សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

@tddocuments


សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

22 Oct, 10:12


ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ "ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត"  ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ឆ្នាំ២០២៤
............................

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤  ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ "ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត" ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំខេត្តបាត់ដំបង ទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ឆ្នាំ២០២៤ រៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយរៀបចំឆ្លាស់គ្នាតាមប្រព័ន្ធហ្ស៊ូម (ZOOM) និងនៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានសិក្ខាកាមជាអភិបាលរងរាជធានី ខេត្តគោលដៅ សរុបចំនួន ៤១រូប (ស្រី ១៦រូប)៕

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

22 Oct, 09:34


កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៤
..........................................

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយប្រចាំខែតុលា និងលើកទិសដៅបន្តខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ជី ច័ន្ទរស្មី នាយករងសាលា លោក សុខ សួរ ប្រធាននាយកដ្ឋានស្រាវជ្រាវនិងផ្សព្វផ្សាយ ព្រមទាំងលោក លោកស្រីជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី សរុបចំនួន ១២រូប (ស្រី ៣រូប) នៅការិយាល័យឯកឧត្តមនាយកសាលា ទីស្តីការក្រសួងមហាផ្ទៃ។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

22 Oct, 09:13


ឯកឧត្តម សក់ សេដ្ឋា ដឹកនាំប្រតិភូគណៈកម្មការដឹកនាំគម្រោង ចុះទស្សនកិច្ចនៅការដ្ឋានសាងសង់អគារសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ
.................................

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប និងជាប្រធានគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានដឹកនាំឯកឧត្តម លោកជំទាវជាសមាជិកគណៈកម្មការដឹកនាំគម្រោង និងលោក លោកស្រីជាថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូល ចុះទស្សនកិច្ចនៅការដ្ឋានសាងសង់អគារសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមជម្រាបថា អគារសិក្សា និងអគារអន្តេវាសិកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋានសាងសង់ឡើង តាមរយៈ គម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលជាគម្រោងទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដោយសាងសង់ឡើងលើទំហំផ្ទៃដីជិត ៨ហិកតា ហើយគ្រោងបញ្ចប់ការសាងសង់នៅខែកក្កដា ឆ្នាំ២០២៥៕

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

22 Oct, 06:33


#Royal decree #Y2024

ព្រះរាជក្រឹត្យលេខ នស/រកត/០៧២៤/៨២២ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យករកម្ពុជា។

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

22 Oct, 02:49


ឯកឧត្តម សុខ បូរ៉ា អញ្ជើញធ្វើបទឧទ្ទេសនាមលើប្រធានបទ "ការយល់ដឹងអំពីកិច្ចដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ"  ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ឆ្នាំ២០២៤
.........................

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤  ឯកឧត្តម សុខ បូរ៉ា អគ្គលេខាធិការង នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជាប្រធាននាយកដ្ឋានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃក្រសួងយុត្តិធម៌ អញ្ជើញធ្វើបទឧទ្ទេសនាមលើប្រធានបទ "ការយល់ដឹងអំពីកិច្ចដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ" ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំខេត្តបាត់ដំបង ទីស្តីការក្រសួងមហាផ្ទៃ។

សូមជម្រាបថា ក្នុងកម្មវិធីគ្រប់គ្រងកម្រិត២ ឆ្នាំ២០២៤ រៀបចំឡើងដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ មានរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយរៀបចំឆ្លាស់គ្នាតាមប្រព័ន្ធហ្ស៊ូម (ZOOM) និងនៅទីស្តីការក្រសួងមហាផ្ទៃ ដែលមានសិក្ខាកាមជាអភិបាលរងរាជធានី ខេត្តគោលដៅ សរុបចំនួន ៤១រូប (ស្រី ១៦រូប)៕

» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

21 Oct, 09:14


ឯកឧត្តម លី ពៅមណីរត្ន អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗប្រចាំសប្តាហ៍របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
...................................

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម លី ពៅមណីរត្ន នាយករងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ តំណាងឯកឧត្តមនាយក អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗប្រចាំសប្តាហ៍របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប៕

ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀត របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន
» Facebook
» Telegram
» YouTube
» Website

📲ទាញយកកម្មវិធីទូរសព្ទដៃ iOS | Android

13,636

subscribers

4,223

photos

16

videos