SDF Cambodia

@sdfcam


SDF cultivates training culture by cofunding training program and supporting the skills ecosystem.

SDF Cambodia

22 Oct, 12:12


គិតត្រឹម ត្រីមាសទី៣ ឆ្នាំ ២០២៤ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សម្រេចបាននូវសមិទ្ធផលសំខាន់ៗក្នុងការគាំទ្រវិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលលើការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការឧស្សាហកម្ម ក្នុងវិស័យអាទិភាព។
ក្នុងនោះ គម្រោងបណ្តុះបណ្តាលចំនួន ១៦០គម្រោង ត្រូវបានអនុម័ត ដែលមានថ្លៃបណ្តុះបណ្តាលសរុប ២៤,៩ លានដុល្លារ និងបានចូលរួមបដិភាគដោយ SDF ចំនួន ១៣,៥២ លានដុល្លារ (ឬ ៥៤%) និងមានសិក្ខាកាមចំនួន ៣១.១៥២ នាក់ (ស្ត្រី=៣៤%) បាន និងកំពុងទទួលការបណ្តុះបណ្តាលជំនាញ។

សមិទ្ធផលទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍របស់ SDF ដែលបានផ្តល់ប្រភពថវិកាដល់ SDF ដើម្បីគ្រប់គ្រង និងបែងចែកសម្រាប់គាំទ្រដល់ការអភិវឌ្ឍជំនាញយុវជនកម្ពុជារបស់យើង ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ សំដៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។

#SkillsDevelopmentFund #SDF #SDFMilestones

SDF Cambodia

21 Oct, 12:00


“មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងធនាគារពិភពលោក (World Bank) សហការគ្នាពង្រឹង និងពង្រីកការអភិវឌ្ឍជំនាញនៅកម្ពុជា”

👉 ចុចទីនេះ ដើម្បីអានបន្ថែម

#SkillsDevelopmentFund #SDF

SDF Cambodia

20 Oct, 12:00


#SkillsDevelopmentFund #SDF

SDF Cambodia

19 Oct, 12:00


ប្រាកដណាស់ ការជ្រើសរើសជំនាញដើម្បីសិក្សា វាជាការសម្រេចចិត្តរបស់យើងម្នាក់ៗ! តែការជ្រើសរើសជំនាញបានត្រឹមត្រូវ វានឹងផ្តល់ផលវិជ្ជមានយូរអង្វែងក្នុងដំណើរអាជីពរបស់យើង។
សាកគិតលមើល ប្រាប់ SDF ពីចំណាប់អារម្មណ៍របស់លោកអ្នកក្នុង comment ថាតើលោកអ្នក នឹងជ្រើសរើសជំនាញដែលខ្លួនចូលចិត្ត ឬជ្រើសរើសជំនាញដែលទីផ្សារការងារត្រូវការ? SDF រង់ចាំស្តាប់ និងគាំទ្រ!

✍️ SDF មិនមែនជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ តែជាស្ថាប័នអចិន្ត្រៃយ៍គាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា!

#SkillsDevelopmentFund #SDF

SDF Cambodia

18 Oct, 08:19


"SDF នៅតែបន្ថែមល្បឿន និងកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងក្នុងការបង្កើនគុណភាព និងបរិមាណនៃការអភិវឌ្ឍជំនាញយុវជនកម្ពុជា បើទោះជា គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤ នេះមានសិក្ខាកាមជិត ៣២.000 នាក់ (ស្រី្ត ៣៤%) បាន និងកំពុងទទួលការអភិវឌ្ឍជំនាញ ក្រោមកញ្ចប់ថវិកាគាំទ្ររបស់ខ្លួន”

👉 ចុចទីនេះ ដើម្បីអានបន្ថែម

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីមូលនិធិអភិវឌ្ឍន៍ជំនាញ សូមចុច Follow៖ https://bit.ly/49m7GmT

SDF Cambodia

17 Oct, 12:00


ការអភិវឌ្ឍជំនាញបុគ្គលិក ជាការវិនិយោគដ៏ចាំបាច់បំផុតសម្រាប់ភាពរីចម្រើនយូរអង្វែងនៃអាជីវកម្មរបស់លោកអ្នក!
ម្ចាស់អាជីវកម្ម ត្រូវបានលើកចិត្ត តាមរយៈកញ្ចប់ថវិកាគាំទ្ររបស់ SDF សម្រាប់ការបង្កើន ឬបំប៉នជំនាញ (upskilling) ដល់បុគ្គលិករបស់ខ្លួន។ លើសពីនេះ ថែមទាំងទទួលបានការកាត់កងចំណាយពីមូលដ្ឋានគិតពន្ធផងដែរ។

ចំណេញទាំងថ្លៃបណ្តុះបណ្តាល បានទាំងបុគ្គលិកដែលមានចំណេះជំនាញច្បាស់លាស់ ជួយអភិវឌ្ឍអាជីវកម្មរបស់លោកអ្នក ថែមទាំងចូលរួមគាំទ្រលើកកម្ពស់សេដ្ឋកិច្ចជាតិ!
កំណត់ជំនាញដែលអាជីវកម្មលោកអ្នកត្រូវការ រួចដាក់ស្នើសុំកញ្ចប់ថវិកាគាំទ្រពី SDF ឥឡូវនេះ!
👉ស្វែងយល់បន្ថែម៖ https://sdfcambodia.org/kh/joint-training-program

✍️ SDF មិនមែនជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ តែជាស្ថាប័នអចិន្ត្រៃយ៍គាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា!

#SkillsDevelopmentFund #SDF #JointTrainingProgram

SDF Cambodia

16 Oct, 12:00


ការចុះឈ្មោះសិក្សាលើកម្មវិធីផ្គូផ្គងជំនាញ មានភាពងាយស្រួល និងឆាប់រហ័ស។ ដើម្បីចុះឈ្មោះ លោកអ្នកគ្រាន់តែ៖
1. ស្នើសុំការផ្ទៀងផ្ទាត់អាជីវកម្មលើ ថ្នាលភាពជាដៃគូរបស់ SDF
2. ចូលទៅកាន់វគ្គសិក្សាដែលអ្នកពេញចិត្ត ចុចលើពាក្យ “ចុះឈ្មោះ” រួចបំពេញទម្រង់លិខិតពាក្យ និងបញ្ជីឈ្មោះសិក្ខាកាម
3. ដាក់ពាក្យស្នើសម្រាប់ការវាយតម្លៃ រួចចុចបញ្ជូនជាការស្រេច។
👉🏼របៀបស្នើសុំការផ្ទៀងផ្ទាត់អាជីវកម្ម៖ https://bit.ly/3A1qqMP
👉🏼ស្វែងរកវគ្គសិក្សា និងចុះឈ្មោះនៅទីនេះ៖ https://sdfcambodia.org/courses/list

✍️ SDF មិនមែនជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ តែជាស្ថាប័នអចិន្ត្រៃយ៍គាំទ្រដល់ការអភិវឌ្ឍជំនាញនៅកម្ពុជា!

#SkillsDevelopmentFund #SDF #SkillsMatchingProgram

2,246

subscribers

1,460

photos

45

videos