 🎉

ក្បួនទាំង5 មិនមែនត្រឹមតែជាវិធីសាស្រ្តសម្រកគីឡូដែលមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ។

🌟 ក្បួនទាំង5គឺជាវិធីសាស្រ្តថែរក្សាសុខភាពទាំងផ្លូវកាយ និង ចិត្តផងដែរ 💯

#បុគ្គលផ្សេងគ្នាលទ្ធផលផ្សេងគ្នា

Healthier with Khunnguan

12 Nov, 01:14


ការសម្រកគីឡូមិនលំបាកទេ បើយើងមិនបង្ខំ ហើយស្វែងយល់ច្បាស់ពីដំណើរការរាងកាយប្រើប្រាស់ខ្លាញ់ដែលលើស

Healthier with Khunnguan

04 Nov, 01:23


ឈប់គិតថាហូបទឹកច្រើននាំអោយឡើងគីឡូទៅ
នេះមិនមែនជាការគិតមួយដែលត្រឹមត្រូវនោះទេ

Healthier with Khunnguan

01 Nov, 00:18


អរុណសួស្តី
ព្រឹកនេះគីឡូឡើង រឺ ស្រក ?

Healthier with Khunnguan

23 Oct, 01:47


‼️គ្មានផលិតផលណា រឺ វិធីសាស្រ្តណាដែលអាចធានាថាស្រកគីឡូហើយមិនឡើងមកវិញទេ

មិនចង់ឡើងគីឡូវិញលុះត្រាតែបន្តការអនុវត្តក្បួនទាំង5អោយបានជាប់លាប់ពេញមួយជីវិត

💡បើមានអ្នកលក់ដែលប្រម៉ូតថា ផលិតផលគេប្រើស្រកហើយអត់ឡើងវិញ បងប្អូនគួរពិចារណា

Healthier with Khunnguan

23 Oct, 01:21


7ថ្ងៃចុងក្រោយ បណ្តាញសង្គមសម្រាប់ចែករំលែកពីរបបអាហារ និង ការសម្រកទម្ងន់របស់ខ្ញុំទទួលបាន 👇👇

💥 TikTok មានការទស្សនាជាង 450,000 ដង
💥 Facebook Page មានការទស្សនាជាង 297,600 ដង

អរគុណសម្រាប់ការគាំទ្រ🙏

Healthier with Khunnguan

22 Oct, 05:38


អាហារនិងភេសជ្ជៈដែលល្អចំពោះសុខភាព ហូបលើសក៏អាចបង្កជាបញ្ហាដែរ មិនមែនអោយតែរបស់ល្អហូបបានតាមចិត្តនោះទេ

👉 ទឹកជាសារធាតុដ៏សំខាន់ណាស់ តែបើហូបជ្រុលគឺអាចបង្កអោយខ្សោយកម្លាំង ព្រោះទឹកដែលលើសច្រើននោះបានច្រោះសារធាតុចិញ្ចឹមចេញពីរាងកាយ
👉 តែ និង កាហ្វេ មានកាហ្វេអុីនជួយបង្កើនមេតាប៉ូលីសល្អចំពោះផែនការសម្រកគីឡូ បើហូបលើសគឺអាចប៉ះពាល់ដល់ដំណេក
👉 បាយ នំបុ័ង មី គុយទាវ ជាប្រភពនៃថាមពល បើហូបច្រើនជ្រុល នាំអោយឡើងគីឡូលើសទម្ងន់
👉 បន្លែមានកាកសសៃល្អចំពោះប្រពន្ធ័រំលាយអាហារ បើហូបច្រើនជ្រុលគឺនាំអោយហើមពោះ
👉 ផ្លែឈើមានវីតាមីនល្អចំពោះប្រពន្ធ័ការពាររាងកាយ បើហូបច្រើនជ្រុលអាចនាំអោយឡើងជាតិស្ករ
👉 សាច់សត្វមានប្រូតេអុីនល្អចំពោះសាច់ដុំ បើហូបច្រើនជ្រុលនាំអោយឡើងអាសុីត និង ទល់លាមក

មិនថាអាហារអ្វីក៏ដោយ ហូបអោយសមល្មមមានតុល្យភាពគឺល្អបំផុត

#healthierwithkhunnguan
#តុល្យភាព
#របបអាហារ

Healthier with Khunnguan

21 Oct, 00:46


ស្រកលឿន រឺ ស្រកយឺតមិនសំខាន់ទេ
អ្វីដែលសំខាន់នោះគឺស្រកដោយសុខភាពល្អទាំងកាយទាំងចិត្ត និង សាច់ហាប់ណែន

Healthier with Khunnguan

02 Oct, 02:11


សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ! 🎉🎉

នាឱកាស ពិធីបុណ្យភ្ជុំបិណ្ឌនេះ
សូមជូនពរបងប្អូន ជួបតែសេចក្តីសុខ ជោគជ័យគ្រប់ភារកិច្ច និងធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាពទាំងទីជិត ឬ ឆ្ងាយ។

Healthier with Khunnguan

30 Sep, 06:54


សុភមង្គលក្នុងគ្រួសារកើនឡើង ពេលសុខភាពប្រសើរជាងមុន

ណែនាំអោយបងប្អូនស្គាល់គូស្វាមីភរិយាមួយគូ
💁‍♂️ ស្វាមីឈ្មោះ អុឹម ចន ស្រកបាន 22 គីឡូ
💁🏼‍♀️ ភរិយាឈ្មោះ ម៉ែន បញ្ញា ស្រកបាន 7 គីឡូ

👉បងប្រុសជាមេការសំណង់ ឧស្សាហ៍មានការជួបជុំ មិនយល់ដឹងពីរបបអាហារទើបធ្វើអោយលើសគីឡូ និង មានបញ្ហាសុខភាពជាច្រើន ។ ដំណើរនៃការផ្លាស់ប្តូរនេះ ចាប់ផ្តើមចេញពីការសម្រេចចិត្តរបស់បងប្រុស អុឹម ចន នៅខែកក្កដា ឆ្នាំ2016

ពេលស្រកបាន22គីឡូ គាត់បានណែនាំនិងថែទាំបងស្រីអោយស្រកបាន7គីឡូផងដែរ 🎉🎉

🌟បច្ចុប្បន្នក្រុមគ្រួសារគាត់រស់នៅក្នុងជីវិតដែលសកម្មភាព និង មានសុខភាពល្អ

#បុគ្គលផ្សេងគ្នាលទ្ធផលផ្សេងគ្នា

Healthier with Khunnguan

28 Sep, 01:43


💥 ដំណឹងល្អ 💥

🌟 ត្រឡប់ពីភ្ជុំបិណ្ឌវិញ
ខ្ញុំរៀបចំកញ្ចប់សម្រកគីឡូនៅផ្ទះ
ដែលក្នុងកញ្ចប់នោះរួមមាន
កាលវិភាគរបបអាហារប្រចាំថ្ងៃ
ក្រុមឆាតគាំទ្រ ចែករំលែក និង តាមដាន
បញ្ជីអាហារពេលថ្ងៃ
រង្វាន់សម្រាប់អ្នកទទួលបានលទ្ធផលល្អជាងគេ

🌟កញ្ចប់សម្រកគីឡូនៅផ្ទះនេះសាកសមសម្រាប់បងប្អូនលើសគីឡូដែល
👉 មិនមានពេលរៀបចំរបបអាហារ
👉 មិនចេះរៀបចំរបបអាហារ
👉 បរាជ័យក្នុងការសម្រកច្រើនដង
👉 ខ្វះអ្នកជម្រុញទឹកចិត្ត
👉 មិនសូវមានពេលហាត់ប្រាណ

ចូលរួមជាមួយកម្មវិធីនេះ ដើម្បីទទួលបានរូបរាងក្នុងក្តីស្រមៃ

Healthier with Khunnguan

27 Sep, 06:40


ប្រូតេអុីនគឺជាអាហារូបត្ថម្ភដ៏សំខាន់សម្រាប់សុខភាព ហើយកាន់តែសំខាន់នៅពេលដែលមានផែនការសម្រកគីឡូ

Healthier with Khunnguan

27 Sep, 02:12


ភ្ជុំបិណ្ឌ
បងប្អូនណាខ្លះរៀបចំរបបអាហារធម្មតា ?
បងប្អូនណាខ្លះ កំណត់ថ្ងៃភ្ជុំបិណ្ឌ ជា CHEATDAY ?

Healthier with Khunnguan

26 Sep, 01:46


ចង់សម្រកគីឡូមិនចាំបាច់ត្រូវតមអាហារនោះទេ
អាហារដែលមានកាឡូរីខ្ពស់ យើងនៅតែអាហារហូបបានតែក្នុងបរិមាណតិចតួច ហើយហូបនៅពេលថ្ងៃ

Healthier with Khunnguan

24 Sep, 11:21


លទ្ធផលរបស់បងប្អូនអ្នកគាំទ្រ ជាកម្លាំងជម្រុញទឹកចិត្តដ៏ធំធេងចំពោះខ្ញុំ 💯💯

អបអរសាទរ 🎉
ជាថ្មីម្តងទៀតអរគុណសម្រាប់ការគាំទ្រ🙏

Healthier with Khunnguan

23 Sep, 01:59


ក្នុង Chanel មានបងប្អូននៅកូរ៉េទេ
ខែក្រោយ ខ្ញុំទៅកូរ៉េ
មានឱកាសជួបគ្នា🤩

Healthier with Khunnguan

20 Sep, 02:51


ចូលរួមជាសមាជិក Group នេះដោយឥតគិតថ្លៃ
មានសំនួរពាក់ពន្ធ័នឹងរបបអាហារ រឺ ការសម្រកគីឡូូ
អាចសួរក្នុង Group បាន

https://www.facebook.com/share/g/768jAXGYXy8E8LSS/?mibextid=K35XfP

Healthier with Khunnguan

17 Sep, 00:43


🌕 រីករាយថ្ងៃបុណ្យសែនលោកខែ 🌕

បើបងប្អូនកំពុងស្ថិតក្នុងផែនការសម្រកគីឡូ
អាចចាត់ទុកថ្ងៃនេះជា CHEAT-DAY បាន