Credit Bureau Cambodia (CBC) (@creditbureaucambodia)の最新投稿

Credit Bureau Cambodia (CBC) のテレグラム投稿

Credit Bureau Cambodia (CBC)
Credit Bureau Cambodia (CBC) Channel where we will share all the update from CBC about financial health, financial literacy, financial inclusion, all CBC reports and publications and events.
4,821 人の購読者
841 枚の写真
25 本の動画
最終更新日 06.03.2025 12:48

類似チャンネル

Samdech Hun Sen of Cambodia
810,069 人の購読者
AKP News
10,729 人の購読者
Toyota Cambodia Official
10,619 人の購読者

Credit Bureau Cambodia (CBC) によってTelegramで共有された最新のコンテンツ

Credit Bureau Cambodia (CBC)

28 Feb, 09:53

1,207

គន្លឹះខ្លះៗដើម្បីជួយឱ្យសុខភាពហិរញ្ញវត្ថុអ្នកកាន់តែប្រសើរ!
៣​ ចំណុចនេះជាគន្លឹះខ្លះៗក្នុងកាគ្រប់គ្រ​​ងហិរញ្ញវត្ថុ៖ កាត់បន្ថយការចំណាយដែលមិនចាំបាច់ ជារឿយៗឆែកមើលព័ត៌មានឥណទានអ្នកឱ្យបានត្រឹមត្រូវ និងអាចពិចារណាលើការដាក់ស្នើសុំរៀបចំឥណទានឡើងវិញប្រសិនបើចាំបាច់។

ទាញយករបាយការណ៍ឥណទានរបស់អ្នកតាមរយៈ៖https://cbc-mobile-creditbureau.web.app/

#CBC #CreditReporting #PromotingGrowth
Credit Bureau Cambodia (CBC)

26 Feb, 03:16

1,518

ជួបជាមួយ សុផានិច គាត់ជាបុគ្គលិកផ្នែកអភិវឌ្ឍផលិតផលនៅ ស៊ីប៊ីស៊ី! សុផានិច បានចូលបម្រើការងារនៅ ស៊ីប៊ីស៊ី អស់រយៈពេលជាង៤ឆ្នាំមកហើយចាប់តាំងពីគាត់ជាបុគ្គលិកហាត់ការ រហូតមកដល់ពេលនេះគាត់បានក្លាយជាបុគ្គលិកផ្នែកអភិវឌ្ឍផលិតផលដ៏សំខាន់មួយរូបតាមរយៈការខិតខំប្រឹងប្រែង ការតាំងចិត្តខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗ។ នេះគឺជាសក្ខីភាពមួយដែលបង្ហាញពីគុណតម្លៃនៃការតស៊ូ ភាពអត់ធ្មត់ និងការរីកចម្រើន។ តាមដានទាំងអស់គ្នាដើម្បីជួបជាមួយក្រុមការងារផ្សេងៗទៀតរបស់ ស៊ីប៊ីស៊ី។
សម្រាប់ព័ត៌មានបន្ថែម៖ https://www.creditbureau.com.kh/career-why-work-with-cbc

#CBC #CreditReporting #PromotingGrowth
Credit Bureau Cambodia (CBC)

21 Feb, 04:32

2,383

ពិនិត្យមើលរបាយការណ៍ឥណទានយ៉ាងឆាប់រហ័ស! អ្នកអាចទទួលបានរបាយការណ៍ឥណទានរបស់អ្នកភ្លាមៗបន្ទាប់ពីដាក់ស្នើនៅលើកម្មវិធីទូរសព្ទស៊ីប៊ីស៊ី ក្នុងនាមអ្នកជាអ្នកប្រើលើកទី២ (ធ្លាប់បានទាញយករបាយការណ៍ឥណទានពីមុនមកនៅលើអេប)។

📲ទាញយករបាយការណ៍ឥណទានអ្នកឥឡូវនេះ៖ https://cbc-mobile-creditbureau.web.app/

#CBC#CreditReporting#PromotingGrowth
Credit Bureau Cambodia (CBC)

18 Feb, 03:55

2,642

កម្មវិធីប្រកួតផលិតវីដេអូខ្លី!!
ដើម្បីអបអរសាទរខួបលើកទី ១៣ឆ្នាំ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូខា

ប្រធានបទ៖ ស្គាល់ស៊ីប៊ីស៊ីដូចស្គាល់ឥណទានរបស់អ្នក! (Know Your Credit, Know CBC)

👉លក្ខខណ្ឌក្នុងការចូលរួម៖
- វីដេអូ ត្រូវមានរយៈពេលពី ១នាទី - ៣នាទី
- បង្កប់អត្ថន័យរៀបរាប់ ០៣ចំណុច អំពី៖
• តើ ស៊ីប៊ីស៊ី ជាអ្វី?
• តើ ស៊ីប៊ីស៊ី មានសារៈសំខាន់អ្វីខ្លះ?
• តើប្រវត្តិឥណទានល្អ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
- តាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការ Credit Bureau Cambodia
- ផុសវីដេអូនៅលើគណនីហ្វ៊េសប៊ុក (Facebook) ឬ TikTok ផ្ទាល់ខ្លួនដោយមានភ្ជាប់ hashtag #13AnniversaryCBC #KnowYourCredit #KnowCBC

រង្វាន់៖
- ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ១ លាន ប្រាំសែនរៀល
- ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ១ លានរៀល

⭕️ សម្គាល់៖ - សូមផ្ញើតំណភ្ជាប់វីដេអូដែលបានផុសមកក្នុងប្រអប់សារនៃហ្វ៊េសបុកផ្លូវការ Credit Bureau Cambodia Facebook Page (https://www.facebook.com/creditbureaucambodia) ត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។​

សូមចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា!
Credit Bureau Cambodia (CBC)

14 Feb, 07:34

2,007

រីករាយទិវានៃក្ដីស្រឡាញ់!
ក្នុងឱកាសទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ យើងផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អតិថិជនទាំងអស់ដោយរាល់ការស្នើសុំកញ្ចប់របាយការណ៍ឥណទានផ្លើសលើ AMK Mobile មិនអស់កម្រៃសេវា(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត) ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។

#CBC#CreditReporting#PromotingGrowth
Credit Bureau Cambodia (CBC)

14 Feb, 00:07

2,095

នៅថ្ងៃទី 05 ខែកុម្ភៈ ឆ្នាំ២០២៥ ស៊ីប៊ីស៊ី និងសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានរៀបចំកិច្ចប្រជុំលើការសហការផ្តួចផ្តើមគម្រោងសម្រាប់និស្សិតផ្នែកវិទ្យាសាស្ត្រទិន្នន័យ។ កិច្ចប្រជុំនេះបានដឹកនាំនិស្សិត ក្រុមការងារសាលាមកទស្សនកិច្ចពីប្រតិបត្តិការទូទៅ និងបរិយាកាសការងារនៅស៊ីប៊ីស៊ី។ កម្មវិធីនេះនឹងផ្តល់នូវបទពិសោធន៍ក៏ដូចជាចំណេះដឹងស៊ីជម្រៅដែលវិស័យកំពុងត្រូវការ។

#CBC #CreditReporting #PromotingGrowth
Credit Bureau Cambodia (CBC)

13 Feb, 09:43

1,787

ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (ស៊ីប៊ីស៊ី) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានសហការគ្នា ដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុតាម AMK Mobile។ ក្រោមកិច្ចសហការនេះ អតិថិជនរបស់ អេ អឹម ខេ អាចស្នើសុំកញ្ចប់របាយការណ៍ឥណទានផ្លើស (របាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុ ខេ-ស្ករ) ដោយខ្លួនឯង។ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់ AMK Mobile តាមដានសុខភាព ហិរញ្ញវត្ថុ របស់ពួកគេ ដោយទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុឥណទាន ខេ ស្ករ (K-Score) យ៉ាងងាយស្រួលពីក្នុងអេបផ្ទាល់។

#CBC #CreditReporting #PromotingGrowth
Credit Bureau Cambodia (CBC)

12 Feb, 09:35

1,290

ឱកាសការងារជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី! សម្រាប់បេក្ខជនដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ ឥឡូវនេះក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កំពុងតែមានតម្រូវការលើផ្នែកមួយចំនួនដូចខាងក្រោម។ សូមចូលទៅកាន់គេហទំព័រ ស៊ីប៊ីស៊ី តាមរយៈលីងខាងក្រោម ឬស្កែន QR Code ដើម្បីទទួលបានព័ត៌មានលម្អិតអំពីមុខដំណែងនីមួយៗ។
1. Product Manager
2. Senior Officer, Quality Assurance
3. Senior Officer, Core System Administration
4. Senior Officer, Application Development

#PromotingGrowth #CreditBureauCambodia #CBC
Credit Bureau Cambodia (CBC)

12 Feb, 01:46

1,268

តើ​ ខេ ស្ករ អ្នកមានព័ណ៌អី្វ?
ខេ ស្ករ គឺ​ជា​តួលេខ​វាស់វែង​​ដែល​ផ្តល់​នូវ​ភាព​​ងាយ​ស្រួល​ និងរហ័សដល់អ្នក​ក្នុងការស្វែងយល់​អំពី​សុខភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នក។ ឆែកមើល​ ខេ​ ស្ករ អ្នកតាមរយៈកម្មវិធីទូរស័ព្ទស៊ីប៊ីស៊ី៖​ https://cbc-mobile-creditbureau.web.app/

#CBC #CreditReporting #PromotingGrowth
Credit Bureau Cambodia (CBC)

10 Feb, 05:00

1,690

ក្រុមហ៊ុន ស៊ីប៊ីស៊ី បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២៥។ គណៈគ្រប់គ្រងបានធ្វើការចែករំលែកព័ត៌មាន សមិទ្ធិផលក្នុងឆ្នាំ២០២៤ ការព្យាករណ៍ទីផ្សារ និងដៅទិសចក្ខុវិស័យច្បាស់លាស់សម្រាប់ឆ្នាំថ្មីដើម្បីដឹកនាំក្រុមការងារឆ្ពោះទៅរកគោលដៅឆ្នាំក្រោយជាមួយគ្នាដ៏រឹងមាំក្នុងឆ្នាំថ្មីនេះ។ កម្មវិធីបានបញ្ចប់ជាមួយនឹងការប្រគល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិក ក្នុងការរួមចំណែក និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញការរីកចម្រើនរបស់ស៊ីប៊ីស៊ី។

#CBC #CreditReporting #PromotingGrowth