Beyond The Games Channel

@beyondthegameschannel


យុទ្ធនាការ #BeyondTheGames គឺជាយុទ្ធនាការរបស់យើងទាំងអស់គ្នា ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងភាពជាដៃគូសហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

Beyond The Games Channel

15 Oct, 01:46


សូមថ្វាយមហាព្រះរាជកុសល ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ក្នុងវរោកាសខួបទី ១២ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ។

កូនចៅចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ

ថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤

Beyond The Games Channel

08 Oct, 09:56


ការព្រួយបារម្ភ ការលើកទឹកចិត្ត និងការយកចិត្តទុកដាក់របស់លោកអ្នកមានគុណបានបង្ហាញឱ្យឃើញពីភាសាបេះដូង ដល់ប្អូនៗបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ៗរូប ។

ស៊ូៗទាំងអស់គ្នា ដើម្បីការខិតខំប្រឹងប្រែងរបស់ប្អូនៗអស់រយៈពេល១២ឆ្នាំមកនេះ និងជាការបង្ហាញភាសាបេះដូងសម្រាប់លោកអ្នកមានគុណរបស់ប្អូនៗគ្រប់គ្នា។

#ភាសាបេះដូង #BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ #HeartsBeatinSync #BacII

Beyond The Games Channel

01 Oct, 06:43


ក្នុងនាមគណៈកម្មការ និងក្រុមការងាររៀបចំកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» សូមថ្លែងអំណរគុណដល់ញាតិមិត្ត បងប្អូនគ្រប់រូបដែលបានអញ្ជើញចូលរួមយ៉ាងកុះករក្នុងកម្មវិធីរបស់យើងទាំងអស់គ្នា និងសង្ឃឹមថា យើងទាំងអស់គ្នានឹងមានឱកាសជួបជុំបងប្អូនម្តងទៀតនៅឆ្នាំក្រោយៗ។

តស់! បងប្អូននាំគ្នាទម្លាក់រូបភាពមួយនៅ comment ខាងក្រោម ដែលបងប្អូនស្រឡាញ់ និងពេញចិត្តពីកម្មវិធីទាំងអស់គ្នា ដើម្បីបង្ហាញអំពីអនុស្សាវរីយ៍របស់យើងជាមួយគ្នា។

1,182

subscribers

1,585

photos

94

videos