មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

@dpwtsr


ដេីម្បីទទួលបានព័ត៌មាន និងចំណេះដឹងថ្មីៗទាក់ទង និងវិស័យសាធារណការ និងដឹកជញ្ជូន ពួកយេីងផ្សព្វផ្សាយនិងចែករំលែកចំណេះដឹង ការអប់រំ ក្នុងសង្គមដេីម្បីសង្គមជាតិយេីងទាំងអស់គ្នា។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

23 Oct, 04:27


Street Vocabulary

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

23 Oct, 00:07


:::ពិន័យហួសសុពលភាពវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)
---
*ករណីសុពលភាពវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះហួសលើសពី ៣០ថ្ងៃ
- រថយន្តធុនតូច/ធុនស្រាល ពិន័យ ៥០០៛/ថ្ងៃ
- រថយន្តធុនធំ /ធុនធ្ងន់ ពិន័យ ២,០០០៛/ថ្ងៃ

::: ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh
::: ព័ត៌មានលម្អិត៖ (Hotline) 1275

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

19 Oct, 03:23


តើបណ្ណបើកបរជាតិអាចប្តូរយកបណ្ណអនុញ្ញាតបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

:::អាចស្នើសុំប្តូរបណ្ណអនុញ្ញាតបើកបរអន្តរជាតិបានដោយភ្ជាប់នូវឯកសារដូចខាងក្រោម៖
- បណ្ណបើកបរជាតិ (ច្បាប់ដើមមានសុពលភាពយ៉ាងតិច១ឆ្នាំ)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
- លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពមិនតិចជាង១៥ថ្ងៃ (ករណីបណ្ណបើកបរបានប្រឡងនៅកម្ពុជាសម្រាប់ជនបរទេស)
- លិខិតបញ្ជាក់ទីលំនៅ (ចេញដោយមេឃុំ/ចៅសង្កាត់ សម្រាប់ជនបរទេស)
- រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក

កម្រៃសេវា៖
- បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ២៥០.០០០ រៀល
:::សម្រាប់ព័ត៌មានលម្អិត(Hotline)៖ 1275

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

16 Oct, 05:59


នៅសាលប្រជុំមន្ទីរ, នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក កង ចាន់ត្រា អនុប្រធានមន្ទីរតំណាងលោកប្រធានមន្ទីរ បានជួបសំដែងការគួរសមជាមួយលោក Furuyama Yoshiharu អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ស្ម័គ្រចិត្តរបស់JICA ខណះពេលដែលលោកត្រូវបានបញ្ចប់បេសកកម្មការងារជូនមន្ទីរអស់រយះពេល២ឆ្នាំកន្លងមក។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

12 Oct, 01:32


តើផ្លាកសញ្ញានេះមានន័យដូចម្ដេច?

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

09 Oct, 09:47


https://youtu.be/Gp0wy_OnMv8?si=qj1xFj6nLd4QSmYy

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

08 Oct, 03:02


សូមលើកទឹកដល់បងប្អូនប្រជាពលរដ្ឋមកទទួលយកសេវាដោយផ្ទាល់ ចៀសវាងប្រើប្រាស់សេវាតាមរយៈអ្នករត់ការ ឬប្រភពផ្សេងៗ ដែលនាំទៅដល់ការខាតបង់ថវិកា ឬហានិភ័យផ្សេងៗ។

សេវារដ្ឋ ដើម្បីប្រជាពលរដ្ឋ..!

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប

06 Oct, 06:45


ការប្រើប្រាស់ភ្លើងសញ្ញាប្ដូរទិសអោយបានត្រឹមត្រូវ នៅពេលប្ដូរគន្លង។

2,530

subscribers

570

photos

25

videos