នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ សាកលវិទ្យាល័យធំៗចំនួន ៥ រួមមាន៖ University of Auckland, University of Otago, Victoria University of Wellington, Lincoln University, និង Avondale College បានចុះមកទស្សនកិច្ចសិក្សា និងជួបជាមួយគណៈគ្រប់គ្រងសាលារបស់យើង។ អ្នកតំណាងរបស់សាកលវិទ្យាល័យទាំងអស់ បានផ្តល់ព័ត៌មាន និងប្រាប់ពីលក្ខខណ្ឌនៃការទទួលសិស្សចូលរៀននៅក្នុងមហាវិទ្យាល័យរៀងៗខ្លួន ដល់សិស្សានុសិស្ស ហើយពួកគាត់ក៏មានឱកាសសាកសួរលម្អិតទៅកាន់អ្នកតំណាងបានភ្លាមៗ ថែមទៀតផង។
គួរបញ្ជាក់ផងដែរថា ជានិច្ចកាល សាលាតែងរៀបចំនូវឱកាសពិសេសៗ ដើម្បីឱ្យសិស្សរបស់យើងបានជួប និងប្រឹក្សាផ្ទាល់ជាមួយសាកលវិទ្យាល័យល្បីៗ និងល្អៗ ដែលជួយឱ្យពួកគាត់ទទួលបានព័ត៌មានត្រឹមត្រូវច្បាស់លាស់ និងត្រៀមខ្លួនទុកជាមុននឹងអាចទទួលបានឱកាសខ្ពស់ ចូលរៀននៅសាកលវិទ្យាល័យដែលពួកគាត់ប៉ងប្រថ្នានៅពេលអនាគត។
សម្រាប់ព័ត៌មានសិក្សា៖ ០៩៥ ៦៦៦ ៩៥២/ ០៩៥ ២២២ ៥៥៩/ ០៩៥ ២២២ ៥៥៧
សូមអរគុណ!
New Zealand’s 5 World-class Educational Institutions’ Visit at Westview Cambodian International School
On February 3, 2025, five famous educational institutions namely University of Auckland, University of Otago, Victoria University of Wellington, Lincoln University, and Avondale College had a visit on our campus and met with the school management team. Also, all representatives provided information and admission requirements of their respective colleges to our students in which they were able to ask for more details from each representative instantly.
It is noteworthy that the school regularly put all effort and resources to organize various beneficial occasions for our students to meet and consult directly with the world’s top-notch universities where they can receive accurate information and be well-prepared for a high chance to get admitted to their chosen university in the near future.
For enrollment information: 095 666 952/ 095 222 559/ 095 222 557
Thank you!