National Assembly of the kingdom of Cambodia

@nac_cam


ផ្សព្វផ្សាយពីសកម្មភាពការងាររបស់រដ្ឋសភា

National Assembly of the kingdom of Cambodia

23 Oct, 00:46


គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ
...............................

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន។

👉 សូមអានព័ត៌មានពិស្តារ

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

22 Oct, 23:48


អបអរសាទរទិវារំលឹកខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ឆ្នាំ (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សូមគោរពថ្លែងអំណរព្រះគុណនិងអរគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្ថាបនិកសន្តិភាពនៅកម្ពុជា ដែលកាលពី៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ បានបង្រួបបង្រួម ភាគីទាំង៤ មានរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) រហូតដល់ឆ្នាំ១៩៩៨។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យកម្ពុជា ស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

ប្រជាពលរដ្ឋនៅទូទំាងប្រទេស សូមអរគុណសន្តិភាព និងប្តេជ្ញារួមគ្នាការពារ ថែរក្សាសុខសន្តិភាពដែលបានមកដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូតតទៅដើម្បីកម្ពុជាទទួលបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍តទៅ៕

National Assembly of the kingdom of Cambodia

22 Oct, 15:39


L’AIPA : La haute délégation de l’Assemblée nationale du Royaume du Cambodge visite Luang Prabang, au Laos
……….……….……….

Suite à la fin de la 45ème de l’Assemblée générale de l'AIPA, le Parlement cambodgien et d'autres pays ont été invités par l'Assemblée nationale laotienne pour se rendre à Luang Prabang dans la matinée du 22 octobre 2024. La haute délégation dirigée par Samdech Maha Rathsapheathika Thipadei Khuon Sudary, Présidente de l'Assemblée nationale du Cambodge. Luang Prabang est l'une des plus anciennes villes du Laos et le site historique de la ville a été inscrit sur la liste du patrimoine mondial en 1995. Située au Nord, Luang Prabang est l'une des destinations touristiques culturelles les plus célèbres du Laos. La haute délégations cambodgienne, ainsi que des délégations parlementaires d'autres pays, ont visité le temple de Xieng Thong, le musée de Luang Prabang et la cascade de Kuang Xi.

La visite de la haute délégation cambodgienne à Luang Prabang a permis de relier les relations riches et de longue entre les civilisations anciennes des deux pays et constitue la relation entre les peuples en faveur du renforcement de la coopération diplomatique, tourisque parlementaire, culturelle, économique, commerciale, tant bilatérale que multilatérale.

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

22 Oct, 13:34


Cambodian Lawmakers Visit Northern Lao City of Luang Prabang
------------------

Luang Prabang, Lao PDR, 22 October 2024 – At the invitation of the Lao National Assembly, a high-level Cambodian parliamentary delegation visited the northern Lao city of Luang Prabang on Tuesday. The delegation was led by Samdech Maha Rathsapheathika Thipadei Khuon Sudary, President of the National Assembly.

Delegates joined those from other parliaments attending the General Assembly of the ASEAN Inter-Parliamentary Assembly (AIPA) that concluded Monday to visit the Xieng Thong Temple, the Luang Prabang Museum, and the Kuang Xi Waterfall.

The visit of the Cambodian delegates strengthened the rich and long-standing ties between the two countries' ancient civilizations and enhanced people-to-people contacts. Such ties are the foundation for strengthening cooperation in diplomacy, tourism, culture, economy, and trade, both bilaterally and multilaterally.

Luang Prabang, one of the oldest cities in Lao PDR and one of its most famous cultural tourist destinations, was inscribed on the World Heritage List in 1995.

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

1,493

subscribers

14,797

photos

147

videos