ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃ អ.ស.ហ. - FinTech Portal of FSA

@fintechportalfsa


ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាថ្នាលអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលប្រមូលផ្តុំ ធ្វើប្រព្រឹត្តិកម្ម ផ្សព្វផ្សាយ និងអនុញ្ញាតឱ្យគ្រប់តួអង្គសង្គមអាក់សេសព័ត៌មាន ទិន្នន័យ ឯកសារ និងសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃ អ.ស.ហ. - FinTech Portal of FSA

21 Oct, 09:29


១. លោក ជា វ៉ាន់ដេត បើកវគ្គបណ្ដុះបណ្ដាលពីការចាប់យកបរិវត្តកម្មឌីជីថលសម្រាប់ថ្នាក់ដឹកនាំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នៅខេត្ដសៀមរាប (ប្រភព៖ Fresh News)

២. សហគមន៍ជនបទទទួលការបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពហិរញ្ញវត្ថុចៀសវាងហានិភ័យផ្សេងៗ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)

៣. SCB X adjusts spotlight to foreign fintech firms (ក្រុមហ៊ុន SCB X ងាកមកចាប់អារម្មណ៍លើការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនៅបរទេស) (ប្រភព៖ Bangkok Post)

៤. Trustly, Mambu, CFIT, Airwallex and Payl8r on Overcoming Open Finance Barriers (ក្រុមហ៊ុន Trustly, Mambu, CFIT, Airwallex និង Payl8r កំពុងជំនះលើឧបសគ្គដែលកើតមានចំពោះសេវាហិរញ្ញវត្ថុបើកចំហ) (ប្រភព៖ The Fintech Times)

🌐តេឡេក្រាម Telegram | 🌐ហ្វេសប៊ុក Facebook | 🌐យូធូប YouTube |🌐ទិកតុក TikTok | 🌐អ៉ីនស្តាក្រាម Instagram

ផតថលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃ អ.ស.ហ. - FinTech Portal of FSA

18 Oct, 12:36


កិច្ចប្រជុំដំបូងរបស់ក្រុមការងារអន្តរក្រសួងស្ថាប័នលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (ក.អ.ប.)
----------
នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារអន្តរក្រសួងស្ថាប័នលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (ក.អ.ប.) បានរៀបចំកិច្ចប្រជុំដំបូងរបស់ខ្លួន នៅទីស្តីការ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការ អ.ស.ហ. និងជាប្រធាន ក.អ.ប. និងដោយមានការចូលរួមពីឯកឧត្តម/លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក/លោកស្រីអគ្គលេខាធិការរង អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធដែលជាសមាសភាព ក.អ.ប. សរុប ប្រមាណ៦៥ រូប។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំក្នុងគោលបំណងប្រកាសសមាសភាពជាក់ស្ដែងរបស់ ក.អ.ប. និងប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ព័ន្ធលើការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ជាមួយគ្នានេះ កិច្ចប្រជុំមានរាយការណ៍គន្លឹះដោយ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាប្រធានលេខាធិការដ្ឋាន នៃ ក.អ.ប. និងការចូលរួមធ្វើបទបង្ហាញចំនួន ២ រួមមាន (១)ក្រុមការងារអន្តរក្រសួងស្ថាប័នលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (ក.អ.ប.) ដោយលោក ឈន ចាន់ណា ប្រធានការិយាល័យនិយ័តកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និង (២) សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយលោក ខេន ចន្ថា ប្រធានការិយាល័យអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះត្រូវបានបញ្ចប់ប្រកបដោយលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ និងក្នុងបរិយាកាសរីករាយ។

🌐តេឡេក្រាម Telegram | 🌐ហ្វេសប៊ុក Facebook | 🌐យូធូប YouTube |🌐ទិកតុក TikTok | 🌐អ៉ីនស្តាក្រាម Instagram

1,856

subscribers

1,220

photos

17

videos