សង្គម និង ច្បាប់ - Social and law

@socialandlaw


ចែករំលែកគ្មានដែនកំណត់🇰🇭❤️🇰🇭

Contact admin : 096 22 66 007 | 089 45 59 67

សង្គម និង ច្បាប់ - Social and law

22 Oct, 14:10


Gmail របស់ក្រុមហ៊ុន Google កំពុងរងការវាយប្រហារ Hack ដោយ AI បញ្ញាសិប្បនិមិត្ត ប្រភេទថ្មី។

អ្នក​ប្រើ Gmail កំពុង​ត្រូវបានក្លាយជាគោលដៅ​វាយប្រហារ ដោយបច្ចេកវិទ្យា AI ប្រភេទថ្មី បន្លំជាសារជូន​ដំណឹងរបស់ Google ឬការ​ហៅ​ទូរសព្ទ ទៅអ្នកប្រើប្រាស់ ដើម្បីលួចអត្តសញ្ញាណគណនី Google ដោយបញ្ឆោតអ្នកប្រើប្រាស់ឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួន។

ដើម្បីការពារខ្លួនអ្នក (1).សូមប្រយ័ត្នចំពោះសារ និងការហៅទូរសព្ទថាមកពី Google ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និង(2).ត្រូវជៀសវាងការចុចលើតំណភ្ជាប់ Link គួរឱ្យសង្ស័យ ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួន (3).សូម Update app ជាប្រចាំ។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

22 Oct, 13:43


Breaking: ថ្ងៃនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅការិយាល័យនាយករដ្ឋមន្ត្រីក្នុងទីក្រុង Jerusalem។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

22 Oct, 11:26


ចក្រភពអង់គ្លេស បានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៣ ០០០ លានដុល្លារ បន្ថែមទៀត ដើម្បីគាំទ្រដល់តម្រូវការយោធារបស់អ៊ុយក្រែន ។ ហិរញ្ញប្បទាននេះ ជាប្រាក់របស់រុស្ស៊ីដែលបានបង្កកនៅក្នុងស្ថាប័នហិរញ្ញវត្ថុអឺរ៉ុប។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

22 Oct, 09:48


លោក ពូទីន ផ្ញើសារទៅកាន់មហាអំណាចលោកខាងលិច ថា រុស្ស៊ីបានប្រមូលផ្តុំមេដឹកនាំពិភពលោក ក្នុងកិច្ចប្រជុំកំពូល BRICS ថ្ងៃទី 22-24 ខែតុលា ឆ្នាំ២០២៤ ដើម្បីបញ្ជាក់ថា ការដាក់ទណ្ឌកម្មពីលោកខាងលិចមិនមានប្រសិទ្ធភាពនោះទេ។

រុស្ស៊ីបានថ្លែងថា មហាអំណាចលោកខាងលិចបានប៉ុនប៉ងធ្វើឱ្យរុស្ស៊ីឯកោរ ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។

ស្ថាបនិក Brics មាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង និងបានបន្ថែមសមាជិករួមមាន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

22 Oct, 07:49


នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាននិយាយថា GDP សម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងកើនឡើង 5% ទៅ 4,900 ដុល្លារនៅឆ្នាំក្រោយ ប្រសិនបើអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ច 7% នៅឆ្នាំនេះ។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

22 Oct, 03:50


ទីស្តីការគណៈរដ្ឋមន្ត្រី | សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់ ឲ្យចូលបម្រើការងារនៅគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
——————
ទាញយកឯកសារ: https://t.me/socialandlaw

សង្គម និង ច្បាប់ - Social and law

22 Oct, 03:31


សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៦ រូប ដើម្បីចូលបម្រើការងារនៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

💻 គេហទំព័រសម្រាប់ដាក់ពាក្យ៖ https://digitaleconomy.mef.gov.kh/

🔗 ទាញយក សេចក្តីជូនដំណឹង

📱 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ឬ តេលេក្រាម +855 99 280 898 និង +855 16 939 168 (នៅរៀងរាល់ម៉ោងធ្វើការ)។

📝 បញ្ជាក់៖ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

22 Oct, 01:07


ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស META (Facebook) ប្រកាសថា ខ្លួនកំពុងសាកល្បងមុខងារសម្គាល់មុខអ្នកប្រើប្រាស់ (Face Recognition) នៅលើ Facebook ម្តងទៀត ដើម្បីទប់ស្កាត់ការផ្សាយពាណិជ្ជកម្មបោកប្រាស់។

ក្រុមហ៊ុន Facebook ធ្លាប់បានបិទមុខងារសម្គាល់មុខ (Face Recognition) អស់រយៈពេល ៣ឆ្នាំមកហើយ ដោយអះអាងថា វាប៉ះពាល់ភាពឯកជន និងអត្តសញ្ញាណបុគ្គល។

ក្រុមហ៊ុននេះគ្រោងនឹងចាប់ផ្តើមម្ដងទៀត ការសាកល្បង ប្រើប្រាស់មុខងារសម្គាល់មុខ (Face Recognition)ចាប់ពីខែធ្នូ ឆ្នាំ២០២៤ នេះតទៅ
លើកលែងតែ ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កូរ៉េខាងត្បូង និងរដ្ឋតិចសាស់ និងរដ្ឋ Illinois សហរដ្ឋអាមេរិក ដែលមានប្រព័ន្ធច្បាប់តឹងរ៉ឹង លើឯកជនភាព។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

22 Oct, 00:17


ទស្សនៈរបស់ ស៊ីង អ៊ី

១-ចង់ឈ្នះ កុំខ្លាចចាញ់ ចង់ចូល កុំខ្លាចខាត។
២-តួនាទីរបស់កូនចៅ គឺត្រូវមើលចិត្តម្ចាស់ឱ្យធ្លុះ។
៣-បើឪពុកមិនគោរពវិន័យ កូនក៏មិនគោរពវិន័យដែរ។
៤-កងទ័ពខ្សោយការពារក្រុងមិនខុសពីក្រុងទទេឡើយ។
៥-គ្រោះថ្នាក់នៅថ្ងៃក្រោយ តែងធំជាងគ្រោះថ្នាក់នៅថ្ងៃនេះ។
៦-គុណធម៌ គឺការចូលចិត្តធ្វើអ្វីតាមបណ្តោយមិនមែនបញ្ច្រាសទេ។
៧-មានគុណធម៌ពេក ក្លាយជាល្ងង់ខ្លៅ ចិត្តល្អពេកក្លាយជាឡឺកឺ។
៨-ក្នុងលាភមានគ្រោះ ក្នុងគ្រោះមានលាភ លាភនិងគ្រោះមិនស្មើគ្នា។
៩-បើចង់រស់នៅជាមួយសុខសាន្តរហូត ដាច់ខាត់កុំជឿពាក្យចចាមអារ៉ាមរបស់គេឱ្យសោះ។
១០-មនុស្សមានចិត្តចង្អ្រៀតចង្អល់ចូលចិត្តប្រើតែបងប្អូនខ្លួនឯង មិនចេះប្រើអ្នកមានសមត្ថភាព។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

21 Oct, 14:06


ព្រះរាជក្រឹត្យ ស្តីពី ការកែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យករកម្ពុជា។ ១៦ កក្កដា ២០២៤។
——————
ទាញយកឯកសារ: https://t.me/socialandlaw

សង្គម និង ច្បាប់ - Social and law

21 Oct, 13:02


លោក Wang Yongsheng អតីតអនុប្រធានធនាគារអភិវឌ្ឍន៍ចិនត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 12 ឆ្នាំពីបទទទួលសំណូក ដែលមានតម្លៃជាង 23.51 លានយ័ន ស្មើ 3.31 លានដុល្លារអាមេរិក នេះបើយោងតាមសាលក្រមដែលចេញដោយតុលាការនៅទីក្រុង Jilin ខេត្ត Jilin ប្រទេសចិន នៅថ្ងៃចន្ទនេះ។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

21 Oct, 10:43


ក្រុមហ៊ុន Apple បាននិយាយថា Apple Intelligence (បញ្ញាសិប្បនិមិត្ត) នឹងត្រូវបានដាក់ឱ្យដំណើរការជាដំណាក់កាល និងក្នុងតំបន់ផ្សេងៗគ្នា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

គេរំពឹងថាការដាក់ចេញដំណើរការធំដំបូងនឹងធ្វើឡើងនៅថ្ងៃទី 28 ខែតុលា ឆ្នាំ 2024។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

21 Oct, 09:24


ការទម្លាក់គ្រាប់បែក នៅអាកាសយានដ្ឋានបេរូត
កាលពីយប់មិញ ខណៈពេលយន្តហោះដឹកអ្នកដំណើរ ១គ្រឿង កំពុងចុះចត។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

21 Oct, 05:06


ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីជូនដំណឹង ស្តីពីតម្លៃប្រេង សម្រាប់ថ្ងៃទី២១-៣១ ខែតុលា ឆ្នាំ២០២៤។
————
សង្គម & ច្បាប់
: Join Here

សង្គម និង ច្បាប់ - Social and law

21 Oct, 00:50


ទស្សនៈរបស់ ស៊ឺ ម៉ាអ៉ី

១-មនុស្សឆេវឆាវ ស្រួលចាត់ការជាងគេ។
២-គ្រោះក្លាយជាលាភ លាភក្លាយជាគ្រោះ។
៣-អ្នកឆ្លាតធ្វើការងារពិត ឯអ្នកល្ងង់ដណ្តើមឈ្មោះ។
៤-មិនមែនខ្ញុំមិនជឿឯងទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង។
៥-ទទួលទោសថ្ងៃនេះ ចៀសវាងគ្រោះថ្នាក់ធំនៅអនាគត។
៦-មនុស្សយើងត្រូវធ្វើចិត្តឱ្យស្រឡះមុន ទើបដេកបានស្រួល។
៧-ពាក្យចចាមអារ៉ាមអាចសម្លាប់មនុស្សលឿនជាងផ្លែកាំបិត។
៨-បើមិនស្គាល់ចិត្តគ្នាច្បាស់ទេ ម៉េចនឹងអាចចាត់ទុក
ជាសត្រូវបាន។
៩-មួយពព្រិចភ្នែក កន្លងទៅហួស៤៥ឆ្នាំហើយ ឆាកជីវិតប្រៀបដូចជាសុបិន។
១០-ខ្ញុំលំបាកឡើងធ្លាប់អស់ទៅហើយ ហើយខ្ញុំរៀនចេះទទួលភាពរីករាយក្នុងពេលលំបាក។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

20 Oct, 14:58


អ្នកប្រើប្រាស់ iPhone 16 និង iPhone 16 Pro ជាច្រើននាក់បានជួបប្រទះបញ្ហាអស់ថ្មលឿន បន្ទាប់ពីការអាប់ដេតទៅ iOS 18 ។

ក្នុងករណីខ្លះ បញ្ហាអស់ថ្មលឿនបានកើតឡើង សូម្បីតែពេលដែល iPhone មិនប្រើប្រាស់ក៏ដោយ (Background activity issue) ។

Apple បានបញ្ចេញ iOS 18.0.1 និង iOS 18.1 beta ប៉ុន្តែការអាប់ដេតទាំងនេះមិនបានដោះស្រាយបញ្ហាថ្មសម្រាប់អ្នកប្រើប្រាស់នោះទេ។

សង្គម & ច្បាប់ : Join Here

សង្គម និង ច្បាប់ - Social and law

20 Oct, 14:43


ការបែកធ្លាយ ម៉ូដែល iPhone 17 Pro និង Pro Max នឹងមានកាមេរ៉ា telephoto ទំហំ 48មេហ្គាភិចសែល កាមេរ៉ាមុខ 24មេហ្គាភិចសែល និង RAM 12GB ហើយទំហំ Dynamic Island តូចជាងមុន។

ចំពោះទំហំអេក្រង់ មិនមានផ្លាស់ប្តូរ ទេ ហើយដំណើរការលើបន្ទះឈីប A19 Pro ដែលមាន 3nm process ដូចគ្នាទៅនឹង A18 Pro ដែរ។

សង្គម & ច្បាប់ : Join Here

42,510

subscribers

6,238

photos

46

videos